All Program
News

ចន្ទីពូជ M23 មានវីតាមីន និងមានរសជាតិឈ្ងុយឆ្ងាញ់លើសគេ ខណៈដែលកសិករបានដាំកើនឡើងជិត៧០ភាគរយ
បន្ទាប់ពីកាន់តែពេញនិយម និងពិសេសមានភាពល្បីរន្ទីនៅលើទីផ្សារ នៃចន្ទីពូជ M23 បានជំរុញឱ្យកសិករខ្មែរបានងាកមកដាំចន្ទីប្រភេទថ្មីមួយនេះកាន់តែច្រើនឡើងពីព្រោះថាមិនត្រឹមតែហុចទិន្នផលខ្ពស់ ងាយរកទីផ្សារទេ នៅថែមទាំងមានតម្លៃខ្ពស់ទៀតផង។ លក្ខណៈពិសេសរបស់ ចន្ទីពូជ M23 គឺផ្តល់ផល ដល់កសិករ៣ដងក្នុងមួយរដូវគឺ ដើមដៃ កណ្តាលដៃ និងចុងដៃ ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ក្រៅពីនេះ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ និងមានរសជាតិឆ្ងាញ់ពិសារ។ លោក អួន ស៊ីឡុត ប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖ចន្ទីពូជ M23 កសិករកម្ពុជាកំពុងនិយាមច្រើនបំផុត ហើយទីផ្សារក្រៅប្រទេសក៏គេត្រូវការចន្ទីប្រភេទនេះច្រើនដែរ។ចន្ទីប្រភេទនេះមានគ្រាប់ធំល្អ និងមានរស់ជាតិឈ្ងុយឆ្ងាញ់ណាស់។ លោកបាននិយាយថា៛ “ចន្ទីពូជ M23បើប្រៀបធៀបទៅនឹងចន្ទីដទៃទៀតលើពិភពលោកគឺវាមានអូមេហ្គា៣ ឬយើងហៅថាអូឡេអីកអាស៊ីតហ្នឹងមាបច្រើនជាងគេ មានរហូតដល់២៩ភាគរយ អញ្ចឹងមានន័យថាវាមានច្រើនជាងគេ។ចំណែកកូឡេស្រ្តេរ៉ូល(ខ្លាញ់ក្នុងសរសៃឈាម)សូន្យ។ក្រៅពីនេះភាពឈ្ងុយឆ្ងាញ់ និងវីតាមីនរបស់វាមានលើសគេទាំងអស់”។ លោកបានឱ្យដឹងបន្ថែមថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ បានសរុប ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ចំនួននេះមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង៣១ភាគរយ។សម្រាប់១២ខែនេះដែរការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមរួមសរុបទាំងអស់ ៧៩៣ ៤៥៣ […]
News

ដំឡូងបាសដៃខ្លា ជាដំណាំអ្នកស្រុកអង្គរងាយដាំ និងអាចជួយបង្កើនជីវភាពគ្រួសារ
ភ្នំពេញ៖ “ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកភូមិពាម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាបនិយមដាំភាគច្រើនដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ បើតាមឯកសារស្រាវជ្រាវ និងក៏ដូចជាយោងតាមកសិករដែលបានដាំដំឡូងនេះនៅខេត្តសៀមរាបបានឱ្យដឹងថា ជាទូទៅគេចាប់ផ្តើមដាំនៅដើមដំឡូងដៃខ្លាំចាប់ពីរដូវភ្លៀងធ្លាក់ ពោលគឺចាប់ពីខែមេសា ឬឧសភា និងប្រមូលផលនៅអំឡុងខែ តុលា និងវិច្ឆិកា។ការប្រមូលផលនៅរដូវអស់ទឹកភ្លៀងនឹងជួយឳ្យដំឡូងផុសល្អ និងឆ្ងាញ់ពិសាផង។ សម្រាប់ដំឡូងដៃខ្លានេះកសិករអ្នកដាំមួយចំនួនលក់ឆៅទៅឱ្យអតិថិជនមកទទួលទិញ ចំណែកមួយចំនួនទៀតពួកគាត់ស្ងោរលក់ដោយខ្លួនឯង។ ដំណាំដំឡូងបាសដៃខ្លាគឺជាដំណាំ ទម្លាប់ដាំពីដូនតា គឺគេគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាបន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន៦ខែ អាចប្រមូលផលបានហើយ។ ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គេគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រោ យដីពូនគល់វាឱ្យខ្ពស់។ ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន៕
News

មន្រ្តីរដ្ឋបាលព្រៃឈើកំពុងតែអភិរក្សរុក្ខជាតិ កេសរកូលព្រៃជាង៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់កម្ពុជា
ភ្នំពេញ៖ កញ្ញា ណៃ ស៊ីខៀន អនុប្រធានការិយាល័យរដ្ឋបាលព្រៃឈើនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងតែអភិរក្សរុក្ខជាតិដ៏កម្រមួយមានឈ្មោះ កេសរកូលព្រៃជាង៥០០ប្រភេទ ដែល ជាធនធានដ៏មានតម្លៃកំពុងតែលើកស្ទួយមុខមាត់ប្រទេសកម្ពុជា។ ការរកឃើញកេសរកូលព្រៃ ត្រូវបានកញ្ញា ណៃ ស៊ីខៀន បានរៀបរាប់ថា កន្លងមកសំរាប់ការសិក្សាស្រាវជ្រាវជាលទ្ធផលបានរកឃើញកេសរកូលព្រៃជាច្រើនប្រភេទ ដែលមិនមានវត្តមាននៅកម្ពុជា ប៉ុន្តែ ក្រុមការងារបានយកមកដាក់នៅកណ្តាលក្រុង បន្ទាប់មកមានចេញផ្កានិងលូតលាស់បានល្អ។ កញ្ញាបានលើកឡើងថា កាលពី២០១៣នៅខេត្តកោះកុងកញ្ញាបានទៅសិក្សាអំពីជីវចម្រុះរួចបានប្រមូលសំណាក និងបញ្ជាក់ពីឈ្មោះរុក្ខជាតិនេះ រហូតដល់ឆ្នាំ២០១៥ និងបច្ចុប្បន្ននេះនៅតែបន្តចុះស្រាវជ្រាវកេសរកូលព្រៃនៅតាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា ដោយសារតែវត្តមាន កេសរកូលព្រៃគឺមិនមែននៅតាមតំបន់រយៈខ្ពស់ៗឬត្រជាក់នោះទេ សូម្បីតំបន់ក្តៅបំផុតក៏មានដុះដែរ តែជាប្រភេទផ្សេងគ្នា ឥឡូវនេះប្រមូលបាន ៣ពាន់សំណាកជាងហើយ ដែលបានកំណត់ឈ្មោះ ៣០០ប្រភេទ។ ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ។ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយមានការសហការជាមួយដៃគូអភិវឌ្ឍនានា។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានស្រាវជ្រាវរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ […]
News

