News & ជាតិ
photo_2026-01-08_10-56-57 (4)
សមាគមកាហ្វេកម្ពុជា ចាត់ទុកខេត្តមណ្ឌលគិរី មានសក្តានុពលច្រើនជាងខេត្តផ្សេងៗសម្រាប់ដំណាំកាហ្វេ
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស សមាគមកាហ្វេកម្ពុជាបានចាត់ទុកខេត្តមណ្ឌលគិរី មានសក្តានុពលច្រើនជាងបណ្តាខេត្តផ្សេងៗដែលស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា។ នៅក្នុងសិក្ខាសាលាស្តីពី «ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំដុះនិងកែច្នៃកាហ្វេកាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥» ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានលើកទឹកចិត្តដល់និស្សិតផ្នែកសិកម្ម ក៏ដូចជាម្ចាស់អាជីវកម្មក្នុងស្រុក ឱ្យចេះសង្កេតមើលទៅលើចរន្តដែលជាតម្រូវការអ្វីដែលថ្មីបានកើតឡើងនៅក្នុងប្រទេសនិងពិភពលោក។ពិសេសចរន្តនៃការពិសារកាហ្វេ នៅក្នុងស្រុកក៏ដូចជានៅលើពិភពលោកកំពុងមានការកើនឡើងច្រើន។ ឯកឧត្តមបានលើកឡើងថា នៅប្រទេសចិនពលរដ្ឋចូលចិត្តពិសារទឹកតែច្រើនជាង តែមកដល់ពេលបច្ចុប្បន្ននេះពលរដ្ឋដែលមានវ័យក្មេងៗលែងសូវនិយមពិសារទឹកតែច្រើនដូចពេលមុនៗទៀតហើយ ពួកគេបានងាកមកពិសារកាហ្វេដែរ។ ដូចនេះតម្រូវការកាហ្វេនៅលើពិភពលោកមានទំហំធំណាស់ ហើយនឹងអាចមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំថែមទៀត។ ក្រៅពីចែករំលែកអំពីតម្រូវការកាហ្វេនៅក្នុងស្រុកនិងពិភពលោក, សម្រាប់កម្ពុជា ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍប៉ែកឦសានមានចំនួន៤ខេត្ត មានក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ប៉ុន្តែខេត្តដែលសមប្រកបជាមួយដំណាំកាហ្វេច្រើនជាងគេ គឺខេត្តមណ្ឌលគិរី មានចម្ការកាហ្វេជាង១២ម៉ឺនហិកតា។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមការហ្វេកម្ពុជាបានលើកឡើងថា សមាគមកាហ្វេកម្ពុជាមានគោលដៅចង់លើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យកាហ្វេទាំងអស់ ដោយធ្វើយ៉ាងណាឱ្យជីវភាពមានការរីកចម្រើន ដែលបច្ចុប្បន្នសមាគមមានសមាជិកជាង៤០  ហើយក្នុងនោះមានគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើការរួមគ្នាកសាងជីវភាពរបស់ប្រជាជនតាមរយៈវិស័យកាហ្វេ។ បើតាមលោកប្រធានសមាគមកាហ្វេកម្ពុជា កាហ្វេជាដំណាំមួយប្រភេទដែលមានតម្លៃ នៅពេលធ្វើកសិកម្មកសិករត្រូវមើលថាគួរដាំដំណាំអ្វី លក់បានតម្លៃថ្លៃ […]
News & អន្តរជាតិ
images
ចិនជំរុញការនាំចេញប្រេងសណ្តែកសៀងទៅឥណ្ឌា ឱ្យបានកាន់តែច្រើន
ហាណូយ៖ ផលិតផលប្រេងឆារបស់ប្រទេសចិនកំពុងហូរចូលប្រទេសឥណ្ឌា ស្របពេលចិននៅតែបន្តនាំចូលសណ្តែកសៀងក្នុងបរិមាណច្រើនលើសលប់ពីប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយឥឡូវនេះ ចិនត្រូវនាំចូលសណ្តែកសៀងពីសហរដ្ឋអាម៉េរិក ខណៈតម្រូវការក្នុងស្រុកចាប់ផ្តើមចុះខ្សោយ។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ប្រទេសចិនបាននាំចេញប្រេងសណ្តែកសៀង ចំនួន៧០ ៨៧៧តោន ដែលភាគច្រើននាំចូលទៅកាន់ប្រទេសឥណ្ឌា។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ចិនបាននាំចេញប្រេងសណ្តែកសៀងរហូតដល់៣២៩ ០០០តោន គឺជាបរិមាណច្រើនជាងជិតបីដងបើប្រៀបធៀបជាមួយបណ្តាឆ្នាំកន្លងមក។ ដោយសារប្រទេសចិនបាននិងបន្តទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីការផ្អាកពាណិជ្ជកម្មបណ្តោះអាសន្ន ហើយស្របពេលទំនាក់ទំនងជាមួយប្រទេសឥណ្ឌាមានភាពប្រសើរឡើងវិញ ធ្វើឱ្យទំហំពាណិជ្ជកម្មនឹងកើនឡើង។ សម្រាប់ប្រទេសឥណ្ឌាវិញ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន មានប្រយោជន៍ដល់សេដ្ឋកិច្ច និងកាត់បន្ថយតម្លៃដឹកជញ្ជូន ព្រោះប្រេងសណ្តែកសៀងរបស់ប្រទេសចិន មានគុណភាពល្អដូចគ្នានឹងប្រេសណ្តែកសៀងរបស់ប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយមានតម្លៃថោកជាងពី១០ ទៅ១៥ ដុល្លារក្នុងមួយតោន។ ចំណែករយៈពេលដឹកជញ្ជូនវិញ ត្រូវចំណាយត្រឹមតែពី១០​ ទៅ១២ថ្ងៃប៉ុណ្ណោះ អាចចូលដល់ ភាគខាងកើតរបស់ប្រទេសឥណ្ឌា គឺលឿនជាងពី៥០ ទៅ៦០ថ្ងៃ សម្រាប់ការដឹកជញ្ជូនពីប្រទេសប្រេស៊ីល ឬពីប្រទេសអាហ្សង់ទីន។ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ មានបរិមាណប្រហែល ៧០ ០០០តោន ហើយអាចកើនឡើងប្រហែល១២ ០០០តោនថែមទៀត។ ក្នុងរយៈពេលប្រាំមួយខែ ក្នុងឆ្នាំ២០២៦ ប្រទេសចិនអាចផ្គត់ផ្គង់ប្រេងសណ្តែកសៀងឱ្យប្រទេសឥណ្ឌាបានរហូតដល់៣៥០ ០០០តោន។ ដូច្នេះ ប្រទេសចិននឹងក្លាយជាប្រភពផ្គត់ផ្គង់ប្រេងសណ្តែកសៀងធំទីបីរបស់ប្រទេសឥណ្ឌា។ ប្រទេសចិនផលិតប្រេងសណ្តែកសៀងប្រហែល២០លានតោន […]
News & ជាតិ
photo_2025-11-18_18-29-37
របរកែច្នៃឫស្សីជាសម្ភារប្រើប្រាស់កំពុងជួយក្នុងការរកចំណូលប្រជាសហគមន៍ និងក៏ដូចជាចូលរួមថែរក្សារបស់កែច្នៃបុរាណខ្មែរឱ្យគង់វង្ស
ដោយ​ ជិន ម៉ាដេប៉ូ៖ មណ្ឌលគិរី៖ តាមរយៈការកែច្នៃឫស្សីជារបស់ប្រើប្រាស់បែបបុរាណរបស់ដូនតាខ្មែរនោះ បានជួយដល់ប្រជាសហគមន៍ក្នុងការរកចំណូលបានពីការលក់វត្ថុអនុស្សាវរីយ៍ និងលក់សម្ភារប្រើប្រាស់កែច្នៃពីឫស្សី ដែលជាផ្នែកមួយក្នុងការរកចំណូលបន្ថែមដល់កសិករក្រៅអំពីការធ្វើស្រែចម្ការ របស់កសិករក្នុងខេត្តមណ្ឌលគិរី។ ​កា​​រ​​បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សី ឱ្យក្លាយទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែ​ក​មួយលើកស្ទួ​យ​សេ​​​ដ្ឋកិ​ច្ចមូលដ្ឋាន និងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជា​ព​ល​រ​ដ្ឋសម្រាប់រកចំ​ណូ​ល​ចិ​ញ្ចឹ​ម​ជី​វិត។ ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ទាំងនេះ កន្លងមកបានធ្វើឡើងពីសំណាក់អង្គកា​រស​មាគ​ម​អ​ភិ​​​​រ​ក្ស​​​ស​ត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ​ជំនួ​ស​ឱ្យ​​​ការចូលព្រៃកាប់ឈើលក់ដោយខុសច្បាប់។ អ្នកស្រី ម៉ា សុខជា បុគ្គលិកមួយរូបប្រចាំវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ បានប្រាប់ឱ្យដឹងថា តាមរយៈការសហការជាមួយគម្រោងរេដបូក អំឡុងឆ្នាំ២០២៣ សរុប២១ភូមិគោលដៅ មានក្រុមផលិតសាប៊ូ ក្រុមផលិតនំ ក្រុមផលិតផ្លែឈើ ក្រុមប្រមូលផលផ្លែឈើ និងក្រុមផលិតឫស្សីជាដើម។ អ្នកស្រីបានបញ្ជាក់ដែរថា សម្រាប់ក្រុមផលិត និងកែច្នៃឫស្សីនេះ មានពីរភូមិគោលដៅ គឺភូមិពូចារ និងភូមិពូគង់ ស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ ប្រជាសហគមន៍ស្ថិតនៅក្នុងក្រុមកែច្នៃឫស្សីនេះ បានប្រមូលយកឫស្សី ដែលមានដើមចាស់ៗមកកែច្នៃជាសម្ភារប្រើប្រាស់ផ្សេងៗ ក្នុងនេះមានដូចជាកែវទឹកធំមានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប កន្រ្តកកំសៀវទឹក ប្រអប់ដាក់ក្រដាសជូតដៃ ទម្ពក់ព្យួរខោអាវ ឧបករណ៍បំពងសំឡេង ទូរសព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់ដាក់គ្រឿងធ្វើម្ហូបក្នុងផ្ទះបាយ ថូផ្កា និងសម្ភារជាច្រើនទៀត។ អ្នកស្រីបានពន្យល់ប្រាប់ថា សម្ភារកែច្នៃទាំងនេះត្រូវបានលក់លើទីផ្សារ […]
News & ជាតិ
photo_2025-12-22_14-27-24
អង្គការអច្ឆរិយៈនៃទន្លេមេគង្គ លែងត្រីរាជ និងត្រីគល់រាំងទៅទីធម្មជាតិវិញ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)បានឱ្យដឹងថា ត្រីរាជមួយក្បាលទម្ងន់៦០គីឡូក្រាម មានប្រវែង១,៧០ម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»រួចមក បានរាយការណ៍ និងប្រគល់ដល់សមត្ថកិច្ចដើម្បីអភិរក្សត្រីប្រភេទនេះដល់កូនចៅជំនាន់ក្រោយបន្តទៀត។ បើតាមអង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងថា ​លោក ឈិត សេងហ៊ឹង អាយុ៥៩ឆ្នាំ រស់នៅក្នុងឃុំកំពង់ហ្លួង ស្រុក ក្រគរ ខេត្ដពោធិ៍សាត់ គឺជាអ្នកបានប្រទះឃើញត្រីរាជមួយក្បាលចូលក្នុងលបឡុករបស់គាត់។ បុរសអ្នកនេសាទរូបនេះបានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមអភិរក្សសត្វបំពាក់ស្លាកសម្គាល់ និងលែងចូលទៅកន្លែងអភិរក្សជលផលវិញ។ ដោយឡែកត្រីគល់រាំងមួយក្បា មានទំងន់៦,២គីឡូក្រាម មានប្រវែង៦៧សង់ទីម៉ែត្រ ក៏ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិផងដែរ នាពេលកន្លងមកថ្មីៗនេះ។ ត្រីគល់រាំងនេះត្រូវបានលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់បាន ហើយគាត់បានប្រគល់ឱ្យសមត្ថកិច្ចដើម្បីលែងចូលក្នុងជម្រកធម្មជាតិវិញ។ គួរបញ្ជាក់ថា ត្រីគល់រាំង និងត្រូវរាជ ទាំងពីរប្រភេទនេះ ត្រូវបានលែងដោយឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សពូជត្រីកម្រ និងជិតផុតពូជឱ្យបានគង់វង្ស។ គួរបញ្ជាក់ថា […]
News & ជាតិ
photo_2025-12-22_10-51-24
ប្រពៃណីបូតស្រូវរបស់ជនជាតិដើមភាគតិច នៅតែរក្សាបានខ្ជាប់ខ្ជួនរហូតបច្ចុប្បន្ន
ដោយ ជិន​ ម៉ាដេប៉ូ មណ្ឌលគិរី៖ គិតរហូតមកដល់ពាក់កណ្តាលខែធ្នូនេះបងប្អូនជនជាតិដើមភាគតិច ព្នងច្រូតកាត់ស្ទើររួចរាល់អស់ទៅហើយ ជាមួយនឹងទិន្នផលស្រូវឆ្នាំនេះល្អប្រសើរ ដោយសារតែកត្តាភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផលផង។ តាមរយៈការដាំដុះស្រូវនេះដែរ បើទោះបីឈានដល់បច្ចុប្បន្នវិទ្យាសាស្រ្តរីកចម្រើន និងពលរដ្ឋកម្ពុជាភាគច្រើនបានងាកមកប្រើប្រាស់ការច្រូតកាត់បែបសម័យថ្មី ដោយប្រើទាំងម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនបោកបែនក្តី តែប្រជាពលរដ្ឋដែលជាជនជាតិភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី នៅតែជ្រើសរើសប្រើប្រាស់ប្រពៃណីបូតស្រូវដូនតា ដោយរក្សាប្រពៃណីនេះមិនឱ្យបាតបង់ឡើយ។ ការប្រមូលផលស្រូវតាមការបូតជំនួសការច្រូតនឹងកណ្តៀវ ឬម៉ាស៊ីនច្រូតស្រូវនោះទោះយឺតយាវបន្តិចតែក៏ពួកគាត់នៅតែរក្សាប្រពៃណីឥតបោះបង់ដែរ ព្រោះថា វាផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ ARDBឱ្យដឹងថា៖ នាដើមខែធ្នូ កន្លងមកប្រជាកសិករជនជាតិភាគតិចរស់ក្នុងភូមិរបស់លោក បានប្រមូលផលស្រូវរួចរាល់អស់ហើយ។ ក្នុងចំណោមនេះ ពួកគាត់ភាគច្រើនធ្វើស្រែសម្រាប់ទុកហូបចុក ក្នុងក្រុមគ្រួសារ មិនបានធ្វើក្នុងទ្រង់ទ្រាយធំសម្រាប់លក់ទេ។ សម្រាប់ស្រូវដែលពួកគាត់ធ្វើនោះជាស្រូវកន្ទុយដំរី ដោយក្នុងចំណោមនេះ ពួកគាត់ច្រើនប្រើប្រាស់វិធីសាស្រ្តបូតស្រូវដោយដៃរួចដាក់កាផា ស្ពាយទៅកាន់ផ្ទះសម្បែងមុនហាល ហើយបុកជាអង្ករសម្រាប់ទុកបរិភោគ។ លក្ខណៈសាមញ្ញបែបនេះងាយស្រួលសម្រាប់ស្ថានភាពគ្រួសាររបស់ពួកគាត់។ ទោះបីយ៉ាងណាក្តី លោក ស្រេវ ផាត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ពលរដ្ឋមួយចំនួនទៀតពួកគាត់ក៏ជ្រើសរើសប្រើកណ្តៀវសម្រាប់ច្រូតកាត់ដែរ ពីព្រោះបានលឿន និង ងាយស្រួលចំណេញពេលវេលាតិច។ សម្រាប់អង្ករវិញពួកគាត់យកទៅកិននៅរោងម៉ាស៊ីន […]
News & អន្តរជាតិ
340797_seafood
ផលិតផលកសិកម្មវៀតណាមត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់គុណភាព
ហាណូយ៖ ការធ្លាក់ចុះយ៉ាងច្រើននូវការព្រមានរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២៥ បញ្ជាក់ឱ្យឃើញនូវសញ្ញាវិជ្ជមានសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម នាពេលអនាគត។ បើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកវៀតណាម បានឱ្យដឹងថា​ ចំនួននៃការព្រមានដែលចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងផលិតផលកសិកម្ម និងម្ហូបអាហារវៀតណាម  បានធ្លាក់ចុះជិតពាក់កណ្តាល នៅឆ្នាំ២០២៥។ ពីការព្រមានចំនួន១១៤ ក្នុងឆ្នាំ២០២៤ សហភាពអឺរ៉ុបបានចេញការព្រមានត្រឹមតែ៦០ប៉ុណ្ណោះ នៅឆ្នាំ២០២៥ គឺធ្លាក់ចុះ៤៨ភាគរយ។ សម្រាប់ទីផ្សារមួយ ដែលល្បីល្បាញដោយសារតម្រូវការសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ យ៉ាងតឹងរ៉ឹង។ តួលេខនេះឆ្លុះបញ្ចាំងពីភាពល្អប្រសើរឡើងវិញ គួរឱ្យកត់សម្គាល់នៃគុណភាពផលិតផលកសិកម្មវៀតណាម និងកម្រិតនៃការអនុលោមតាមច្បាប់របស់អឺរ៉ុប។ អនុប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម លោកវេជ្ជបណ្ឌិត ង៉ូ សួនណាំ (Ngo Xuan Nam) បានលើកឡើងថា ការថយចុះនៃការព្រមានរបស់សហភាពអឺរ៉ុបបង្ហាញថា ការធ្វើអាជីវកម្ម និងប្រជាជនក្នុងមូលដ្ឋានបានចាប់ផ្តើមអនុវត្តវិធីសាស្រ្តសល្អជាងមុន ចំពោះការនាំចេញ ដោយធានាការអនុលោមតាមច្បាប់ចាប់ពីដំណាក់កាលផលិតកម្ម ដោយមិនពិបាដោះស្រាយបញ្ហាបន្ទាប់ពីផលិតផលបានចូលដល់ទីផ្សាររួចហើយ។ សហភាពអឺរ៉ុប គឺជាទីផ្សារមួយ ដែលតែងតែផ្លាស់ប្តូរបទប្បញ្ញត្តិលើសំណល់ថ្នាំសម្លាប់សត្វល្អិត ថ្នាំអង់ទីប៊ីយោទិច សារធាតុបន្ថែម និងការតាមដានផលិតផល។ សូម្បីតែការកែតម្រូវតិចតួចនៃកម្រិតបច្ចេកទេសក៏អាចបង្កឱ្យមានហានិភ័យនៃការព្រមានភ្លាមៗដែរ។ យោងតាមរបាយការណ៍ ចុងឆ្នាំ២០២៥ របស់ការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ […]
