ឥណ្ឌាបើកទីផ្សារនាំចូលផ្លែទុរេនស្រស់របស់វៀតណាមជាផ្លូវការ ហើយមិនទាមទារលក្ខខណ្ឌច្រើនពេក
ហាណូយ៖ ប្រទេសឥណ្ឌាបានយល់ព្រមនាំចូលផ្លែទុរេនស្រស់របស់វៀតណាម ដោយផ្តល់លទ្ធភាពឱ្យអ្នកនាំចេញអាចមានទីផ្សារថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ស្របពេលប្រទេសវៀតណាមព្យាយាមធ្វើពិពិធកម្មការនាំចេញកសិផលរបស់ខ្លួន។ យោងតាមស្ថានទូតឥណ្ឌាប្រចាំទីក្រុងហាណូយ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានធ្វើវិសោធនកម្មលើកទី៥ លើច្បាប់ស្តីពីចត្តាឡីស័កនាំផលិតផលរុក្ខជាតិចូលប្រទេសឥណ្ឌា (Regulation of Import into India) ឆ្នាំ២០២៦។ ក្រោមច្បាប់ទើបធ្វើវិសោធនកម្មថ្មីនេះ ប្រទេសវៀតណាមត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រទេស ដែលមានសិទ្ធិនាំចេញផ្លែទុរេនស្រស់សម្រាប់បរិភោគ ចូលទីផ្សារប្រទេសឥណ្ឌា។ ជាការកត់សម្គាល់ ប្រទេសឥណ្ឌាមិនតម្រូវឱ្យមានការបញ្ជាក់ពីភូតគាមអនាម័យបន្ថែមលើវិញ្ញាបនបត្រភូតគាមអនាម័យនោះទេ ហើយក៏មិនបានដាក់លក្ខខណ្ឌនាំចូលពិសេសណាមួយលើផ្លែទុរេនស្រស់របស់វៀតណាមនោះដែរ។ ការបើកទីផ្សារថ្មីនេះត្រូវធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបង្កើតឱកាសនាំចេញថ្មីសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។ ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកជាទូទៅថា ជាទីផ្សារដ៏មានសក្តានុពលខ្ពស់ ដោយសារតែប្រជាជនឥណ្ឌាមានចំនួនជាង១,៤ពាន់លាននាក់ ចំណែកប្រជាជនវណ្ណៈកណ្តាលរបស់ឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងមានតម្រូវការម្ហូបអាហារ និងផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់នាំចូលពីបរទេស។ ការចូលផ្លែទុរេនទៅកាន់ទីផ្សារឥណ្ឌាជាផ្លូវកា រក៏កើតឡើងផងដែរ នៅពេលវៀតណាមពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មទិសដៅនាំចេញរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ៗមួយចំនួន។ ការនាំចេញផ្លែទុរេនរបស់វៀតណាម បានកើនប្រាក់ចំណូលដល់៣,៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជាង៤៥ភាគរយនៃតម្លៃនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេសវៀតណាម។ ចំណែកឧស្សាហកម្មផ្លែទុរេនវៀតណាមកំពុងកំណត់គោលដៅនាំចេញឱ្យបានចំណូលចំនួន៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦នេះ។ ទោះបីជាមានឱកាសថ្មីក៏ដោយ ប្រទេសឥណ្ឌានៅតែជាទីផ្សារដែលមិនទាន់បានប្រើប្រាស់សម្រាប់ផ្លែទុរេនវៀតណាម។ ក្នុងដំណាក់កាលដំបូង ការនាំចេញត្រូវគេរំពឹងថា នឹងកំណត់គោលដៅអ្នកប្រើប្រាស់នៅក្នុងទីក្រុងធំៗ តាមរយៈខ្សែសង្វាក់លក់រាយលំដាប់ខ្ពស់ ហាងលក់ផ្លែឈើនាំចូល ភោជនីយដ្ឋាន សណ្ឋាគារ និងតាមបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។ កាលពីពេលថ្មីៗកន្លងមកនេះ […]