All Program
News & ជាតិ

ក្រុមនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម
បាត់ដំបង៖ក្រុមនិស្សិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្មីៗនេះ បានធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម និងការអភិវឌ្ឍអាជីវកម្មកសិកម្ម។ លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី និងជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋាន បាននិងកំពុងរៀបចំ «គម្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចនៅកម្ពុជា។ ក្រុមនិស្សិតធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតសំខាន់លើការស្វែងយល់ពីបច្ចេកទេសឆ្លាតវៃក្នុងការសាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ព្រមទាំងស្វែងយល់ពីនីតិវិធីធ្វើកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា និងស្វែងយល់ពីប្លង់កសិដ្ឋានគំរូលើផ្ទៃដីមួយហិកតា។ សហគមន៍កសិកម្មតាសីសាមគ្គីបានបង្ហាញពីសកម្មភាពលេចធ្លោជាច្រើនលើការអនុវត្តកសិកម្មរួមផ្សំ រួមទាំងការផលិតបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការផលិតជីធម្មជាតិ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនចំណូល និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍។ សហគមន៍សូមអរគុណដល់អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា ដែលបានជ្រើសរើសសហគមន៍តាសីសាមគ្គី ជាគោលដៅសម្រាប់ទស្សនៈកិច្ចសិក្សានេះ និងសង្ឃឹមថា ការចែករំលែកបទពិសោធន៍នេះ នឹងជួយជំរុញការអភិវឌ្ឍសហគមន៍កសិកម្មឲ្យកាន់តែរីកចម្រើនក្នុងពេលអនាគត៕
News & ជាតិ

ភូមាគ្រោងនាំចូលជី និងថ្នាំសម្លាប់សត្វល្អិតជិតពីរលានតោន សម្រាប់រដូវបង្កបង្កើនផលខាងមុខនេះ
ណៃពិដោ៖ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទភូមា ដែលដើរតួជាប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់កាលពីពេលថ្មីៗកន្លងមកនេះថា រដ្ឋាភិបាលកំពុងត្រៀមខ្លួនបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិតសរុបជិតពីរលានតោនពីបរទេស សម្រាប់បង្កបង្កើនផលរបស់កសិករ នៅក្នុងរដូវវស្សាចូលមកដល់ខាងមុខនេះ។ យោងតាមគណៈកម្មាធិការដឹកនាំបញ្ជាទិញ និងចែកចាយជី របស់ប្រទេសភូមា បានឱ្យដឹងថា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ រដ្ឋាភិបាលភូមា មានបំណងនាំចូលជីចំនួន១,៦លានតោន និងថ្នាំសម្លាប់សត្វល្អិតចំនួន៣២ ០០០ តោន ដោយគណៈកម្មាធិការបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុននាំចូលជីត្រូវប្រឹងប្រែងសុំអាជ្ញាប័ណ្ណនាំចូល។ របាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា បានបង្ហាញថា ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១,១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨៣ ៥៦០តោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០០,០០០តោន។ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្ទីរកសិកម្មពិភាក្សាអំពីតម្រូវការជីប្រចាំខែ ដើម្បីទទួលបានធាតុចូលសម្រាប់រដូវវស្សានាពេលខាងមុខ ព្រមទាំងត្រៀមលក្ខណៈដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចូលផងដែរ។ លោកបានបញ្ជាក់បន្ថែមថា កន្លងមកជីត្រូវបានចែកចាយដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ។ លោកក៏បានសម្តែងការកោតសរសើរចំពោះអ្នកបានសហការក្នុងគម្រោងនេះ ដោយផ្តល់ឱកាសដល់កសិករអាចទិញជីក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។ ជាពិសេស គម្រោងនេះពិតជាបានជួយកសិករភូមាក្នុងការបង្កើនទិន្នផល និងរក្សាគុណភាពដំណាំកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត តម្លៃយោងសម្រាប់ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់តម្លៃត្រឹម៩៤ […]
News & ជាតិ

