News

images
មេដឹកនាំអាស៊ាន រិះរកវិធីកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ

ម៉ានីល៖ កាលពីថ្ងៃទី១៣ ខែកញ្ញា មន្ត្រីជាន់ខ្ពស់មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានពិភាក្សាអំពីការកាត់បន្ថយហានិភ័យដោយគ្រោះមហន្តរាយធម្មជាតិ ការត្រៀមខ្លួន ការចាត់វិធានការទុកជាមុន ការឆ្លើយតបពេលមានអាសន្ន ការស្តារឡើងវិញ ការផ្តល់ហិរញ្ញប្បទាន ការច្នៃប្រឌិត និងការពង្រឹងភាពធន់របស់សង្គមទាំងមូល។ សន្និសីទរដ្ឋមន្ត្រីអាស៊ាន ស្តីពីគ្រោះមហន្តរាយនេះ គឺជាប្រធានបទដ៏សំខាន់មួយរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏រ៉ាំរ៉ៃ និងមានការចំណាយខ្ពស់ គឺបញ្ហាគ្រោះមហន្តរាយ។ សេចក្តីប្រកាសព័ត៌មានបានពន្យល់ថា តំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅក្នុងតំបន់អាស៊ី–ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រឈមនឹងគ្រោះមហន្តរាយខ្លាំងបំផុត នៅលើពិភពលោក។ ដូច្នេះ ប្រទេសជាសមាជិកនីមួយៗកំពុងប្រឈមនឹងបញ្ហាដូចជា ព្យុះទីហ្វុង ទឹកជំនន់ រញ្ជួយដី និងគ្រោះរាំងស្ងួត ដោយសារការប្រែប្រួលអាកាសធាតុ។ សេចក្តីប្រកាសបានបញ្ជាក់ទៀតថា គ្រោះមហន្តរាយទាំងនេះកាន់តែមានទំនាក់ទំនងគ្នាជាមួយការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីក្រុង ការរិចរិលបរិស្ថាន និងសម្ពាធផ្សេងៗទៀត ដែលបង្កើតឱ្យមានហានិភ័យជាប្រព័ន្ធ ហានិភ័យពីវិស័យមួយទៅវិស័យមួយ ហានិភ័យកើតឡើងស្របគ្នា និងបង្កើនផលប៉ះពាល់គ្នាទៅវិញទៅមក។ សេចក្តីប្រកាសបានកត់សម្គាល់ថា «ផលប្រយោជន៍ និងការខាតបង់ មិនបានកំណត់ត្រឹមគ្រោះមហន្តរាយណាមួយតែមួយនោះទេ» ដោយសារតំបន់នេះតំណាងឱ្យតំបន់សេដ្ឋកិច្ច និងសកម្មបំផុតមួយក្នុងពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុប រួមគ្នាលើសពី៣,៦ទ្រីលានដុល្លារ និងមានប្រជាជនជាង៦៧០លាននាក់។ សេចក្តីប្រកាសបានបន្តថា «ក្នុងនាមជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក ការផលិត និងការវិនិយោគ ការរំខានដោយសារគ្រោះមហន្តរាយ អាចរាលដាលផលប៉ះពាល់តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ […]

Grasshoppers, Kruger National Park, South Africa
កសិករអូស្ត្រាលីដេកមិនលក់ ហើយខកចិត្តចំពោះរដ្ឋាភិបាល ដោយសារហ្វូងកណ្តូបកើតច្រើនពេក

