កសិករចិញ្ចឹមមាន់ប្រទេសអូទ្រីស ជំរុញឱ្យលក់ស៊ុតក្នុងស្រុក នៅតាមផ្សារទំនើប
ទីក្រុងវីយែន៖ ក្រុមកសិករវ័យក្មេងរបស់ប្រទេសអូទ្រីស នាំគ្នាបានរិះគន់បណ្តាសាខារបស់ផ្សារទំនើបអន្តរជាតិ ចំពោះការលក់ស៊ុតនាំចូលពីបរទេស ហើយមិនព្រមដាក់តាំងលក់ផលិតផលស៊ុតមាន់ក្នុងស្រុក។ អ្នកចិញ្ចឹមមាន់ម្នាក់ ដែលជាសមាជិកសមាគមកសិករវ័យក្មេងអូទ្រីស បាននិយាយថា នេះគឺជាសញ្ញាខុសទាំងស្រុងសម្រាប់កសិករចិញ្ចឹមមាន់របស់យើង។ មានស៊ុតអូទ្រីសគ្រប់គ្រាន់ហើយ ដូច្នេះស៊ុតនាំចូលពីបរទេសគួរឈប់ឱ្យដាក់តាំងលក់តាមផ្សារទំនើបរបស់យើងទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករចិញ្ចឹមមាន់យកស៊ុតនៅប្រទេសអូទ្រីស បានវិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីពង្រឹងលើគុណភាព ការគ្រប់គ្រង ការតាមដាន ព្រមទាំងសាងសង់ទ្រុងមាន់បែបទំនើបៗ។ ពួកកសិករប្រឹងធ្វើកសិកម្មចិញ្ចឹមមាន់យកស៊ុត ដោយសារតែពួកគេអាចជឿជាក់យ៉ាងច្បាស់ថា អ្នកលក់រាយគ្រឿងទេសនៅក្នុងប្រទេសអូទ្រីសនឹងលក់តែស៊ុតអូទ្រីសប៉ុណ្ណោះ។ សមាគនកសិករវ័យក្មេងអូទ្រីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កសិកររបស់យើងបានចែកចាយស៊ុតមាន់គ្រប់គ្រាន់តាមតម្រូវការ។ ពួកគេបានវិនិយោគ ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត និងបង្កើតបានតាមស្តង់ដារ ដែលអាចធ្វើឱ្យប្រទេសអូទ្រីសមានមោទនភាពចំពោះលទ្ធផលនេះ។ ស្រាប់តឺហេតុអ្វីបានផ្សារលក់រាយដ៏ធំនេះ បែរជាដាក់តាំងលក់ស៊ុតមាន់បរទេស ដែលទង្វើមិនអាចទទួលយកបានសោះតែម្តង”។ សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ថា សមាគមកសិករវ័យក្មេងត្រូវការភាពជឿជាក់ ការរៀបចំផែនការជាក់លាក់ ឆន្ទៈក្នុងការវិនិយោគ និងការរំពឹងទុកដោយយុត្តិធម៌ ព្រោះការវិនិយោគលើកសិដ្ឋានចិញ្ចមមាន់នេះ ត្រូវទទួលខុសត្រូវក្នុងរយៈពេលវែង។ កសិករវ័យក្មេងត្រូវតែអាចជឿជាក់ថា ផលិតផលស៊ុតមាន់របស់ពួកគេ នឹងមានលក់នៅតាមសាខាផ្សារក់រាយនៅក្នុងប្រទេសអូទ្រីស។ បើយោងតាមតួលេខក្រសួងកសិកម្មអូទ្រីស បានឱ្យនៅដឹងថា នៅក្នុងឆ្នាំ២០២៤ ការផលិតស៊ុតរបស់ប្រទេសអូទ្រីសមានចំនួនប្រហែល២,២ពាន់លានស៊ុតនេះ។ ជាង៥៦ភាគរយនៃមេមាន់ចិញ្ចឹមនៅក្នុងទ្រុងបានផ្តល់ស៊ុតប្រហែល៣១ភាគរយ ចំណែក១៣ភាគរយ គឺជាស៊ុតបានមកពីមេមាន់ចិញ្ចឹមតាមបែបធម្មជាតិ។ ចំណែករបាយការណ៍ស្ថិតិ បាននិយាយថា ប្រទេសអូទ្រីសអាចផ្គត់ផ្គង់ស៊ុតមានដោយខ្លួនឯងបាន៩៥ភាគរយ។ សម្រាប់ស៊ុតមាន់ប្រហែល៩០ភាគរយសុទ្ធសឹងតែចិញ្ឋឹមនៅក្នុងស្រុក។ ប្រទេសអូទ្រីសនាំចូលស៊ុតពីប្រទេសជិតខាង ដើម្បីបំពេញបន្ថែមនូវតម្រូវការក្នុងស្រុក […]