All Program
News & ជាតិ

ធនាគារជាតិនៃកម្ពុជាជំរុញការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅក្នុងខេត្តកំពង់ឆ្នាំង
ដោយ ឡុង សារេត ខេត្តកំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សហការគ្នារៀបចំសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ជូនដល់ភាគីពាក់ព័ន្ធប្រមាណជាង២០០នាក់។ លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ការបង្កើតកម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងសិទ្ធទទួលបានការគាំពារដោយច្បាប់ចំពោះអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយដល់អាជ្ញាធរពាក់ព័ន្ធដើម្បីចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកស្រីលើកឡើងថា ទន្ទឹមនិងវិស័យហិរញ្ញវត្ថុមានដំណើការល្អ នៅក្នុងខេត្តមានធនាគារពាណិជ្ជ និងសាខាធនាគារពាណិជ្ជចំនួន១៣ ធនាគារឯកទេសមួយ គ្រឹះស្ថានមិនទាន់ទទួលបានប្រាក់កម្ចីចំនួន១០ ក្រុមហ៊ុន ឬគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន១ និងប្រតិបត្តិករឥណទាន សមាគម និងអង្គការចំនួនបួន ដោយគ្រឹះស្ថានទាំងនោះបានចូលរួមចណែកដល់ការងារជូនប្រជាជន ពិសេសផ្តល់សេវាហិរញ្ញវត្ថុចាំបាច់ និងជំនួញដល់ប្រជាជននៅក្នុងខេត្តផងដែរ។ តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ដែលត្រូវបានដាក់ចេញនៅពេលកន្លងមក ខេត្តកំពង់ឆ្នាំងបានទទួលនូវវឌ្ឍនភាពលើគ្រប់វិស័យ ក្នុងនោះវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ តួយ៉ាងបច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្តប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ រួមមានសេវាឥណទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសនៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង។ ដើម្បីធានាបាននិរន្តរភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍ […]
News & អន្តរជាតិ

ហាងកាហ្វេ អាម៉ាហ្សូន របស់ប្រទេសថៃ បិទសាខាទាំងអស់នៅក្នុងប្រទេសវៀតណាម
ហាណូយ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ហាងកាហ្វេ អាម៉ាហ្សូន (Café Amazon) សាខារបស់ថៃបើកនៅក្នុងប្រទេសវៀតណាម បានបញ្ជាក់ថា គ្រប់ហាងទាំងអស់នៅក្នុងប្រទេសវៀតណាម បានបិទទ្វារឈប់ធ្វើអាជីវកម្ម នៅសប្តាហ៍នេះ ហើយបានដកផ្លាកសញ្ញាចេញអស់ ដើម្បីប្រគល់ទីតាំងជួលឱ្យទៅម្ចាស់ដើមវិញ ចំណែកនៅទីតាំងខ្លះត្រូវបានជំនួសដោយឈ្មោះអាជីវកម្មថ្មី។ យោងតាមសារព័ត៌មានវៀតណាម បានឱ្យដឹថា នៅក្នុងសេចក្តីជូនដំណឹងប្រកាសជូនទៅផ្សារភាគហ៊ុននៅក្នុងប្រទេសថៃ កាលដើមខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនធំ ដែលម្ចាស់សាខាងហាងកាហ្វេយីហោ អាម៉ាហ្សូន របស់ប្រទេសថៃ បានប្រកាសរំលាយក្រុមហ៊ុន ដែលជាអង្គភាពប្រតិបត្តិការហាងកាហ្វេ អាម៉ាហ្សូន នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីអាជីវកម្មនៅក្នុងប្រទេសវៀតណាម ដើម្បីផ្តោតការយកចិត្តទុកដាក់ឡើងវិញនូវអាជីវកម្មអាទិភាពផ្សេង និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនថៃម្ចាស់ហាងកាហ្វេ អាម៉ាហ្សូន បានបោះទុនវិនិយោគក្នុងទឹកប្រាក់១,៧២លានដុល្លារ នៅក្នុងការបណ្តាក់ទុនរកស៊ីលក់កាហ្វេនៅក្នុងប្រទេសវៀតណាម។ សាខាហាងកាហ្វេ អាម៉ាហ្សូន បានបោះទុនចូលរកស៊ីនៅក្នុងប្រទេសវៀតណាម ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយបើកហាងដំបូង នៅទីក្រុងហូជីមិញ ដោយរៀបចំរចនាបថហាងដូចគ្នានៅក្នុងប្រទេសថៃ ប៉ុន្តែ ដើម្បីឱ្យសម្របខ្លួនទៅនឹងចំណង់ចំណូលចិត្តជនជាតិវៀតណាម បញ្ជីមុខភេសជ្ជៈ និងម្ហូប ត្រូវបានកែសម្រួល មានជាកាហ្វេ និងតែទឹកដោះគោបែបថៃ និងភេសជ្ជៈតាមរដូវបែបវៀតណាមផងដែរ។ ហាងកាហ្វេ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDBទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន
ដោយ ឡុង សារេត ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (ADBC) ដែលដឹកនាំដោយលោក LIU Junbiao ប្រធានការិយាល័យនៃនាយកដ្ឋានស្តារជនបទ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ និងលោក LIU Junbiao បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងអាជីវកម្មបៃតង។ ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងស្របពេលធនាគារ ADBC មកបំពេញទស្សនកិច្ចសិក្សាជាផ្លូវការនៅធនាគារ ARDB រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ។ បន្ថែមពីការចែករំលែកព័ត៌មាននេះ, ធនាគារ ARDB និងធនាគារ ADBC ក៏បានយល់ឃើញដូចគ្នាក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានរួមគ្នា និងការតភ្ជាប់សេវាទូទាត់អន្តរធនាគារ ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង។ […]
News & ជាតិ

កសិករក្នុងស្រុកចង់ប្រែក្លាយតំបន់អូរសោមទៅជាតំបន់ដាំខ្ញី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយពីសាកល្បងដាំខ្ញីចិន លើកដំបូងលើផ្ទៃដីទំហំជាង១០ហិកតា ទទួលបានការគាំទ្រ និងប្រើប្រាស់ពីប្រជាពលរដ្ឋ ក៏បានបង្កើនផ្ទៃដីដាំដុះបន្ថែមឱ្យកើនដល់ជាង៥០ហិកតា នៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ក៏ដូចចង់ប្រែក្លាយតំបន់អូរសោមទៅជាតំបន់ដាំខ្ញីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលអនាគត។ អ្នកស្រី លៀង ស៊ុយហ៊ួរ នាយកគ្រប់គ្រងទូទៅនៃកសិដ្ឋានខ្ញីអូរសោម បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៥នេះ អ្នកស្រីបានដាំ និងប្រមូលផលខ្ញីបានចំនួនពីរលើក។ លើកទីមួយសាកល្បងដាំខ្ញីលើផ្ទៃដីជាង១០ហិកតា ហើយក្នុងមួយហិកតាប្រមូលផលខ្ញីជាមធ្យមប្រមាណ៧០តោន។ សម្រាប់លើកទីពីរ ក៏បានចាប់ផ្តើមប្រមូលផល កាលពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ខែវិច្ឆិកានេះ ការប្រមូលផលសម្រេចបានប្រហែល៦០ភាគរយនៃផ្ទៃដីសរុប។ អ្នកស្រី បានឱ្យដឹងទៀតថា ខ្ញីអូរសោមឆ្នាំនេះ បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ យើងឃើញថា ឆ្នាំនេះ ការគាំទ្រមានសន្ទុះខ្លាំង ស្របពេលប្រជាជនខ្មែរធ្វើពហិការឈប់ប្រើប្រាស់ផលិតនាំចូលពីប្រទេសជិតខាង ហើយខ្ញីដែលកសិដ្ឋានប្រមូលផលបានផ្គត់ផ្គង់ទៅទីផ្សារ នៅផ្សារក្នុងខេត្តបាត់ដំបងក្នុងមួយថ្ងៃជាមធ្យម១០តោន និងនៅខេត្តផ្សេងរួមនិងក្រុងភ្នំពេញផងដែរ។ អ្នកស្រីបន្ថែមថា «បើសិនប្រជាជនរបស់យើងបន្តព្យាយាមគាំទ្រខ្ញីអូរសោម បែបដូចសព្វថ្ងៃនេះជារៀងរហូត ខ្ញុំគិតថា នៅថ្ងៃក្រោយ យើងនឹងបន្តធ្វើការដាំដុះឱ្យបានច្រើនលើសនេះបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយការនាំចូលមកពីប្រទេសខាងក្រៅ»។ បើតាមម្ចាស់កសិដ្ឋានខ្ញីអូរសោម ក្រៅពីមានផែនការបង្កើនការដាំខ្ញី អ្នកស្រីចង់ឃើញប្រជាពលរដ្ឋក្នុងតំបន់ ងាកមកធ្វើការដាំខ្ញីឱ្យកើនឡើងច្រើនថែមទៀតក្នុងគោលបំណងចង់ប្រែក្លាយតំបន់មួយនេះទៅជាតំបន់ដាំខ្ញីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលអនាគតផងដែរ៕
News & អន្តរជាតិ

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដណ្តើមគ្នាចុះបញ្ជីផ្លែទុរេន ជាផ្លែឈើរបស់ជាតិ
ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។ លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។ ជាមួយនឹងការពិតបែបនេះ ខ្ញុំជឿថា ផ្លែទុរេន គឺជាផ្លែឈើជាតិរបស់ប្រទេសឥណ្ឌូណេស៊ី»។ លោកបានគូសបញ្ជាក់ពីទិន្នន័យ ដែលបង្ហាញថា ទិន្នផលផ្លែទុរេនរបស់ឥណ្ឌូណេស៊ី បានឈានដល់ ១,៩៦លានតោន កាលពីឆ្នាំ២០២៤ ដែលជាបរិមាណខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះសម្រាប់ចម្ការទុរេនដាំនៅកោះជ្វា កោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងកោះស៊ូឡាវេស៊ី។ លោករដ្ឋមន្ត្រីបានបន្ថែមថា «ផ្ទុយទៅវិញ ការផលិតរបស់ប្រទេសម៉ាឡេស៊ី គឺទាបជាង ទោះបីជាតម្លៃនាំចេញបានកើនឡើងដោយសារពូជល្អៗ ដូចជាពូជទុរេន មូសាង ឃ់ីង (Musang King) ក៏ដោយ»។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមាគមអ្នកផលិតទុរេនរបស់ម៉ាឡេស៊ី បានស្នើសុំឱ្យក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី ទទួលស្គាល់ទុរេន មូសាង ឃីង ជាផ្លែឈើជាតិ […]
News & អន្តរជាតិ

ចិន និងអាម៉េរិកផ្អាកជាបណ្ដោះអាសន្ននូវការយកពន្ធគយ និងផ្លែកំពង់ផែ
ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាផ្អាកវិធានការយកពន្ធគយ និងផ្លែកំពង់ផែមួយចំនួន សម្រាប់រយៈពេលមួយឆ្នាំ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងប៊ូសាន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ យោងតាមក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការអនុវត្តវិធាន ដែលប៉ះពាល់ដល់វិស័យសមុទ្រ ដឹកជញ្ជូន និងការសាងសង់កប៉ាល់របស់ចិន