News
THN១ copy
ត្រឹមបំណាច់ឆ្នាំ២០២៤ប្រជាពលរដ្ឋកម្ពុជាជាង៧,៥លាននាក់បាននិងកំពុងទទួលផលប្រយោជន៍ពីរបបគាំពារសង្គម
ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជាជាង៧,៥លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន បាននិងកំពុងទទួលផលប្រយោជន៍ពីរបបគាំពារសង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០១៦។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីបានប្រសាសន៍ដូច្នេះក្នុងពិធី បើកសប្តាហ៍គាំពារសង្គម កម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។   ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា របបសន្តិសុខសង្គមធំៗចំនួនបី បានដើរតួអនុវត្តគោលនយោបាយនេះ ដោយចំណាយថវិកាសរុបប្រមាណ ២២៩៧ ប៊ីលានរៀលឬស្មើនឹងប្រមាណ៥៧៤ លានដុល្លារអាមេរិក ដែលក្នុងនោះថវិការដ្ឋចំនួន ៤០៦លានដុល្លារអាមេរិក និងថវិកាភាគទានប្រមាណ ១៦៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចាប់តាំងពី២០១៧រហូតមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសមិទ្ធផលជាច្រើនលើការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋតាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ ព្រមទាំងដាក់ចេញនូវកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ក្នុងទិដ្ឋភាពចំនួនពីរ […]
News
THN៣ copy
តំណាងវិស័យឯកជនកម្ពុជានិងអូស្ត្រាលីចុះអនុស្សរណៈយោគយល់គ្នាជំរុញទីផ្សារនាំចេញផលិតផលអង្ករ និងគ្រាប់ស្វាយចន្ទី
(ស៊ីដនី)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបាន​អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការរួមគ្នារវាងធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ គឺដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា និងអូស្រ្តាលីរួមមាន៖ (១). ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd (២). ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd (៣). ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd (៤). ក្រុមហ៊ុន Mirarth Agri […]
News
THN២ copy
ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប
សម្តេចធិបតីថ្លែងរំលឹកថា យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។ លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។ សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន នឹងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា។
News
THN1 copy
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ថវិកាចំនួន៦០លានដុល្លារ សំរាប់វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញទឹកស្អាត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ រយៈពេល ៣ឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹក ស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅចំ​នួន ៥ខេត្ត។ ខេត្តចំនួន ៥នោះ រួមមាន ៖ ១/ រដ្ឋករទឹកកំពត ខេត្តកំពត ២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៦ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអណត្តិមកហើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ […]

កាលវិភាគផ្សព្វផ្សាយ