News

photo_2026-05-12_08-38-22 (4)
សហគមន៍កសិកម្មទំនើបស្រូវនាងអំ អាចផ្គត់ផ្គង់បន្លែសុវត្ថិភាពពី៧០០ ដល់៨០០គីឡូក្រាម ក្នុងមួយថ្ងៃ

ដោយ នៅ ស៊ីវុត្ថា សៀមរាប៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំដែលមានទីតាំងស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានលទ្ធភាពអាចផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅកាន់ទីផ្សារបានចន្លោះ ពី៧០០ ដល់ ៨០០គីឡូក្រាម ក្នុងមួយថ្ងៃ។ អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ទិន្នផលបន្លែនៅក្នុងសហគមន៍ ត្រូវបានប្រមូលយកទៅផ្គត់ផ្គង់ និងលក់បោះដុំនៅតាមទីផ្សារនានា ក្នុងខេត្តសៀមរាប ក្នុងតម្លៃមួយសមរម្យ ហើយបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពរបស់កសិករ ដែលសមាជិករបស់សហគមន៍។ លោកស្រីបានបន្តថា ក្រោយពីផលិតបាន គឺសហគមន៍មិនមានការព្រួយបារម្ភនោះទេ ព្រោះមានទីផ្សារស្រាប់ មានអ្នកចាំទទួលទិញពីសហគមន៍។ ដូច្នេះ សហគមន៍មិនមានការលំបាកក្នុងការស្វែងរកទីផ្សារនោះទេ ដោយខិតខំប្រឹងប្រែងក្នុងការផលិត និងផ្គត់ផ្គត់ឱ្យបានគ្រប់គ្រាន់តែប៉ុណ្ណោះ ។ ទាក់ទិននឹងបញ្ហានេះមន្ទីរព័ត៌មានខេត្តសៀមរាបរាប បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកសរុប១០៨គ្រួសារ កំពុងដាំដុះដំណាំចំនួនប្រាំប្រភេទ រួមមាន ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ត្រប់ និងល្ពៅ នៅក្នុងផ្ទះសំណាញ់ចំនួន៥១ខ្នង សរុបផ្ទៃដីជិត៣ហិកតាប្រកបដោយបច្ចេកទេស និងស្ដង់ដារកម្រិតខ្ពស់។ ប្រភពដដដែលបន្តថា សមិទ្ធផលនេះមិនត្រឹមតែជួយបង្កើនចំណូលដល់គ្រួសារកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវបន្លែ ដែលមានគុណភាពសម្រាប់អ្នកបរិភោគផងដែរ។ សហគមន៍កសិកម្មទំនើបស្រូវនាងអំ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២៤ […]

fn-2026-01-13-09-19-43-762
វិស័យឯកជនស្នើឱ្យមានការរៀបចំគោលនយោបាយស្តីពីកៅស៊ូ ដើម្បីគាំទ្រ និងអភិវឌ្ឍទៅអនាគត

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ស្របពេលបច្ចុប្បន្នគោលនយោបាយស្តីពីស្រូវអង្ករ ស្វាយចន្ទី និងដំឡូងមីជាដើម កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កសិករនោះ វិស័យឯកជន ក៏ចង់ឱ្យមានគោលនយោបាយស្តីពីកៅស៊ូផងដែរ ដើម្បីគាំទ្រវិស័យនេះឱ្យកាន់តែល្អទៅអនាគត ខណៈគោលនយោបាយស្តីពីវិស័យកសិកម្ម បានរួមចំណែកដល់ការជំរុញផលិតកម្មកសិកម្ម លើកកម្ពស់ជីវភាពកសិករ ធានាសន្តិសុខស្បៀង និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃនេះថា បច្ចុប្បន្ន កម្ពុជាមានតែគោលនយោបាយ ស្តីពីស្រូវអង្ករ និងស្វាយចន្ទីជាដើម ហើយអាចមានគោលនយោបាយស្តីពីផ្លែស្វាយផងដែរ ប៉ុន្តែគោលនយោបាយ ស្តីពីកៅស៊ូមិនទាន់មាននៅឡើយទេ ដូច្នេះ អ្នកឧកញ៉ាចង់ឱ្យមានគោលនយោបាយស្តីពីកៅស៊ូ ដើម្បីគាំទ្រវិស័យនេះទៅអនាគត។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា “សព្វថ្ងៃយើងមានឧស្សាហកម្មកែច្នៃសំបកកង់រថយន្តជិត១០ក្រុមហ៊ុន ដែលមិនត្រឹមតែផលិតកៅស៊ូកង់ឡានប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលិតបិរក្ខា និងឧបករណ៍ជាច្រើនពីកៅស៊ូ ដូច្នេះ ខ្ញុំគិតថា ដោយសារយើងមានទីផ្សារក្នុងស្រុក គួបផ្សំនិងទីផ្សារនាំចេញ ដែលធ្វើឱ្យការកែច្នៃកៅស៊ូបង្កក ឥឡូវយើងចាប់ផ្តើមឱ្យមានការកែច្នៃកៅស៊ូទឹក កៅស៊ូរាវ ហៅថា ឡាកតិច ជាផលិតផលពាក់កណ្តាលសម្រេចដូចគ្នាទេ ប៉ុន្តែយើងផលិតបានដូចជា ស្រោមដៃ ស្រោមអនាម័យ ឬកៅស៊ូសារធាតុល្អ ដែលអាចបម្រើឱ្យវិស័យឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ដូច្នេះ […]

D3di1ut11riVdiwugOao
ក្រសួងកសិកម្មវៀតណាមបញ្ជាឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីជំរុញការនាំចេញផ្លែទុរេន

ហូជីមិញ៖ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនចាត់វិធានការជាបន្ទាន់ ដើម្បីគាំទ្រដល់ការនាំចេញផ្លែទុរេន ចំពេលមានការរំខានបណ្តាលមកពីឧបសគ្គនៃការធ្វើតេស្ត និងតម្រូវការលក្ខខណ្ឌរបស់ទីផ្សារនាំចូលកាន់តែតឹងរ៉ឹង។ ក្រសួងបាននិយាយថា ការលំបាកនេះបានប៉ះពាល់ដោយផ្ទាល់ដល់ការប្រើប្រាស់ផលិតផល ប្រាក់ចំណូល និងអាជីវកម្មរបស់កសិករ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក វ៉ូ វ៉ាន់ហ៊ុង (Vo Van Hung) បានប្រាប់ឱ្យអាជ្ញាធរខេត្ត ក្រុង សហការឱ្យបានជិតស្និទ្ធជាមួយម្ចាស់អាជីវកម្ម និងសហគមន៍ ដើម្បីគាំទ្រការលក់ ការតភ្ជាប់ទីផ្សារ និងដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ទាក់ទងនឹងផលិតកម្ម ការប្រមូលផល ការកែច្នៃ ការវេចខ្ចប់ និងការដឹកជញ្ជូន។ ចំណែកអាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យតំបន់ដាំដុះ និងកន្លែងវេចខ្ចប់ ដើម្បីធានាបាននូវការអនុលោមតាមលេខកូដតំបន់ដាំដុះ ច្បាប់តាមដាន និងស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដែលត្រូវការដោយទីផ្សារនាំចូល។ រីឯកន្លែងធ្វើតេស្តត្រូវបន្ថែមបុគ្គលិក ឧបករណ៍ និងបង្កើនសមត្ថភាពធ្វើប្រតិបត្តិការ ដើម្បីពន្លឿននីតិវិធីសម្រាប់ផ្លែទុរេន និងផលិតផលកសិកម្មផ្សេងទៀត និងការពារការកកស្ទះយូរ។ លោកអនុរដ្ឋមន្ត្រីបានស្នើសុំមជ្ឈមណ្ឌលធ្វើតេស្ត ដើម្បីបង្កើនធនធានឱ្យបានច្រើន និងរៀបចំកាលវិភាគការងារដែលអាចបត់បែនបាន រួមទាំងបន្ថែមម៉ោងធ្វើការនៅពេលចាំបាច់ ដើម្បីកាត់បន្ថយពេលវេលាធ្វើតេស្ត ដោយធានាបាននូវភាពត្រឹមត្រូវ។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននិយាយថា នីតិវិធីនៃការធ្វើតេស្ត ពេលវេលា និងការចំណាយត្រូវតែមានតម្លាភាព […]