ខណៈពេលចិននឹងផ្អាកការអនុវត្តពន្ធគយសងសឹករបស់ខ្លួនលើទំនិញអាម៉េរិក។ ការសម្រេចចិត្តបែបនេះបានបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលបានកើតឡើងតាំងពីក្នុងខែមីនា ឆ្នាំ២០២៥ នៅពេលសហរដ្ឋអាម៉េរិក បានដំឡើងអត្រាពន្ធគយនាំចូលលើផលិតផលរបស់ចិនពី១០ភាគរយដល់ ២០ភាគរយ ដែលបង្ខំឱ្យចិនដំឡើងពន្ធបន្ថែមលើផលិតផលកសិកម្ម និងម្ហូបអាហារជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ចិននឹងព្យួរពន្ធបន្ថែមទាំងនេះ និងបើកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក។ ការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំងពីរ ក៏រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការដើម្បីបន្ធូរបន្ថយដល់ការដឹកជញ្ជូនសារធាតុហ្វេនតានីល (Fentanyl) ទៅកាន់សហរដ្ឋអាម៉េរិក និងការបន្ធូរបន្ថយl;ការនាំចេញលើសារធាតុរ៉ែកម្រ និងឧបករណ៍អេឡិចត្រូនិកផងដែរ។ នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ទំនិញកសិកម្មរបស់សហរដ្ឋអាម៉េរិក មានដូចជាផ្លែឈើរី ផ្លែប៉ោម ផ្លែក្រូចឆ្មារ ផ្លែប៊្លូបឺរី ផ្លែបឺរ ទំពាំងបាយជូរ ផ្លែសារី […]
News & អន្តរជាតិ

ឥណ្ឌាពង្រីកទីផ្សារផ្លែត្របែកទៅកាន់ទ្វីបអឺរ៉ុប ដោយប្រកួតប្រជែងជាមួយអេហ្សីប
ក្រុងពូណេ៖ ប្រធានក្រុមហ៊ុននាំចេញ នាំចូលផលិតផលកសិកម្ម ដែលមានមូលដ្ឋាននៅទីក្រុងពូណេ (Pune) រដ្ឋមហារាស្ត្រ (Maharashtra) នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ការនាំចេញផ្លែត្របែកស្រស់របស់ប្រទេសឥណ្ឌាកំពុងតែកើនឡើង នៅរដូវប្រមូលផលថ្មីនេះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។ លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ដូច្នេះថា «ពូជត្របែកសាច់ស (Allahabad Safeda) និងពូជត្របែកតៃវ៉ាន់សាច់ពណ៌ស្វាយ (Taiwan Pink) បន្តនាំមុខគេក្នុងការនាំចេញរបស់យើង និងទទួលបានការកោតសរសើរយ៉ាងច្រើនចំពោះភាពរឹងមាំអាចទុុកបានយូរ មានក្លិនក្រអូបពិសេស និងមានរសជាតិឆ្ងាញ់របស់ផ្លែត្របែកទាំងនេះ»។ លោកស្រីបានគូសបញ្ជាក់ថា ដោយសារពូជផ្លែត្របែកទាំងពីរប្រភេទនេះ មានទីផ្សារនៅទ្វីបអឺរ៉ុប ទើបធ្វើឱ្យការដាំដុះកើនឡើង១០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន នៃផលិតកម្មនៅទូទាំងរដ្ឋមហារាស្ត្រ និងរដ្ឋគុជរ៉ាត់ (Gujarat)។ លោកស្រីបានមានប្រសាសន៍ដូច្នេះ «ការគ្រប់គ្រងចម្ការផ្លែត្របែកបានល្អប្រសើរឡើង និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់កសិករក្នុងការបំពេញតាមតម្រូវការគុណភាពនាំចេញ គឺជាកត្តាដ៏សំខាន់នាំឱ្យរីកចម្រើនបែបនេះ។ បរិមាណនាំចេញក៏បានកើនឡើងដែរ ដោយកើនឡើងប្រហែល១២ភាគរយ ដោយសារតែតម្រូវការផ្លែត្របែនច្រើន ពីប្រទេសអារ៉ាប់រួម កាតា និងប្រទេសអូម៉ង់ ជាពិសេសចំណាប់អារម្មណ៍ថ្មីនៅក្នុងទីផ្សារអឺរ៉ុប»។ វិស័យនាំចេញផ្លែត្របែកនេះ ក៏បានទប់ទល់នឹងបញ្ហាប្រឈមនៅរដូវកាលនេះផងដែរ រួមទាំងរដូវវស្សា និងការប្រែប្រួលអាកាសធាតុ ដែលមិនអាចទាយទុកមុនបាន។ លោកស្រីទទួលស្គាល់ថា លក្ខខណ្ឌទាំងនេះបណ្តាលឱ្យខូចខាតផលដំណាំខ្លះ ប៉ុន្តែដោយសារការកែលម្អប្រព័ន្ធទឹកបានមុន និងការគ្រប់គ្រងសំណើមបានល្អ ធ្វើឱ្យទិន្នផលផ្លែត្របែកឡើងខ្ពស់ និងមានគុណភាពល្អ។ រដូវនាំកាលចេញផ្លែត្របែករបស់ប្រទេសឥណ្ឌា […]
