News

Hands of housewife cutting raw trout fish head with kitchen scissors. Precision gutting technique and seafood processing concept.
ក្រុមការពារសត្វនៅអង់គ្លេស​ ទាមទារឱ្យមានច្បាប់ មិនឱ្យសម្លាប់ត្រីដោយឃោរឃៅ

ឡុងដ៍៖ ត្រីប្រហែល៧៧លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអង់គ្លេស ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់តាមកំណត់ឡើយ។ អស់រយៈរាប់សិបឆ្នាកន្លងមកហើយ រដ្ឋាភិបាលអង់គ្លេសបានសម្តែងក្តីព្រួយបារម្ភ អំពីវិធីសាស្ត្រសម្លាប់ត្រី នៅតាមរោងសត្តឃាតត្រីវ។ ទោះជាយ៉ាងណា ស្ថាប័នផ្លូវការទាំងអស់ ដែលទទួលខុសត្រូវលើសុខុមាលភាពសត្វ និងស្តង់ដារសុវត្ថិភាពម្ហូបអាហារនៅអង់គ្លេស បានបញ្ជាក់ថា ពួកគេមិនអបានត្រួតពិនិត្យជាប្រចាំលើរោងសត្តឃាតត្រីឡើយ។ ទីភ្នាក់ងារស្តង់ដារម្ហូបអាហារ និងត្រួតពិនិត្យសុខភាពត្រី បាននិយាយថា ពួកគេក៏មិនបានត្រួតពិនិត្យជាប្រចាំលើរោងសត្តឃាតត្រីដែរ។ លោកស្រី អាប៊ីហ្គេល​ ផែន្នី​​ (Abigail Penny) នាយកប្រតិបត្តិអង្គការសមភាពសត្វរបស់អង់គ្លេស (Animal Equality UK) បាននិយាយថា «ត្រីគឺជាសត្វ ដែលអាចចេះគិត មានអារម្មណ៍ និងចេះឈឺចាប់។ វាជារឿងគួរឱ្យអាម៉ាស់ណាស់​ ដែលគ្មានស្ថាប័នណាមួយទទួលខុសត្រូវក្នុងការត្រួតពិនិត្យសុខុមាលភាពរបស់ពួកវានៅពេលគេសម្លាប់។ នេះគឺជាចន្លោះខ្វះខាតដ៏ធំមួយ ហើយធ្វើឱ្យសត្វទាំងនេះងាយរងគ្រោះកាន់តែខ្លាំងនៅពីក្រោយទ្វារបិទ»។ កាលពីឆ្នាំ១៩៩៦ ឆ្នាំ២០១៤ និងនៅឆ្នាំ២០២៤ ស្ថាប័នប្រឹក្សាអ្នកជំនាញរបស់រដ្ឋាភិបាលអង់គ្លេស បានសំណូមពរឱ្យមានច្បាប់គ្រប់គ្រងការសម្លាប់ត្រីចិញ្ចឹម។​ ក្នុងលើកចុងក្រោយ គណៈកម្មាធិការបានជំរុញឱ្យរដ្ឋាភិបាលអង់គ្លេសចេញច្បាប់តម្រូវឱ្យអ្នកសម្លាប់ត្រីត្រូវធ្វើឱ្យត្រីសន្លប់សិន ទើបសម្លាប់ ដើម្បីកុំឱ្យត្រីមានការឈឺចាប់។ នៅក្នុងយុទ្ធសាស្ត្រការពារសុខុមាលភាពសត្វ សម្រាប់ប្រទេសអង់គ្លេសដែលបានចេញផ្សាយ កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលបានប្តេជ្ញាដាក់ចេញនូវលក្ខខណ្ឌ ស្តីពីការសម្លាប់ត្រីចិញ្ចឹមប្រកបដោយមនុស្សធម៌ មិនប្រើអំពើឃោរឃៅ។ ទោះជាយ៉ាងណា រហូតមកដល់ឆ្នាំ២០២៦នេះ សេចក្តីព្រាងច្បាប់នៅមិនទាន់អនុម័តនៅឡើយ៕ […]

641351387_122160861092961943_3221422746151589412_n
អគ្គនាយកធនាគារ ARDB ប្រាប់កសិករឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ និងសន្សំសំចៃទឹកជាអតិបរមា

ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍បញ្ជាក់ប្រាប់បងប្អូនប្រជាកសិករនៅទូទាំងប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃជាអតិបរមា។ ​ការ​លើកឡើងរបស់ លោកបណ្ឌិត កៅ ថាច ខណៈរដូវប្រាំងចូលមកដល់កម្ពុជាប្រឈមគ្រោះរាំងស្ងួតធ្ងន់ធ្ងរពេញមួយ​ឆ្នាំ២០២៧ នៅតំបន់ទំនាបកណ្ដាល និង​ជុំវិញទន្លេសាប នឹងប៉ះពាល់ធ្ងន់ជាងគេ។ លោកបណ្ឌិតបានផ្ញើសារថា ​​​​​ ក្នុងបរិបទដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានកង្វះខាតទឹកសម្រាប់វិស័យកសិកម្ម។ បងប្អូនប្រជាកសិករទាំងអស់គួរពិចារណា និងជ្រើសរើសពូជដំណាំណាដែលត្រូវការប្រើប្រាស់ទឹកតិចជាងមុន ដើម្បីធានានូវនិរន្តរភាពនៃការដាំដុះកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំដោយសារកង្វះទឹក។ លើសពីនេះលោកបណ្ឌិតបញ្ជាក់ថា ក្រៅពីការសន្សំសំចៃទឹកបងប្អូនប្រជាកសិករគួរគិតគូរពីលទ្ធភាពទីផ្សារនៃដំណាំដែលបានដាំដុះផងដែរ ដើម្បីធានាថា ផលិតផលរបស់ពួកគាត់អាចលក់ដាច់ និងទទួលបានប្រាក់ចំណេញសមរម្យ។ ការអំពាវនាវរបស់លោកបណ្ឌិត កៅ ថាច ​ មិនត្រឹមតែជួយកសិករឱ្យឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលគ្រួសារផងដែរ។ ​ យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ​នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជានឹងជួបបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ (El Niño) បន្តទៀតចាប់ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ នៅចំពោះមុខ ផលប៉ះពាល់របស់បាតុភូត​អែលនីញ៉ូនេះមានកម្រិតធ្ងន់ធ្ងរ ប្រហាក់ប្រហែលឬខ្លាំងជាងកាលពីបាតុភូត […]

202215526_700
តៃវ៉ាន់បណ្តេញស្ពៃបូកគោវៀតណាម ជិត ២០ តោន ត្រឡប់ទៅវិញ ព្រោះមានសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក

តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់នឹងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬបំផ្លាញចោលតែម្តងនូវស្ពៃបូកគោស្រស់ជិត ២០ តោន ដែលនាំចូលពីប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យនៅព្រំដែនបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតក្នុងកម្រិតខ្ពស់លើសកម្រិតអនុញ្ញាតជាងពីរដង។រដ្ឋបាលចំណីអាហារ និងឱសថរបស់តៃវ៉ាន់ បានរកឃើញសារធាតុទ្រីក្លរហ្វុន (Trichlorfon) ក្នុងកំហាប់ ០,០២ ក្នុងមួយលាន នៅក្នុងស្ពៃបូកគោចំនួន ១៨ ៩០០ គីឡូក្រាម ខណៈកម្រិតអនុញ្ញាតរបស់តៃវ៉ាន់គឺ ០,០១ ក្នុងកំហាប់ ០,០២ ក្នុងមួយលាន។ ស្ពៃបូកគោនេះដាំដុះដោយក្រុមហ៊ុនវៀតណាម ឈ្មោះ បារៀ ធីធីអិន (Ba Ria TTN Company Limited) ហើយត្រូវបានប្រកាសនាំចូលដោយក្រុមហ៊ុន ជូចាងពាណិជ្ជ (Zhuchang Trading Co.,) របស់តៃវ៉ាន់។ការត្រួតពិនិត្យនេះធ្វើឡើងក្រោយមានការព្រួយបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ស្ពៃបូកគោ បន្ទាប់ពីអាជ្ញាធរចិនបានបញ្ជាក់កាលពីខែសីហា ឆ្នាំ២០២៦នេះថា ឫសស្ពៃបូកគោត្រូវជ្រលក់ក្នុងសូលុយស្យុងសារធាតុហ្វ័រម៉ាល់ដេអ៊ី (Formaldehyde) ឬហៅថា ហ្វ័រម៉ុល ដើម្បីឱ្យស្ពៃនៅស្រស់បានយូរ។ករណីនៅប្រទេសចិននេះ ត្រូវបានលាតត្រដាង នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូពីទីតាំងប្រមូលទិញស្ពៃបូកគោមួយកន្លែង នៅក្នុងខេត្តហឺប៉ី ប្រទេសចិន ដែលបង្ហាញកម្មករកំពុងជ្រលក់ឫសស្ពៃបូកគោក្នុងទឹកមានសារធាតុហ្វ័រម៉ុល មុនពេលដាក់ស្ពៃបូកគោទាំងនោះលើរថយន្តដឹកទំនិញ។ នៅក្បែររថយន្តមួយគ្រឿង គេបានឃើញធុងមួយ […]