មែលប៊ន៖ កសិករដាំដំណាំនៅភាគពាយ័ព្យរដ្ឋវិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនកណ្តូបចង្រៃ ដែលអាចបង្កការខូចខាតដល់ផលដំណាំ ព្រមទាំងសម្តែងការខកចិត្តចំពោះអាជ្ញាធរអូស្ត្រាលី ដោយសារខ្វះការគាំទ្រក្នុងការទប់ស្កាត់ និងកម្ចាត់សត្វល្អិតចង្រៃទាំងនេះ។ កណ្តូបបានចាប់ផ្តើមញាស់ងច្រើន ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ ដោយសារអាកាសធាតុក្តៅ និងសើមនៅតំបន់ភាគខាងជើងអូស្ត្រាលី ដែលបង្កលក្ខខណ្ឌអំណោយផលដល់ការបង្កកំណើត ការកើនចំនួន និងការផ្លាស់ទីរបស់ហ្វូងសត្វកណ្តូបចង្រៃសំដៅឆ្ពោះទៅភាគខាងត្បូងថែមទៀត។ កសិករក្នុងរដ្ឋវិចតូរីយ៉ា បានឱ្យដឹងថា ក្នុងរយៈពេលមួយខែកន្លងមកនេះ លោកបានប្រទះឃើញកណ្តូបរាប់ពាន់ក្បាលញាស់ចេញពីពង ហើយប្រមូលផ្តុំគ្នាជាហ្វូង ផ្លាស់ទីឆ្លងកាត់ដីកសិកម្មរបស់លោក និងឧទ្យានជាតិនានានៅក្បែរនោះ។ កសិករម្នាក់បាននិយាយថា «យើងកំពុងតាមកម្ចាត់កណ្តូបនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់កុំឱ្យវារីករាលដាល។ ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់។ អ្នកស្រុកកំពុងនិយាយគ្នាថា យើងអាចនឹងប្រឈមនឹងការរាតត្បាតដ៏ធំម្តងទៀត ដូចធ្លាប់កើតឡើងកាលពី១០ ឬ ១៥ឆ្នាំមុន»។ លោកបានបញ្ជាក់ថា ទោះបីជាលោកបានរាយការណ៍ជាច្រើនលើកអំពីវត្តមានកណ្តូបនៅលើដីរបស់លោក តាមរយៈកម្មវិធីឃ្លាំមើលកណ្តូបរបស់អាជ្ញាធរកសិកម្មរដ្ឋវិចតូរីយ៉ា ក៏ដោយ ក៏លោកមិនទាន់ទទួលបានការឆ្លើយតបពីស្ថាប័ននេះនៅឡើយ។ លោកបានរិះគន់ថា «មើលទៅពួកគេបានចំណាយកម្លាំងយ៉ាងច្រើន ដើម្បីបង្ហាញថា កំពុងស្វែងរកកណ្តូប ប៉ុន្តែ តើសកម្មភាពជាក់ស្តែងនៅឯណា? តើយើងទទួលបានការគាំទ្រអ្វីខ្លះ?​ កសិករគ្រប់គ្នាកំពុងចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហានេះ។ អ្វីៗមិនមែនឥតគិតថ្លៃនោះទេ។ ប្រេងម៉ាស៊ូតត្រូវចំណាយប្រាក់ ពេលវេលាក៏មានតម្លៃ ហើយការងារនេះត្រូវការកម្លាំងពលកម្មយ៉ាងច្រើន»។ កម្មវិធីឃ្លាំមើលកណ្តូបរបស់អាជ្ញាធរកសិកម្មរដ្ឋវិចតូរីយ៉ា បានចាប់ផ្តើមដំណើរការតាំងពីខែកញ្ញា ឆ្នាំ២០២៦នេះ។ ទោះជាយ៉ាងណា […]

image_2026-10-01_11-59-06
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-19_14-22-46
លោក ស៊ី ជីនភីង ជំរុញឱ្យផ្តល់អាទិភាពដល់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍបៃតង

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានយកចិត្តទុកដាក់លើការផ្តល់អាទិភាពដល់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការជំរុញការអភិវឌ្ឍបៃតង នៅក្នុងប្រទេសចិន ដើម្បីនិរន្តរភាពផ្នែកបរិស្ថាន។ លោកប្រធានាធិបតីចិន បានលើកឡើងដូច្នេះ ក្នុងឱកាសពិនិត្យការងារនៅទីក្រុងអ៊ូឡានឆាប (Ulanqab) ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ស្ថិតនីភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ បឹងហួងឈីហៃ (Huangqihai) ដែលស្ថិតនៅទីក្រុងអ៊ូឡានឆាប ធ្លាប់ប្រឈមនឹងការរីងស្ងួតស្ទើរទាំងស្រុង ក្នុងដំណើរពិនិត្យមើលនេះ លោក ស៊ី ជីនភីង បានទៅទស្សនាតំបន់អភិរក្សធម្មជាតិបឹងធម្មជាតិដ៏ធំមួយ​ដោយស្តាប់របាយការណ៍ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតំបន់ម៉ុងហ្គោលីខាងក្នុង ក្នុងការពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ លោកក៏បានពិនិត្យមើលតំបន់មាត់បឹង និងតំបន់ដីល្បាប់  ព្រមទាំងសង្កេតមើលសត្វស្លាបដ៏សម្បុរបែប ដែលរស់នៅក្នុងតំបន់នោះផងដែរ។ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តឱ្យបានពេញលេញនូវច្បាប់ ស្តីពីការការពារតំបន់ដីសើមរបស់ប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវខ្សែបន្ទាត់ក្រហមសម្រាប់ការការពារប្រព័ន្ធអេកូឡូស៊ី និងថែរក្សាជីវចម្រុះ។ ចំពោះប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម ដែលរងការខូចខាត លោកបានអំពាវនាវឱ្យផ្តល់អាទិភាពដល់ការស្តារឡើងវិញតាមបែបធម្មជាតិ ព្រមទាំងធានាថា ការស្តារបរិស្ថានត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងវិធីសាស្ត្រសមស្រប។ បន្ទាប់មក លោកប្រធានាធិបតី បានទៅទស្សនាតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងទីក្រុងអ៊ូឡានឆាប ដើម្បីស្វែងយល់អំពីវឌ្ឍនភាពរបស់តំបន់ម៉ុងហ្គោលីខាងក្នុង ក្នុងការសាងសង់មជ្ឈមណ្ឌលដ៏សំខាន់មួយ និងការអភិវឌ្ឍឧស្សាហកម្មបៃតង។ […]

854418373_1582671113903171_5020645499658822341_n
អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ​ និងផលិតផលខ្មែរផ្សេងទៀត បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារ​ នៅប៉ារីស, អគ្គនាយក ARDBថា ផលិតផលខ្មែរនឹងកាន់តែមានទីផ្សារនៅលើពិភពលោក​​

ប៉ារីស,ប្រទេសបារាំង៖ កម្ពុជារំពឹងថានឹងអាចទាក់ទាញបាន​អ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគ​អន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផល​​របស់ខ្លួន តាមរយៈការចូលរួមជាថ្មី​នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ​អន្តរជាតិ នាទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៦ ។ កសិផលខ្មែរ​ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តល​សម្រេច និងផលិតផលជាច្រើនទៀតត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនេះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួម​ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែល​ប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា និងអ្នកចូលរមប្រមាណ៨០០០ មកពី១៣០ប្រទេស។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា “ដោយសារ​កសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ច​របស់កម្ពុជា ដូច្នេះការ​ចូលរួមនៅក្នុង​ពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជា​​ឱកាស ដែលអាចឱ្យក្រុមហ៊ុន និងសហគ្រាស​របស់យើង​បាន​ភ្ជាប់ទំនាក់ទំនង​ជាមួយនឹង​អ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត […]

INDONESIA-LIFESTYLE
ឥណ្ឌូណេស៊ីលែលកថវិកាជាង៦៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មមជ្ឈមណ្ឌលជលផល

