All Program
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមខ្លួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចបណ្តាលឲ្យដំណើរការផលិតស្បៀងអាហារក្លាយជាធនធានកម្រ ព្រោះដំណើរផលិតលែងបានទិន្នផលខ្ពស់ដូចមុន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមចំខ្លួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុបានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវនាវបែបនេះ នៅក្នុងសុន្ទរកថានាសន្និសីទលើកទី៥ ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តភាព ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ៖ នវានុវត្តន៍ និងបរិវត្តកម្មអាហារប្រកបដោយបរិយាបន្ន នៅសណ្ឋាគារកាំបូឌីាយ៉ា រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានជម្រាបជូនអង្គសន្និសីទ ដែលមានតំណាងសហគមន៍កសិករមកពីទូទាំងប្រទេសកម្ពុជា ជាង១០០នាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងលើកកម្ពស់ដំណើរផលិតចំណីអាហាររបស់កសិករកម្ពុជា តាមរយៈការផ្តល់ឥណទានពិសេស ដែលមានទឹកប្រាក់សរុបជិត៥០០លានដុល្លារ ក្នុងនោះមានឥណទានប្រមាណ២៤០លានដុល្លារដល់វិស័យស្រូវអង្ករ សម្រាប់កសិករយកទៅប្រើប្រាស់ជាទុនបង្វិល និងជាទុនវិនិយោគ។ ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រសាសន៍ទៀតថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យធនធានកម្ររបស់កម្ពុជារឹងរិតតែកម្រថែមទៀត ដោយធ្វើឲ្យប្រជាកសិករមិនអាចផលិតបាលនូវទិន្នកផលកសិក្មឱ្យបានខ្ពស់ ដូចទម្លាប់ពួកគាត់ធ្លាប់ទទួលបាននាពេលកន្លងមក។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដោយរំលេចពំអីដំណើរការផលិតស្បៀងអាហារថា ជា «ធនធានកម្រ» ព្រោះការប្រែប្រួលអាកាសធាតុកំពុងតែបង្កផលប៉ះពាល់ផលអាក្រក់មកលើវិស័យកសិកម្ម ដោយធ្វើឱ្យកសិករពិបាកក្នុងការផលិតកសិផលនានា ដូចជាវិបាកមកលើដំណើរការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់មនុស្សទូទៅ។ ឯកឧត្តមបណ្ឌិតប្រតិភូ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ដើម្បីលក់ទៅអ្នកចិញ្ចឹម ដែលមានទីតាំងស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ពិនិត្យមើលទីតាំង ផលិតកូនត្រី ភ្ញាស់ និងបង្កាត់ពូជត្រីជាច្រើនប្រភេទ ដើម្បីលក់ទៅឲ្យអ្នកចិញ្ចឹម ដែលក្នុងនោះ មាន ពូជត្រីប្រា កូនត្រីឆ្ពិន ត្រីរ៉ស់ និងត្រីអណ្ដែងកូនកាត់ ដែលមានស្រះប្រមាណ៣៩ ស្រះផងដែរ សម្រាប់ផ្គត់ផ្គង់ និងចែកចាយបន្តទៅតាមបណ្តាខេត្ត។ យោងតាមម្ចាស់កសិដ្ឋានផលិតកូនត្រីខាងលើបង្ហាញថា កសិដ្ឋាននេះ កាលពីឆ្នាំ២០២៤ បានផលិតកូនត្រីពូជ លក់កូនត្រីបានជាងមួយលានកូន លើទីផ្សារក្នុងស្រុកហើយឆ្នាំ២០២៥នេះ គ្រោងនឹងផលិតបន្ថែមទៀតជាមួយនឹងការរៀបចំផ្សារត្រីបោះដុំដ៏ធំមួយដើម្បីរៀបចំកន្លែងលក់ និងចែកចាយបន្តលើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់ផងដែរ។ ស្របពេលជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញឆ្លៀតពេលចុះពិនិត្យមើលកន្លែងចិញ្ចឹមគោបំប៉នយកសាច់មួយកន្លែងទៀត ស្ថិតនៅឃុំគន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង របស់លោក ប៉ិច សុខមេត ដែលកំពុងចិញ្ចឹមគោចំនួនជាង៧០ក្បាលសម្រាប់បំប៉នយកសាច់ផងដែរ។ សូមជម្រាបថា កសិដ្ឋានចិញ្ចឹមគោរបស់លោក ប៉ិច […]