Blake_048_Rendleman_preview_maxWidth_3000_maxHeight_3000_ppi_72_embedColorProfile_true_quality_95
ហ្វីលីពីនគ្រោងទិញអង្ករពីអាម៉េរិក រហូតដល់២០ម៉ឺនតោន ក្នុងមួយឆ្នាំ

ម៉ានីល៖ ប្រទេសហ្វីលីពីនគ្រោងទិញអង្ករពីអាម៉េរិករហូតដល់២០ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងស្វែងរកប្រភពផ្គត់ផ្គង់បន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការអង្កររបស់ប្រជាជនហ្វីលីពីន។ ហ្វីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហព័ន្ធស្រូវអង្ករអាម៉េរិក កាលពីទី៧ ខែតុលា ឆ្នាំ២០២៦​ដើម្បីស្តារការនាំចេញអង្ករពីសហរដ្ឋអាម៉េរិកមកកាន់ហ្វីលីពីនឡើងវិញ។ ក្រោមអនុស្សរណៈនេះ ការទិញអង្ករនឹងត្រូវធ្វើឡើងតាមរយៈការដេញថ្លៃបើកចំហ និងទិញផ្ទាល់ពីសមាជិកសហព័ន្ធអាម៉េរិក។ កិច្ចព្រមព្រៀងនេះ បានកំណត់គោលដៅទិញអង្ករអាម៉េរិកចំនួន១០ម៉ឺនតោន ត្រឹមឆ្នាំ២០២៧ មុននឹងបង្កើនបរិមាណទិញកើនឡើងពីរដងដល់២០ម៉ឺនតោនក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០២៨តទៅ។ ជាប្រវត្តិសាស្ត្រ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ សហរដ្ឋអាម៉េរិកធ្លាប់ជាប្រទេសផ្គត់ផ្គង់អង្ករដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខស្បៀងរបស់ហ្វីលីពីន។ ទំនាក់ទំនងពាណិជ្ជកម្មនេះ កាន់តែរីកចម្រើនពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧ នៅពេលសហរដ្ឋអាម៉េរិកបង្កើនការនាំចេញអង្ករទៅកាន់ហ្វីលីពីន។ តាមរយៈអនុស្សរណៈនេះនឹងផ្តល់ទីផ្សារដ៏សំខាន់មួយដល់កសិករដាំស្រូវ និងរោងម៉ាស៊ីនកិនស្រូវអាម៉េរិក នៅពេលឧស្សាហកម្មអង្កររបស់សហរដ្ឋអាម៉េរិកកំពុងត្រូវការទីផ្សារសម្រាប់រកស៊ីយូរអង្វែង។ កិច្ចព្រមព្រៀងនេះធ្វើឡើង នៅពេលប្រទេសហ្វីលីពីន កំពុងពង្រីកស្តុកអង្ករបម្រុង ដើម្បីត្រៀមទប់ទល់នឹងការធ្លាក់ចុះផលិតកម្មបង្កឡើងដោយបាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងអូសបន្លាយរហូតដល់ជិតពាក់កណ្តាលឆ្នាំ២០២៧។ ដើម្បីពង្រឹងការផ្គត់ផ្គង់ក្នុងស្រុក ហ្វីលីពីនត្រូវបានព្យាករថា នឹងនាំចូលអង្ករក្នុងបរិមាណច្រើនបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺជាង៥លានតោន នៅក្នុងឆ្នាំ២០២៦នេះ៕ (ផាន់ អាណា)

images (1)
ថៃវិលមុខនឹងរឿងប្រមូលខ្មោចជ្រូកលង់ទឹកងាប់រាប់ពាន់ក្បាល​ អណ្តែតរលួយស្អុយ

