ខេត្តបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈរបាយការណ៍មួយព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទំនងមានភ្លៀងច្រើនខុសធម្មតា

photo_2026-01-20_10-26-43-768x434

ដោយ នៅ ស៊ីវុត្ថា

កំពង់ធំ៖ ខេត្តចំនួនបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈមានបាយការណ៍ព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អាចមានភ្លៀងច្រើនជាងធម្មតាខ្ពស់ជាងមធ្យមភាគ ក្នុងខែកក្កដា ហើយអាចជួយកាត់បន្ថយហានិភ័យរាំងស្ងួតក្នុងតំបន់។

លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ស្ថានភាពនៅខេត្តកំពង់ធំ បានល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។​ចំណែកអាជ្ញាធរខេត្តកំពង់ធំ​ បានដាក់ម៉ាស៊ីនបូមទឹកខ្មាតធំៗ ចំនួនប្រាំពីរកន្លែង ដើម្បីជួយសង្គ្រោះដំណាំស្រូវ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការខូចខាត ឬបាត់បង់ដំណាំស្រូវនៅឡើយទេ។

លោកបានបញ្ជាក់ទៀតថា ចំពោះខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ការអន្តរាគមន៍នៅតែបន្ត ប៉ុន្តែការសង្គ្រោះជួបការលំបាកខ្លះ ដោយសារប្រភពទឹកមានកម្រិត ឬនៅឆ្ងាយពីស្រែ។ ទឹកនៅសល់ក្នុងបឹង ត្រពាំង និងស្រះ មួយចំនួន ត្រូវរក្សាទុកសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្វែងរកប្រភពទឹកបន្ថែម ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានត្រៀមពូជស្រូវ សម្រាប់ផ្តល់ជូនកសិករ ប្រសិនបើចាំបាច់ត្រូវដាំដុះស្តារឡើងវិញ។

ដោយឡែក ផ្ទៃដីកសិកម្មប្រមាណ៤៤ ៤៥៣ហិកតា នៅខេត្តទាំងបួនខាងលើនេះ កំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ និងប្រភពទឹកធម្មជាតិមួយចំនួនរីងស្ងួត។

យោងតាមរបាយការណ៍ Agromet Monthly Bulletin ចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានព្យាករថាគិតចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដាំស្រូវប្រឈមនឹងការខ្វះទឹកស្រោចស្រព មានសរុប៤៤ ៤៥៣ហិកតា។ ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីប្រឈម៧ ៧៨៨ហិកតា ខណៈផ្ទៃដីទទួលរងផលប៉ះពាល់ជាក់ស្តែងមានទំហំ១៥២ហិកតា។

ចំណែកស្ថានភាពអាកាសធាតុ និងលក្ខខណ្ឌកសិកម្ម នៅស្រុកបារាយណ៍ ក្នុងខែមិថុនា ឆ្នាំ២០២៦ មានលក្ខណៈអំណោយផលជាទូទៅសម្រាប់ការលូតលាស់របស់ដំណាំ បើទោះបីជាបរិមាណទឹកភ្លៀងមានកម្រិតទាបជាងមធ្យមភាគរយៈពេលវែងក៏ដោយ។

រដូវវស្សាបរិមាណទឹកភ្លៀងសរុបនៅតែគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ដំណាំភាគច្រើន។ ទន្ទឹមនឹងនេះ ការវាយតម្លៃលើសកម្មភាពរស្មីសំយោគរបស់រុក្ខជាតិ (Photosynthetic Activity)បង្ហាញថា ស្ថានភាពដំណាំនៅស្រុកបារាយណ៍នៅតែល្អជាងមធ្យមភាគរយៈពេលវែង។

យោងតាមអ្នកជំនាញវាយតម្លៃថា ហានិភ័យនៃផលប៉ះពាល់ពីគ្រោះរាំងស្ងួតសម្រាប់តំបន់គោលដៅនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ​ នៅមានកម្រិតទាប ដោយផ្អែកលើសន្ទស្សន៍ទឹកភ្លៀង សំណើមដី ស្ថានភាពរុក្ខជាតិ និងកត្តាពាក់ព័ន្ធផ្សេងៗ។