បាលី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទឥណ្ឌូណេស៊ី លោក សាកទី វ៉ះយូ ត្រឹងហ្គូណូ (Sakti Wahyu Trenggono) បានមានប្រសាសន៍ថា ទីតាំងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់វិស័យនេសាទបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់វិស័យឧស្សាហកម្ម និងទេសចរណ៍របស់កោះបាលីផងដែរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាំ បើកការដ្ឋានសាងសង់គម្រោងនៅកោះបាលី កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ថា ថវិកាបញ្ចេញនៅពេលនេះ មិនតិចជាង១,២ទ្រីលានរូពីឥណ្ឌូណេស៊ីស ឬស្មើនឹងជាង៦៦លានដុល្លារទេ ដើម្បីធ្វើឱ្យកំពង់ផែកាន់តែទំនើប និងមានការរៀបចំយ៉ាងល្អប្រសើរជាងមុន​។ លោកបានសង្កត់ធ្ងន់ថា គម្រោងដ៏ទំហំធំបែបនេះ ត្រូវការថវិកាឱ្យច្រើនគ្រប់គ្រាន់ និងមានលក្ខណៈទូលំទូលាយ មិនមែនអភិវឌ្ឍជាដំណាក់កាលតូចៗដាច់ដោយឡែកពីគ្នានោះទេ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទាំងអស់អាចដំណើរការរួមគ្នាបានយ៉ាងរលូន។ លោកបាននិយាយថា «ខ្ញុំមិនចង់ឱ្យថវិកាអភិវឌ្ឍកំពង់ផែមានត្រឹម៥០០ពាន់លានរូពី ឬជិត២៨លានដុល្លារ ហើយបន្ថែម៦០០ពាន់លានរូពី ឬជាង៣៣លានដុល្លារនោះទេ។ ខ្ញុំចង់សាងសង់វាឱ្យបានរួចរាល់តែម្តង ហើយយើងចង់ឱ្យមានប្រព័ន្ធច្របាច់បញ្ចូលគ្នាច្បាស់លាស់»។ លោកបានពន្យល់ថា តំបន់នេះត្រូវបានជ្រើសរើសសម្រាប់ការពង្រីកកំពង់ផែជាទ្រង់ទ្រាយធំ ដោយសារកំពង់ផែ ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់របស់កោះបាលីភាគខាងត្បូង។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជ្រើសរើទីតាំងកំពង់ផែនេសាទបែបពាណិជ្ជកម្ម ដោយយកគំរូប្លង់កំពង់ផែទំនើបៗ ដូចជាកំពង់ផែនេសាទអន្តរជាតិ នៅអូស្ត្រាលី ជប៉ុន តួកគី អេស្ប៉ាញ និងតំបន់ផ្សេងៗក្នុងទ្វីបអឺរ៉ុប។ ក្រៅពីការជំរុញវិស័យជលផលរបស់ឥណ្ឌូណេស៊ី […]

MALAYSIA-FOOD-INFLATION
ម៉ាឡេស៊ី ត្រៀមប្រមូលទិញ និងស្តុកទុកកសិផល ព្រោះខ្លាចខ្វះដោយសារបាតុភូតអែលនីញ៉ូ​​