បាងកក៖​ អាជ្ញាធរថៃកំពុងតែក្រពុលមុខនឹងខ្មោចជ្រូកលង់ទឹកងាប់​ ក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ ក្នុងប្រវត្តិសាស្ត្ររបស់ថៃ។ មន្ត្រីពេទ្យសត្វថៃរាប់រយនាក់​ ត្រូវបានបញ្ជូនឱ្យប្រមូលខ្មោចជ្រូកងាប់អណ្តែតទឹកនៅតាមកសិដ្ឋាន និងតាមទឹកហូរ ​ជាពិសេសនៅក្នុងខេត្តប្រាជីន បូរី ដែលគិតត្រឹមថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៦នេះ មានជ្រូកលង់ទឹកងាប់ជ្រូកជាង២០០០ក្បាល។ មន្ត្រីថៃទាំងនោះត្រូវប្រមូលខ្មោចជ្រូកកប់ក្នុងដី ដោយគ្រឿងចក្រកាយដី ដើម្បីការពារកុំឱ្យធំក្លិនស្អុយ និងផ្ទុះជំងឺឆ្លងផ្សេងៗ។ មន្ត្រីថ្នាក់ខេត្តប្រាជិន​ បូរី របស់ថៃ​បានជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលប្រតិបត្តិការប្រមូលខ្មោចជ្រូក និងត្រូវបានចាត់ចែងយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព កុំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។ ក្រោយមកពួកគេក៏បានជួបម្ចាស់កសិដ្ឋាន និងត្រួតពិនិត្យទីតាំងកប់ខ្មោចជ្រូកលង់ទឹក ដើម្បីធានាថា ការងារត្រូវបានអនុវត្តតាមស្តង់ដារបសុពេទ្យ និងមានអនាម័យ។ កាលពីថ្ងៃទី៦ ខែតុលា មន្ត្រីបានបញ្ជូនបុគ្គលិកបន្ថែមពីការិយាល័យចិញ្ចឹមសត្វខេត្តប្រាជិន បូរី ទទួលបន្ទុកផ្នែកត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ឱ្យប្រើគ្រឿងចក្រធុនធ្ងន់ និងទូក ដើម្បីដឹកខ្មោចជ្រូកចេញពីតំបន់លិចទឹក។ មន្ត្រីថៃបានផ្តល់អាទិភាពដល់ការជម្លៀសសត្វជ្រូកនៅរស់ចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែនៅតាមកសិដ្ឋានខ្លះ ទឹកជំនន់ជ្រៅពេកធ្វើឱ្យពួកគេមិនអាចចូលទៅជួយជ្រូកបានឡើយ។ ដោយសារគ្រោះទឹកជំនន់ដ៏មហន្តរាយនេះ​ ដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត បន្ទាប់ពីមេមាន់លង់ទឹកងាប់រាប់លានក្បាល ​ព្រមទាំងពន្យាកំណើតមេមាន់ចាស់ឱ្យនៅរស់បន្តផលិតពងទៀត មុននឹងសម្លាប់យកសាច់ថែមទៀត៕ (ផាន់​ អាណា)

c44a673dc4249f8ea9fec272d73d6d09
បន្លែ និងផ្លែឈើ នៅអូស្ត្រាលីមានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត

កង់បេរ៉ា៖ ការធ្វើតេស្តនៅក្នុងប្រទេសអូស្ត្រាលី បានរកឃើញសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតចំនួន២០១ករណី ក្នុងសំណាកបន្លែ និងផ្លែឈើ ចំនួន៧៨មុខ ដែលលក់តាមផ្សារទំនើបនៅក្នុងទីក្រុងធំៗរបស់អូស្ត្រាលី។ របាយការណ៍ស្តីពីសំណល់ថ្នាំគីមីសម្លាប់សត្វល្អិត នៅអូស្ត្រាលី ឆ្នាំ២០២៦ បានគ្របដណ្ដប់លើបន្លែផ្លែឈើមួយចំនួន ដូចប៉ោម ប័រ ចេក ប្ល៊ូបឺរី ប្រូខូលី ម្ទេសប្លោក ត្រសក់ ទំពាំងបាយជូរ សាឡាត់ ដំឡូងបារាំង ត្រសក់ស្រូវ ស្ត្របឺរី និងផ្លែប៉េងប៉ោះ។ ការធ្វើតេស្តបានរកឃើញសំណល់សារធាតុថ្នាំគីមីសម្លាប់សត្វល្អិតចំនួន៥៤ ប្រភេទផ្សេងៗគ្នា។ ផ្សារទំនើបៗលក់បន្លែផ្លែឈើ ដែលមានផ្ទុកសំណល់ថ្នាំគីមីទាំងនេះ មាននៅក្នុងទីក្រុង អាដេឡែដ (Adelaide) ប្រ៊ីសបេន (Brisbane) ស៊ីដនី (Sydney) ភើស (Perth) និងទីក្រុង ម៉ែលប៊ន (Melbourne) ហើយត្រូវបានយកសំណាកមកធ្វើតេស្ត កាលពីខែមិថុនា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍ បានឱ្យដឹងថា​ សំណាកចំនួន៤៤ភាគរយ មានសារធាតុមួយ ឬច្រើនប្រភេទក្នុងក្រុមភីអេហ្វអេអេស (PFAS) ដែលគេស្គាល់ថា ជាសារធាតុគីមី ភើរអែនប៉ូលីហ្វ្លូអូរ៉ូអាល់គីល (per- and polyfluoroalkyl […]