News & អន្តរជាតិ
image_2026-01-05_10-27-07
ឥណ្ឌូណេស៊ីបញ្ឈប់ការនាំចូលអង្ករ ស្ករ និងពោត នៅឆ្នាំ២០២៦
ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសហាមឃាត់ទាំងស្រុងលើការនាំចូលអង្ករ ស្ករស និងពោតសម្រាប់ឆ្នាំ២០២៦ ដោយលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃផលិតកម្មក្នុងស្រុក និងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅរកភាពគ្រប់គ្រាន់នៃស្បៀងអាហារជាតិ។ លោក តាតាង យូលីអូណូ (Tatang Yuliono) មន្ត្រីជាន់ខ្ពស់នៅក្រសួងសម្របសម្រួលកិច្ចការស្បៀងអាហារ បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាលថែមទាំងបានពន្យារពេលផែនការសម្រាប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម ដែលជាធម្មតាត្រូវបានប្រើក្នុងការផ្គត់ផ្គង់ដំណើរផលិត។ លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីសម្រេចបានជោគជ័យក្នុងការពឹងផ្អែកលើខ្លួនឯងលើទំនិញយុទ្ធសាស្ត្រទាំងនេះសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងច្បាស់លាស់នៃតុល្យភាពទំនិញរបស់ជាតិ នៅឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន​ (Andi Amran Sulaiman) បានមានប្រសាស់សង្កត់ធ្ងន់ថា គោលនយោបាយនេះអនុវត្តតាមការណែនាំដោយផ្ទាល់ពីប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីផ្តល់អាទិភាពដល់សុខុមាលភាពរបស់កសិករ និងអ្នកចិញ្ចឹមសត្វនៅក្នុប្រទេសឥណ្ឌូណេស៊ី។ តាមរយៈការបញ្ឈប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម រដ្ឋាភិបាលឥណ្ឌូណេស៊ី​ មានបំណងជំរុញអាជីវកម្មក្នុងស្រុកឱ្យយកវត្ថុធាតុដើមពីកសិករក្នុងស្រុក ដើម្បីលើកទឹកចិត្តពួកគាត់កែលម្អគុណភាពទិន្នផល និងស្តង់ដារកែច្នៃ។ លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន បានមានប្រសាសន៍ដោយកត់សម្គាល់ថា គោលនយោបាយបង្កើនទិន្នផលស្រូវក្នុងប្រទេសឥណ្ឌូណេស៊ី បានរចនាឡើងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ ផលិតកម្មស្ករស សម្រាប់ឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណបីលានតោន […]
News & ជាតិ
photo_2026-01-04_13-39-12 (2)
សហគមន៍កសិកម្មទំនើប និងក្រុមហ៊ុនបៃតង នៅខេត្តកំពង់ធំចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាល
ភ្នំពេញ៖ ថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​សម្របសម្រួលនៅក្នុងការចុះកិច្ចសន្យារវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាល នៅលើផ្ទៃដីប្រមាណ៦ ០០០ហិកតា។ នៅក្នុងកិច្ចសន្យាបន្ថែមក្នុងទំហំទឹកប្រាក់ជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀត នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាលនៅលើផ្ទៃដីប្រមាណ៦ ០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុប ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤មុឺនតោន ស្មើនឹង៩,២លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ២ ០០០គ្រួសារទទួលបានប្រាក់កម្ចីធ្វើជាដើមទុន ដែលមានការប្រាក់ទាប សម្រាប់ផលិតកម្មស្រូវលើផ្ទៃដីជិត១៥ ០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង៕
