កំពង់ផែចិនចាប់ផ្តើមផ្លូវត្រង់បន្ថែមទៀតទៅកាន់ទ្វីបអាហ្រ្វិក ខណៈទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ
សានទុង៖ កំពង់ផែធំៗជាច្រើនរបស់ប្រទេសចិន បានបើកដំណើរការដឹកជញ្ជូនតាមផ្លូវទឹកត្រង់ជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ស្របពេលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាហ្វ្រិកកាន់តែស៊ីជម្រៅ ដោយវិធានការពន្ធសូន្យសម្រាប់ប្រទេសអាហ្វ្រិកចំនួន៥៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន បានចូលជាធរមាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។ អ្នកវិភាគបាននិយាយថា ការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនត្រង់បន្ថែមទៀត នឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយផ្តល់ឱកាសកាន់តែច្រើនសម្រាប់ប្រទេសពាក់ព័ន្ធ។ កាលពីដើមខែកឧសភានេះ នៅចំណតកំពង់ផែ ឈីងតាវ (Qingdao) ខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន នាវាផ្ទុកទំនិញផលិតនៅប្រទេសចិន រួមមានគ្រឿងបន្លាស់រថយន្ត សំបកកង់ និងបន្ទះសូឡា បានបញ្ចប់ការផ្ទុកទំនិញរបស់ខ្លួន ហើយបានចេញដំណើរទៅកាន់កំពង់ផែសំខាន់ៗ នៅអាហ្វ្រិកខាងលិច។ ផ្លូវនេះមាននាវាធ្វើដំណើរទៅមកចំនួន១៣គ្រឿង និងចេញដំណើរតាមកាលវិភាគថេរប្រចាំសប្តាហ៍។ ក្នុងនាមជាកំពង់ផែដ៏សំខាន់មួយនៅភាគខាងជើងប្រទេសចិន កំពង់ផែឈីងតាវ ផ្តល់ការតភ្ជាប់ដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅអាហ្វ្រិកខាងលិច ដែលធ្វើឱ្យពេលវេលាដឹកជញ្ជូនរវាងខេត្តសានទុង និងតំបន់ដីគោក និងរវាងតំបន់អាហ្វ្រិកខាងលិចកាន់តែខ្លី។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ ការនាំចេញសរុបពីកំពង់ផែ ឈីងតាវ ទៅកាន់ទ្វីបអាហ្រ្វិក ទទួលបានប្រាក់ចំណូលពី៤៣,៥៦ពាន់លានយន់ ឬស្មើនឹង៦,៣៧ពាន់លានដុល្លារ កើនឡើង២៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនេះដែរ ការនាំចេញផលិតផលមេកានិច និងអគ្គិសនី បានកើនឡើង៣៧,៤ភាគរយ និងផលិតផលបច្ចេកវិទ្យាខ្ពស់ បានកើនឡើង២៥,៧ភាគរយ។ ដូចគ្នានេះផងដែរ នៅក្នុងខេត្ត សានទុង ក៏មានកំពង់ផែផ្សេងទៀត […]