06 (7)
ហ្វីលីពីនដាក់គោលដៅពង្រីកផ្ទៃដីដាំដំឡូងឈាមមាន់ សម្រាប់នាំចេញក្រៅប្រទេស

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំកញ្ចប់ថវិកាប្រមាណ៥លានដុល្លារសម្រាប់ពង្រីកការដាំដំឡូងឈាមមាន់ ឱ្យកើនឡើងទ្វេដង សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ថវិកានេះនឹងត្រូវប្រើដើម្បីបពង្រីកផ្ទៃដីដាំដុះ​ ឱ្យកើនឡើងដល់១​ ០០០ហិកតា ក្នុងឆ្នាំដំបូង។ ក្រសួងកសិកម្មហ្វីលីពីន​​​ គ្រោងចំណាយថវិកាប្រហែល១៣ ០០០ដុល្លារ ក្នុងមួយហិកតា សម្រាប់អនុវត្តជំហ៊ានដំបូង ដែលរួមមានការអភិវឌ្ឍកសិដ្ឋាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដាំដុះ ដោយកំណត់ពេលឱ្យស្របនឹងរដូវប្រមូលផល និងបណ្ដុះពូជ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ​​ ធៀវ ឡូរ៉ែល​​ (Francisco Tiu Laurel)បានមានប្រសាសន៍ថា រដ្ឋាភិបាលចង់អភិវឌ្ឍឧស្សាហកម្មដំណាំដំឡូងឈាមមាន់ ឱ្យកាន់តែចាប់អារម្មណ៍នៅទីផ្សារបរទេស។ ដូច្នេះ រដ្ឋាភិបាលចងឱ្យដំណើរការផ្គត់ផ្គង់ និងការដាំដុះមានស្ថិរភាពល្អ។ ក្រសួងកសិកម្មមានផែនការពន្លឿនការបណ្ដុះកូនដំឡូង ព្រមទាំងការបណ្តុះជាលិកាដំឡូងផងដែរ។ កូនដំឡូងសម្រាប់ដាំនឹងត្រូវមានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការដាំដុះ និងទប់ស្កាត់មិនឱ្យប្រទេសដទៃយក ពូជដំឡូងឈាមមាន់របស់ហ្វីលីពីន ទៅដាំបន្ត រួចហើយលក់ប្រកួតជាមួយហ្វីលីពីន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយ ដែលរដ្ឋាភិបាលហ្វីលីពីន ទើបចេញដើម្បីហាមឃាត់ដោយគ្មានពេលកំណត់ចំពោះការនាំចេញមើមដំឡូងឈាមមាន់ស្រស់ មិនមែនមានន័យថា ហាមឃាត់ការនាំចេញ ផលិតផលដំឡូងនោះទេ ប៉ុន្តែដើម្បីការពារពូជដំឡូងរបស់ខ្លួនកុំឱ្យប្រទេសដទៃយកពូជទៅដាំដែរ៕​​​ (ផាន់​​ អាណា)

