កសិករនៅបង់ក្លាដែសបោះចោលមើមដំឡូង ដោយសារគ្មានកន្លែងរក្សាទុក
ដាកា៖ កសិករដាំដំឡូងបារាំងនៅភាគខាងជើងប្រទេសបង់ក្លាដែស កំពុងបោះចោលដំឡូងបារាំង ដោយសារតែសមត្ថភាពឃ្លាំងស្តុកទុកនៅមានកម្រិត និងតម្លៃទីផ្សារទាប ដែលទាក់ទងនឹងផលិតកម្មលើសតម្រូវការ ស្របពេលភ្លៀងធ្លាក់នៅដើមពាក់កណ្តាលខែមេសា ក៏បានបំផ្លាញដំឡូងរក្សាទុកនៅផ្ទះផងដែរ។ យោងតាមក្រសួងសេវាកម្មពង្រីកវិស័យកសិកម្ម បង់ក្លាដែស បានឱ្យដឹងថា ទិន្នផលដំឡូងបានឈានដល់បរិមាណ១១,៥លានតោន នៅទូទាំងប្រទេស សម្រាប់ផែនការឆ្នាំ២០២៥-២៦។ មន្ត្រីជាន់ខ្ពស់ក្រសួងសេវាកម្មពង្រីកវិស័យកសិកម្ម បង់ក្លាដែស បានមានប្រសាសន៍ថា ទិន្នផលដំឡូងបារាំងលើសពីតម្រូវការប្រចាំឆ្នាំ ចំនួន១,៥ ទៅ២លានតោន ប៉ុន្តែដោយសារកន្លែងស្តុកមិនគ្រប់គ្រាន់ កសិករត្រូវបង្ខំចិត្តបោះចោលដំឡូងឱ្យស្អុយជារៀងរាល់ឆ្នាំ។ ក្រសួងបានកាត់បន្ថយគោលដៅដាំដុះដំឡូងពី៤៩៤ ០០០ហិកតា ក្នុងផែនឆ្នាំ២០២៤-២០២៥ ឱ្យមកនៅត្រឹម៤៦៧ ០០០ហិកតា សម្រាប់ផែនការដាំដុះក្នុងឆ្នាំ២០២៥-២០២៦ ដើម្បីកាត់បន្ថយទិន្នផលលើសតម្រូវការ។ នាយកដ្ឋានទីផ្សារកសិកម្ម បង់ក្លាដែស បានរាយការណ៍ថា កន្លែងស្តុកដំឡូងរបស់រដ្ឋមានសមត្ថភាពផ្ទុកបានដំឡូងពូជប្រហែល២០០ ០០០តោនប៉ុណ្ណោះ ខណៈកន្លែងស្តុកត្រជាក់ឯកជនអាចផ្ទុកបានប្រហែល៣,៥លានតោន។ អ្នកដាំដំឡូងបានរាយការណ៍ពីការខាតបង់ទាក់ទងនឹងលទ្ធភាពស្តុកទុកមានកំណត់ ដែលតាមការប៉ាន់ប្រមាណ ខាតបង់ទឹកប្រាក់ប្រហែល៤៩០ ០០០ដុល្លារ។ គេបានឃើញដំឡូងបារាំង ដែលរលួយយ៉ាងច្រើនត្រូវបានគេបោះចោលនៅតាមដងផ្លូវ។ កសិករដាំដំឡូងបារាំងម្នាក់ បាននិយាយថា គាត់បានបោះចោលដំឡូងអស់ប្រហែល៥០បាវ បន្ទាប់ពីមិនអាចរក្សាទុកបាន។ ចំណែកអ្នកដាំម្នាក់ទៀត បាននិយាយថា ដំឡូងប្រហែល២០០បាវ ដែលរក្សាទុកនៅតាមផ្ទះ កាន់តែពិបាកដោយសារតែភ្លៀងធ្លាក់ខ្លាំង និងមានសំណើមច្រើនពេក។ មន្ត្រីបង់ក្លាដែស បាននិយាយថា មានកន្លែងស្តុកទុកត្រជាក់តែមួយគត់ ដែលអាចរក្សាទុកដំឡូងប្រហែល១៥០ […]