ហ្វីលីពីនទទួលបានជំនួយឥតសំណងពីកូរ៉េខាងត្បូង១៦លានដុល្លារ សម្រាប់វិស័យវារីវប្បកម្ម និងកសិពាណិជ្ជកម្ម

image_2025-05-30_15-12-03

ម៉ានីល៖ ប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង កំពុងសហការគ្នាក្នុងការអនុវត្តជំនួយឥតសំណងមានទឹកប្រាក់ចំនួន១៦លានដុល្លារសម្រាប់គម្រោងចំនួនពីរ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្ម និងពង្រឹងសមត្ថភាពផ្នែកអាជីវកម្មកសិឧស្សាហកម្ម តាមសហគមន៍អ្នកនេសាទនៅមូលដ្ឋាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា ជំនួយដែលបានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ ហៅកាត់ថា Koicaនឹងជួយសម្រួលដល់ការអនុវត្តគម្រោងច្រើនឆ្នាំសម្រាប់កសិករ និងអ្នកនេសាទហ្វីលីពីន។

បណ្តាញសារព័ត៌មានហ្វីលីពីន បានធ្វើសេចក្តីរាយការណ៍ថា​  ការងារគម្រោងទីមួយ គឺការកសាងសមត្ថភាពសម្រាប់អភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាជនហ្វីលីពីន ដែលរស់នៅក្នុងកោះ ឃ្វីម៉ារ៉ាស (Guimaras) ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានិល។  ចំណែកគម្រោងទាំងពីរ មានគោលបំណងជួយប្រជានេសាទអាចបង្កើនប្រាក់ចំណូលតាមរយៈការជំរុញផលិតកម្មវារីវប្បកម្ម និងពង្រីកខ្សែសង្វាក់តម្លៃសម្រាប់រយៈពេលប្រាំពីរឆ្នាំ។

គំនិតផ្តួចផ្តើមនេះ ដែលបានទទួលជំនួយឥតសំណងចំនួន១០លានដុល្លារ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវារីវប្បកម្ម ដូចជាប្រព័ន្ធភ្ញាស់ពូជត្រី និងស្រះសាកល្បងសម្រាប់ចិញ្ចឹមប្រភេទសត្រី ដែលមានតម្លៃខ្ពស់នៅលើទីផ្សារ។

គម្រោងនេះក៏រួមបញ្ចូលផងដែរនូវការផ្ទេរបច្ចេកវិទ្យាវារីវប្បកម្មកម្រិតខ្ពស់ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព និងការអភិវឌ្ឍរចនាសម្ព័ន្ធប្រតិបត្តិការអាជីវកម្មសម្រាប់សហគមន៍អ្នកនេសាទត្រី។

ចំណែកគម្រោងទីពីរ គឺជាគម្រោងអភិវឌ្ឍន៍កសិពាណិជ្ជកម្មសម្រាប់សហគមន៍ ដែលមានទឹកប្រាក់ចំនួនប្រាំមួយលានដុល្លារ ដើម្បីលើកកម្ពស់ជីវភាព និងបង្កើនប្រាក់ចំណូលដល់កសិករក្នុងកោះ លូហ្សូន​ (Luzon) ស្ថិតនៅខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។  គម្រោងនេះនឹងផ្តោតសំខាន់លើការងារធ្វើពិពិធកម្មប្រភពចំណូលរបស់កសិករ និងជំរុញសកម្មភាពដាំដុះរបស់ពួកគាត់។

គម្រោងនេះនឹងកសាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាជីវកម្មកសិឧស្សាហកម្មមួយកន្លែងផងដែរ ដើម្បីជួយពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាកសិកម្មហ្វីលីពីន។

ភាគីទាំងពីរនឹងបើកវគ្គបណ្តុះបណ្តាល និងផ្តួចផ្តើមគំនិតសម្រាប់កសាងសមត្ថភាពផ្សេងទៀត ដូចជាណែនាំឱ្យចេះធ្វើអន្តរាគមន៍កសិកម្ម និងជំរុញសកម្មភាពកសិឧស្សាហកម្ម ដើម្បីគាំទ្រកសិករឱ្យក្លាយជាអ្នកទទួលបានផលប្រយោជន៍ពិតប្រាកដពីគម្រោងទាំងពីរនេះ។

ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា គម្រោងទាំងពីរនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មកសិកម្ម តាមរយៈការសហការគ្នាជាមួយស្ថាប័នក្នុងស្រុក និងស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវកសិឧស្សាហកម្មដ៏ល្អមួយ ដែលអាចរកប្រាក់ចំណូលបាន និងធានានូវសន្តិសុខស្បៀងទូទាំងប្រទេស។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មហ្វីលីពីន បានអះអាងថា តាមគម្រោងទាំងពីរនេះ បង្ហាញឱ្យឃើញពីការគាំទ្រឥតងាករេរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ សម្រាប់លើកកម្ពស់វិស័យកសិកម្មហ្វីលីពីន និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ និងប្រជានេសាទហ្វីលីពីន។

សូមរំឭកថា នាពេលកន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ ធ្លាប់បានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន២០,៧៨លានដុល្លារដល់រដ្ឋាភិបាលហ្វីលីពីន សម្រាប់គម្រោងចំនួនបី ដែលកំពុងអនុវត្តដោយក្រសួងកសិកម្មហ្វីលីពីន សម្រាប់អភិវឌ្ឍន៍យន្តការកសិកម្ម កសិកម្មឆ្លាតវៃ និងកែលម្អរបៀបចិញ្ចឹមគោយកទឹកដោះ​ នៅក្នុងប្រទេសហ្វីលីពីន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