កសិករបួនគ្រួសារនៅស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែម
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ បន្ទាប់ពីទទួលបានការគាំទ្រថវិកា និង បច្ចេកទេសចិញ្ចឹមបង្កងពីអង្គការក្រៅប្រទេសប្រចាំកម្ពុជាមួយ កសិករ ៤គ្រួសារ ស្ថិតនៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននឹងកំពុងចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែមក្នុងការជួយសម្រួលជីវភាពគ្រួសារ។ លោកស្រី ង៉ោក សេងហុង គ្រូបង្កោលលើការចិញ្ចឹមបង្កងក្នុងស្រែ បានប្រាប់ទូរទស្សន៍អនឡាញ ARDB កាលថ្មីៗនេះ ឱ្យដឹងថា លោកស្រី បានចាប់ផ្តើមអាជីពចិញ្ចឹមបង្កងក្នុងស្រែនេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ខណៈកសិករបី គ្រួសារទៀត ក៏បានចាប់ផ្តើមចិញ្ចឹមនៅឆ្នាំ ២០២៥ ។ លោកស្រីបន្តថា ការចិញ្ចឹមបង្កងក្នុងស្រែនេះ លោកស្រីទទួលបានកូនពូជពីខេត្តតាកែវ និង ការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងមានការគាំទ្រថវិកា ពីអង្គការ World Fish ប្រចាំកម្ពុជា ។ លោកស្រីបន្ថែមថា ការចិញ្ចឹមកាលពីលើកដំបូង គឺជាការសាកល្បង ក្រោមការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងថវិកា ពីអង្គការ World Fish ប៉ុន្តែសម្រាប់ឆ្នាំនេះ ទាំងលោកស្រី និង កសិករ […]
News & ជាតិ

ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB រួមនិងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងនៅវិមានពិភពថ្មី សែន សុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកពាក់ព័ន្ធសរុបចំនួន៤៥០នាក់។ នៅក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញអំពីផលិតផលនិងសេវាកម្មនិងធ្វើបទបង្ហាញជូនដល់ភ្ញៀវកិត្តិយសចូលរួមទស្សនា។ ព្រឹត្តការណ៍ដ៏ធំឆ្នាំនេះ នឹងជួយពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានានៅក្នុងវិស័យចិញ្ចឹមសត្វ ហើយបន្តជំរុញយន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនជាបទពិសោធន៍ថ្មីៗបន្ថែមទៀត និងភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់កសាងវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕
News & ជាតិ

ស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញរហូតដល់២៦០តោន នៅឆ្នាំ២០២៦
ដោយ ឡុង សារេត កំពង់ស្ពឺ៖ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា រដូវផលិតស្ករត្នោតរបស់សមាជិកសមាគម ចាប់ផ្តើមកំណត់ពីខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៦ ហើយនៅឆ្នាំនេះ ស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញមានបរិមាណរហូតដល់២៦០តោន បើប្រៀបធៀបនិងឆ្នាំ២០២៥ មានការកើនឡើងខ្ពស់។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ARDB TVថា នៅក្នុងឆ្នាំ២០២៦នេះ មានក្រុមហ៊ុនចំនួនប្រាំ បានបញ្ជាទិញស្ករត្នោតពីកសិករក្នុងបរិមាណប្រហែល២៦០តោន។ ដូច្នេះសមាគមកំពុងជំរុញផលិតកម្មជាមួយអ្នកផលិត ដើម្បីធ្វើយ៉ាងណាត្រូវបង្កើនការបរិមាណ និងបង្កើនគុណភាពឱ្យល្អស្របទៅតាមសៀវភៅបន្ទុក។ លោកបានគូសបញ្ជាក់ថា “ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០២៥ មានចំនួន១៦០តោន តែនៅឆ្នាំនេះកើនដល់២៦០តោន ពោលកើនឡើង១០០ភាគរយ ដោយមិនទាន់គិតបញ្ចូលតម្រូវការរបស់ក្រុមហ៊ុន ខនហ្វីរេលបន្ថែមស្ករសាច់ទៀតផង”។ បើតាមប្រធានសមាគមខាងលើ, ក្នុងឆ្នាំ២០២៦នេះ តម្រូវការស្ករតោ្នតកំពង់ស្ពឺមានការកើនឡើងលើសពីឆ្នាំ២០២៥។ ប៉ុន្តែខាងសមាគមកំពុងមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដោយសារអាកាសធាតុមានការប្រែប្រួល ហើយប្រសិនបើនៅខែមីនានេះ អាកាសធាតុមិនទាន់វិលត្រឡប់ទៅរកភាពធម្មតាវិញទេនោះ ការផ្គត់ផ្គង់ស្ករត្នោតប្រហែលមិនអាចឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុនបាននោះទេ។ តែផ្ទុយទៅវិញប្រសិនអាកាសធាតុមិនមានការប្រែប្រួលធ្វើឱ្យប៉ះពាល់ដល់ការផលិតស្ករត្នោតទេ ខាងសមាគមធានាបានការផ្គត់ផ្គង់គ្រប់១០០ភាគរយ។ លោកសំ សារឿន អះអាងថា “បើអ្នកឡើងត្នោតចាប់ពី៣០ដើម ទៅ៤០ដើមឡើងទៅ ពួកគាត់រកចំណូលបានក្នុងរដូវផលិតស្ករត្នោតបានពី៥ ០០០ ទៅ៦០០០ដុល្លារ។ ជាក់ស្តែង […]
News & ជាតិ

ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងកែច្នៃខ្លឹមចន្ទន៍ក្រស្នាជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណីតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម
ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងកែច្នៃខ្លឹមចន្ទន៍ក្រស្នា ជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណីតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម ស្របពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែង ដើម្បីប្បង្កើតគោលដៅទេសចរណ៍សម្រាប់ជនមូស្លីម។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន ធី ហូលឌីង (THY HOLDING CO., LTD) ចូលជួពិភាក្សាលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្ផស្ស សម្រាប់លក់ជូនភ្ញៀវទេសចរអារ៉ាប់ ។ ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត បានលើកឡើងពីផែនការរបស់ក្រុមហ៊ុនដោយក្រុមហ៊ុនគ្រោងនឹងរៀបចំកែច្នៃខ្លឹមចន្ទន៍ក្រស្នាឱ្យទៅជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ភ្ញៀវទេសចរ និងគ្រោងបើកជាហាងលក់វត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃពីខ្លឹមចន្ទន៍ក្រស្នា នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រោងរៀបចំទៅជាកសិទេសចរណ៍ នាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីទាក់ទាញនូវភ្ញៀវទេសចរអារ៉ាប់មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តផែនការទេសចរណ៍មូស្លីម ២០២៣-២០២៧ ក៏ដូចជាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញម្ហូបអាហារហាលឡាល់ និងស្តង់ដា Cambodia Muslim Friendly ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននាពេលកន្លងមក និងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ជាពិសេសនឹងចូលរួមជួយជំរុញទេសចរណ៍មូស្លីម […]
News & អន្តរជាតិ

ភូមា-ឥណ្ឌា បង្កើតកិច្ចសហប្រតិបត្តិការលើការផលិតកែច្នៃផ្លែប័រ ដើម្បីបង្កើតតម្លៃបន្ថែម
ណៃពិដោ៖ ប្រទេសភូមា និងឥណ្ឌា បានចរចាដើម្បីនាំចេញផ្លែប័របង្កករបស់ភូមាទៅកាន់ប្រទេសឥណ្ឌា និងបានដោះស្រាយឯកសារចាំបាច់សម្រាប់អនុញ្ញតនាំចូល ដោយបំពេញតាមលក្ខខណ្ឌបទប្បញ្ញត្តិស្រីសុវត្ថិភាព និងធានាគុណភាពចំណីអាហារ។ នាយកអង្គការជំរុញពាណិជ្ជកម្មភូមា ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម អ្នកប្រឹក្សាយោបល់សេដ្ឋកិច្ចភូមា តំណាងសមាគមអ្នកផលិត និងនាំចេញផ្លែប័រភូមា និងសហព័ន្ធអន្តរជាតិនៃធុរជន និងនាំចេញ ប្រចាំនៅប្រទេសឥណ្ឌា បានបើកកិច្ចប្រជុំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្តីពីកិច្ចសហការក្នុងការផលិតកែច្នៃផ្លែប័រ ដើម្បីបង្កើតតម្លៃបន្ថែម។ ផ្លែប័ររបស់ភូមា ត្រូវប្រមូលផលនៅរៀងរាល់ខែកញ្ញា នៅតាមចម្ការប័រជាង២០ ០០០ហិកតានៅទូទាំងប្រទេសភូមា។ ពូជផ្លែប័រប្រណីតរបស់ភូមា មានដូចជាឈ្មោះ ហាស់ (Hass), ប៊ូកានៀ (Buccaneer( និងឈ្មោះ អមរា (Amara) ត្រូវដឹកជញ្ជូននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កន្លងមកថ្មីៗនេះ អង្គការលើកកម្ពស់ពាណិជ្ជកម្មភូមា កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតពិធីសារនាំចេញផ្លែប័រជាមួយប្រទេសចិន ដោយមានគោលបំណងចាប់ផ្តើមការដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៦-២០២៧ ស្របតាមស្តង់ដារនាំចូលរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ននេះ ផ្លែប័រភូមា មិនទាន់បានចុះបញ្ជីក្នុងចំណោមក្រុមផលិតផលចំនួន១៨មុខ ដែលតម្រូវឱ្យមានការចុះឈ្មោះរបស់អគ្គរដ្ឋបាលគយចិនទេ ដែលអនុញ្ញាតឱ្យអ្នកនាំចេញត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតដោយផ្ទាល់ តាមរយៈច្រកចេញចូលតែមួយរបស់ភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិចិន ដោយប្រើគណនីផ្ទាល់ខ្លួនតែម្តង។ ចំណែកនាយកដ្ឋានចត្តាឡីស័កសត្វ និងរុក្ខជាតិនៃអគ្គរដ្ឋបាលគយចិន នឹងត្រួតពិនិត្យចត្តាឡីស័កសម្រាប់ទំនិញកសិកម្មនាំចូល មានដូចជា គ្រាប់កាហ្វេមិនទាន់លីង គ្រាប់កាកាវ […]
News & ជាតិ

ទឹកខ្មេះ និងធ្យូងអង្កាម ផ្តល់អត្ថប្រយោជន៍សម្រាប់ការចិញ្ចឹមត្រី និងដាំបន្លែ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ទឹកខ្មេះអង្កាម ត្រូវបានផលិតឡើងពីឡដុតធ្យូងអង្កាម ដែលជាឧបករណ៍មួយបង្កើតឡើងដើម្បីដុតអង្កាមសម្រាប់ផលិតជាធ្យូង និងផលិតទឹកខ្មេះ ដែលអាចទុកប្រើជាប្រយោជន៍សម្រាប់វិស័យកសិកម្ម ដូចជាការដាំដុះបន្លែ និងការចិញ្ចឹមត្រី។ ការប្រើប្រាស់ឡប្រភេទនេះ ជាជម្រើសល្អសម្រាប់ការធ្វើកសិកម្មបែបធម្មជាតិ។ លោក វង្ស រ៉ាបៃ អ្នកបច្ចេកទេស ឡដុតអង្កាម នៃសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា ទឹកខ្មេះ អង្កាម គេយកទៅប្រើប្រាស់ ដើម្បីបណ្តេញសត្វល្អិតផ្សេងៗក្នុងផ្ទះសំណាញ់ ធ្វើឱ្យបន្លែដុះល្អ។ រីឯធ្យូងអង្គាម គេយកទៅកែប្រែគុណភាពដី ធ្វើឱ្យដំណាំដុះល្អ និងផលិតជាជីកំបុស្តិ៍ ចំពោះផេះវិញ គេយកទៅកែច្នៃទឹកល្អក់ឱ្យថ្លាល្អ សម្រាប់ស្រះចិញ្ចឹមត្រី។ អ្នកបច្ចេកទេសឡដុតអង្កាម បានបន្តឱ្យដឹងថា ទឹកខ្មេះអង្កាម មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ការបណ្តេញសត្វល្អិត ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ចំណូលទៀតផង។ អង្កាមមួយបេចំណុះ២៥គីឡូក្រាម មានតម្លៃ២ ០០០រៀល ហើយការដុតអង្កាមមួយឡអស់៧៥គីឡូក្រាម ស្មើនិងពីរបេកន្លះ គឺចំណាយទឹកប្រាក់អស់៥ ០០០រៀល ប៉ុន្តែយើងទទួលបានធ្យូង ៤៥គីឡូ និងទឹកខ្មេះអង្កាមប្រមាណពីរលីត្រ ហើយទឹកខ្មេះ ក៏អាចលក់បានថ្លៃពី២០ ០០០រៀល ទៅ២៥ ០០០រៀល ក្នុងមួយលីត្រ។ លោក […]
News & អន្តរជាតិ

អារ៉ាប៊ីសាអូឌីតហាមនាំចូលសាច់បក្សី ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី
រីយ៉ាដ៖ អាជ្ញាធរចំណីអាហារ និងឱសថ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញបម្រាមលើការនាំចូលសាច់សត្វបក្សីឆៅ និងស៊ុតពីជាង៤០ប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី ដែលវិធានការនេះធ្វើឲ្យអ្នកនាំចេញនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនអះអាងថា អាចជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មរបស់ពួកគេ។ តាមរយៈការដាក់ចេញបម្រាមនេះ ប្រទេសដែលរងផលប៉ះពាល់រួមមានប្រទេសឥណ្ឌា ចិន អាល្លឺម៉ង់ និងប្រទេសឥណ្ឌូនេស៊ី ខណៈពេលការរឹតត្បិតនេះ ត្រូវបានអនុវត្តចំពោះប្រទេសចំនួន១៦ផ្សេងទៀតរួចហើយ រួមមានសហរដ្ឋអាមេរិក បារាំង និងកាណាដា ជាដើម។ យោងតាមសេចក្តីរាយការណ៍នៅក្នុងស្រុក បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតនាំចូលសាច់សត្វបក្សីច្រើនជាងគេពីប្រទេសប្រេស៊ីលប្រហែល៧០ភាគរយ ក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួម រុស្ស៊ី អ៊ុយក្រែន និងប្រទេសអេហ្ស៊ីប ក៏ស្ថិតក្នុងចំណោមប្រទេសផ្គត់ផ្គង់សាច់បក្សីផងដែរ។ បើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា តាមរយៈក្រសួងបរិស្ថាន ទឹក និងកសិកម្ម របស់ប្រទេសអារ៉ាប៊ីសាអូឌីត ផលិតកម្មសាច់សត្វបក្សីក្នុងប្រទេសមានបរិមាណជាង១,៣១លានតោន ក្នុងមួយឆ្នាំៗ។ គ្រាន់តែនៅក្នុងឆ្នាំ២០២៣ មានបរិមាណប្រហែល១,១លានតោន។ ទោះបីជាយ៉ាងណា វិធានការបែបនេះរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កឲ្យមានការរិះគន់ពីប្រទេសជិតខាងមួយចំនួន។ លោក អាប់ដែល អាហ្ស៊ីស អែលសាយ៉េត (Abdel Aziz El-Sayed) សមាជិកសភាពាណិជ្ជកម្មទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានសួរពីហេតុផលនៃការដាក់បញ្ចូលប្រទេសអេហ្ស៊ីបក្នុ ងបញ្ជីរឹតត្បិតនៃការនាំចូលនេះផលិតផលសាចើបក្សីនេះ ដោយលោកបានបញ្ជាក់ថា […]
News & អន្តរជាតិ

ឥណ្ឌានាំចេញផ្លែចេកចុះបញ្ជីស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រទៅកាន់កោះម៉ាល់ឌីវ
រដ្ឋកាណាតាកា៖ ប្រទេសឥណ្ឌា បានសម្រេចដឹកជញ្ជូនតាមផ្លូវអាកាសលើកដំបូងនូវផលិតផលផ្លែចេក ដែលបានដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ពីរដ្ឋកាណាតាកា (Karnataka) ទៅកាន់ប្រទេសម៉ាល់ឌីវ ដែលការនាំចេញនេះ គឺជាលើកទីមួយហើយសម្រាប់ផលិតផលសាកវប្បកម្មរបស់រដ្ឋនេះ។ ការដឹកជញ្ជូន រួមមានចេក ណានចាងឌូ រ៉ាសាបាល (Nanjangudu Rasabale) និងក្រូចឆ្មារឥណ្ឌា ដែលផលិតផលទាំងនេះ ត្រូវបានចុះបញ្ជីក្រោមប្រព័ន្ធសម្គាល់ភូមិសាស្ត្ររបស់ប្រទេសឥណ្ឌា ហើយត្រូវបានភ្ជាប់ទៅនឹងតំបន់ដាំដុះជាក់លាក់ណាមួយ នៅក្នុងរដ្ឋកាណាតាកា ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា។ ការនាំចេញនេះ ត្រូវបានសម្របសម្រួលដោយអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលស្បៀងអាហារកែច្នៃ និងកសិកម្ម ដោយមានការសម្របសម្រួលជាមួយក្រសួងសាកវប្បកម្ម រដ្ឋាភិបាលនៃរដ្ឋ កាណាតាកា និងក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មឥណ្ឌា។ ការនាំចេញនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ការចូលរួមរបស់កសិករនៅក្នុងបណ្តាញនាំចេញ និងដើម្បីកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់ផលិតផលជាក់លាក់ក្នុងតំបន់។ ការដឹកជញ្ជូនតាមផ្លូវអាកាសត្រូវបានបញ្ជូនពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសម៉ាល់ឌីវ ដែលឆ្លុះបញ្ចាំងពីភាពសមស្របនៃផលិតផលទាំងនេះ សម្រាប់ផ្លូវនាំចេញឆ្លងកាត់រយៈពេលខ្លី។ ការដឹកជញ្ជូននេះ រួមមានផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដែលនឹងចែកចាយទៅកាន់ទីផ្សារដោយផ្ទាល់តែម្តងបន្ទាប់ពីដឹកទៅដល់គោលដៅប្រទេសនាំចូល។ យោងតាមដៃគូគម្រោង បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតជាផ្នែកមួយនៃការងារកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្សារភ្ជាប់ផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីជាមួយនឹងតម្រូវការក្រៅប្រទេស។ កិច្ចសហការនេះ ផ្តោតលើការអនុលោមតាមពិធីសារនាំចេញ ការសម្របសម្រួលនៅទូទាំងស្ថាប័ន និងអនុលោមតាមតម្រូវការទីផ្សារគោលដៅ។ រដ្ឋកាណាតាកា ដែលស្ថិតភាគខាងត្បូងប្រទេសឥណ្ឌាមានព្រំដែនជាប់សមុទ្រ ផ្តល់ជូននូវផលិតផលសាកវប្បកម្ម ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រជាច្រើនប្រភេទ ហើយការនាំចេញបង្ហាញពីការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ទំនិញមានបរិមាណតិច […]
News & ជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនូវែលហ្សេឡង់ ចុះ MOU ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច
អូក្លិន-នូវែលហ្សេឡង់៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងរវាងឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖ • ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ • ប្រសិទ្ធភាពការងារ៖ ត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ • តួនាទីជាស្ពានចម្លង៖ ត្រូវដើរតួនាទីយ៉ាងសកម្មជា […]
News & ជាតិ

សហគមន៍អភិវឌ្ឍន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង កៀរគរយុវជន និងកសិករ ស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថល
ដោយ ញឹក សំអូន កំពង់ឆ្នាំង៖ សហគមន៍អភិវឌ្ឍន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង មានឈ្មោះថា ទឹកហូតមានជ័យក្ដីសង្ឃឹម បានកៀរគរយុវជន និងកសិករចូលរួមសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីផ្សព្វផ្សាយពីផលិផលកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធស្មាតហ្មូតសម្រាប់ស្រោចស្រពដំណាំ។ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានឱ្យដឹងថា សហគមន៍របស់អ្នកស្រីបានទទួល និងអនុវត្តន៍គម្រោង ស៊ីដ (SEED) ចាប់តាំងពីឆ្នាំ២០២៤មក ដោយមានការគាំទ្រពីគម្រោង ស៊ីដ នៃសមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ (CamboDHRRA)។ គម្រោងនេះ បានផ្ដោតសំខាន់ទៅលើការចុះបណ្ដុះបណ្ដាលយុវជន និងកសិករ ឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថលតាមរយៈទូរស័ព្ទដៃ។ យុវជន និងកសិករ ក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានចូលរួមវគ្គបណ្ដុះជាង៤០០នាក់ ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍។ តាមការសង្កេតរបស់អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ យុវជន និងកសិករ ភាគច្រើនបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ខ្លួននៅតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចរកចំណូលបានបន្ថែមទៀតតាមការផ្សព្វផ្សាយរបស់ពួកគេឱ្យអតិថិជននៅទូទាំងប្រទេស បានស្គាល់ពីផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ក្រៅតែពីការដាក់លក់តាមតូប និងលក់តាមផ្សារដោយផ្ទាល់។ បន្ថែមពីនេះ កសិករក៏បានប្រើប្រាស់ស្មាតហ្វូតដើម្បីបញ្ជាប្រព័ន្ធស្រោចស្រប់ដំណាំពីចម្ងាយផងដែរ។ ចំណែកកញ្ញា ព្រឿង សំអាត ជាយុវជននៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង […]