News & អន្តរជាតិ

ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុតនៅចុងឆ្នាំ២០២៥
ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ របស់ប្រទេសចិន បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ ដាំនៅក្នុងខេត្តក្វាងស៊ី (Guangxi) ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល៥៣ហិកតា ដោយផលិតផ្លែស្រកានាគសាច់ក្រហមប្រហែល៣ ០០០តោនជារៀងរាល់ឆ្នាំ។ អ្នកគ្រប់គ្រងកសិដ្ឋាន បានពន្យល់ថា ខេត្តក្វាងស៊ី គឺជាតំបន់ផលិតកម្មដ៏សំខាន់សម្រាប់ផ្លែស្រកានាគ ដែលដាំដុះក្នុងប្រទេសចិន។ តំបន់នេះអាចប្រមូលផលផ្លែស្រកានាគ ដែលដាំដុះដោយធម្មជាតិចំនួនប្រាំបី ទៅ១០ដង ជារៀងរាល់ឆ្នាំ ចាប់ពីខែមិថុនា ដល់ចុងខែវិច្ឆិកា បន្ទាប់មកដោយមានការដាំដុះបន្ថែមពីរដងទៀត នៅក្រោមពន្លឺសិប្បនិម្មិត អាចធ្វើការលក់ផ្គត់ផ្គង់ទីផ្សារបន្តរហូតដល់ខែកុម្ភៈនៃឆ្នាំបន្ទាប់។ រហូតមកដល់ពេលនេះ នៅឆ្នាំ២០២៥ កសិដ្ឋាននៅក្នុងខេត្ត ក្វាងស៊ី បានប្រមូលផលផ្លែស្រកានាគបានប្រហែល១០ដងរួចទៅហើយ ដោយលក់ក្នុងតម្លៃទាបជាង២,៤យន់ ឬស្មើនឹង០,៣៣ដុល្លារ ក្នុងមួយគីឡូក្រាម។ បើប្រៀបធៀប តម្លៃនៅដំណាក់កាលដូចគ្នាក្នុងឆ្នាំមុនៗ ជាធម្មតាមានគេអាចលក់ក្នុងតម្លៃចាប់ពី៣ ទៅ៣,៦យន់ ឬស្មើពី០,៤១ ទៅ០,៤៩ ដុល្លារ ក្នុងមួយគីឡូក្រាម។ […]
News & អន្តរជាតិ

ផ្លែទុរេនម៉ាឡេស៊ី នឹងចុះបញ្ជីជាស្តេចផ្លែឈើរបស់ជាតិ ក្នុងពេលឆាប់ៗនេះ
គូឡាឡាំពួរ៖ «ស្តេចផ្លែឈើ» ជាពូជផ្លែទុរេនដ៏ជាទីស្រលាញ់ពេញចិត្តរបស់ប្រទេសម៉ាឡេស៊ី អាចទទួលបានងារជាស្តេចផ្លែទុរេន ក្នុងពេលឆាប់ៗនេះ ស្របពេលសមាគមអ្នកផលិតផ្លែទុរេន កំពុងតែជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន ឱ្យដាក់ឈ្មោះជាផ្លូវការថា ជាផ្លែឈើរបស់ប្រទេស និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។ សារព័ត៌មានរបស់ម៉ាឡេស៊ី បានរាយការណ៍ដោយដកស្រង់សម្តីប្រធានសមាគមអ្នកផលិតផ្លែទុរេនដែលបាននិយាយថា «ផ្លែទុរេនមិនមែនគ្រាន់តែជាផ្លែឈើមួយប្រភេទនោះទេ។ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។ ជនជាតិម៉ាឡេស៊ីគ្រប់រូប មិនថាមានប្រវត្តិបែបណាក៏ដោយ មានរឿងរ៉ាវពាក់ព័ន្ធឹងផ្លែទុរេន ការចងចាំ និងជាប្រពៃណី។ វាជារឿងមួយដែលបង្រួបបង្រួមយើងទាំងអស់គ្នា»។ បើគិតចាប់ពីតូបលក់ដូរតាមដងផ្លូវរហូតដល់ខ្ចប់ក្នុងប្រអប់សម្រាប់នាំចេញ ផ្លែទុរេនដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស ពូជមូសាង ឃីង (Musang