News & ជាតិ
image_2026-07-14_12-19-45
​ត្រីឆ្លាំងចិញ្ចឹមនៅ​​ក្នុងហាប៉ាឆាប់​​ធំលូតលាស់លឿន​ និងល្អសម្រាប់កសិករ ដែលគ្មានបទពិសោធន៍​
ដោយ ឡុង សារេត​ បន្ទាយមានជ័យ​៖ លោក ជិន សុជា អ្នកជំនាញខាង​បង្កាត់ភ្ញាស់កូនត្រីពូជ​ និងចិញ្ចឹមត្រីសាច់នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ បានអះអាង​ថា ត្រីឆ្លាំង​ចិញ្ចឹមនៅក្នុងហាប៉ា ឬចិញ្ចឹមនៅក្នុងស្បៃ​មានការលូតលាស់ធំលឿន​ជាង​ការ​ដាក់ចិញ្ចឹម​នៅក្នុងស្រះ ហើយកន្លងទៅបាន​ផ្គត់ផ្គង់កូនត្រីឆ្លាំងទៅឱ្យឈ្មួញកណ្តាល​យក​ទៅ​ចែចាយបន្ត​​​ឱ្យ​កសិករ​នៅតាមតំបន់​បានមួយចំនួន​។​ លោកបានឱ្យដឹង​ថា ផ្អែកតាម​បទពិសោធន៍​ចិញ្ចឹមត្រី​របស់​ខ្លួនក្នុងមួយ​រយៈកាលកន្លងមក​​លោកចិញ្ចឹមក្នុងស្រះ និងចិញ្ចឹមក្នុងស្បៃ មានលក្ខណៈ​ខុសគ្នា​។ ការចិញ្ចឹមនៅក្នុងស្បៃត្រីធំលូតលាស់លឿនជាង​ ដោយសារ​ស្បៃ​អត់ធ្លាក់ដល់ដី​ ​មិន​ធ្វើឱ្យទឹកមានសភាពស្អុយ​។ តែពេលដាក់ចិញ្ចឹមនៅក្នុងស្រះ វាហែល​លេង​​ធ្វើឱ្យទឹកឆាប់ខូច ហើយ​លែងស៊ីចំណី​​។ បានន័យថា​​ ទឹកចាប់ផ្តើមពុល​ ដូច្នេះ​​ត្រូវ​ប្តូរ​ទឹក​ចេញ ឬប្រើអំបិលបាច​ចូលស្រះទឹក ដើម្បីកាត់បន្ថយការងាប់​ ហើយត្រីឆ្លាំងដូចគ្នា​។​ ​លោកបន្តថា ការចិញ្ចឹមត្រីនៅក្នុងហាប៉ា រយៈពេល​បួនឆ្នាំកន្លងមកនេះ ត្រីឆ្លាំង​ផលិតបាន ហើយយកកូនមកចិញ្ចឹម​ដាក់នៅក្នុងស្បៃល្អជាងការ​​ចិញ្ចឹមក្នុងស្រះ​។​ ​សម្រាប់​កសិករ​គ្មានបទពិសោធន៍​ក្នុងការចិញ្ចឹមត្រី​​ ហើយចង់ចិញ្ចឹមត្រីឆ្លាំងនេះ​ គឺគាត់គួរចិញ្ចឹមត្រីនៅក្នុងហាប៉ា​ ដើម្បីឱ្យបានជោគជ័យ​ជាមុនសិន​។ បានជោគជ័យពីការចិញ្ចឹមក្នុងស្បៃហើយ ទើបឱ្យគាត់​សាកមកចិញ្ចឹមក្នុងស្រះ​។ ​​ព្រោះចិញ្ចឹមក្នុងស្រះ ពេលត្រីលេងទឹកឱ្យខូចហើយ​វាពិបាក​កែទឹក​ឱ្យល្អវិញ​។ តែបើធ្លាប់ចិញ្ចឹមក្នុងស្បៃ​យូរៗ ទៅដឹងបច្ចេកទេសចិញ្ចឹមក្នុងស្រះ​វាងាយទេ។​ សូមជម្រាបជូនផងដែរថា លោក ជិន សុជា ចាប់ផ្តើម​សាកល្បងរៀនបង្កាត់ភ្ញាស់កូនត្រីឆ្លាំង​ នៅឆ្នាំ​២០១០​ ប៉ុន្តែមិនទទួលបាន​ជោគជ័យ​ភ្លាមនោះទេ​។ មានន័យថា​ […]
News & អន្តរជាតិ
image_2026-07-13_16-25-27
សហភាពអឺរ៉ុបស៊ើបអង្កេតការនាំចូល និងការលក់ទាប៉េកាំងរបស់ចិន ក្នុងតម្លៃថោកជាងទាអឺរ៉ុប
ព្រុចសែល៖ គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកការស៊ើបអង្កេត លើការនាំចូលទាប៉េកាំង បន្ទាប់ពីអ្នកចិញ្ចឹមទាជាច្រើនរបស់សហភាពអឺរ៉ុប បានត្អូញត្អែរពីតម្លៃលក់ទារបស់ចិនទាបយ៉ាងអយុត្តិធម៌ ដែលប៉ះពាល់ដល់ឧស្សាហកម្មរបស់ពួកគេ។ ដោយពុំបានបង្ហាញឈ្មោះរបស់ខ្លួន គណៈកម្មការនេះបានឱ្យដឹងថា អ្នកចិញ្ចឹមទាប្រាំរូបរបស់សហភាពអឺរ៉ុប បានត្អូញត្អែរថា រដ្ឋាភិបាលប្រទេសចិនកំពុងផ្តល់ឧបត្ថម្ភធន ដោយមិនស្មើភាពដល់អ្នកចិញ្ចឹមទានៅក្នុងប្រទេសចិន តាមរយៈផែនការរយៈពេលប្រាំឆ្នាំរបស់ខ្លួន សម្រាប់ការធ្វើទំនើបកម្មកសិកម្ម។ ការស៊ើបអង្កេតនេះ ត្រូវធ្វើឡើងនៅពេលមានភាពតានតឹងខ្លាំងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងប្រ៊ុចសែល ខណៈពេលសហភាពអឺរ៉ុប