វៀតណាមរកឃើញសណ្តែកបណ្តុះរាប់ពាន់តោន មានផ្ទុកសារធាតុគីមីធ្វើឱ្យអ្នកបរិភោគស្លាប់

giadongamhoachat21745045939170-9026-7688-1745062049

ទីក្រុងហាណូយ៖ កាលពីសប្តាហ៍មុន អាជ្ញាធរ​វៀតណាម​បាន​ឆ្មក់ចូលឆែកឆេរសិប្បកម្មបណ្តុះសណ្តែងដ៏ធំពីរ​កន្លែង​​ នៅក្នុងប្រទេសវៀតណាម ដោយសង្ស័យថា ​មានប្រើប្រាស់សារធាតុ​អ័រម៉ូន​ខុសច្បាប់ ​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុងសណ្តែកបណ្ដុះ ព្រោះវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព​អ្នកបរិភោគ។

នៅក្នុងការឆ្មក់ចូលឆែកឆេរទីតាំងបណ្តុះសណ្តែក​ ស្ថិតនៅក្នុងខេត្តភាគខាងជើងប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសចិន កាលពីថ្ងៃទី២៣​ ខែឧសភា មន្ត្រីនគរបាលវៀតណាម​ បានរឹបអូសយកធុងសម្រាប់បណ្តុះសណ្តែកចំនួន៨៧០ធុង ក្នុងនោះមានសណ្តែកបណ្តុះសរុបជាងបីតោន។

ម្ចាស់សិប្បកម្មសណ្តែកបណ្តុះទាំងពីរកន្លែងខាងលើ បានសារភាពប្រាប់មន្ត្រីនគរបាលថា ពួកគាត់បានត្រាំសណ្តែកបណ្តុះនៅក្នុងទឹកសារធាតុគីមីម្យ៉ាង ឈ្មោះ បេនហ្សីល​ អាដេនីន​​ (Benzyl Adenine 6-BAP) ដែលជាអរម៉ូនជួយឱ្យសណ្តែកឆាប់ដុះលូតលាស់បានវែងល្អ។

លទ្ធផលធ្វើកោសល្យវិច្ច័យបានរកឃើញសារធាតុ បេនហ្សីល​ អាដេនីន នៅក្នុងសណ្តែកបណ្តុះពិតប្រាកដមែន​ ប្រសិនបើមនុស្សណាមបរិភោគសណ្តែកបណ្តុះនេះញឹកញាប់ អាចបណ្តាលឱ្យបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយធ្វើឱ្យខូចសរីរាង្គសំខាន់ៗរបស់មនុស្ស ដូចជាថ្លើម តម្រងនោម និងសួត ហើយថែមទាំងបណ្តាលឱ្យស្លាប់ទៀតផង។

សិប្បកម្មបណ្តុះសណ្តែកមួយកន្លែង ដែលបានដំណើរការតាំងពីខែឧសភា ឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍ថា ធ្លាប់ផលិត និងចែកចាយសណ្តែកបណ្តុះប្រមាណ១៨០តោន ដែលសណ្តែកបណ្តុះទាំងនោះសុទ្ធតែប្រើសារធាតុគីមី បេនហ្សីល អាដេនីន។  ចំណែកសិប្បកម្មមួយទៀត ក៏ធ្វើអាជីវកម្មស្រដៀងគ្នានេះដែរ ដោយបានផលិត​ និងចែកចាយសណ្តែកបណ្តុះប្រមាណ១៦៨តោន ជារៀងរាល់ឆ្នាំដោយផ្គត់ផ្គង់នៅទូទាំងខេត្តមានព្រំដែនជាប់ប្រទេសចិន។​

ពាក់ព័ន្ធនឹងសណ្តែកបណ្តុះប្រើសារធាតុគីមី​ បេនហ្សីល អាដេនីន នេះដែរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ នគរបាលវៀតណាម បានរកឃើញសណ្តែកបណ្តុះរាប់តោន នៅក្នុងរោងសិប្បកម្មមួយកន្លែង ស្ថិតនៅក្នុងខេត្តភាគកណ្តាលប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ។

នៅក្នុងប្រតបត្តិការនោះ អាជ្ញាធរវៀតណាមបានចាប់ខ្លួនមនុស្សបួននាក់ ចោទពីបទផលិត និងចែកចាយសណ្តែកបណ្តុះចំនួន៣​៥០០តោន ដែលមានផ្ទុកសារធាតុគីមីហាមឃាត់។

នគរបាលវៀតណាម​ បានរឹបអូសសណ្តែកបណ្តុះមានផ្ទុកសារធាតុគីមីប្រមាណ២៥តោន បណ្តុះនៅក្នុងធុងប្លាស្ទីក ព្រមទាំងរឹបអូសបានសារធាតុគីមី បេនហ្សីល អាដេនីន សរុបទាំងអស់ចំនួន២៥លីត្រ។

ក្រុមអ្នកស៊ើបអង្កេត បានរកឃើញសារធាតុគីមីហាមឃាត់ ចំនួន១៥០លីត្រ ត្រូវបានម្ចាស់សិប្បកម្មកែច្នៃរួចហើយ សម្រាប់ត្រាំសណ្តែកបណ្តុះឱ្យលូតបានវែង និងខ្ចីល្វក់តែម្តង។

សារធាតុគីមី បេនហ្សីល អាដេនីន គឺជាសារធាតុគីមីសម្រាប់ជួយជំរុញឱ្យបន្លែលូតលាស់យ៉ាងឆាប់រហ័ស​ ប៉ុន្តែសារធាតុនេះ​ត្រូវបានហាមឃាត់មិនឱ្យប្រើលើចំណីអាហារឡើយ ព្រោះវាបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយប្រសិនបើបរិភោគវាច្រើនអាចបណ្តាលឱ្យមនុស្សស្លាប់តែម្តង៕


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