farm4
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កសិករមិនចាំបាច់មានទ្រព្យបញ្ចាំ ក៏អាចខ្ចីលុយទៅពង្រីកអាជីកម្មបានដែរ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្តីកង្វល់ និងកង្វះខាតទុនពង្រីកអាជីវកម្មរបស់កសិករនៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា កសិករអាចស្វែងរកកម្ចីពីធនាគាររបស់រដ្ឋ ដែលមានអត្រាកាប្រាក់ទាប និងធនាគារដែលជាដៃគូរបស់ក្រសួងយកទៅពង្រីកអាជីកម្មរបស់ខ្លួនដោយងាយស្រួល បើទោះជាកសិកររូបនោះគ្មានទ្រព្យបញ្ចាំក៏ដោយ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ បានថ្លែងថា បច្ចុប្បន្ននេះ កសិករនៅក្នុងប្រទេសកម្ពុជាភាគច្រើន គឺខ្វះទុនក្នុងការពង្រីកអាជីវកម្មកសិកម្មរបស់ខ្លួន។ ដូច្នេះ កសិករអាចស្វែងរកទុនពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) និងធនាគារ SMEs ដែលបានមានអត្រាការប្រាក់ទាប ដើម្បីយកទៅពង្រីកអាជីវកម្មបាន។ លោកជំទាវបានបន្ថែមថា មួយវិញទៀត បើទោះបីជាកសិករមិនមានទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចី ឱ្យតែមានអាជីកម្ម ដែលទទួលស្គាល់ និងចុះបញ្ជីអាជីកម្មជាមួយក្រសួងពាណិជ្ជកម្ម គឺអាចខ្ចីកម្ចីបាន គឺតាមរយៈការដឹងលឺ និងកិច្ចសន្យាពីក្រសួងដោយយកចំណូលអាជីកម្មមកសងទៅធនាគារវិញ ក្រោយពេលប្រមូលផល។ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយ និងកម្មវិធីជាច្រើន ដើម្បីជួយកសិករដែលខ្វះខាតទុនក្នុងការពង្រីកអាជីវកម្មកសិកម្ម និងបង្កើនផលិតភាព។ វិធានការទាំងនេះរួមមានការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប ការគាំទ្របច្ចេកទេស ការអភិវឌ្ឍទីផ្សារ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ការគាំទ្ររបស់រដ្ឋាភិបាលកម្ពុជាដល់កសិករខ្វះទុន មិនត្រឹមតែផ្តោតលើការផ្តល់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងបច្ចេកទេស ទីផ្សារ ជំនួយបន្ទាន់ […]

image_2026-05-11_07-28-22
ហ្វីលីពីនចង់ឱ្យជប៉ុនបញ្ចុះពន្ធលើការនាំចេញផ្លែចេករបស់ខ្លួននៅទាបដូចកម្ពុជា​ និងវៀតណាម

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងស្វែងរកការបញ្ចុះពន្ធឱ្យនៅទាបលើការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន នៅក្នុងការពិភាក្សាផ្នែកពាណិជ្ជកម្មកសិកម្មរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានលើកឡើងថា បញ្ហានេះនឹងក្លាយជាប្រធានបទមួយក្នុងកិច្ចពិភាក្សា នាអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វេឌីណាន ម៉ាកូស (Ferdinand Marcos) ទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ។ ការពិភាក្សាអំពីពន្ធគយនេះ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងជប៉ុន និងហ្វីលីពីន ដែលជប៉ុនអនុវត្តពន្ធគយត្រឹមប្រាំបីភាគរយលើចេករបស់ហ្វីលីពីន ដោយគិតចាប់ពីខែតុលា ដល់ខែមីនា និង១៨ភាគរយ គិតពីខែមេសា ដល់ខែកញ្ញា។ ក្រសួងកសិកម្មបានប្រកាសថា ចេកហ្វីលីពីនបន្តកាន់កាប់ចំណែកដ៏ធំនៃទីផ្សារក្នុងប្រទេសជប៉ុន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងអាចកើនឡើងនៅពេលហ្វីលីពីនទទួលបានអត្រាពន្ធទាប ដើម្បីបន្តពង្រីកការនាំចេញផ្លែចេកទៅកាន់ប្រទេសជប៉ុន។ ទន្ទឹមនឹងការពិភាក្សាអំពីអត្រាពន្ធគយ ប្រទេសហ្វីលីពីន និងជប៉ុន ក៏កំពុងធ្វើវិសោធនកម្មលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មផងដែរ។ ការផ្លាស់ប្តូរដែលត្រូវបានស្នើឡើង រួមមាន ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជលផល កសិកម្មឆ្លាតវៃ ប្រព័ន្ធឌីជីថល កសិកម្មច្បាស់លាស់ និងផលិតកម្មជី។ កិច្ចព្រមព្រៀង ដែលត្រូវបានកែសម្រួលនេះ ក៏ត្រូវបានគេរំពឹងថា នឹងបង្កើតគណៈកម្មការចម្រុះមួយ […]

photo_2026-05-11_09-21-04
ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម នុត ពុធដារ៉ា អញ្ជើញចូលរួមជាអធិបតី ពិធីបោះឆ្នោតជ្រើសរើសថ្នាក់ ដឹកនាំយុវជនគណបក្ស ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល

កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណកម្មាការកណ្តាល, សមាជិកយុវជនគណបក្សថ្នាក់កណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល និងឯកឧត្តម នុត ពុធដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា និងអនុប្រធានគណ:កម្មាធិការគណបក្សខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្ស ឃុំព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា នៅឃុំព្រែកតាមាក់នេះ គឺមានការចូលរួមពីលោក ចេង ឌីណា ប្រធានគណ:អចិន្ត្រៃយ៍គណបក្សស្រុក ,សមាជិកគណៈកម្មាធិការបក្សខេត្ត គណៈកម្មការបក្សឃុំព្រែកតាមាក់ រួមទាំងសមាជិកយុវជនគណបក្សបក្សឃុំសរុបចំនួន៣២៥នាក់។ កម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ យុវជនគណបក្សឃុំព្រែកតាមាក់ គឺមានបេក្ខជនឈរឈ្មោះចំនួន ១០រូប ស្រី៦រូប និងប្រុស៤ រូប។ ក្នុងឱកាសនេះ ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណកម្មាធិការខគណបក្សខេត្តកណ្តាល បានថ្លែងបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចប់បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សបក្សឃុំព្រែកតាមាក់នេះជាលើកទីមួយហើយ ដែលគណបក្សចង់បានយុវជនមានសមត្ថភាព ក្លាហាន និងមានប្រសិទ្ធភាព ដែលប្តូរផ្តាច់ជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីជ្រើសរើសបានថ្នាក់ដឹកនាំយុវជននៅឃុំព្រែកតាមាក់ហើយនឹងយកបទពិសោធន៍នេះសម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសយុវជននៅប្រាំឃុំទៀត នៅក្នុងស្រុកខ្សា់ខេត្តកណ្តាល ខេត្តកណ្តាល។ សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច […]

image_2026-05-07_08-30-52
ស្រីលង្កាទទួលបានជំនួយ១,៤លានដុល្លារ ដើម្បីស្តារកសិដ្ឋានបន្លែឡើងវិញ នៅតំបន់ជួបព្យុះស៊ីក្លូន

កូឡុំបូ៖ ប្រទេសស្រីលង្កាបានចាប់ផ្តើមស្តារឡើងវិញនូវកសិដ្ឋានដាំបន្លែរបស់ខ្លួន ដែលរងការខូចខាតពីព្យុះស៊ីក្លូន ដោយគ្រោងចំណាយថវិកាប្រហែល១,៤លានដុល្លារ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ ការដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការនេះ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរវាងតំណាងឧត្តមស្នងការអូស្ត្រាលីប្រចាំប្រទេសស្រីលង្កា និងតំណាងអង្គការស្បៀងអាហារ និងកសិកម្ម ប្រចាំប្រទេសស្រីលង្កា និងកោះម៉ាល់ឌីវ។ គំនិតផ្តួចផ្តើមស្តារកសិដ្ឋានដាំបបន្លែនេះ បន្ទាប់ពីរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីព្យុះស៊ីក្លូន ឌីតវ៉ាស (Ditwah) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មកសិកម្ម និងជីវភាពរស់នៅទូទាំងប្រទេសស្រីលង្កា។ តំបន់ខ្ពង់រាបរបស់ស្រីលង្កា ដែលគេស្គាល់ថា ជាទីតាំងដាំដំណាំបន្លែ ដូចជា សណ្តែក ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ប៉េងប៉ោះ និងដំឡូង បានរងផលប៉ះពាល់ខ្លាំងបំផុត ធ្វើឱ្យកសិករខ្នាតតូចរាប់ពាន់នាក់នៅក្នុងតំបន់ទាំងនេះ បានបាត់បង់ផលដំណាំ ខ្វះគ្រាប់ពូជ និងអស់ទ្រព្យសម្បត្តិជាច្រើន។ គម្រោងស្តារឡើងវិញនេះត្រូវបានរៀបចំជាកម្មវិធីអន្តរាគមន៍រយៈពេល១២ខែ ក្នុងគោលបំណងស្តារ និងពង្រឹងការធ្វើកសិកម្មដាំបន្លែ ដែលធន់នឹងអាកាសធាតុ ដោយផ្តោតជាពិសេសលើការផ្តល់សិទ្ធិអំណាចដល់កសិករស្ត្រី និងគាំទ្រជនពិការ។ កសិករខ្នាតតូចជាង២៤០០នាក់នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់តាមរយៈការកែលម្អផលិតកម្មគ្រាប់ពូជ និងបន្តុះពូជដំណាំ ព្រមទាំងទទួលបានជំនួយជាគ្រឿងចក្រខ្នាតតូច ការបណ្តុះបណ្តាល និងការពង្រឹងការតភ្ជាប់ទីផ្សារ។ សមាសធាតុសំខាន់ៗនៃគំនិតផ្តួចផ្តើមនេះ រួមមានការស្ដារឡើងវិញ នូវប្រព័ន្ធគ្រាប់ពូជរបស់កសិករ ដូចសណ្តែក និងដំឡូងជាដើម រួមទាំងការគាំទ្រទាំងប្រព័ន្ធដាំដុះនៅទីវាល និងនៅក្នុងផ្ទះសំណាញ់ […]