King) និងពូជប្លែកថន (Black Thorn) ទទួលបានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ការផ្តល់ឋានៈដល់ផ្លែទុរេននេះ គឺជាការចុះបញ្ជីបញ្ជាក់ពូជដំណាំសម្គាល់ភូមិសាស្ត្រ (Geographic Indicator) នៃទុរេនពូជមូសាង ឃីង ដែលត្រូវមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០៣៤ បានបញ្ជាក់ជាថ្មីនូវភាពត្រឹមត្រូវរបស់វាថា ជាផលិតផលដ៏មានមោទនភាពរបស់ម៉ាឡេស៊ី។ លោកប្រធានសមាគម បាននិយាយថា «ការចុះបញ្ជីជាដំណាំសម្គាល់ភូមិសាស្ត្រ គឺប្រៀបដូចជាត្រានៅលើលិខិតឆ្លងដែនសម្រាប់ផ្លែទុរេន ពូជមូសាង ឃីង។ ការចុះបញ្ជីនេះបង្ហាញថា វាពិតជាផលិតផលផ្លែឈើរបស់ម៉ាឡេស៊ី។ វាជាផ្លែឈើ ដែលយើងទាំងអស់គ្នា អាចមានមោទនភាព ហើយវាបង្ហាញថា […]
News & ជាតិ

ក្រុមហ៊ុនជប៉ុនបង្កើនការដាំដំឡូង និងស្រូវសាឡី នៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារបរទេស
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ដែលបានវិនិយោគនៅក្នុងវិស័យកសិកម្មនៅខេត្តមណ្ឌលគិរី ត្រៀមបង្កើនការដាំដំឡូងជប៉ុនលើផ្ទៃដី៥០ហិកតា និងដាំស្រូវសាឡីប្រមាណ១០០ហិកតា ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងប្រទេសមួយចំនួនផ្សេងទៀត ដែលជាដៃគូ។ កញ្ញា អ៊ុន សុភារៈ អគ្គនាយិការងក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រី បានឱ្យដឹងថា ក្រោយពីបានវិនិយោគក្នុងវិស័យកសិកម្មក្នុងខេត្តមណ្ឌលគិរី នៅឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើការដាំដុះដំណាំដែលមានអាយុកាលវែង មានដូចជាស្ពៃបូកគោ ស្ពៃក្តោប ដំឡូងជប៉ុន និងការ៉ុត ហើយដំណាំទាំងនេះដាំនៅក្នុងផ្ទះសំណាញ់ និងនៅតាមទីវាលបែបសុវត្ថិភាព។ បើតាមអគ្គនាយិការងខាងលើ សម្រាប់ដំណាំមើមដូចជាការ៉ុត យើងអាចប្រមូលផលបានក្នុងមួយហិកតាពី១០ ទៅ២០តោន និងដំឡូងមីបានពី២០ទៅ៣៥តោនក្នុងមួយហិកតា។ ចំណែកដំណាំស្លឹកដូចជាស្ពៃក្តោប និងស្ពៃបូកគោ ប្រមូលផលក្នុងមួយហិកតាបានចន្លោះពី៣ទៅ៥តោន ។ កញ្ញាបានលើកឡើងថា ដោយមើលឃើញពីតម្រូវការកើនឡើង ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការលើកទឹកចិត្តឱ្យមានការផលិតនៅក្នុងស្រុក ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បានត្រៀមខ្លួនរួចរាល់ដើម្បីពង្រីកការដាំដុះរបស់ខ្លួន។ តួយ៉ាងនៅឆ្នាំ២០២៦ខាងមុខនេះ សម្រាប់គម្រោងដំណាំដំឡូងជប៉ុន នៅលើផ្ទៃដីចំនួន៥០ហិកតា ហើយទិន្នផល ដែលប្រមូលបាន១៤ភាគរយ គឺលក់នៅក្នុងស្រុក និងគម្រោងដាំស្រូវសាឡី លើផ្ទៃដីពី៥០ ទៅ១០០ហិកតា សម្រាប់ធ្វើការនាំចេញទៅប្រទេសជប៉ុន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន សាខាភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន័ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការកណ្តាលនៃធនាគារ (ARDB) បានទទួលជួបពិភាក្សាការងារជាមួយលោក លីន ហ្សឺឈាន (Lin Shiqiang) ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន សាខាភ្នំពេញ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងធនាគារទាំងពីរ។ ឯកឧត្តមបណ្ឌិត និងលោក លីន ហ្សឺឈាន បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងអាជីវកម្មបៃតង។ បន្ថែមពីការចែករំលែកព័ត៌មាននេះ ធនាគារ ARDB និងធនាគារ ICBC – Phnom Penh Branch ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានរួមគ្នា ការតភ្ជាប់សេវាទូទាត់អន្តរធនាគារ និងការជំរុញការវិនិយោគលើការកែច្នៃក្នុងវិស័យកសិកម្ម ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង៕
News & អន្តរជាតិ

កសិករដាំស្រូវ នៅទូទាំងប្រទេសហ្វីលីពីន នឹងទទួលបានជីជំនួយពីរដ្ឋាភិបាល
ម៉ានីល៖ ដោយអនុវត្តតាមការណែនាំរបស់ប្រធានាធិបតី លោក ហ្វេឌីណង់ ម៉ាកូស (Ferdinand Marcos)ក្រសួងកសិកម្មហ្វីលីពីន កំពុងត្រៀមខ្លួនចែកចាយជំនួយជីបន្ថែមប្រកបដោយប្រសិទ្ធភាព ដែលនឹងគាំទ្រដល់កសិករដាំស្រូវទូទាំងប្រទេស។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុរដ្ឋលេខាធិការក្រសួងកសិកម្មហ្វីលីពីន បានកោះប្រជុំនាយកប្រតិបត្តិប្រចាំតំបន់ និងអ្នកសម្របសម្រួលកម្មវិធីស្រូវអង្ករនៃការិយាល័យវាលស្រែរបស់ក្រសួងកសិកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃកម្មវិធីគោលការណ៍ណែនាំ បញ្ហា និងមធ្យោបាយដោះស្រាយជាបន្តបន្ទាប់ទៀត។ ស្របនឹងកិច្ចប្រជុំថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីន ជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន ទាក់ទងនឹងតម្រូវការនាំចូលជី ដើម្បីជំរុញផលិតកម្មដំណាំស្រូវក្នុងប្រទេស។ សាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន ត្រូវបានជ្រើសរើសឱ្យមានសិទ្ធិនាំចូលជី ក្នុងបរិមាណស្របតាមតម្រូវការជាក់ស្តែង និងក្នុងតម្លៃទាបសមរម្យ និងតាមរយៈការរៀបចំរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ រដ្ឋាភិបាលហ្វីលីពីន បានបញ្ចេញកញ្ចប់ថវិកាចំនួន៤,១ពាន់លានប៉េសូ ឬស្មើនឹង៦៩លានដុល្លារ ប្រគល់ឱ្យក្រសួងកសិកម្ម យកទៅទិញជី អ៊ុយរ៉េ ប្រហែល២,២៧៧លានកញ្ចប់ សម្រាប់ចែកឱ្យកសិករដាំស្រូវដោយមិនគិតថ្លៃ។ កន្លងមកក្រសួងកសិកម្មហ្វីលីពីន បានរៀបចំផែនការចែកជំនួយជី សម្រាប់ធ្វើស្រែរដូវប្រាំង ឆ្នាំ២០២២-២០២៣ នៅខែធ្នូ ឆ្នាំ២០២២ ព្រមទាំងចែកចាយប័ណ្ណបញ្ចុះតម្លៃជីផងដែរ។ លោកអនុរដ្ឋលេខាធិការ បានដឹកនាំការិយាល័យវាលស្រែប្រចាំតំបន់ឱ្យធានាការដឹកជញ្ជូនជី ដែលនឹងត្រូវទម្លាក់នៅទីតាំងយុទ្ធសាស្ត្រទូទាំងប្រទេស ដោយសហការជាមួយសាជីវកម្មពាណិជ្ជកម្មអន្តរជាតិហ្វីលីពីន និងអង្គភាពពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានផងដែរ។ លោកប្រធានាធិបតីហ្វីលីពីន គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសាជីវកម្មពាណិជ្ជកម្មអន្តរជាតិហ្វីលីពីន […]
