ការនាំចេញផ្លែទុរេនវៀតណាមត្រូវជាប់គាំង បន្ទាប់ពីអាជ្ញាធរបិទចោលមន្ទីរពិសោធន៍ទាំអស់ ដែលធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី

359684_341636_4814746527646057_1

ហាណូយ៖ ផ្លែទុរេនវៀតណាមសម្រាប់នាំចេញជិត២០០០កុងតឺន័រ ត្រូវទុកចោលបន្ទាប់ពីអាជ្ញាធរសម្រេចបិទមន្ទីរពិសោធន៍ទាំងអស់ ដែលធ្លាប់ធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី ហើយបង្កឱ្យមានវិបត្តិនៅទូទាំងឧស្សាហកម្មនាំចេញផ្លែទុរេនរបស់ខេត្តដាក់ឡាក់ ប្រទេសវៀតណាម។

ប្រធានសមាគមអ្នកដាំទុរេន ក្នុងខេត្តដាក់ឡាក់ ប្រទេសវៀតណាម បាននិយាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ថា ញត្តិសុំអន្តរាគមន៍ជាបន្ទាន់របស់សមាគនត្រូវបានផ្ញើជូនទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម រួមទាំងក្រសួងកសិកម្ម និងបរិស្ថាន និងគណៈកម្មាធិការប្រជាជន ខេត្តដាក់ឡាក់ ដើម្បីសុំការគាំទ្រជួយដោះស្រាយចំពោះការរាំងស្ទះក្នុងការនាំចេញផលិតផលផ្លែទុរេន។

បណ្តាញសារព័ត៌មានរបស់វៀតណាម បានចេញផ្សាយថា ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥រហូតមក កន្លែងធ្វើតេស្តរកសារធាតុគីមីពុលលើផ្លែទុរេនទាំងអស់ ត្រូវផ្អាកប្រតិបត្តិការទាំងអស់ ដូចជាឈប់ត្រួតពិនិត្យផ្លែទុរេន និងឈប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចេញ។

ការបិទចោលមន្ទីរពិសោធន៍នេះ បានបណ្តាលឱ្យ កកស្ទះផ្លែទុរេនយ៉ាងខ្លាំងនៅតាមឃ្លាំងស្តុក តាមបណ្តោយផ្លូវដឹកជញ្ជូន និងនៅជិតច្រកព្រំដែននាំចេញ ស្របពេលចូលពេលសម្រុកប្រមូលផលផ្លែទុរេនដើមរដូវរបស់ខេត្តដាក់ឡាក់ ដែលមានរយៈពេលពី២០ ទៅ៣០ថ្ងៃ។

ក្រុមហ៊ុនជាច្រើនបានឈប់ទិញផ្លែទុរេន ដូច្នេះធ្វើឱ្យតម្លៃបានធ្លាក់ចុះយ៉ាងខ្លាំង ហើយកសិករកំពុងតែដេកព្រួយគ្មានអ្នកទិញ ធ្វើឱ្យផ្លែទុរេនរបស់ខ្លួនត្រូវទុំរលួយចោលនៅក្នុងចម្ការរ។

ការចំណាយថ្លៃដើមសម្រាប់ឃ្លាំងស្តុក និងថ្លៃដឹកជញ្ជូន រួមទាំងថ្លៃឈ្នួលទូបង្កកក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដែលក្លាយជាបន្ទុកយ៉ាងធ្ងន់ទៅលើអ្នកផលិត និងអ្នកនាំចេញផ្លែទុរេន។

សមាគមអ្នកកដាំទុរេនវៀតណាម បានព្រមានថា «ក្នុងស្ថានភាពបែបនេះមិនត្រឹមតែប៉ះពាល់ដល់កសិកររាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះឧស្សាហកម្មទុរេន និងមុខមាត់ជាតិរបស់វៀតណាមផងដែរ»។

