ប្រទេសវៀតណាមត្រូវការនាំដំឡូងមីពីកម្ពុជា ក្នុងបរិមាណប្រាំបួនលានតោនក្នុងមួយឆ្នាំ
ដោយ ឡុងសារេត ភ្នំពេញ៖ បើពុំមានការប្រែប្រួលនោះទេ គម្រោងនៃការនាំចេញដំឡូងមីស្រស់របស់កម្ពុជាប្រមាណប្រមាណលានតោនក្នុងមួយឆ្នាំ ទៅកាន់ប្រទេសវៀតណាម សម្រាប់រយៈពេលប្រាំឆ្នាំ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥នេះ បន្ទាប់ពីសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ មមានប្រសាសន៍ថា ដំឡូងមីកម្ពុជានៅពេលកន្លងមក ក្រៅពីនាំចេញទៅប្រទេសថៃ គឺនាំចេញទៅប្រទេសវៀតណាម។ សម្រាប់ការចុះអនុស្សរណៈនៃកការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាមពេលនេះ គឺបង្ហាញពីសក្ខីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងការនាំចេញ នាំចូលដំឡូងមី។ បន្ថែមលើសពីនេះ ការចុះអនុស្សរណៈថ្ងៃនេះ គឺជាការប្តេជ្ញាចិត្តថា នឹងនាំចេញដំឡូងមីកម្ពុជាឱ្យបានប្រាំបួនលានតោន ក្នុងមួយឆ្នាំផងដែរ។ ឯកឧត្តមបានបន្តថា ក្នុងបរិមាណដំឡូងមី ដែលគ្រោងនាំចេញចំនួនប្រាំបួនលានតោនក្នុងមួយឆ្នាំទៅប្រទេសវៀតណាម មានការចុះហត្ថលេខាជាក់ស្តែងលក់ដំឡូងមីស្រស់ជាង៣,៣លានតោន ពីមួយក្រុមហ៊ុនកែច្នៃដំឡូងមីវៀតណាមចំនួនបួន ក្នុងនោះ មានក្រុមហ៊ុន ហុង ដូទី (Hung Duty) ទទួលទិញចំនួន១,៥លានតោន,ក្រុមហ៊ុន សាម ញុត (Sam Nhut) ទទួលទិញ៧៥០ពាន់តោន, ក្រុមហ៊ុន រោងចក្រកែច្នៃដំឡូងមី ស៊ុយ […]