News & អន្តរជាតិ

អូស្ត្រាលីងាកមករកទីផ្សារអាស៊ី-អាគ្នេយ៍សម្រាប់លក់ផលិតផលកសិកម្ម បន្ទាប់ពីអាម៉េរិកកៀបពន្ធខ្លាំងពេក
អន្តរជាតិ៖ ការនាំចេញផលិផលកសិកម្មរបស់អូស្ត្រាលីទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អាចកាត់បន្ថយដោយសារការដំឡើងពន្ធខ្ពស់ពេក ហើយងាកមកបង្កើនការនាំចេញទៅកាន់ទីផ្សារ នៅភូមិភាគអាស៊ីអាគ្នេយ៍វិញម្តង ដែលអាចជួយពង្រឹងសន្តិសុខសេដ្ឋកិច្ច និងភាពធន់ ព្រមទាំងពង្រឹងទំនាក់ទំនងក្នុងតំបន់ផងដែរ។ យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានយុទ្ធសាស្ត្រនយោបាយអូស្ត្រាលី (Australian Strategic Policy Institute) បានឱ្យដឹងថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អូស្ត្រាលី កំពុងតែបង្ហាញឱ្យពីភាពរឹងមាំនៃទំនាក់ទំនងរវាងអូស្ត្រាលី និងសហរដ្ឋអាម៉េរិក ខណៈពេលសហរដ្ឋអាម៉េរិកមិនទាន់ដាក់ពន្ធបន្ថែមលើការនាំចូលផលិតផលសាច់គោអូស្ត្រាលី និងផលិតផលកសិកម្មផ្សេងទៀត។ ផ្ទុយទៅវិញ ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះនឹងមានការប្រែប្រួល ដោយសារសង្គ្រាមពាណិជ្ជកម្ម។ ស្ថានការណ៍មិនអាចទាយទុកមុនចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកមានន័យថា ឧស្សាហកម្មទាំងនេះ ដែលប្រឈមមុខនិងការកាត់ផ្តាច់ក្នុងពេលឆាប់ៗនេះ អាចធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតធំៗរបស់អូស្ត្រាលី និងជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍នៅតាមជនបទ ជាពិសេសសហគមន៍កសិករនៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលមានផ្ទៃដីកសិកម្មធំជាងគេ។ ក្រោយការបិទបញ្ចប់សង្រ្គាមត្រជាក់ គេមិនអាចមើលរំលងចំពោះការប្រែប្រួលរបៀបរបបពិភពលោកបានទេ ដែលសហរដ្ឋអាម៉េរិក បានដើរតួជាជើងឯកខាងប្រជាធិបតេយ្យ និងក្រឡុកពិភពលោកតាមអំពើចិត្ត។ ការរង្គោះរង្គើនៃប្រព័ន្ធពាណិជ្ជកម្មលើសកលលោក អាចតម្រូវឱ្យអូស្ត្រាលីវាយតម្លៃឡើងវិញនូវទម្លាប់នាំចេញផលិតផលរបស់ខ្លួន ជាពិសេសចំពោះការនាំចេញផលិតផលកសិកម្ម ដែលសហរដ្ឋអាម៉េរិក គឺជាទីផ្សារធំទីពីរ កាលពីឆ្នាំ២០២៣-២០២៤ ផ្តល់ប្រាក់ចំណូលចំនួន៦,៨ពាន់លានដុល្លារ ពីការនាំចេញសាច់គោ សាច់ចៀម ទឹកដោះគោ និងស្រា។ ការបាត់បង់ទីផ្សារនេះនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មកសិកម្ម និងសហគមន៍ជាច្រើននៅទូទាំងប្រទេសអូស្ត្រាលី។ ការបាត់បង់ទីផ្សារដ៏ធំមួយនេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្ម និងសហគមន៍កសិកររបស់ប្រទេសអូស្ត្រាលី និងនាំទៅរកការមិនសប្បាយចិត្ត […]
News & ជាតិ