គូឡាឡាំពួរ៖ អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានចាត់វិធានការទុកជាមុន ដើម្បីការពារសន្តិសុខស្បៀងរបស់ប្រទេស ដោយរៀបចំផែនការប្រមូលទិញ និងស្តុកទុកផលិតផលកសិកម្ម នៅក្នុងឃ្លាំងរបស់អាជ្ញាធរនៅទូទាំងប្រទេស។ ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានបង្កើតគណៈកម្មាធិការមួយកាលពីពីរខែមុន។ ទោះបីជាបាតុភូតធម្មជាតិ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំក៏ដោយ ក៏ឆ្នាំនេះ ម៉ាឡេស៊ីបានចាត់វិធានការទុកជាមុន ជាជាងរង់ចាំរហូតដល់គ្រោះមហន្តរាយកើតឡើង។ តាមរយៈការចាត់វិធានការត្រៀមទុកជាមុន និងសម្របសម្រួលជាមួយនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី អំពីពេលវេលាបាតុភូត អែលនីញ៉ូ​​ ចាប់ផ្តើម ម៉ាឡេស៊ីអាចរៀបចំការត្រៀមខ្លួនបានមុននៅឆ្នាំ២០២៦នេះ។ កន្លងមក អគ្គនាយកនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានរាយការណ៍ថា លទ្ធភាពបានកើនលើសពី៩០ភាគរយ ដែលអែលនីញ៉ូនឹងឈានចូលដល់កម្រិត «ខ្លាំងបំផុត» ឬ «មហាអែលនីញ៉ូ» ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦។ ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បាននិយាយថា ម៉ាឡេស៊ីក៏មានផែនការទិញផលិតផលកសិអាហារមួយចំនួន និងរក្សាទុកនៅក្នុងឃ្លាំងរបស់ខ្លួន ដើម្បីធ្វើជាស្តុកបម្រុង ទប់ទល់នឹងការរំខានចំពោះការផ្គត់ផ្គង់ រួមទាំងបញ្ហាបណ្តាលមកពីការនាំចូល និងនាំចេញ។ លោកបាននិយាយថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី មានឃ្លាំងនៅគ្រប់រដ្ឋទាំងអស់ក្នុងប្រទេសម៉ាឡេស៊ី រួមទាំងឃ្លាំងស្តុកទុកត្រជាក់ ដែលនឹងត្រូវប្រើប្រាស់ឱ្យបានពេញលេញ ដើម្បីធានាថា មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការចាំបាច់។ លោកបានបន្ថែមថា «ស្តុកទាំងនេះ រួមមានផលិតផលកសិអាហារប្រហែល៣៤ប្រភេទ ដូចជា ម្ទេសទុំ […]

INDIA-ENVIRONMENT-WATER-CLIMATE
គ្រោះរាំងស្ងួតដោយបាតុភូត អែលនីញ៉ូ​​ នៅតែបន្ត ទោះបីឥណ្ឌាបានអភិរក្សទឹកអស់ពេលរាប់សិបឆ្នាំក៏ដោយ

ញូវដែលី៖ ការខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា ធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅតាមរដ្ឋមួយចំនួន ហើយចោទជាសំណួរថា តើការវិនិយោគលើការអភិរក្សទឹកអស់ជាច្រើនទសវត្សរ៍កន្លងមក បានបង្កើតសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតប្រកបដោយប្រសិទ្ធភាពពិតប្រាកដហើយឬនៅ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលបរិមាណទឹកភ្លៀងរដូវមូសុងទូទាំងប្រទេសឥណ្ឌាចុះខ្សោយប្រមាណ១២ភាគរយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធឥណ្ឌា បានថ្លែងថា មិនមានវិបត្តិធំដុំនៅកម្រិតថ្នាក់ជាតិទេ ទោះជាលោកទទួលស្គាល់ថា តំបន់មួយចំនួនកំពុងជួបប្រទះបញ្ហាគ្រោះរាំងស្ងួតក៏ដោយ។ ប៉ុន្តែ នៅតាមរដ្ឋមួយចំនួនផ្សេងទៀត ស្ថានភាពជាក់ស្តែងមានសភាពធ្ងន់ធ្ងរជាងនេះឆ្ងាយ ណាស់ ដោយសារគ្មានភ្លៀងយូរពេក ធ្វើឱ្យសំណើមក្នុងដីថយចុះ និងធ្វើឱ្យដំណាំខូច។ បញ្ហាទាំងនេះបានជំរុញឱ្យមានការប្រកាសជាផ្លូវការថា ពិតជាមានគ្រោះរាំងស្ងួត ចាប់តាំងពីចុងខែសីហាមក។ បញ្ហាខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា នាឆ្នាំ២០២៦នេះ មានកម្រិតទាបជាងបណ្ដា​ឆ្នាំ ដែលឥណ្ឌាធ្លាប់ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បែបនេះ។ នៅឆ្នាំ១៩៨៧ និងឆ្នាំ២០០២ បរិមាណទឹកភ្លៀងរដូវមូសុងវស្សា បានធ្លាក់ចុះទាបជាងកម្រិតធម្មតា១៩ភាគករយ ក្នុងឆ្នាំនីមួយៗ។ ទោះជាយ៉ាងណា នៅឆ្នាំ២០២៦នេះ ស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានកើតឡើងនៅតំបន់មួយចំនួននៃរដ្ឋជាច្រើន ទោះបីកម្រិតទឹកភ្លៀងជាមធ្យម នៅទូទាំងប្រទេស បានធ្លាក់ចុះត្រឹមប្រមាណ១៣ភាគរយក៏ដោយ។ គិតត្រឹមសប្ដាហ៍នេះ ស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តកើតមាននៅតំបន់មួយចំនួននៃរដ្ឋមហារាស្ត្រ​ រដ្ឋកាណាតាកា រដ្ឋរាជស្ថាន រដ្ឋអន្តរប្រទេស និងរដ្ឋតេឡាន់ហ្គាណា។ យោងតាមប្រព័ន្ធតាមដានគ្រោះរាំងស្ងួតរបស់ឥណ្ឌា បានឱ្យដឹងថា ផ្ទៃដីជាង៧០ភាគរយ កំពុងស្ថិតក្នុងស្ថានភាពស្ងួតហួតហែង។ រហូតមកដល់ពេលនេះ មានសេចក្តីការរាយការណ៍ថា រដ្ឋចំនួនបីបានប្រកាសអំពីគ្រោះរាំងស្ងួតជាផ្លូវការ រួមមាន […]