News & អន្តរជាតិ
image_2026-01-06_09-23-28
អង្គការ FAO បើកកម្មវិធីឆ្នាំនៃស្ត្រីកសិកម្ម ២០២៦ ដើម្បីរំលេចពីការរួមចំណែករបស់ស្ត្រីក្នុងវិស័យកសិកម្ម
អ៊ីស្លាម៉ាបាដ៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចាប់ផ្តើមធ្វើយុទ្ធនាការ ឆ្នាំអន្តរជាតិនៃកសិករស្ត្រី ឆ្នាំ២០២៦ ដែលជាយុទ្ធនាការសកលក្នុងគោលបំណងទទួលស្គាល់ស្ត្រី ដែលមិនអាចខ្វះបាន ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលងចំពោះការរួមចំណែកក្នុងប្រព័ន្ធកសិអាហារសកល និងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបិទគម្លាតយេនឌ័រ។ ស្ត្រីមានសមាមាត្រយ៉ាងសំខាន់នៃកម្លាំងពលកម្មកសិកម្មរបស់ពិភពលោក និងដើរតួនាទីស្នូលក្នុងខ្សែច្រវាក់តម្លៃកសិអាហារ រាប់ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការចែកចាយ និងពាណិជ្ជកម្ម ព្រមទាំងធានាបាននូវសន្តិសុខស្បៀងអាហារក្នុងគ្រួសារ និងអាហារូបត្ថម្ភផងដែរ។ កាលពីឆ្នាំ២០២១ ប្រព័ន្ធកសិអាហារបានជួលស្ត្រីធ្វើការចំនួន៤០ភាគរយនៃចំនួនស្ត្រីទូទាំងពិភពលោក ដែលជិតស្មើនឹងបុរស។ ថ្វីត្បិតតែតួនាទីដ៏សំខាន់បែបនេះក៏ដោយ ការរួមចំណែករបស់ស្ត្រីនៅតែខ្វះការឱ្យតម្លៃ ហើយលក្ខខណ្ឌការងាររបស់ស្ត្រីច្រើនតែមិនប្រាកដប្រជា៖ ការងារមិនទៀងទាត់ ក្រៅផ្លូវការ ការងារក្រៅម៉ោង ការងារមានប្រាក់ឈ្នួលទាប ដែលពឹងផ្អែកលើការងារច្រើន និងងាយរងគ្រោះខ្លាំង។ ស្ត្រីនៅតែបន្តប្រឈមមុខនឹងឧបសគ្គជាប្រព័ន្ធ រួមទាំងលទ្ធភាពទទួលបានដីធ្លី ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការអប់រំ សេវាផ្សព្វផ្សាយ និងការចូលរួមក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត។ នៅប្រទេសប៉ាគីស្ថាន ស្ត្រី និងកុមារី ប្រមាណ៧៤ភាគរយ បានចូលរួមជាកម្លាំងពលកម្មក្នុងវិស័យកសិកម្ម ដោយបង្កើតប្រាក់ចំណូលក្នុងគ្រួសារប្រមាណ៤០ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាពាក់ព័ន្ធនឹងការការពារកសិករជាស្ត្រី នៅតែមានឯកសារមិនគ្រប់គ្រាន់ និងដោះស្រាយមិនបានច្បាស់លាស់។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ស្តីពីកសិករជាស្ត្រីនៅប្រទេសប៉ាគីស្ថាន បានបង្ហាញពីតម្រូវការក្នុងការធ្វើវិសោធនកម្មគោលនយោបាយការងារ និងកសិកម្មនៅថ្នាក់សហព័ន្ធ និងថ្នាក់ខេត្ត ដើម្បីទទួលស្គាល់ស្ត្រីទាំងអស់ ដែលបំពេញការងារទាក់ទងនឹងការដំណាំ​ […]
News & ជាតិ
photo_2026-01-06_11-59-01
សមាគមវារីវប្បករកម្ពុជា លើកទឹកចិត្តម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឱ្យអនុវត្តវារីវប្បកម្មល្អដើម្បីចាប់ឱកាសទីផ្សារ
