វៀតណាមវ៉ាដាច់កាណាដា ក្នុងការនាំចេញបង្កងទៅស្រុកចិន នៅឆ្នាំ២០២៦
ហាណូយ៖ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ដោយដកស្រង់ទិន្នន័យពីអគ្គរដ្ឋបាលគយរបស់ប្រទេសចិន បានឱ្យដឹងថា ការនាំចូលបង្កងពីប្រទេសវៀតណាមចូលទៅក្នុងផ្សារចិន មានបិរមាណចំនួន៦៩ ៧៧៤តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើងពី៦០ ៨៣៤តោន ក្នុងឆ្នាំ២០២៤។ សារព័ត៌មាន បានចេញផ្សាយថា លំនាំនៃការផ្គត់ផ្គង់បង្កងវៀតណាមទៅកាន់ទិផ្សារប្រទេសចិន បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ ប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់បង្កងដ៏ធំបំផុត មានបរិមាណ២៦ ៩២០តោន ឬប្រហែល៤៤ភាគរយនៃការនាំចូលសរុបរបស់ប្រទេសចិន ខណៈប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទីពីរ ដែលមានបិរមាណបង្កងចំនួន១០ ៨៦៥តោន ប្រហែល១៨ភាគរយ។ នៅឆ្នាំ២០២៥ ការនាំចេញបង្កងរបស់វៀតណាមបានឡើងដល់ចំណាត់ថ្នាក់លេខ១ ដោយមានបរិមាណ២៤ ០៦៧តោន ស្មើនឹង៣៤,៥ភាគរយ។ ការនាំចេញរបស់កាណាដាបានធ្លាក់ចុះមកត្រឹម១៥ ៣៥៥តោន ឬប្រហែល២២ភាគរយ។ សហរដ្ឋអាម៉េរិកបាននាំចេញចំនួន៩ ៩៣១តោន ប្រហែល១៤,២ភាគរយ ខណៈការនាំចេញបង្កងរបស់អូស្ត្រាលី បានកើនឡើងយ៉ាងខ្លាំងដល់៦ ៩៥០តោន ដែលស្មើនឹងជិត១០ភាគរយ។ ចំណែកយោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលបង្កងវៀតណាមដណ្តើមបានចំណែកទីផ្សារប្រទេសចិនច្រើនជាងគេ។ តម្លៃសរុបនៃការនាំចេញបង្កងរបស់វៀតណាមទៅកាន់ប្រទេសចិន គិតជាទឹកប្រាក់ចំនួន១,៣ ពាន់លានដុល្លារ កើនឡើង៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បាននិយាយទៀតថា បង្កងវៀតណាមពេញចិត្តនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយគូប្រជែងទីផ្សារ ដោយសារពេលវេលាដឹកជញ្ជូនខ្លីជាង […]