Taksin Bridge with Chao Phraya River, Bangkok Downtown. Thailand. Financial district and business centers in smart urban city. Skyscraper and high-rise buildings with storm rain.
ថៃខាតបង់រាប់ពាន់លានដុល្លារ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ

បាងកក៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងសប្តាហ៍មុន បានធ្វើឱ្យថៃខាតបង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ព្រោះសហគ្រាស រោងចក្រ​ កសិដ្ឋានចិញ្ចឹមសត្វ និងចម្ការដំណាំ ត្រូវទឹកជន់លិចយ៉ាងជ្រៅ។ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ​សារព័ត៌មានរបស់ថៃ បានចេញផ្សាយទិន្នន័យបឋមនៃទំហំផ្ទៃដីដាំដំណាំ​ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ​ យ៉ាងហោចណាស់មានទំហំជិត២៨ម៉ឺនហិកតា នៅក្នុង៤៩ខេត្ត ធ្វើឱ្យខាតបង់ក្នុងខ្សែសង្វាក់កសិកម្មថៃ ​ប្រមាណ២ពាន់លានដុល្លារ។ នៅខេត្តចន្ទបុរី ដែលជាតំបន់ផលិតទុរេនសំខាន់មួយរបស់ថៃ មានផ្ទៃដីសរុបជាង៣ ២០០ហិកតា ត្រូវទឹកជំនន់ជន់លិចងាប់ដើមទុរេនអស់រាប់ពាន់ដើម។ តាមសេចក្តីរាយការណ៍នានា បានឱ្យដឹងថា ដើមទុរេនភាគច្រើនមានអាយុយ៉ាងហោចណាស់៥ឆ្នាំ និងកំពុងតែឱ្យផល។ កសិករដាំទុរេនម្នាក់ នៅខេត្តសាមុតសុងក្រាម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ដើមទុរេនរបស់គាត់ជិត៥០០ដើម ត្រូវលង់ទឹកងាប់ស្តើរអស់ ដោយនៅសល់ត្រឹមតែជាង២០ដើមប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់បានលិចចម្ការរបស់គាត់អស់រយៈពេលជិត១០ថ្ងៃកន្លងមកហើយ។ កសិកររូបនេះបានឱ្យដឹងថា ទឹកជំនន់បានចាប់ផ្ដើមហូរចូលចម្ការរបស់លោកនៅថ្ងៃទី២៧ ខែកញ្ញា ហើយបន្តកើនឡើងជាលំដាប់រហូតដល់ចុងដើមទុរេនតែម្តង។ ចំណែកដំណាំល្ហុងឆាប់ងាប់ជាងគេ បន្ទាប់មកដើមទុរេន និងដើមក្រូចថ្លុង ក៏ចាប់ផ្ដើមមានស្លឹកពណ៌លឿង និងជ្រុះស្លឹក មុននឹងស្វិតងាប់បន្តិចម្ដងៗ។ លោកបាននិយាយថា បញ្ហាធំបំផុត គឺកម្ពស់ទឹកនៅក្នុងចម្ការនៅតែខ្ពស់ដដែល ទោះបីទឹកជំនន់នៅតំបន់ក្បែរនោះ បានចាប់ផ្ដើមស្រកចុះក៏ដោយ។ ក្នុងចំណោមខេត្តរងគ្រោះដោយទឹកជំនន់ទាំង៤៩ខេត្ត មានខេត្តសមុទ្រសុងក្រាម​ សមុទ្រសាខន​ សមុទ្រប្រកាន ចន្ទបុរី […]

