គម្រោងស្តារងាវសមុទ្រនៅខេត្តកែប អាចធ្វើឱ្យមានកំណើនឡើងវិញ និងជួយដល់ជិវភាពប្រជាជន

photo_2026-06-22_10-30-37

ដោយ រស្មី

កំពត៖ ដើម្បីស្តារចំនួនងាវសមុទ្រ (អយស្ទ័រ)ឱ្យបានច្រើនឡើងវិញ ដែលបានអនុវត្តដំបូងគេនៅខេត្តកែបនោះត្រូវបានគេរំពឹងថានឹងជួយឱ្យចំនួនពូជងាវសមុទ្រដែលបានបាត់បង់អស់ច្រើនដោយសារការនេសាទហួសកម្រិតនាពេលកន្លងមកនឹងជួយឱ្យចំនួនរបស់វាប្រសើរឡើងវិញ។

គម្រោងស្តារពូជងាវសមុទ្រនេះត្រូវបានធ្វើឡើងតាមរយៈគម្រោង CamAdapt ក្រោមការដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងបរិស្ថាន ក្រោមជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

ការស្តារចំនួនងាវសមុទ្រត្រូវបានគេជ្រើសរើសយកខេត្តកែប ជាគោលដៅសំខាន់ដំបូងគេ ដោយសំដៅធ្វើយ៉ាងណាឱ្យចំនួនពូជងាវសមុទ្រ កាន់តែសម្បូរ ដើម្បីជួយដល់ការបង្កើនជីវភាពរបស់សហគមន៍មូលដ្ឋាន។

លោកស្រី តៃ ឈេន អ្នកគ្រប់គ្រងទូទៅលើកោះ និងប្រធានគម្រោង នៃអង្គការអភិរក្សសមុទ្រកម្ពុជា ឱ្យដឹងថា ការស្តារចំនួនងាវឡើងវិញ គឺជារឿងចាំបាច់សម្រាប់តម្រូវការអ្នកបរិភោគ​ ព្រោះវាមានតួនាទីចាំបាច់ បង្កើតជារបាំងថ្មប៉ប្រះទឹកសម្រាប់ទប់ទល់នឹងរលកបោកបក់ និងជាអ្នកចម្រោះទឹកស្អាតតាមធម្មជាតិ ដែលជួយបង្កើតជម្រកដ៏សុវត្ថិភាពសម្រាប់ជីវៈចម្រុះជាច្រើនទៀត ព្រមទាំងដើរតួជាខែលការពារឆ្នេរពីគ្រោះធម្មជាតិ។

ក្នុងការស្តារចំនួនពូជងាវ តាមរយៈធម្មជាតិនេះដែរ លោកស្រីបានប្រាប់ថា គេបានទម្លាក់ប្រអប់ជម្រកងាវសម្បនិម្មិត ដែលជាតំបន់សម្បូរងាវរស់នៅក្នុងសហគមន៍នេសាទទេសចរណ៍ភូមិថ្មី ស្ថិតនៅក្នុងសង្កាត់កែប ខេត្តកែប។ គម្រោងសាកល្បងនេះមានចំនួន១១ខែ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ដោយបញ្ចប់នៅអំឡុង ខែធ្នូ ឆ្នាំ២០២៦។

លោកស្រីបញ្ជាក់ថា ប្រអប់ជម្រកងាវសមុទ្រសិប្បនិម្មិត គឺជាសំណង់កែច្នៃដើម្បីជំនួស ឬស្តារជម្រកងាវសមុទ្រ និងជីវៈចម្រុះក្នុងសមុទ្រ។ ប្រអប់ទាំងនេះត្រូវបានរចនាឡើងយ៉ាងពិសេសដោយមានរន្ធ និងផ្ទៃគ្រើម ដើម្បីអនុញ្ញាតឱ្យកូនងាវសមុទ្រ តោងជាប់ និងលូតលាស់ ព្រមទាំងជួយកាត់បន្ថយសំណឹក និងទប់ទល់នឹងរលកបោកបក់។

