ជប៉ុនរំពឹងថា ស្តុកអង្ករនឹងបន្តកើនឡើង ទោះទិន្នផលស្រូវឆ្នាំ២០២៦ អាចថយចុះបន្តិច
តូក្យូ៖ ក្រសួងកសិកម្មជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០២៦ ផលិតកម្មស្រូវសម្រាប់បរិភោគនៅក្នុងប្រទេស ត្រូវបានព្យាករថា នឹងមានបរិមាណជាង៧,៤លានតោន ថយចុះបន្តិចបន្តួច បើធៀបនឹងផលិតកម្ម៧,៤៧ លានតោន កាលពីឆ្នាំមុន។ យោងតាមការវាយតម្លៃគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ផលិតកម្មស្រូវឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងថយចុះជាង៦០ ០០០តោន ដោយសាររដូវភ្លៀងធ្លាក់យឺតជាងមិន និងកង្វះពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់ការលូតលាស់ និងការប្រមូលផលស្រូវ។ ទោះជាយ៉ាងណា បរិមាណទិន្នផលស្រូវ ដែលបានព្យាករនេះ នៅតែជាកម្រិតខ្ពស់លំដាប់ទីពីរ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ហើយក៏ខ្ពស់ជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសយ៉ាងច្រើនផងដែរ។ កាលពីឆ្នាំ២០២៥ ផលិតកម្មស្រូវរបស់ជប៉ុន បានកើនលើស៧លានតោន ជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ។ ការព្យាករផលិតកម្មស្រូវឆ្នាំ២០២៦ ត្រូវបានគណនាផ្អែកលើទិន្នន័យប្រមូលផលជាក់ស្តែង និងការរាប់ទិន្នផលស្រូវ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលស្រូវប្រហែល ៦០ភាគរយ នៃផ្ទៃដីដាំដុះសរុបត្រូវបានប្រមូលផលរួចរាល់។ ក្រសួងកសិកម្មជប៉ុន គ្រោងនឹងចេញផ្សាយតួលេខវាយតម្លៃផលិតកម្មថ្មី ដែលគិតត្រឹមថ្ងៃទី២៥ ខែតុលា នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ តួលេខថ្មីនេះនឹងឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីផលប៉ះពាល់នៃអាកាសធាតុមិនអំណោយផល។ មន្ត្រីក្រសួងកសិកម្មជប៉ុន ម្នាក់បានលើកឡើងថា ផលិតកម្មស្រូវជាក់ស្តែងអាចទាបជាងការព្យាករបច្ចុប្បន្ន បន្ទាប់ពីគិតបញ្ចូលផលប៉ះពាល់នៃភ្លៀងធ្លាក់យឺតយ៉ាវ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា បរិមាណផ្គត់ផ្គង់ស្រូវទំនងជាមិនធ្លាក់ចុះតិចជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសឡើយ។ ទន្ទឹមនឹងនេះ […]