សមាគមដដែលនេះ បានជំរុញឱ្យអាជ្ញាធរវៀតណាម​ សូមបន្តការធ្វើតេស្តរកសារធាតុសំណល់ថ្នាំគីមីឡើងវិញ ដោយផ្តល់អាទិភាពលើផ្លែទុរេនតាមទំបន់ខ្ពង់រាបនេះធ្វើជាគំរូ និងសូមត្រួតពិនិត្យឱ្យបានលឿន ព្រមទាំងផ្តល់សិទ្ធិជាបណ្ដោះអាសន្នដល់មន្ទីរពិសោធន៍ក្នុងស្រុក ដែលមានសមត្ថភាពដើម្បីរក្សាលំហូរការនាំចេញ និងគាំទ្រដល់អ្នកដាំដុះ និងអាជីវកម្ម ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងមកនេះ គ្មានការលក់ទិញទាល់តែសោះចំពោះផ្លែទុរេនដាំដុះនៅក្នុងខេត្តដាក់ឡាក់ ដែលជាខេត្តផលិតផ្លែទុរេនធំជាងគេបំផុតមួយរបស់ប្រទេសវៀតណាម ដោយធ្វើឱ្យតម្លៃធ្លាក់ចុះ ចំណែកមជ្ឈមណ្ឌលប្រមូលទិញត្រូវបិទទ្វារ ដែលគំរាមកំហែងដល់ទីផ្សារនាំចេញ និងភាពជឿជាក់របស់ឧស្សាហកម្មផ្លែទុរេនរបស់ប្រទេសវៀតណាម។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម ក្នុងខេត្តដាក់ឡាក់ បានស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ ចំណែកកម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់វិញ ក៏បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។

បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នា ធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។​

នៅទូទាំងប្រទេសវៀតណាមមានផ្ទៃដីដាំដំណាំទុរេន ជាង១៧៨ ០០០ហិកតា ក្នុងឆ្នាំ២០២៤ គឺកើនឡើងប្រាំដង ពីទំហំ៣២ ០០០ហិកតា ក្នុងឆ្នាំ២០២៥។ តំបន់ដីសណ្តទន្លេមេគង្គ មានផ្ទៃដីដាំទុរេនទំហំ៣៥ ០០០ហិកតា ដែលជិត៧០ភាគរយនៃផ្ទៃដីទាំងនេះ គឺស្ថិតនៅក្នុងខេត្តទៀនយ៉ាង។  ទិន្នផលផ្លែទុរេន នៅទូទាំងប្រទេសវៀតណាម មានបរិមាណជាង១,៥លានតោនក្នុងមួយឆ្នាំ។

ចំណែកតម្លៃផ្លែទុរេននាពេលបច្ចុប្បន្ន គឺបានត្រឹមតែមួយភាគបីប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២៤ ដែលភាគច្រើនបណ្តាលមកពីការរឹតបន្តឹងស្តង់ដារនាំចូលរបស់ចិន ហើយឥឡូវនេះបានតម្រូវឱ្យមានការធ្វើតេស្តរកសារធាតុគីមីមួយចំនួននៅលើផ្លែទុរេន ដូចជាសារធាតុគីមីឈ្មោះ កាដមីញ៉ូម (Cadmium) អាចបង្កផលប៉ះពាល់ដល់តម្រងនោម និងសួត ចំណែកសារធាតុគីមី ​ឈ្មោះ អូរ៉ាមីនអូ  (Auramine O) អាចបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន។

វៀតណាមបាននាំចេញផ្លែទុរេន ទទួលបានចំណូលទឹកប្រាក់សរុប៣,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយ៩៧ភាគរយ នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ប៉ុន្តែការនាំចេញបានធ្លាក់ចុះ៦៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥នេះ មកនៅសល់ត្រឹម៥២,៧លានដុល្លារប៉ុណ្ណោះ ដោយសារការនាំចេញទៅកាន់ប្រទេសចិន បានធ្លាក់មកនៅត្រឹម៨៣ភាគរយ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