Food-Estate_Getty-HEADER
ឥណ្ឌូណេស៊ីថា មិនចាំបាច់កាប់បំផ្លាញព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីមើលឃើញថា ខ្លួនមិនមានតម្រូវការបន្ថែមក្នុងការកាប់បំផ្លាញតំបន់ព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ ទោះបីខ្លួនព្យាយាមបង្កើនផលិតកម្មស្បៀង ដោយមិនបន្តបំផ្លាញព្រៃឈើ។ លោក ហាហ្សីម ចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល បានប្រកាសដូច្នេះកាលពីថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦ ក្នុងវេទិកានិរន្តរភាពអន្តរជាតិ នៅទីក្រុងហ្សាការតា។ លោកបាននិយាយថា ការសម្រេចចិត្តនេះផ្អែកលើលទ្ធផលនៃកម្មវិធីស្បៀងអាហាររបស់រដ្ឋ ដែលសម្រេចបានគោលដៅផលិតស្បៀង ដោយមិនចាំបាច់កាប់ព្រៃឈើចំនួន២លានហិកតា យកទៅធ្វើជាដីកសិកម្មឡើយ។ ជំនួសឱ្យការកាប់ព្រៃឆើវិញ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងព្យាយាមប្រើប្រាស់ដីវាលទំនាបលិចទឹក ដែលមានស្រាប់នៅក្នុងខេត្តប៉ាពូ (Papua) និងខេត្តកាលីម៉ាន់តាន់ (Kalimantan) សម្រាប់បង្កបង្កើនផលស្រូវ។ លោកប្រេសិតពិសេស ក៏បាននិយាយថា កម្មវិធីទាំងនេះបានជួយឱ្យប្រទេសឥណ្ឌូណេស៊ីអាចផលិតអង្ករបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស ដូច្នេះការពង្រីកវាលស្រែចូលទៅក្នុងតំបន់ព្រៃឈើលែងចាំបាច់ទៀតហើយ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រទេសឥណ្ឌូណេស៊ីរំពឹងថា អាចប្រមូលផលស្រូវសម្រាប់ការប្រើប្រាស់ក្នុងស្រុកបានប្រហែល២៨,៧១លានតោន កើនឡើងតិចតួច បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សម្រាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ គេរំពឹងថា ឥណ្ឌណេស៊ី អាចប្រមូលផលស្រូវបានប្រហែល៩,៣៦ លានតោន តិចជាងឆ្នាំមុនបន្តិច។ ទោះជាយ៉ាងណា តួលេខទាំងនេះអាចប្រែប្រួលដោយសារតែគ្រោះរាំងស្ងួត ទឹកជំនន់ […]

images (1)
រដ្ឋាភិបាលថៃអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត ដោយសារមេមាន់លង់ទឹកងាប់ច្រើនពេក

បាងកក៖ រដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនកាត់បន្ថយការនាំចេញស៊ុតពី៣០ ទៅ៥០ភាគរយ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីមេមាន់លង់ទឹកងាប់អស់ប្រមាណ៣លានក្បាល។ រដ្ឋាភិបាលថៃកំពុងប្រមែប្រមូលស៊ុតពីតំបន់ផ្សេងៗ ព្រមទាំងពន្យារអាយុមាន់ពងពី៨០សប្តាហ៍ ទៅ៨៥សប្តាហ៍ និងកំណត់តម្លៃស៊ុតនៅតាមសិដ្ឋានត្រឹម៤បាតក្នុងមួយគ្រាប់​ ឬជិត៥០០រៀល។ នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ថៃ បានឱ្យដឹងថា មេមាន់ពងនៅតាមកសិដ្ឋានបានលង់ទឹកជំនន់ងាប់អស់ប្រមាណ៣លានក្បាល អណ្ដែតត្រៀបត្រាតាមទឹកហូរ។ នាយកដ្ឋានកំពុងប្រមែប្រមូលពងមាន់ពីតំបន់មិនលិចទឹក ដើម្បីចែកចាយស៊ុតមានទៅឱ្យអ្នកលក់រាយ។ យោងតាមក្រសួងមហាផ្ទៃថៃ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក មានទឹកជំនន់បានជន់ពន្លិចខេ៥១ ខេត្ត/ក្រុង រួមទាំងទីក្រុងបាងកក និងបានបណ្តាលឱ្យមនុស្ស៣១នាក់ស្លាប់។ ទីក្រុងបាងកកត្រូវបានប្រកាសជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ បន្ទាប់ពីទទួលរងភ្លៀងកម្រិតទឹកភ្លៀងធ្លាក់រហូតដល់៣២០មីលីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ តំបន់ភាគខាងកើត និងភាគកណ្តាលរបស់ថៃ រួមទាំង ទីក្រុងបាងកក រួមទាំងតំបន់មួយចំនួននៅភាគខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមថៃ៕​ (ផាន់ អាណា)


កាលវិភាគផ្សព្វផ្សាយ