ព្យាយាមការពារទីផ្សាររបស់ខ្លួន ពីការនាំចូលទំនិញថោកៗពីប្រទេសចិន ដែលបានបង្កឱ្យមានការខឹងសម្បាររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយសារខ្លួនមានគោលបំណងរក្សាលទ្ធភាពចូលទៅកាន់ទីផ្សារអឺរ៉ុបដែលផ្តល់ប្រាក់ចំណេញច្រើន។ បន្ទាប់ពីប្រទេសចិនបានគំរាមសងសឹកម្តងហើយម្តងទៀត ចំពោះសេចក្តីស្នើច្បាប់មួយចំនួនរបស់សហភាពអឺរ៉ុប ដែលមានគោលបំណងដាក់កម្រិតលើលទ្ធភាពទទួលបានលទ្ធកម្មសាធារណៈរបស់សហភាពអឺរ៉ុប និងដាក់លក្ខខណ្ឌតឹងរ៉ឹងលើការវិនិយោគរបស់បរទេស ដោយភាគីទាំងពីរបានចាប់ផ្តើមការចរចាកាលពីសប្តាហ៍មុន ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។ ទោះជាយ៉ាងនេះក្តី វិធានការចុងក្រោយរបស់សហភាពអឺរ៉ុប ដែលកំណត់ទិសដៅលើការនាំចូលទា អាចនឹងរំខានដល់កិច្ចពិភាក្សានេះ ដោយបាននិយាយវាយប្រហារលើវិស័យកសិកម្មរបស់ប្រទេសចិន។ របាយការណ៍របស់សហភាពអឺរ៉ុប ក៏បានបញ្ជាក់ផងដែរថា បរិមាណនាំចូល និងតម្លៃលក់ទា កំពុងបង្កផលប៉ះពាល់អវិជ្ជមានលើបរិមាណ និងការកម្រិតតម្លៃ និងចំណែកទីផ្សារ ដែលកាន់កាប់ដោយឧស្សាហកម្មសហភាព ហើយនេះបានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការទាំងមូលរបស់វិស័យកសិកម្ម។ ការស៊ើបអង្កេតរបស់គណៈកម្មការនេះ អាចបណ្តាលឱ្យមានពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃមកលើកសិករចិន ដើម្បីការពារទីផ្សារសហភាពអឺរ៉ុប។ ចំពោះពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃ និងពន្ធប្រឆាំងនឹងការឧបត្ថម្ភធន គឺស្ថិតក្នុងចំណោមឧបករណ៍ការពារពាណិជ្ជកម្មសំខាន់ៗរបស់សហភាពអឺរ៉ុប ដើម្បីប្រឆាំងនឹងការជំរុញដ៏ខ្លាំងក្លារបស់ចិនចូលទៅក្នុងទីផ្សាររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំសហភាពអឺរ៉ុប […]
News & អន្តរជាតិ
1783672949-1920x1226
ឥណ្ឌូណេស៊ីនាំចូលពូជជ្រូកពីដាណឺម៉ាក ដើម្បីបង្កើនចំនួនជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក
ហ្សាការតា៖  ប្រទេសឥណ្ឌូណេស៊ីបាននាំចូលជ្រូករស់ចំនួន៥៤៦ក្បាល ពីប្រទេសដាណឺម៉ាក ដែលជាពូជដើម ឬពូជឈាមសុទ្ធសម្រាប់បង្កាត់ពូជជាមួយជ្រូកក្នុងស្រុក ដើម្បីបង្កើនចំនួនពូជជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំ២០១៩។ យោងតាមលោក សៅឡាន ស៊ីណាហ្គា (Sauland Sinaga) ប្រធានសមាគមចិញ្ចឹមសត្វឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌូណេស៊ីបានបាត់បង់ជ្រូកអស់ប្រហែលបួនលានក្បាល ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល៤០០ ០០០ជ្រូកពូជ ចាប់តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលលធ្វើឱ្យខ្វះពូជ និងខ្វះសាច់ជ្រូក។ លោកប្រធានសមាគម បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា “នេះជាលើកទីមួយហើយ ដែលប្រទេសឥណ្ឌូណេស៊ីនាំចូលជ្រូករស់ពីប្រទេសដាណឺម៉ាក។ វាគឺជាជំហានវិជ្ជមានក្នុងការស្តារចំនួនជ្រូកពូជឡើងវិញ បន្ទាប់ពីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក។” លោកបាននិយាយថា ការនាំចូលនេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងរដ្ឋាភិបាលដាណឺម៉ាក ដោយមានការចូលរួមពីវិស័យឯកជនក្នុងការទិញជ្រូកមកបង្កាត់ពូជ។ លោកបានបញ្ជាក់បន្ថែមថា ពូជជ្រូកនាំចូលទាំងអស់បានឆ្លងកាត់នីតិវិធីត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង ហើយត្រូវបានបញ្ជាក់ថា គ្មានជំងឺអ្វីឡើយ។ ចំណែកអាជ្ញាធរបសុពេទ្យដាណឺម៉ាក ក៏បានត្រួតពិនិត្យ ខណៈមន្ត្រីចត្តាឡីស័កឥណ្ឌូណេស៊ី បានបំពេញបែបបទឯកសារ និងការត្រួតពិនិត្យជាក់ស្តែងលើសុខភាពជ្រូក។ លោកប្រធានសមាគមបានលើកឡើងទៀតថា ប្រទេសដាណឺម៉ាក ជាអ្នកផលិតហ្សែនជ្រូកមានគុណភាពខ្ពស់។ សត្វជ្រូកនាំចូល គឺមានស្តង់ដារសុវត្ថិភាពជីវសាស្រ្តខ្ពស់ណាស់ ឆាប់បង្កើតកូន និងមិនសូវរើសចំណី ហើយសាច់មានគុណភាពល្អ។ ​ លោកបានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានៃហ្សែនពូជជ្រូកក្នុងស្រុក (Landrace) […]
News & ជាតិ
CC2.width-960
សមាគមន៍កាហ្វេកម្ពុជា ប្រាប់ឱ្យកសិករគិតគូរពីផលប៉ះពាល់របស់បាតុភូត អែលនីញ៉ូ មកទិន្នផលកាហ្វេ
ដោយ រស្មី ភ្នំពេញ៖ បាតុភូតអាកាសធាតុអែលនីញ៉ូ ឆ្នាំ២០២៦ ដែលអាចបង្កឱ្យសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងក្តៅបំផុតមិនធ្លាប់មាន នោតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងប៉ះពាល់បផងដែរ។ ជុំវិញបញ្ហាបាតុភូតមហាអែលនីញ៉ូ (Super El Niño)លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ប្រាប់ ARDB TVថា ពេលនេះអាកាសធាតុក្តៅបានកំពុងបង្កឱ្យមានកម្ដៅឡើងខ្ពស់  និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ទិន្នផល និងគុណភាពកាហ្វេរបស់ប្រទេសកម្ពុជា។ ប្រធានសមាគមន៍កាហ្វេកម្ពុជា បានលើកឡើងដោយបញ្ជាក់ថា បើទោះបីខែកក្កដា ឆ្នាំ២០២៦នេះ ជារដូវវស្សាពិតមែន ប៉ុន្តែអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ខ្លះអត់មានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំកូនកាហ្វេរបស់កសិករ ដែលទើបដាំថ្មីៗងាប់ជាបន្តបន្ទាប់។ ជាក់ស្តែងចម្ការកាហ្វេរបស់លោកផ្ទាល់បានងាប់រហូតដល់ប្រហែល៣០ភាគរយ។ លោកគិតថា ជាខែវស្សាមិនបាច់ពិបាកស្រោចទឹក តែពេលនេះកូនកាហ្វេរបស់លោកចាប់ផ្តើមងាប់ និងស្វិតស្លឹកឈប់លូតលាស់។ ទាក់ទងទៅនឹងការដាំការដាំកាហ្វេ ក្នុងឆ្នាំ២០២៦នេះដែរ លោក ឌុក ពិសិដ្ឋ បានឱ្យដឹងថា ទោះបីអាកាសធាតុក្តៅ តែបើគិតពីអត្រាកសិករដាំកាហ្វេនៅតែមានសន្ទុះច្រើន ហេតុនេះលោកចង់ឱ្យមានការប្រុងប្រយ័ត្នចំពោះការដាំកូនការហ្វេនាពេលនេះ ចាំបាច់ត្រូវតែថែទាំទឹកឱ្យបានដិតដល់ និងបើមានការដាំកាហ្វេថ្មីត្រូវតែមានប្រភពទឹក និងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវមិនអាចធ្វេសប្រហែសបានទេ។​ បើគ្មានប្រភពទឹកទេ លោកណែនាំកុំឱ្យដាំដាច់ខាតពីព្រោះវាប្រឈមនឹងការខាតបង់កូនកាហ្វេនឹងងាប់ ឬរួញខ្លោចស្លឹក មិនលូតលាស់ឡើយ។ ​ក្រៅពីនេះកសិករចាំបាច់ត្រូវតែសាងសង់ និងពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។ លោកបានឱ្យដឹងបន្ថែមថា ដំណាំកាហ្វេនៅទូទាំងប្រទេស នាឆ្នាំ២០២៦នេះ […]
News & អន្តរជាតិ
image_2026-07-13_09-58-25
ម៉ាឡេស៊ីប្រាប់កសិករដាំទុរេនឱ្យគោរពតាមច្បាប់នាំចូល របស់ចិន
គូឡាឡាំពួរ៖ អ្នកតំណាងក្រុមកែច្នៃ វេចខ្ចប់ និងនាំចេញផ្លែទុរេនម៉ាឡេស៊ី បាននិយាយថា ការនាំចេញផ្លែទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនអាចរងផលប៉ះពាល់ ប្រសិនបើកសិករ និងអ្នកនាំចេញ មិនគោរពតាមតម្រូវការនាំចូល ដែលជាច្បាប់កំណត់ដោយអគ្គរដ្ឋបាលគយរបស់ប្រទេសចិន។ ប្រធានក្រុមហ៊ុនវេចខ្ចប់ផ្លែទុរេន លោក ប្រានដុន គួរ (Brandon Quah) បាននិយាយកាលពីសប្តាហ៍មុនថា ការអនុលោមតាមស្តង់ដាររបស់ប្រទេសចិន គឺជាការចាំបាច់បំផុត ដើម្បីរក្សាលទ្ធភាពនាំចូលទីផ្សាររបស់ចិន។ លោកបានមានប្រសាសន៍ដូច្នេះថា “ស្របពេលស្តង់ដារអាចមើលទៅដូចជាមានបន្ទុកខ្លះមែន ប៉ុន្តែវាគឺជាការធានានៃការរក្សាកេរ្តិ៍ឈ្មោះបុព្វលាភរបស់ទុរេនម៉ាឡេស៊ី នៅលើទីផ្សារអន្តរជាតិ។ ប្រសិនបើទីផ្សារប្រទេសចិន រងផលប៉ះពាល់ ប្រព័ន្ធអេកូឡូស៊ីទាំងមូលអាចដួលរលំ ចាប់ពីអ្នកដាំដុះ រហូតដល់វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់។” យោងតាមលោក លោក ប្រានដុន គួរ ពូជទុរេនពិសេសជាងគេ ដូចជាពូជ មូសាងឃីង (Musang King) ត្រូវតែប្រមូលផលមុនពេលផ្លែទុំជ្រុះ។ ផ្លែទុរេនត្រូវតែចងខ្សែ ឬស្រោមសំណាញ់ ដើម្បីការពារកុំឱ្យដាច់ជ្រុះមកលើដី ដែលអាចនាំឱ្យឆ្លងរោគពីបាក់តេរីនៅលើដី។ ចំណែកផ្លែទុរេននាំចេញត្រូវតែមានប្រភពពីកសិដ្ឋាន និងកន្លែងវេចខ្ចប់ច្បាស់លាស់ ដែលត្រូវបានអនុម័តដោយក្រសួងកសិកម្មម៉ាឡេស៊ី និងអគ្គរដ្ឋបាលគយរបស់ប្រទេសចិន ខណៈពេលកសិដ្ឋានក៏តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អរបស់ម៉ាឡេស៊ីផងដែរ។ អ្នកនាំចេញត្រូវតែអនុលោមតាមប្រព័ន្ធសុវត្ថិភាពជីវសាស្ត្រ វិធានការចម្រុះការពារដំណាំ ភាពសម្អាតរបស់ផ្លែ ការកំណត់ចំណាត់ថ្នាក់ និងតម្រូវការដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ដោយមានតែផ្លែឈើជាប់ថ្នាក់ខ្ពស់ប៉ុណ្ណោះ […]
News & ជាតិ
743730801_963971423353642_6911465250108574839_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង
ដោយ នៅ ស៊ីវុត្ថា ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរធ្វើស្សនកិច្ចសិក្សាទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ​បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិឧស្សាហកម្មយ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖ ១ ​-ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីទំហំ៨០ហិកតា និងមានផែនការពង្រីកបន្ថែមទំហំ១០០ហិកតាទៀត នាពេលខាងមុខ។ ២- ​ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីទហំ១៥០ហិកតា។ ៣- ​ដំណាំទុរេន៖ កំពុងដាំដុះលើផ្ទៃដីទំហំ២០០ហិកតា។ ៤- ​ដំណាំដើមមន៖ កំពុងដាំដុះលើផ្ទៃដីទំហំ១០ហិកតា សម្រាប់បម្រើឱ្យការចិញ្ចឹមដង្កូវនាងយកសូត្រ។ គួរបញ្ជាក់ផងដែរថា ​ការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងរបស់ឯកឧត្តមបណ្ឌិត ក្នុងការជំរុញ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់៕
News & អន្តរជាតិ
image_2026-07-13_08-35-23
បាតុភូតអែលនីញ៉ូ ធ្វើឱ្យអ្នកនេសាទជនជាតិជប៉ុនចាប់ត្រីធូណាបានច្រើនខុសធម្មតា
តូក្យូ៖ អ្នកនេសាទនៅប្រទេសជប៉ុន បានរាយការណ៍ពីការកើនឡើងខុសពីធម្មតានៃចំនួនត្រីធូណាខៀវ (bluefin tuna) ដែលធ្លាប់រងគ្រោះជិតផុតពូជ នៅក្នុងដែនទឹកនៅឆ្នាំនេះ ដែលអ្នកជំនាញនិយាយថា អាចបណ្តាលមកពីការផ្លាស់ប្តូរទម្រង់ធ្វើចំណាកស្រុកបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ កាលពីខែឧសភា ឆ្នាំ២០២៦ អ្នកនេសាទជប៉ុនបានកត់សម្គាល់ឃើញថា ពួកគាត់ចាប់បានត្រីធូណាព្រុយខៀវយ៉ាងច្រើន នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងនៃកោះហុកកៃដូរបស់ប្រទេសជប៉ុន។ ត្រីធូណាខៀវដ៏មានតម្លៃសម្រាប់ធ្វើម្ហូបស៊ូស៊ីរបស់ជប៉ុន បានចូលកកកុញពេញសំណាញ់ ប៉ុន្តែអ្នកនេសាទជប៉ុនលែងពួកវាទៅវិញ ព្រោះច្រើនលើសតម្រូវការ។ ប្រទេសជប៉ុនមានកូតាចាប់ត្រីធូណាខៀវប្រចាំឆ្នាំ ហើយប្រសិនបើអ្នកនេសាទជប៉ុនហ៊ានរក្សាទុកត្រីនេសាទបានទាំងអស់នោះ ពួកគាត់នឹងមិនមានកូតានៅសល់សម្រាប់នេសាទត្រីធូណានៅរដូវត្រជាក់បានទៀតឡើយ ជាពិសេសនៅពេលត្រីធូណាពណ៌ខៀវសម្បូរជាតិខ្លាញ់ មានរសជាតិធាត់ និងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។ អ្នកនេសាទម្នាក់បាននិយាយថា វាពិតជាគួរឱ្យស្តាយណាស់ ដែលត្រូវបង្ខំចិត្តដោះលែងត្រីធូណាខៀវពីក្នុងសំណាញ់ទៅវិញ។ ក្រុមអ្នកជំនាញផ្នែកធនធានជលផលសមុទ្ររបស់ប្រទេសជប៉ុន បានពណ៌នាថា​ មូលហេតុអ្នកនេសាទជប៉ុនអាចចាប់ត្រីធូណាខៀវបានច្រើន ដោយការប្រែប្រួលអាកាសធាតុ ជាពិសេស បាតុភូតអែលនីញ៉ូ បានធ្វើឱ្យទម្រង់ទឹកសមុទ្រប្រែប្រួលឡើងកម្ដៅនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះទើបហ្វូងត្រីធូណាខៀវទាំងនេះ​ផ្លាស់ទីទៅរកតំបន់មានទឹកត្រជាក់ ដូចជានៅភាគខាងជើងប្រទេសជប៉ុនជាដើម។ បាតុភូតអែលនីញ៉ូ​ផ្លាស់ប្តូរចរន្តទឹកក្នុងមហាសមុទ្រ និងធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកខាងលិចកក់ក្តៅ ដោយផ្លាស់ប្តូរផ្លូវចំណាកស្រុក និងជំរុញឱ្យត្រីធូណាខៀវក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សម្រុកចូលទៅក្នុងដែនទឹកជប៉ុន។ ដូច្នេះបង្កឱ្យមានត្រីធូណាយ៉ាងច្រើនកកកុញ ដែលមិននឹកស្មានដល់នៅក្នុងដែនទឹកជប៉ុន។ ស្របពេលបាតុភូតអែលនីញ៉ូដ៏ខ្លាំង នៅឆ្នាំ២០២៦នេះ បានផ្លាស់ប្តូរលំនាំធ្វើចំណាកស្រុកសម្រាប់ត្រីធូណាខៀវដ៏ច្រើនពីមហាសមុទ្រប៉ាស៊ីហ្វិកឱ្យចូលទៅក្នុងដែនជប៉ុនកក៏ដោយ ក៏អ្នកនេសាទជប៉ុនមិនអាចចាប់ត្រីដ៏មានតម្លៃនេះលើសកម្រិតកំណត់នៃកូតាអន្តរជាតិបានឡើយ។ ប្រព័ន្ធកូតាអន្តរជាតិ ដែលមានតាំងពីឆ្នាំ២០១៥ មានន័យថា នៅឆ្នាំ២០២៦នេះ ប្រទេសជអាចចាប់ត្រីធូណាខៀវ ត្រឹមបរិមាណមិនលើស៨ ៤២១តោន នីក្នុងដែនទឹកភាគខាងលិច […]
News & ជាតិ
photo_2026-07-11_17-57-20
អគ្គនាយកធនាគារ ARDB ពិនិត្យការដាំដំណាំកាហ្វេ ស្វាយចន្ទី និងមើលគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ខេត្តព្រះវិហារ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦បានដឹកនាំសហការី រួមជាមួយសមាជិកសមាគមបណ្តាញកសិករតេជោចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងការបណ្តុះកូនដើមកាហ្វេ នៅកសិដ្ឋានចន្ទី ហួត ដារ៉ា​ ស្ថិតក្នុងសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ។ ក្រៅពីនេះឯកឧត្តមបណ្ឌិតប្រតិភូបាន​​​ចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍផលិតកម្មកសិកម្មនៅក្នុងតំបន់ និងជំរុញការអនុវត្តគម្រោងដែលអាចបង្កើតប្រភពស្បៀងអាហារ ការងារ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងជនភៀសសឹក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចន្ទី ហួត ដារ៉ា ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងការកោតសរសើរចំពោះការអនុវត្តគំរូដាំដំណាំចម្រុះ ដោយការជ្រើសរើសការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី គួបផ្សំនឹងការបណ្តុះកូនដើមកាហ្វេ ដែលអាចបង្កើនតម្លៃសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានឱ្យបន្តពង្រីកការដាំដុះកាហ្វេពូជ Robusta ដែលមានសក្តានុពលទីផ្សារខ្ពស់ និងអាចផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចបានល្អ ទាំងសម្រាប់ការផ្គត់ផ្គង់ក្នុងខេត្ត និងការធ្វើពាណិជ្ជកម្មទៅកាន់តំបន់ផ្សេងៗ បើធៀបនឹងពូជដែលមានតម្រូវការទីផ្សារទាបជាង។ ដោយឡែក ក្នុងការចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ឯកឧត្តមបណ្ឌិតបានជំរុញឱ្យក្រុមការងាររៀបចំផែនការអនុវត្តគម្រោងឱ្យបានឆាប់រហ័ស […]
News & ជាតិ
photo_2026-01-20_10-26-43-768x434
ខេត្តបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈរបាយការណ៍មួយព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទំនងមានភ្លៀងច្រើនខុសធម្មតា
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ខេត្តចំនួនបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈមានបាយការណ៍ព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អាចមានភ្លៀងច្រើនជាងធម្មតាខ្ពស់ជាងមធ្យមភាគ ក្នុងខែកក្កដា ហើយអាចជួយកាត់បន្ថយហានិភ័យរាំងស្ងួតក្នុងតំបន់។ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ស្ថានភាពនៅខេត្តកំពង់ធំ បានល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។​ចំណែកអាជ្ញាធរខេត្តកំពង់ធំ​ បានដាក់ម៉ាស៊ីនបូមទឹកខ្មាតធំៗ ចំនួនប្រាំពីរកន្លែង ដើម្បីជួយសង្គ្រោះដំណាំស្រូវ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការខូចខាត ឬបាត់បង់ដំណាំស្រូវនៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា ចំពោះខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ការអន្តរាគមន៍នៅតែបន្ត ប៉ុន្តែការសង្គ្រោះជួបការលំបាកខ្លះ ដោយសារប្រភពទឹកមានកម្រិត ឬនៅឆ្ងាយពីស្រែ។ ទឹកនៅសល់ក្នុងបឹង ត្រពាំង និងស្រះ មួយចំនួន ត្រូវរក្សាទុកសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្វែងរកប្រភពទឹកបន្ថែម ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានត្រៀមពូជស្រូវ សម្រាប់ផ្តល់ជូនកសិករ ប្រសិនបើចាំបាច់ត្រូវដាំដុះស្តារឡើងវិញ។ ដោយឡែក ផ្ទៃដីកសិកម្មប្រមាណ៤៤ ៤៥៣ហិកតា នៅខេត្តទាំងបួនខាងលើនេះ កំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ […]
News & អន្តរជាតិ
image_2026-07-10_09-18-56
រលកកម្ដៅនៅអេស្ប៉ាញ ឡើងដល់៤០,៥អង្សា ដែលក្ដៅបំផុតនៅអឺរ៉ុប
បាសេឡូណា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដោយសារកត្តាមនុស្ស កំពុងបង្កើនអាំងតង់ស៊ីតេ មានរយៈប្រវែង និងកាន់តែញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជារលកកម្ដៅជាដើម។ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ​ បាននិយាយថា ទីក្រុងបាសេឡូណាមានសីតុណ្ហភាពអតិបរមា៤០,៥អង្សាសេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាកម្តៅខ្ពស់បំផុតក្នុងកំណត់ត្រា១១២ឆ្នាំកន្លងមក ខណៈពេលរលកកម្ដៅមួយទៀត បានវាយប្រហារមកលើប្រទេសអេស្ប៉ាញ។ អ្នកឃ្លាំមើលអាកាសធាតុក្នុងតំបន់ បាននិយាយថា សីតុណ្ហភាពនៅជាយក្រុងបាសេឡូណាភាគខាងលិច បានបំបែកកំណត់ត្រា៤០អង្សាសេ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បាននិយាយថា នៅអាកាសយានដ្ឋាន​ អែលប្រាត (El Prat) របស់ទីក្រុងបាសេឡូណា ដែលនៅលើផ្ទៃរាបស្ទើរតែមានកម្រិតស្មើទឹកសមុទ្រ និងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ សីតុណ្ហភាពមានកម្ដៅរហូតដល់៣៧,៧អង្សាសេ ដែលជាកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រា តាំងពីឆ្នាំ១៩២៤។ អ្នកនាំពាក្យទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុងបាសេឡូណា បានកត់ត្រាថ្ងៃក្តៅបំផុត ដោយនិយាយថា ស្ថានីយ៍ព្យាករណ៍អាសកាសធាតុអេស្ប៉ាញ តាមដានសីតុណ្ហភាពនៅទីក្រុងបាសេលូណាជាប់ជានិច្ច។ រលកកម្ដៅ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកក្កដា បានបន្តក្ដៅរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយស្ថានីយអាកាសធាតុមួយចំនួនបានកត់ត្រាសីតុណ្ហភាព បានឡើងលើសពី៤៤អង្សាសេ ក្នុងសប្តាហ៍នេះ។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់អេស្ប៉ាញ បានចេញការព្រមានពណ៌ក្រហមខ្ពស់បំផុត ដល់ភាគខាងត្បូង […]
News & ជាតិ
IMG_2886
ដំណាំមៀននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រឈម​ធ្លាក់ទិន្នផលដោយសារ​អាកាសធាតុ​​
ដោយ ឡុង សារេត​ ខេត្ត​បាត់ដំបង៖ កសិករដាំដំណាំមៀន និងស្វាយ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភចំពោះទិន្នផលដំណាំអាចធ្លាក់ចុះទាបជាងបណ្តាឆ្នាំកន្លងមក ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ។ លោក ឈឹម វិរៈ កសិករដាំមៀន និងស្វាយនៅភូមិថ្មព្រោះ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់ដំណាំមៀនរងផលប៉ះពាល់ប្រហែល៧០ភាគរយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ ដែលជាហេតុ​អាចនឹងធ្វើឱ្យការប្រមូលផលនៅពាក់កណ្តាល​ខែកក្កដានេះធ្លាក់ចុះ។ គិតត្រឹមឆ្នាំ២០២៦នេះ លោក ឈឹម វិរៈ បាននឹដាំដើមមៀន​៣០០ដើម និងស្វាយកែវរមៀតចំនួន៥០០ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ហើយ​ក្នុងឆ្នាំនេះ​​ លោកសង្កេតឃើញអាកាសធាតុមានប្រែប្រួលខុសពីធម្មតា រហូតធ្វើឱ្យប៉ះពាល់ទៅដល់ដំណាំមៀន មានដូចជាប្ញសមៀនមានសភាពពុកផុយ ត្រួយមៀនមានសត្វល្អិតស៊ី ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការចេញផ្កា និងការកាន់ក្តិបមៀន។ មុនរដូវប្រមូលផលផ្លែមៀន​ ចូលមកដល់នៅពាក់កណ្តាលខែកក្កដានេះ លោក ឈឹម វិរៈហាក់មិន​​រំពឹងថា ឆ្នាំនេះ​​អាច​​​លក់ផ្លែមៀន​បាន​ប្រាក់​​មកវិញ មិនស្មើនិងការចំណាយ​ថ្លៃដើមផលិត​​នោះទេ​។ ​ទាក់ទងនិងផលប៉ះពាល់ទៅលើដំណាំមៀនរបស់កសិករខាងលើ បើតាម​អ្នកជំនាញផ្នែកសាកវប្បកម្ម​នៃនាយកដ្ឋាន​ គាំទ្រ​គោលនយោបាយរាជរដ្ឋាភិបាល​​នៃ​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានសង្កេតឃើញថា​ កត្តាទី១បញ្ហា​ឫសពុកបណ្តាលមកពីដីមានសំណើមខ្ពស់ពេកដោយការស្រោចស្រពទឺកលើសកម្រិតបណ្តាលឱ្យកើនឡើងពពួកណេម៉ាតូត (ដង្កូវដី)ស៊ីឫស។ ការប្រើប្រាស់ជីមិនមានតុល្យភាពដូចជាជី NPK ជាពិសេសជីផូស្វ័រដែលជួយដល់​ឫស និងផ្សិតជីវសាស្ត្រដូចជា […]
News & ជាតិ
716112891_1293563392897653_5074348394754514496_n
ដំណាំស្លឹក និងដំណាំផ្លែរបស់សហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង កំពុងតែរងផលប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួត
ដោយ ហៃ ស៊ីណា បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍អនឡាញ ARDB TVនៅថ្ងៃទី៨ ខែកក្កដានេះថា ការកើនឡើងនូវកម្តៅ និងអកាសធាតុក្តៅខ្លាំងចុងក្រោយនេះបង្កមានផលប៉ះពាល់ធំៗចំនួន២ គឺទី១ បន្លែស្លឹកធ្វើ​ឲ្យរលាកចុងសន្លឹក ថយគីឡូ និងទី២ បន្លែផ្លែមិន​កាន់ក្តិប និងផ្លែ ដូចជាត្រសក់ ត្រឡាច សណ្តែក ទងរបស់វាស្ទើរតែលូតលាស់មិនបាន។ លោក ណុប នុន ដែលមានបទពិសោធន៍លើវិស័យកសិកម្ម បាន​​ពន្យល់ថា កសិករ​​ដាំដុះក្នុងផ្ទះសំណាញ់ជួបហានិភ័យតិច​ល្អជាងការដាំដុះនៅទីវាល ដែលងាយប្រឈមសត្វល្អិតនិចង្រៃ និងអាកាសធាតុ។​ ក្រៅពីនេះកសិករអាចរកវិធីងាយៗបាន គឺការដាំចេកព័ទ្ធជុំវិញដំណាំ​​ក៏ជាមធ្យោបាល្អ ដើម្បីការពារ​​កុំឲ្យប៉ះពាល់ដល់ដំណាំរបស់កសិករ។ អ្នកជំនាញខាងលើក បានឡើងទៀតថា ជាដំណោះស្រាយ គឺកសិករត្រូវជ្រើសពូជដែលធន់​អាកាសធាតុ និងជីកស្រះ ព្រោះពេលមានភ្លៀងអាចរក្សាទឹកបាន​ច្រើន ហើយដំណាំមួយចំនួនរងផលប៉ះពាល់ចន្លោះ៣០​ ទៅ៤០ភាគរយ នេះសរុបតែនៅក្នុងតំបន់របស់លោក​ប៉ុណ្ណោះ។ ដើម្បីចូលរូមទប់ស្តាត់ការខូចខាតផលដំណាំក្នុងស្ថានភាពនេះ លោក ណុប នុន បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន៨ ដូចខាងក្រោម៖ ​ ទី១ ប្រើផ្ទះសំណាញ់ ឬសំណាញ់បាំងពន្លឺប្រើសំណាញ់បាំងពន្លឺ៣០​ ទៅ៥០ភាគរយ សម្រាប់បន្លែស្លឹកកាត់បន្ថយកម្ដៅ និងពន្លឺព្រះអាទិត្យផ្ទាល់ […]

កាលវិភាគផ្សព្វផ្សាយ