អតីតនិស្សិតវិទ្យាសាស្ត្រព្រៃឈើ ចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ
លោក ហេង ប៊ុនណាល់ អតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើម្នាក់មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ បានចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរដើម្បីបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្រោយពីបានរៀនសូត្រ ក៏ដូចជាបានអនុវត្តផ្ទាល់ជាមួយនិស្សិតរៀមច្បងលើមុខជំនាញដូចគ្នាក្នុងឆ្នាំ២០១៨។ លោក ហេង ប៊ុនណាល់ បានឱ្យដឹងថា ក្រោយពីបានឆ្លងកាត់ លើការអនុវត្តផ្ទាល់ពីនិស្សិតរៀមច្បងអស់រយៈពេល៦ខែ លោកបានសម្រេចចិត្តចិញ្ចឹមឃ្មុំសាកល្បងដំបូងចំនួន២ធុង ហើយនៅក្នុងរយៈពេល៦ខែក្រោយមកបានបង្កើនការចិញ្ចឹមឃ្មុំបន្ថែមចំនួន២០ធុង ដែលអាចប្រមូលផលបានប្រមាណ១តោនទឹកឃ្មុំនៅរដូវប្រាំង។ លោកលើកឡើង ក្រោយមើលឃើញមុខរបរចិញ្ចឹមឃ្មុំមានការរីកចម្រើនទៅមុខនេះ លោកបានបង្កើនការចិញ្ចឹមឃ្មុំចំនួន៨០ធុងបន្ថែមទៀត ហើយក្នុងពេលសព្វថ្ងៃនេះបាននិងកំពុងចល័តឃ្មុំទាំងអស់របស់ខ្លួនទៅដាក់នៅក្នុងចំការដើមគ នៅក្នុងកោះសំរោង ខេត្តកំពង់ចាម ដោយរំពឹងថាក្នុងរដូវប្រាំងឆ្នាំ២០២៥នេះអាចប្រមូលផលបានពី៤ទៅ៥តោនទឹកឃ្មុំ។ បើតាមអតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើខាងលើរូបនេះគូសបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យរូបលោកបង្កើនការចិញ្ចឹមឃ្មុំឱ្យកើនដល់១០០ធុងនេះ ដោយសារនៅកម្ពុជា មានអ្នកចិញ្ចឹមឃ្មុំនៅមានចំនួនតិចតួចនៅឡើយ មិនទាន់អាចឆ្លើយតបទៅនិងតម្រូវការទឹកឃ្មុំនៅលើទីផ្សារបាន។ លោក ហេង ប៊ុនណាល់ បន្តថា “មុខរបរចិញ្ចឹមឃ្មុំនាពេលបច្ចុប្បន្ននេះបានចូលរួមចំណែកសំខាន់ ជួយដល់សេដ្ឋកិច្ចគ្រួសារ, ជួយដល់ធម្មជាតិនៅពេលយើងយកធុងឃ្មុំរបស់យើដាក់នៅក្នុងចំការបស់គេ វាផ្តល់ប្រយោជន៍ទាំងសងខាង។ បើយើងដាក់ធុងឃ្មុំនៅចំការមៀនប៉ៃលិន ឃ្មុំវាជួយឱ្យលំម្អងផ្កាមានដំណើរការល្អ ជួយឱ្យមៀនប៉ៃលិនកាន់ផ្កាបានច្រើន ដូចនេះម្ចាស់ចំការបានមៀនប៉ៃលិនកាន់ផ្កាបានច្រើន ហើយយើងបានទឹកឃ្មុំ”។ លោកបន្តថា ដើម្បីបានទឹកឃ្មុំយកមកកែច្នៃចែកចាយលក់ទៅលើទីផ្សារ ក្នុងមួយឆ្នាំត្រូវការចល័តឃ្មុំចិញ្ចឹមចំនួន៤កន្លែង មាននៅចំការគ ចំការកៅស៊ូ នៅត្បូងឃ្មុំ កំពង់ចាម, ចំការមៀនកោះក្របី និងចំការមៀនប៉ៃលិនជាដើម ហើយនៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងស្រុកនៅមិនទាន់មានការយល់ដឹងទូលំទូលាយអំពីគុណភាពទឹកឃ្មុំនោះទេ ពលរដ្ឋចង់បានតែតម្លៃថោក ធ្វើឱ្យអ្នកកែច្នៃពិបាកប្រកួតប្រជែងជាមួយទឹកឃ្មុំនាំចូលពីខាងក្រៅ។ ទាក់ទងនិងបញ្ហានេះ, […]
News

គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ទីណា បានថ្លែងបញ្ជាក់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្មកាលពីថ្ងៃទី៣០ខែធ្នូនេះថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលរួមមានការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអង្គពិធីត្រូវយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវផ្តោតទៅលើគុណភាពនៃការផ្គត់ផ្គង់ ទៅលើគ្រប់អនុវិស័យ និងតាមរយៈសហគមន៍កសិកម្មទំនើប ដែលជាចំនុចសំខាន់ដើម្បីអាចឆ្លើយតបបានគ្រប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ មានបច្ចេកទេសច្បាស់លាស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន ថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែចង្វាក់តម្លៃបានយ៉ាងពិតប្រាកដ។ ពាក់ព័ន្ធនឹងការងារធាតុចូលកសិកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការងារនេះត្រូវបន្តការយកចិត្តទុកដាក់ មានការកំណត់ថ្លៃច្បាស់លាស់ ជាពិសេសត្រូវមានអំណាចនៅក្នុងទីផ្សារ និងមានអំណាចនៃការចរចា។ ជាទិសដៅការងារបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្រសួងនឹងជំរុញការងារបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម និងមន្ទីរពិសោធន៍ជាតិ ដើម្បីជំរុញការងារស្រាវជ្រាវ និងការងារពិសោធឱ្យមានភាពបន្សុីគ្នា មាននវានុវត្តន៍ខ្ពស់ និងអាចបម្រើគ្រប់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តខិតខំបំពេញការងារ និងចេះផ្សព្វផ្សាយនូវសមិទ្ធផលនានា ដើម្បីទទួលបានការគាំទ្រ និងការទទួលស្គាល់ពិតប្រាកដពីសាធារណជន ដែលជាគុណាធិបតេយ្យនៃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។ បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងកសិកម្មលើកឡើងពីកិច្ចសហការគ្នាគ្រប់អនុវិស័យទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។