The-pomelo-grown-in-Kratie’s-Koh-Trong-commune-
ក្រសួងពាណិជ្ជកម្មជំរុញចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI)បន្ថែមទៀតលើដំណាំ និងមុខទំនិញសំខាន់ៗ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងជំរុញការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រទំនិញ (GI) លើដំណាំ និងមុខទំនិញសំខាន់ៗជាច្រើនមុខថែមទៀត ដើម្បីបង្កើនទំនុកចិត្តដល់អ្នកបរិភោគនៅក្នុងស្រុក និងគាំទ្រដល់ការនាំចេញកាន់ទីផ្សារក្រៅប្រទេស ជាពិសេសរក្សាបាននូវតម្លៃខ្ពស់សម្រាប់ប្រជាកសិករ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះដោយបានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការបង្កើនតម្លៃបន្ថែមលើផលិតផលដែលមានលក្ខណៈពិសេសប្លែកពីគេ ដែលជាតំណាងឱ្យភូមិសាស្ត្រណាមួយនៅក្នុងប្រទេស។ លោកជំទាវបន្ថែមថា ការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជួយថែរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលនៅក្នុងតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ថែមទៀតផង ជាពិសេសបានផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការនាំចេញ។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បានគាំទ្រនៃការលើកឡើងរបសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាខាងលើនេះ។ លោកថា បណ្តាប្រទេសជឿនលឿនជាច្រើសនៅលើពិភពលោក បានគាំទ្រនូវការប្រើប្រាស់នូវការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រនេះ ពីព្រោះនៅក្នុងសៀវភៅបន្ទុកបានចែងយ៉ាងច្បាស់ពីការប្រើប្រាស់ជី ការក្សាទុកនៅទីតាំងមានសុវត្ថិភាព និងអនាម័យខ្ពស់។ លោកបន្ថែមទៀតថា សូម្បីតែ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីបានលើឡើងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយទទួលស្គាល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញភាពច្នៃប្រឌិត […]

photo_2026-05-07_19-51-45
តំណាងធនាគារ ARDBអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (Cross-Border Interbank Payment System-CIPS) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ថៃឡី វ៉ាន (Tailei Wan) អនុប្រធាននាយកប្រតិបត្តិ CIPS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការចូលរួមបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដោយទូទាត់ជារូបិយប័ណ្ណ ផ្លូវការរបស់ចិន Renminbi- RBM តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មចិន សាខាភ្នំពេញ (Industrial and Commercial Bank of […]

image_2026-04-30_14-08-07
ឥណ្ឌាបន្ធូរបន្ថយលក្ខខណ្ឌលើការនាំចេញអង្ករទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុប

ញូវដេលី៖ ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចេញអង្ករបាស្មាទី និងអង្ករក្រៅពីអង្ករបាស្មាទី ទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួន ដោយមិនចាំបាច់មានវិញ្ញាបនបត្រត្រួតពិនិត្យជាកាតព្វកិច្ច ជាពិសេសទីភ្នាក់ងារត្រួតពិនិត្យការនាំចេញត្រូវអនុវត្តក្នុងរយៈពេលប្រាំមួយខែ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌា កាលពីសប្តាហ៍មុនបានបញ្ជាក់ថា លក្ខខណ្ឌតម្រូវនៃវិញ្ញាបនបត្រត្រូវបានកំណត់ចំពោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាចក្រភពអង់គ្លេស អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងប្រទេសស្វីស ដោយបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀតទាំងអស់ ត្រូវបានលើកលែងចំពោះលក្ខខណ្ឌតម្រូវនេះសម្រាប់រយៈពេល ប្រាំមួយខែ។ កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធ២០ភាគរយលើអង្ករនាំចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។ យោងតាមសារាចរណែនាំ​ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។ ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។  នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ភាគរយ មកនៅត្រឹមកម្រិតសូន្យភាគរយ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។  ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។ ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។ ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលបានរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។  […]


កាលវិភាគផ្សព្វផ្សាយ