ក្រុមការងារបច្ចេកទេសប្រចាំធនាគារ ARDB បណ្តុះបណ្តាលសហគមន៍កសិករខេត្តព្រះវិហារ
ព្រះវិហារ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្រុមការងារបច្ចេកទេសកសិកម្មនៃធនាគារ ARDB នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានចុះផ្តល់ការបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ដើម្បីបំប៉នបន្ថែមលើបច្ចេកទេសដាំដំឡូងមី និងដាំដំណាំម្រេច ដល់សហគមន៍កសិករ នៅក្នុងខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាល ថ្ងៃទី១ ផ្តោតលើបច្ចេកទេសដាំដុះដំឡូងមីដល់សមាជិកសហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ជាច្រើននាក់។ ចំណែកវគ្គទី២ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះបណ្តុះបណ្តាលលើផ្នែកបច្ចេកទេសដំាដុះដំណាំម្រេច ដល់សមាជិកសហគមន៍កសិកម្មម្រេចស្រយ៉ង់កោះកេរ្តិ៍ព្រះវិហារ ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ផងដែរ៕
News & ជាតិ

អគ្គនាយកធនាគារ ARDB ស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទានៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវចងក្រងជាសហគមន៍ និងពង្រីកទីផ្សារបន្ថែម
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥នេះ បានស្នើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែង ស្ថិតនៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវរួមគ្នាចងក្រងជាសហគមន៍ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរកទីផ្សារ និងចែកចាយស៊ុតទាឲ្យអតិថិជនរបស់ខ្លួន។ ការស្នើសុំឲ្យមានការចងក្រងជាបណ្តុំសហគមន៍ និងបណ្តាញកសិករអ្នកចិញ្ចឹមទា គឺក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យមើលទីតាំងផ្ទាល់នៅកសិដ្ឋានចិញ្ចឹមទា កែវ ពុន ស្ថិតក្នុងក្រុងសិរីសោភ័ណ ដែលបច្ចុប្បន្ននេះកំពុងតែចិញ្ចឹមទាយកស៊ុតសរុបជាងបីម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់ទៅតាមបណ្តាខេត្តក្រុង។ បន្ទាប់មកទៀតនៅរសៀលនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានឆ្លៀតអញ្ជើញពិនិត្យមើលទីតាំងកសិដ្ឋានចិញ្ចឹមគោ ភ្នំព្រះមានជ័យ ដែលមានចិញ្ចឹមគោយកសាច់មានចំនួនបួនពូជ ប្រមាណ១០០ក្បាល និងកន្លែងចិញ្ចឹមជ្រូកកណ្តុរផងដែរ។ ទន្ទឹមនឹងនោះ បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់កសិករពីទីផ្សារលក់របស់អ្នកចិញ្ចឹមទាយកស៊ុតខាងលើ ដែលកំពុងជួបបញ្ហាធ្លាក់ចុះតម្លៃស៊ុតរួចមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឲ្យពួកគាត់ចង់ក្រងអ្នកចិញ្ចឹមទាឡើងវិញ ដោយរើសប្រធានសហគមន៍ដឹកនាំ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចរចារទីផ្សារ និងបង្កើនការផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត។ ព្រមជាមួយគ្នានេះដែរ ក្នុងនាមធនាគាររបស់រដ្ឋ ARDB នៅតែផ្តល់ឱកាសដល់បងប្អូនទូទៅ ដែលត្រូវការទុនយកទៅពង្រីកកសិដ្ឋានចិញ្ចឹមទា ចិញ្ចឹមមាន់ ចិញ្ចឹមសត្វគ្រប់ប្រភេទ ដែលមានផែនការពិតប្រាកដក និងច្បាប់លាស់ នឹងទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះផងដែរ៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី នៅស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងមានទីតាំងស្ថិតនៅក្នុងស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសការអញ្ជើញចុះពិនិត្យផ្ទាល់នៅកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ជា សុភិន ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការកោតសរសើរលើការខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមត្រី និងបង្កាត់ពូជ ភ្ញាស់កូនត្រីធម្មជាតិជាច្រើនប្រភេទ សម្រាប់យកទៅចែកចាយ និងផ្គត់ផ្គង់ទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់។ កសិដ្ឋានចិញ្ចឹមត្រីរបស់លោក ជា សុភិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ ជាលក្ខណៈគ្រួសារខ្នាតតូច ប៉ុន្តែក្រោយមកបានពង្រីកជាបន្តបន្ទាប់រហូតដល់៥០ស្រះតូចៗ និងស្រះធំចំនួន៤ ដែលកំពុងតែចិញ្ចឹមត្រី និងភ្ញាស់កូនស្រីជាច្រើនប្រភេទ ដូចជាត្រីដង្អោន ត្រីឆ្នាំង ត្រីកេស ត្រីរ៉ស់ និងត្រីអណ្ដែងជាដើម។ យោងតាមម្ចាស់កសិដ្ឋានខាង បានឱ្យដឹងថា បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជន កសិដ្ឋានមចិញ្ចឹមត្រីរបស់លោកបានពង្រីកជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ៕
News

ឯកឧត្តមបណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់ទីផ្សារប្រកបដោយនិរន្តភាព
សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញការគាំទ្រ និងចង់ឃើញស្នាដៃសិប្បកម្មកែច្នៃ ក្នុងស្រុកមានការអភិវឌ្ឍន៍យ៉ាងលឿន ផ្នែកសមត្ថភាពកែច្នៃកសិផលខ្មែរ និងត្រីសាច់ មានផលិតភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព។ មានប្រសាសន៍បែបនេះ គឺក្នុងឱកាសឯកឧត្តមបណ្ឌិត និងសហការី បានអញ្ជើញចុះពិនិត្យមើលផ្ទាល់ ផលិតកម្មចំនួនពីរកន្លែង ក្នុងក្រុងសៀមរាប គឺទី១ សិប្បកម្ម HT FOOD ដែលមានបង្កើតផ្សារកសិករ និងទី២ សហគ្រាសកែច្នៃត្រី សំណាងសុធា ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលទីតាំងផលិតកម្មកែច្នៃត្រី ការចែកចាយកសិផល សាច់ និងផ្សារកសិករសៀមរាបលក់ផលិតផលខ្មែរ ដែលផលិតដោយកសិកររួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងកែច្នៃផលិត និងអាចរកទីផ្សារ ដោយខ្លួនឯងបានថែមទៀតនោះ គួរតែរកវិធីសាស្ត្របន្ថែម ដើម្បីពង្រីកផលិតកម្មឲ្យដំណើរការជាប់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ និងចែកចាយកុំឲ្យដាច់លើទីផ្សារ។ សម្រាប់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មវិញ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ដល់បងប្អូនជាម្ចាស់សិប្បកម្ម និងប្រជាពលរដ្ឋទូទៅក្នុងករណី ដែលបងប្អូនចង់បានទុនបន្ថែមទៀត ដើម្បីយកទៅពង្រីកក្នុងសង្វាក់ផលិតកម្មនោះ គឺអាចទាក់ទងមកធនាគារ ARDB […]