ដោយ ឡុង សារេត​ ភ្នំពេញ​៖ តំណាងសមាគមវារីវប្បករកម្ពុជា​ បានយល់ឃើញថា​ នៅឆ្នាំ​២០២៦នេះ ទីផ្សារត្រីនៅក្នុងស្រុកនៅ​មានលក្ខណៈល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ ដែលប្រកបមុខរបរ​អ្នកចិញ្ចឹមត្រី។ តែ​អាកាសធាតុដូចជាមិនសូវអំណោយផល​​​​ប៉ុន្មាន​នោះ​ទេ​ សម្រាប់​​កសិករ​​តម្រូវឱ្យ​អ្នកចិញ្ចឹមត្រី​ត្រូវ​​ចេះគ្រប់គ្រង​ប្រភពទឹក​ឱ្យ​បាន​ល្អ​​ ដើម្បីធានានិរន្តរភាព​ក្នុងកសិដ្ឋាន​។ ទន្ទឹមនិងនេះ តំណាងសមាគមខាងលើ​បន្តលើកទឹកចិត្ត​ទៅដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី​​នៅក្នុងប្រទេស​ ត្រូវអនុវត្ត​វារីវប្បកម្ម​ល្អ​ដើម្បី​ចាប់យកឱកាសទីផ្សារ​ នៅពេលតម្រូវការ និងការផ្គត់ផ្គង់មានការប្រែប្រួល​​។​ លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានឱ្យដឹង​ថា ក្នុងឆ្នាំ​២០២៦នេះ​ រដូវឹវស្សានឹងចាប់ផ្តើមនៅចុងខែ​ឧសភា ហើយបរិមាណ​ទឹកភ្លៀង​អាចមាន​ច្រើន​។ ដូច្នេះការធ្វើស្រែ និងការចិញ្ចឹមត្រី​ អាចចូលមកដល់លឿន​​​។ ប៉ុន្តែ​អាច​មានបញ្ហាប្រឈមមួយចំនួន​នៅពាក់កណ្តាលរដូវ​ ដោយសារមានកូនរដូវប្រាំង​ធ្វើឱ្យអ្នកចិញ្ចឹមត្រី​អាចខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់​ការចិញ្ចឹមត្រីនៅតាមកសិដ្ឋាន​​មួយចំនួន​។ ប៉ុន្តែ​បើ​អ្នកចិញ្ចឹមត្រី​ចេះគ្រប់គ្រងប្រភពទឹក​ឱ្យបានល្អនៅតាមកសិដ្ឋាន​ ​នោះមិនសូវជាមានបញ្ហាចោទនោះទេ​។​ លោកបន្តថា ​សមាគមវារីវប្បករកម្ពុជា​ តែងតែលើកទឹកចិត្ត​ និងពន្យល់​ដល់បងប្អូន​វារីវប្បករក្នុងស្រុកថា ​ទីផ្សារត្រីនៅក្នុងស្រុកនៅមានទំហំធំនៅឡើយ​ក្នុងឆ្នាំ​២០២៦​។ ដូច្នេះដើម្បីឱ្យពួកគាត់ចេះឆក់យកឱកាស​ពីទីផ្សារនេះបាន គាត់​ត្រូវខិតខំផលិតត្រី​អាចផ្គត់ផ្គង់ឱ្យបានជានិរន្ត ជាប្រចាំខែ ហើយដើម្បីឈានទៅរកការងារនេះ​ អ្នកចិញ្ចឹមត្រូវពង្រឹង​សមត្ថភាពក្នុងការផលិត​ លើការងារបច្ចេកទេស​ ការងារគ្រប់គ្រងនៅកសិដ្ឋាន​។ ម្យ៉ាងទៀត ត្រូវតែខិតខំ​ពង្រឹងបណ្តាញទំនាក់ទំនងខាងទីផ្សារ ​ដើម្បីឱ្យឈ្មួញប្រមូលទិញមានទំនុកចិត្តមកលើខ្លួន​ឯងកាន់តែមានភាពប្រសើរឡើង​។​ ​​បើតាមតំណាង​សមាគម​ខាងលើ​, ​មុនចាប់ផ្តើម​អាជីវកម្មក្នុងវិស័យវារីវប្បកម្ម​ កសិករ​ត្រូវគិតជាដំបូង​អំពីទីផ្សារ​។ កសិករគម្បី​ត្រូវចេះ​ស្វែងយល់​​អំពីតម្រូវការទីផ្សារនៅក្នុងតំបន់របស់ខ្លួន​ថា ​ត្រីប្រភេទអ្វីខ្លះ ដែលទីផ្សារត្រូវការ​ ហើយត្រីប្រភេទណា ដែលគេអាចកែច្នៃបាន​ […]
News & អន្តរជាតិ
image_2026-01-06_10-28-25
ឥណ្ឌូណេស៊ីពន្លឿនការស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ ដើម្បីជំរុញទិន្នផលស្រូវ
ហ្សាកាតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានសង្កត់ធ្ងន់ថា ការពន្លឿនការស្តារប្រព័ន្ធធារាសាស្ត្រកសិកម្ម គឺជាគន្លឹះក្នុងការបង្កើនផលិតកម្មស្រូវ ធានាបាននូវការផ្គត់ផ្គង់ទឹក និងសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃទិន្នផលស្រូវរបស់ជាតិប្រកបដោយចីរភាព។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍មុនថា «កត្តាកំណត់សម្រាប់ភាពជោគជ័យ គឺស្ថិតនៅក្នុងការកែលម្អគ្រាប់ពូជ និងជី ក៏ដូចជាប្រភពនៃទឹកស្រោចស្រពផងដែរ»។ លោកបានមានប្រសាសន៍ទៀតថា កិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការស្តារបណ្តាញធារាសាស្ត្រនៅតែបន្តពង្រឹង ព្រោះវាគឺជាមូលដ្ឋានដ៏រឹងមាំដើម្បីមានស្បៀងអាហារគ្រប់គ្រាន់ដោយខ្លួនឯង ជាពិសេសនៅក្នុងផលិតកម្មដំណាំស្រូវ។ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន បានមានប្រសាសន៍ថា ដោយមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រល្អកាន់តែល្អ ការបង្កើតស្បៀងអាហាររបស់ជាតិបានបង្ហាញនិន្នាការវិជ្ជមាន ដោយផលិតកម្មស្រូវ នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណ៤៣,៧៩លានតោន។ ចំណែក អង្ករបម្រុងក្នុងស្រុករបស់រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងកើនដល់៣,៣លានតោន នៅដើមឆ្នាំ២០២៦។ លោកបានមានប្រសាសន៍ថា «ចំណុចសំខាន់បំផុតមួយ គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ជាពិសេសបណ្តាញធារាសាស្ត្រ ដែលជាសសរស្តម្ភនៃនិរន្តរភាពផលិតកម្ម និងសុខុមាលភាពកសិករ»។ លោករដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី បានកត់សម្គាល់ថា ការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់ភាពជោគជ័យនៃវិស័យកសិកម្ម។ ព្រមជាមួយគ្នានេះ អគ្គនាយកគ្រប់គ្រងដីកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ បានមានប្រសាសន៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអភិវឌ្ឍ និងស្តារឡើងវិញនូវបណ្តាញធារាសាស្ត្រកសិកម្ម ជាទ្រង់ទ្រាយធំ […]
News & ជាតិ
photo_2022_04_13_08_26_02_6487b94be6
ឆ្នាំ២០២៥ កម្ពុជារកចំណូលពីស្វាយចន្ទីឆៅបានប្រមាណ១,៥ពាន់លានដុល្លារ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥កន្លងមកកម្ពុជាបានរកប្រាក់ចំណូលពីការលក់ស្វាយចន្ទីឆៅបានប្រមាណ ១,៥ពាន់លានដុល្លារ ដែលជាការកើនឡើង២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥នេះដែរ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាងមួយលានតោន បើទោះបីមានការព្រួយបារម្ភពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុក៏ដោយ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ ARDB TVឱ្យដឹងថា បើគិតពីតួលេខនោះបានបង្ហាញថា ផលិតកម្មចន្ទីឆៅក្នុងឆ្នាំ២០២៥ មានសរុបប្រមាណ១ ០២០ ៧៥៧តោន។ ក្នុងកំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ១ ០០០ ៧៥៧តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ១,៥ពាន់លានដុល្លារ ដែលជាការកើនឡើង២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ លោកបានប្រាប់ថា កាលពីអំឡុងដើមឆ្នាំ២០២៥ មានការព្រួយបារម្ភពីការរអាក់រអួលទាក់ទងនឹងអាកាសធាតុ ជាពិសេសក្នុងអំឡុងខែមីនា ដោយសារអាកាសធាតុអាក្រក់ បង្កការព្រួយបារម្ភដល់ការប្រមូលផលក៏ដោយ។ ទោះបីជាយ៉ាងណា ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញ នៅក្នុងខែមេសា, ខែឧសភា និងខែមិថុនា ធ្វើឱ្យទិន្នផលស្វាយចន្ទីល្អប្រសើរឡើងវិញ លើសពីការរំពឹងទុក។ បើតាមប្រធានសហគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា តម្លៃគ្រាប់ចន្ទី មានការប្រែប្រួលអាស្រ័យទៅលើគ្រាប់សើម ឬស្ងួត និងតម្រូវការទីផ្សារហើយតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រា គឺក្នុងខែតុលា ឆ្នាំ២០២៥ ដែលចន្ទីស្ងួតមានតម្លៃ៨​ ០០០រៀល។ ក្នុងនេះគ្រាប់ចន្ទីឆៅ […]

កាលវិភាគផ្សព្វផ្សាយ