Beautiful muslim female merchandiser preparing parcel at the off
ឥណ្ឌូណេស៊ីជំរុញសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឱ្យប្រើបាកូដ ដើម្បីចូលទីផ្សារទំនើប

ហ្សាការតា៖ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី​ សាន់តូសូ (Budi Santoso) បានជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឱ្យប្រើបាកូដលើផលិតផល ដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងអាចទទួលបានកន្លែងដាក់លក់ផលិតផលនៅតាមបណ្ដាបណ្តាញហាងទំនើបៗលក់រាយ។ ក្នុងពិធីចាប់ផ្តើមកម្មវិធីជួយសម្រួលការទទួលស្គាល់បាកូដ សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ កាលពីថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បាននិយាយថា បាកូដ គឺជាជំហានសំខាន់មួយក្នុងដំណើរការឌីជីថលូបនីយកម្ម ដោយជួយឱ្យផលិតផលក្នុងស្រុកអាចចូលទីផ្សារតាមរយៈហាងលក់រាយទំនើបៗ។ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ ជីអេសអាយ​វ័ន​ ឥណ្ឌូណេស៊ី (GS1 Indonesia) ដែលជាស្ថាប័នមានសិទ្ធិចេញលេខសម្គាល់ផលិតផលតាមស្តង់ដារអន្តរជាតិ ដើម្បីផ្តល់វិញ្ញាបនបត្របាកូដ សម្រាប់ផលិតផលម្ហូបអាហារវេចខ្ចប់ និងផលិតផលថែរក្សាសម្រស់ក្នុងស្រុក ដែលដំណាក់កាលដំបូងមានគោលដៅជួយ៥០ក្រុមហ៊ុន។ ទោះបីជាបាកូដ មានសារៈសំខាន់សម្រាប់ធ្វើឱ្យការគ្រប់គ្រងស្តុក និងការចែកចាយផលិតផលកាន់តែងាយស្រួលក៏ដោយ លោក Santoso បានសង្កត់ធ្ងន់ថា ការបំពេញតាមលក្ខខណ្ឌរដ្ឋបាលត្រូវតែភ្ជាប់ជាមួយគុណភាពផលិតផលខ្ពស់ផងដែរ។ លោក ប៊ូឌី​ សាន់តូសូ បាននិយាយថា «ប្រសិនបើផលិតផលមួយមិនអាចប្រកួតប្រជែងបាន ឬខ្វះគុណភាព វាមិនអាចចូលទីផ្សារបានទេ។ អ្នកប្រើប្រាស់មានស្តង់ដាររបស់ពួកគេ ហើយហាងលក់រាយក៏មានស្តង់ដាររបស់ពួកគេដែរ»។ ការប្រើប្រាស់បាកូដ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលក្នុងស្រុក និងពង្រីកការចូលដល់ទីផ្សារក្នុងប្រទេសសម្រាប់អាជីវកម្មខ្នាតតូច។ លោកបានកត់សម្គាល់ថា […]


កាលវិភាគផ្សព្វផ្សាយ