ដំណាំលម៉្មើនៅកម្ពុជាចាប់ផ្ដើមប្រមូលផល និងមានទីផ្សារល្អ
ដោយ នៅ ស៊ីវុត្ថា សៀមរាប៖ ដំណាំលម៉ើបានចាប់ផ្ដើមឈានចូលដល់រដូវកាលប្រមូលផលហើយ ខណៈកសិករមានក្តីរំពឹងថា នឹងទទួលបានទីផ្សារល្អ និងការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់ក្នុងស្រុក។ ក្នុងចំណោមកសិករដាំលម៉ើ លោក ញូង សារិន ដែលមានចម្ការស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន នៅខេត្តសៀមរាប បានចាប់ផ្ដើមប្រមូលផលលម៉ើពីចម្ការរបស់ខ្លួនហើយ។ ចម្ការនេះត្រូវបានដាំដុះលើផ្ទៃដីជាងមួយហិកតា ដោយផ្តោតលើការប្រើប្រាស់ជីធម្មជាតិ និងការថែទាំតាមបែបកសិកម្មសុវត្ថិភាព។ លោកបានឱ្យដឹងថា ផ្លែលម៉ើនាពេលនេះ មានរសជាតិផ្អែមឆ្ងាញ់ គុណភាពល្អ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ ដោយសារការដាំដុះផ្អែកលើការប្រើប្រាស់ជីធម្មជាតិជាចម្បង។ លោកបន្ថែមថា ការចាប់ផ្ដើមរដូវប្រមូលផលលម៉ើនៅឆ្នាំនេះ បានផ្តល់ឱកាសដល់អ្នកប្រើប្រាស់ក្នុងស្រុកទទួលបានផ្លែឈើស្រស់ និងមានគុណភាព ខណៈពេលកសិករក៏ទទួលបានប្រាក់ចំណូលបន្ថែមពីដំណាំ ដែលកំពុងមានសក្តានុពលមួយនេះផងដែរ។ ជាមួយគ្នានេះ លោក ញូង សារិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រកសិផលខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងជួយដល់កសិករក្នុងស្រុក ព្រមទាំងទទួលបានអាហារ ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់សុខភាព។ ការគាំទ្រផលិតផលកសិកម្មក្នុងស្រុក មិនត្រឹមតែជួយបង្កើនចំណូលដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំផងដែរ។ ចំណែកអ្នកជំនាញផ្នែកកសិកម្ម បានលើកឡើងថា ដំណាំលម៉ើកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅកម្ពុជា ដោយសារអាចផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ និងសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុនៅតំបន់មួយចំនួន។ លើសពីនេះ ផ្លែលម៉ើក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការបរិភោគផ្ទាល់ និងកែច្នៃជាផលិតផលផ្សេងៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ […]