សហគមន៍​ដាំបន្លែលើទីវាល​ក្នុងខេត្តឧត្តរមានជ័យ គ្រោងងាកមកដាំបន្លែក្នុងផ្ទះសំណាញ់​​ដើម្បីបានប្រាក់ចំណូលខ្ពស់​

photo_2025-10-24_14-34-13

ដោយ ឡុង សារេត​

ភ្នំពេញ​៖សហគមន៍ពន្លឺថ្មី​ផ្អុង​​បង្កើតឡើងនៅឆ្នាំ​២០១២​មានទីតាំងស្ថិតនៅខេត្តឧត្តមានជ័យដែលបាននិងកំពុងធ្វើការដាំបន្លែនៅលើទីវាល ​អនុវត្តតាមបែប​កសិកម្មឆ្លាតវៃជា​លក្ខណៈអាជីវកម្ម ​មានគម្រោង​ចង់ងាកមកដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ​ដើម្បីបានប្រាក់ចំណូលខ្ពស់​ បើប្រៀបទៅនិងការផលិតបន្លែ​របស់សមាជិកសហគមន៍នាពេលបច្ចុប្បន្ន​។​

អ្នកស្រី វង្ស សុភាព ប្រធានសហគមន៍​ពន្លឺថ្មីផ្អុង ​បានឱ្យដឹសង​ថា​ បន្ទាប់ពីសហគមន៍​ពន្លឺថ្មីផ្អុង​​បង្កើតឡើងនៅឆ្នាំ​២០១២ក្រៅពីការធ្វើការដាំបន្លែ​នៅលើទីវាល​ សហគមន៍​បាន​ប្រមូលទិញស្វាយពីកសិករនៅក្នុងតំបន់ដើម្បីលក់បន្តទៅប្រទេសថៃ​​។

អ្នកស្រីបន្តថា កាលពីមុន​មកយើងដាំបន្លែ​នៅលើទីវាល​​លក្ខណៈគ្រួសារ​ ប៉ុន្តែចូលមកដល់សព្វថ្ងៃនេះ​​ កសិករដែលជា​សមាជិក​បានធ្វើការអភិវឌ្ឍការដាំបន្លែរបស់ខ្លួនមកជាខ្នាតពាណិជ្ជកម្ម​ ផ្នែកលើទំហំផ្ទៃដីជាក់ស្តែង​ ហើយការដាំបន្លែបែបនេះ​ជួបការលំបាកច្រើន​ ខុសពីកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់​។​

​បើតាមអ្នកស្រីប្រធានសហគមន៍ខាងលើ​ បើទោះជាការដាំបន្លែនៅលើទីវាល​ជួបការលំបាក​ ប៉ុន្តែសមាជិកសហគមន៍​បានអនុវត្តធ្វើការដាំដុះតាមបែប​កសិកម្ម​ឆ្លាតវៃ​​ ដោយប្រើប្រាស់ស្លឹកដូង ស្លឹកត្នោត​ និងប្រើស្បៃ​សម្រាប់គ្រប​លើបន្លែ​ដើម្បីការពារ​ ពីការប្រែប្រួលនៃអាកាសធាតុ​។ ​

អ្នកស្រី​គូសបញ្ជាក់ថា ការដាំបន្លែនៅលើទីវាល​កសិករប្រឈមការខូចខាត​បន្លែចន្លោះពី​២០ទៅ​៣០ភាគរយ​ ហើយនៅពេល​ខ្លះទៀត​ បើអាកាសធាតុ​មានការប្រែប្រួលក្តៅខ្លាំង​ធ្វើឱ្យសត្វល្អិត​ចង្រៃ​កើតឡើងច្រើន​ ស៊ីបំផ្លាញ​បន្លែរបស់យើង​។​ ដូចនេះ​​វាមានហានិភ័យខ្ពស់សម្រាប់កសិករ​។​

​អ្នកស្រីបន្តថា “ចូលមកដល់​ឆ្នាំ​២០២៤ និង​២០២៥នេះ​ កសិករគ្រោងធ្វើការផ្លាស់ប្តូរពីការដាំបន្លែនៅលើទីវាលមកដាំបន្លែក្នុងផ្ទះសំណាញ់​វិញ​ ប៉ុន្តែដោយសារ​កម្ពុជា​ រងការបំពាន​ពីប្រទេសថៃ​បានធ្វើឱ្យកសិករមានចិត្តរារ៉ែក​ក្នុងការផ្តាស់ប្តូរ​។ តែទោះជាបែបនេះក្តី​ ខ្ញុំ​​ឃើញមាន​សហគមន៍មួយចំនួន​ស្ថិតក្នុងខេត្តឧត្តរមានជ័យ​ មានការផ្លាស់ប្តូរមកដាំបន្លែក្នុងផ្ទះសំណាញ់​។តួយ៉ាងសហគមន៍នៅស្រុកបន្ទាយអំបិលបានសាងសង់ផ្ទះសំណាញចំនួន​២​សម្រាប់ដាំបន្លែ​”។

បើតាមអ្នកស្រី  វង្ស សុភាព​ បានអះអាង​ ក្នុងនាមជាប្រធានសហភាពសហគមន៍​ឧត្តរមានជ័យ​អភិវឌ្ឍន៍ ក៏ដូចជាប្រធានសហគមន៍ពន្លឺថ្មីផ្អុង​​​ អ្នកស្រីនឹងជំរុញឱ្យ​​សហគមន៍ដាំបន្លែដែលមានសក្តានុពល​ ប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ​ ​សម្រាប់ផ្គត់ផ្គង់​​នៅក្នុងស្រុក​ឱ្យបានគ្រប់គ្រាន់​ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង​៕


image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

Artboard 1
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខេត្តកំពង់ស្ពឺថា ទុនរបស់ធនាគារ ARDB ជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន

ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ (ARDB) មានសារសំខាន់ជាច្រើន ជាពិសេស បានជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន តាមរយៈមុខរបរ ដែលបាននិងកំពុងដំណើរការក្នុងពេលសព្វថ្ងៃនេះ។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ មានទីតាំងនៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមទុនដែលទទួលបានពីធនាគារ ARDB លោកយកមកប្រើប្រាស់ទៅលើការទិញចំណី ទិញកូនមាន់ និងថ្នាំសម្រាប់ព្យាបាលមាន់ពេលមានជំងឺ ក្នុងទំហំទឹកប្រាក់តិចតួច តែក្រោយត្រូវការទុនបន្ថែមមួយចំនួនទៀត ស្របពេលបរិមាណមាន់ចិញ្ចឹមមានការកើនឡើង។ ទាក់ទងមុខរបរចិញ្ចឹមមាន់ ដូចនាពេលសព្វថ្ងៃនេះ លោកបានរំឭកថា បើកសិករមិនមានដើមទុនគ្រប់គ្រាន់ទេ មិនអាចឱ្យ មុខបរមួយនេះដំណើរការទៅរលូនបានឡើយ ដោយសារខ្វះទុនសម្រាប់ទិញជាចំណី ទិញកូនមាន់យកមកចិញ្ចឹម និងទិញថ្នាំសម្រាប់ព្យាបាល មាន់នៅពេលកើតមានជំងឺ។ ដោយឡែក មុខរបរចិញ្ចឹមមាន់របស់លោកនៅពេលទទួលបានទុនពីធនាគារ ARDBបានមួយរយៈកាលកន្លមក ឃើញជីវភាពគ្រួសារមានការរីកចម្រើន មានលទ្ធភាពបង្កើនការចិញ្ចឹមមាន់ បែបទំនើប និងមានសុវត្ថិភាពខ្ពស់។ លោក យឹម គឹមសាន បានចាប់ផ្តើមមុខរបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១១  រហូតដល់ឆ្នាំ២០២៥ […]

កាលវិភាគផ្សព្វផ្សាយ