តម្លៃផ្លែម្ទេសវៀតណាម ចុះថោកដោយសារចិនមិនសូវទិញ ព្រោះការដឹកជញ្ជូនចំណាយច្រើនពេក
ហាណូយ៖ ផ្លែម្ទេសរបស់វៀតណាម នៅតំបន់ភាគកណ្តាលបានធ្លាក់តម្លៃស្ទើរកណ្តាលដោយសារទីផ្សារប្រទេសចិនមិនសូវត្រូវការ ដូចបណ្តាឆ្នាំកន្លងមក។ គ្រាន់តែខេត្ត គង់ ង៉ាយ (Quang Ngai) ដែលមានព្រំប្រទល់ជាប់ខេត្តអាត់តាពឺ របស់ឡាវ និងជាប់ខេត្តរតនគិរីរបស់កម្ពុជា មានផ្ទៃដីសរុបសម្រាប់ដាំម្ទេសជាង១ ០០០ហិកតា ហើយបច្ចុប្បន្ន មានចម្ការម្ទេសប្រហែល៧៦៥ហិកតា បានចូលដល់ការប្រមូលផលដំបូង ដោយទិន្នផលជាមធ្យមជាង៨ ២០០គីឡូក្រាម ក្នុងមួយហិកតា។ ក្នុងពេលជាមួយគ្នានេះ កាលពីឆ្នាំ២០២៥ តម្លៃម្ទេសវៀតណាមលក់បានប្រហែល៥០ ០០០ដុង ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម ដោយឡើងតម្លៃរហូតដល់ជាង៧០ ០០០ដុង ឬស្មើនឹង២,៨០ដុល្លារក្នុងមួយគីឡូក្រាម។ លុះចូលដល់រដូវប្រមូលផលឆ្នាំ២០២៦នេះ តម្លៃផ្លែម្ទេសវៀតណាមបានត្រឹមប្រហែល១៤ ០០០ដុង ឬស្មើនឹង០,៥៦ដុល្លារ ក្នុងមួយគីឡូក្រាម ហើយបានបន្តធ្លាក់ចុះមកនៅត្រឹម៥ ០០០ដុង ទៅ៧ ០០០ដុង ឬស្មលើពី០,២០ដុល្លារ ទៅ០,២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ យោងតាមអ្នកដាំម្ទេស និងពាណិជ្ជករប្រមូលទិញផ្លែម្ទេស បានឱ្យដឹងថា ទីផ្សារម្ទេសវៀតណាមនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់ប្រទេសចិន។ ប៉ុន្តែនៅឆ្នាំនេះ តម្រូវការពីទីផ្សារបានធ្លាក់ចុះ ដោយសារថ្លៃដឹកជញ្ជូនបានកើនឡើងខ្លាំងពេក។ ការដឹកជញ្ជូនកុងតឺន័រត្រូវបានកាត់បន្ថយ ដោយនាំចេញបន្តិចបន្តួច និងផ្លែម្ទេសជោរជន់នៅតាមទីផ្សារក្នុងប្រទេសវៀតណាម។ កសិករម្នាក់ ដែលដាំម្ទេសលើផ្ទៃកន្លះហិកតានៅក្នុងខេត្ត គង់ ង៉ាយ […]