លោកស្រី តៃ ឈេន បានឱ្យដឹងដែរថា ក្នុងដំណាក់កាលសាកល្បងបីខែដំបូង គេត្រូវតាមដានរៀងរាល់ខែ ដើម្បិប្រមូលសំណាកពីការវិវត្តរបស់វា។ ក្នុងការប្រមូលសំណាកនេះទៀតសោត គឺចង់ដឹងពីខែណាមួយ ដែលមានងាវសមុទ្រមកតោងប្រអប់ជម្រកសិប្បនិម្មិតច្រើនជាងគេ។ គិតមកដល់ពេលនេះគេបានរកឃើញថា ងាវសមុទ្រតែងមកតោងប្រអប់ជម្រកសិប្បន្មិម្មិតច្រើនជាងគេ គឺអំឡុងខែមីនា និងមេសា។ សម្រាប់ខែឧសភា មិនមានទេ និងខែមិថុនា មានបន្តិចបន្តួច។

ជាទូទៅងាវសមុទ្ររីកលូតលាស់ធំល្មមអាចយកមកធ្វើម្ហូបបាន គឺត្រូវប្រើរយៈពេលមួយឆ្នាំរហូតដល់មួយឆ្នាំកន្លះ និងខ្លះរហូតដល់ពីរឆ្នាំ។ ងាវសមុទ្រអាចធ្វើជាវារីវប្បកម្ម ដោយមិនបាច់ប្រើចំណី និងជួយច្រោះទឹកឱ្យថ្លាផងដែរ។

លោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell) ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា គម្រោង CamAdapt កន្លងមកបានជួយគាំទ្រលើការងារស្តារព្រៃកោងកាង ជម្រកងាវសមុទ្រក៏ដូចជាសកម្មភាពអភិរក្សនានា ដែលដឹកនាំដោយសហគមន៍ និងការគ្រប់គ្រងធនធានជលផល ប្រកបដោយចីរភាព។ គិតរាប់ចាប់ពីការងារស្តារព្រៃកោងកាងប្រមាណជាង១០ហិកតាក្នុងខេត្តកោះកុង រួមទាំង ការងារស្ដារឡើងវិញទីជម្រករបស់ងាវសមុទ្រក្នុងខេត្តកំពត និងកែប កិច្ចខិតខំប្រឹងប្រែងទាំងនេះបាន និងកំពុង ជួយបង្កើនភាពរឹងមាំកាន់តែប្រសើរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ បង្កើនផលិតភាពជលផល និងជួយរក្សាបាននូវភាពធន់ដល់សហគមន៍តំបន់ឆ្នេរ។

លោក ណុះ យេប ប្រធានសហគមន៍នេសាទ ទេសចរណ៍ភូមិថ្មី ស្ថិតនៅក្នុងសង្កាត់កែប ខេត្តកែប បានបញ្ជាក់ប្រាប់ថាដោយសារការនេសាទហួសកម្រិតនាពេលកន្លងមក បានធ្វើឱ្យថយចុះនូវចំនួនងាវសមុទ្រ ហេតុដុច្នេអការស្តារចំនួនរបស់វាគឺជាការងារមួយសំខាន់ណាស់ សម្រាប់ជួយដល់ប្រជាសហគមន៍ក្នុងការរកចំណូល និងក៏ដូចជាជួយដល់ជីវភាពរបស់ពួកគាត់។

លោកបានបន្ថែមថា “កាលណាងាវសមុទ្របានកកើតចំនួនរបស់វាច្រើនឡើងវិញ នោះពលរដ្ឋអាចរកចំណូលបានតាមការនេសាទឡើងវិញ។ ក្រៅពីនេះយើងត្រូវការពារកុំឱ្យមានការនេសាទខុសច្បាប់ដែរ ទើបមិនបណ្តាឱ្យចំនួនសត្វរស់នៅក្នុងសមុទ្ររងការបំផ្លិចបំផ្លាញ”។

បើតាមលោកស្រី តៃ ឈេន អ្នកគ្រប់គ្រងទូទៅលើកោះ និងជាប្រធានគម្រោង នៃអង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងថា ងាវសមុទ្រសម្បូរនៅខេត្តកំពតច្រើនជាងខេត្តកែប។ ទោះយ៉ាងណាគេបានសាកល្បងយកខេត្តកែបមុននឹងពង្រីកទៅកាន់ខេត្តកំពត និងខេត្តដទៃបន្តទៀត៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