ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គទី៣ នៃពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី “The Role of Development Finance Institutions in Supporting Agricultural Cooperatives in Cambodia: A Comparative Study and the Case of Agricultural and Rural Development Bank” សំដៅពិនិត្យ និងប្រមូលធាតុចូលបន្ថែម ដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត […]