ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំ និងកំពុងតែកើនឡើង
ភ្នំពេញ៖ ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំគួរឱ្យភ្ញាក់ផ្អើល នៅពេលទីក្រុងត្រូវបានពង្រីក និងរបៀបរស់នៅកាន់តែវិវត្តន៍ ហើយឱ្យដំឡូងបារាំងចាប់ផ្តើមពេញនិយមនៅតាមផ្ទះបាយ និងតូបលក់អាហារតាមដងផ្លូវនានាទូទាំងតំបន់ ដែលមិនធ្លាប់មានពីមុនមក។ ដំឡូងបារាំង ឥឡូវនេះបានក្លាយជាចំណូលចិត្តក្នុងចំណោមមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជិត៦៨០លាននាក់។ មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ស៊ិនត្រូ អ៊ីនធើណេសិនណល ដឺឡា ប៉ាប៉ា (Centro Internacional de la Papa) ដែលមានមូលដ្ឋាននៅប្រទេសប៉េរូ បាននិយាយថា ការប្រើប្រាស់ដំឡូងបារាំងក្នុងមនុស្សម្នាក់ៗ បានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលបង្ហាញថា ដំឡូងបារាំងបានកំពុងក្លាយជាមុខម្ហូបធម្មតា នៅក្នុងរបបអាហារនៃប្រជាជននៅអាស៊ីអាគ្នេយ៍។ ប្រទេសប៉េរូ ត្រូវបានគេនិយាយថា ជាកន្លែងកំណើតនៃដំឡូងបារាំង ដែលកសិករជនជាតិដើមភាគតិច បានដាំដុះមើមនេះ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ក្នុងមនុស្សម្នាក់ៗ ការប្រើប្រាស់ដំឡូងបារាំង ប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍ បានកើនឡើងពី៤,៣៣ គីឡូក្រាម ក្នុងឆ្នាំ២០១៣ ដល់៥,២០ គីឡូក្រាម ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើង២០ភាគរយ។ ស្របពេលតម្រូវការសកលហាក់មានស្ថិរភាព នៅតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីកំណើនមធ្យម ប៉ុន្តែមានភាពស៊ីសង្វាក់គ្នានៅក្នុងតម្រូវការដំឡូងបារាំង ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបបអាហារ និងការពង្រីកទីផ្សារ។ លោកបណ្ឌិត នីរាច ហ្សាម៉ា (Neeraj Sharma) […]