សម្រាប់ខែកក្កដា ឆ្នាំ២០២៦នេះ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទំនងជាទទួលបានបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគ ដោយអាចមានទាំងចំនួនថ្ងៃភ្លៀង និងបរិមាណភ្លៀងក្នុងមួយលើកច្រើនជាងធម្មតា បើទោះបីជានៅតែអាចមានរយៈពេលខ្លី ដែលមិនមានភ្លៀងធ្លាក់ក៏ដោយ។ សីតុណ្ហភាពមធ្យមប្រចាំខែ ក៏ត្រូវបានព្យាករថា នឹងបន្តមានកម្រិតខ្ពស់ជាងធម្មតាផងដែរ។

ដើម្បីជួយអាចកាត់បន្ថយហានិភ័យ កសិករគួរបន្តសម្អាតប្រព័ន្ធបង្ហូរទឹក ប្រើសម្ភារៈសរីរាង្គគ្របដី កាត់មែកដំណាំ ដែលងាប់ ឬមានជំងឺ បន្ថែមជីសរីរាង្គ និងតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ ដើម្បីកែសម្រួលផែនការដាំដុះឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង។

បន្ថែមពីនេះ កសិករ និងអ្នកពាក់ព័ន្ធ គួរប្រើប្រាស់ព័ត៌មាននេះ រួមជាមួយការតាមដានស្ថានភាពអាកាសធាតុ និងលក្ខខណ្ឌក្នុងមូលដ្ឋាន ដើម្បីធ្វើការសម្រេចចិត្តលើការគ្រប់គ្រងដំណាំឱ្យបានសមស្រប៕


9a0e86777470c2cdbf43fec27b1a9249_48c37bfa-53d6-47cf-8e69-d046fcd76d33
ឆ្នាំ២០២៦ ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃហៅលែងឮ

វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២៧ដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]

tilapia-fillet-1470416047903-800x800
វៀតណាមរកចំណូលបាន៩០លានដុល្លារ ពីការនាំចេញត្រីទីឡាព្យ៉ា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦

ហាណូយ៖ ប្រទេសប្រេស៊ីលកំពុងក្លាយជាទីផ្សារសំខាន់មួយសម្រាប់ត្រីទីឡាព្យ៉ារបស់វៀតណាម ដោយតម្លៃនាំចូលបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង២២២ដង ស្មើនឹង៤៤លានដុល្លារ ដោយធ្វើឱ្យប្រេស៊ីលក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ផផលិតផលត្រីនេះ។ បើគិតពីទីផ្សារនាំចេញទាំងអស់ ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម មានតម្លៃសរុប៩០លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ កើនឡើង៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្រូវការទីផ្សារប្រទេសជប៉ុនបានកើនឡើង៧៧ភាគរយ ដោយតម្លៃនាំចេញកើនដល២លានដុល្លារ។ ចំណែកនៅមជ្ឈិមបូព៌ា ការនាំចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃ៧លានដុល្លារ កើនឡើង២៣ភាគរយ ខណៈទីផ្សារសហភាពអឺរ៉ុបមានតម្លៃ៤លានដុល្លារ កើនឡើង៧ភាគរយ។ ការនាំចេញត្រីទីឡាព្យ៉ាទៅសហរដ្ឋអាម៉េរិក មានតម្លៃសរុប២១លានដុល្លារ ធ្លាក់ចុះ៤៨ភាគរយ។ ទីផ្សារត្រីទីឡាព្យ៉ាពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនពី១៥,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ទៅប្រមាណ២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥។ ត្រីទីឡាព្យ៉ាមានសក្តានុពលសម្រាប់ទីផ្សារមួយចំនួន ប្រសិនបើផលិតផលអាចបំពេញតាមតម្រូវការ ពាក់ព័ន្ធនឹងគុណភាព លក្ខណៈបច្ចេកទេសផលិតផល ប្រព័ន្ធតាមដានប្រភព និងវិញ្ញាបនបត្រនិរន្តរភាព។ រីឯសហគ្រាសអាចផ្តោតលើការកែច្នៃ ការធ្វើពិពិធកម្មផលិតផល និងការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ទីផ្សារនីមួយៗ៕ (ផាន់ អាណា)

image_2026-10-19_15-51-02
មហាព្យុះទីហ្វុងចម្ពី នឹងបោកបក់ទៅដល់តៃវ៉ាន់ និងឆ្នេរសមុទ្រចិន ក្នុងរង្វង់ថ្ងៃទី២៣ ខែតុលា

ហាណូយ៖ មជ្ឈមណ្ឌលជាតិព្យាករធនធានទឹក និងឧតុនិយមវៀតណាម បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលាថា ព្យុះឈ្មោះ ចម្ពី ដ៏ខ្លាំងក្លាមួយ ដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ និងមានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសហ្វីលីពីន។ ចម្ពី គឺជាឈ្មោះព្យុះដាក់តាមភាសាឡាវ ដោយយកឈ្មោះដើមរុក្ខជាតិចម្បី។​ ព្យុះនេះមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧ តាមមាត្រដ្ឋានវាស់កម្លាំងព្យុះរបស់វៀតណាម។ ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ព្យុះចម្ពី ត្រូវបានព្យាករថា នឹងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆៀងពាយ័ព្យ ក្នុងល្បឿនជាមធ្យមប្រមាណ២០គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅទៅកោះតៃវ៉ាន់ ដោយបន្តរក្សាកម្លាំងខ្យល់ដ៏ខ្លាំងក្លាក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ចំណែកក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសក្នុងសេចក្តីជូនដំណឹងថា ឈ្មោះនេះ ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី លើអាងទន្លេមេគង្គ និងឈូងសមុទ្រកម្ពុជា ដោយធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងប្រទេសកម្ពុជា។ យោងតាមទីភ្នាក់ងារឧតុនិយមវៀតណាមរំពឹងថា ព្យុះនេះនឹងបន្តរក្សាកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនប្រហែលពីរថ្ងៃទៀត មុននឹងចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗ ចាប់ពីថ្ងៃទី២១ ខែតុលាតទៅ។ នៅពេលព្យុះចម្បីធ្វើដំណើរមកជិតកោះតៃវ៉ាន់ វាត្រូវបានរំពឹងថា នឹងនៅតែមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៥ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ផ្អែកតាមទិន្នន័យព្យាករបច្ចុប្បន្ន មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានវាយតម្លៃថា ព្យុះចម្ពី […]

image_2026-10-19_15-45-08
ចិន និងអាម៉េរិក ព្រមព្រៀងកាត់បន្ថយពន្ធនាំចូល ជាពិសេសផលិតផលកសិកម្ម

ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយលើទំនិញនាំចូលរៀងៗខ្លួន ដែលមានតម្លៃសរុប៦០ពាន់លានដុល្លារ​ រាប់តាំងពីពោត រហូតដល់ផលិតផលគ្រឿងសម្អាងរបស់អាម៉េរិក និងរាប់ពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។ តាមរយៈក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក ប្រទេសទាំងពីរបានដាក់សំណើរៀងៗខ្លួន ដោយកំណត់មុខទំនិញមានតម្លៃ៣០ពាន់លានដុល្លារ ឱ្យទទួលបានការអនុគ្រោះផ្នែកពន្ធគយកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំណាងពាណិជ្ជកម្មអាម៉េរិក។ ការកាត់បន្ថយពន្ធបដិការ និងការបន្ធូរបន្ធយជម្លោះពាណិជ្ជកម្មនេះ គឺជាលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលលើកទី២ នៅឆ្នាំ២០២៦នេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីត (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ចិនគ្រោងកាត់បន្ថយពន្ធគយបដិការលើផលិតផលកសិកម្មជាច្រើនមុខរបស់អាម៉េរិក រួមមាន ពោត ស្រូវសាលី ស្ពៅ សាច់ ផលិតផលទឹកដោះគោ និងប្រេងឆា។ ប៉ុន្តែ មិនបានរាប់បញ្ចូលសណ្តែកសៀងឡើយ។ ចំណែកអាម៉េរិកគ្រោងកាត់បន្ថយពន្ធ​លើផលិតផលរបស់ចិន ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ រួមមានម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនអាំងនំប៉័ង កម្រាលតុ ភួយ និងស្រោមពូកជាដើម។ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចពិភាក្សាជាប្រចាំ អំពីឱកាស និងឧបសគ្គនៃការវិនិយោគ […]

កាលវិភាគផ្សព្វផ្សាយ