នូវែលសេឡង់បង្កើនការឃ្លាំមើល បន្ទាប់ពីរកឃើញសត្វរុយទិចផ្លែ ក្នុងទីក្រុងអូក្លែន

4KE18Y6_Media_jpg

វែលីងតោន៖ អាជ្ញាធរនូវែលសេឡង់កំពុងតែចាតវិធានការការពារសន្តិសុខជីវសាស្រ្ត បន្ទាប់ពីរកឃើញសត្វរុយឈ្មោលទិចផ្លែមួយក្បាល នៅទីក្រុងអូក្លែន​(Auckland) រួមទាំងបង្កើនការត្រួតពិនិត្យអន្ទាក់ឱ្យបានញឹកញាប់ និងត្រួតពិនិត្យផ្លែដំណាំដាំដុះក្នុងស្រុកឱ្យបានជាប្រចាំ។

លោក ម៉ៃ អីងគ្លីស (Mike Inglis) ប្រធានជីវសុវត្ថិភាពនូវែលសេឡង់ បានបញ្ជាក់ថា មន្ត្រីជំនាញរបស់លោកកំពុងខិតខំប្រឹងប្រែងតាមដាន ព្រមទាំងដំឡើងអន្ទាក់បន្ថែមទៀត និងធ្វើតេស្តលើផ្លែដំណាំ។

លោកបានមានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងតែមមាញឹក ដើម្បីបញ្ចប់ការដំឡើងផ្លាកសញ្ញា និងដាក់អន្ទាក់បន្ថែមទៀត ព្រមទាំងរៀបចំធុងដាក់បន្លែផ្លែឈើ និងចែករំលែកព័ត៌មានជាមួយសហគមន៍នៅតាមទីផ្សារក្នុងមូលដ្ឋាន។

វិធានការត្រួតពិនិត្យគ្រប់គ្រងការបោះចោលកាកសំណល់បន្លែផ្លែឈើ ត្រូវបានអនុវត្តនៅក្នុងតំបន់រងផលប៉ះពាល់​ ដោយដាក់ពង្រាយធុងសំរាមពិសេស ដើម្បីគ្រប់គ្រងការចោលកាកសំណល់បន្លៃ និងផ្លែឈើ។ សម្រាប់គ្រួសារនីមួយៗនៅក្នុងតំបន់ A ទទួលបានធុងសំរាមពិសេសមួយ ហើយធុងសំរាមអាចរកបានជាសាធារណៈនៅទូទាំងតំបន់ B។ ចំណែកក្រុមជំនាញកំពុងប្រើមន្ទីរពិសោធន៍ចល័តនៅក្នុងតំបន់នោះ ដើម្បីពិនិត្យលើបន្លែ និងផ្លែឈើ រកមុខសញ្ញាសត្វរុយទិចផ្លែ ដែលមានប្រភពពីរដ្ឋឃ្វីនឡែន (Queensland) ស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី។

លោកប្រធានជីវសុវត្ថិភាពនូវែលសេឡង់ បានបញ្ជាក់ដូច្នេះថា ក្រុមជំនាញធ្វើការនៅក្នុងមន្ទីរពិសោធន៍ចល័ត នៅក្នុងតំបន់នេះ ដោយប្រមូល និងត្រួតពិនិត្យមើលបន្លែផ្លែឈើ ដើម្បីរកមេរោគសត្វរុយទិចផ្លែ។ ពួកគេបានចិតបន្លែផ្លែឈើជាចំណិតៗ និងពិនិត្យមើលបន្លែផ្លែឈើជិត៥៥គីឡូក្រាម ប៉ុន្តែពួកគេរកមិនទាន់ឃើញពងកូនសត្វល្អិតចង្រៃនេះនៅលើបន្លែផ្លែឈើនៅឡើយ។

ចំណែកការត្រួតពិនិត្យតាមផ្លូវច្បាប់វិញ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីរឹតត្បិតការដឹកជញ្ជូនបន្លែ និងផ្លែឈើនៅក្នុង និងទៅក្រៅតំបន់គ្រប់គ្រង ដោយមានគោលបំណងការពារការរីករាលដាលនៃរុយទិចផ្លែ។ រីឯផ្លាកសញ្ញាត្រូវបានដំឡើងនៅគ្រប់ច្រកចេញចូល ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីការរឹតត្បិតខាងលើនេះ។

លោក ម៉ៃ អីងគ្លីស បានស្ងើចសរសើរដល់កិច្ចសហប្រតិបត្តិការក្នុងស្រុកដើម្បីឆ្លើយតបភ្លាមៗ​ និងថ្លែងអំណរគុណដល់សហគមន៍មូលដ្ឋានសម្រាប់ការគាំទ្ររបស់ពួកគាត់ដល់ក្រុមការងារត្រួតពិនិត្យ។ ក្រុមត្រួតពិនិត្យបានរកឃើញរុយទិចផ្លែនៅប្រទេសនូវែលសេឡង់ ហើយបានលុបបំបាត់ប្រកបដោយជោគជ័យ តាមរយៈជំនួយពីដៃគូក្នុងវិស័យសាកវប្បកម្មរបស់ប្រទេសនូវែលសេឡង់ និងសហគមន៍មូលដ្ឋាន។

មន្ត្រីរដ្ឋាភិបាលនូវែលសេឡង់ កំពុងតែបន្តតាមដានស្ថានភាពជីវសុវត្ថិភាព ហើយសន្យាផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតដល់ប្រជាជនរបស់ខ្លួន អំពីលទ្ធផលនៃការឃ្លាំមើលរបស់ពួកគេ។

ក្នុងពេលប្រហាក់ប្រហែកគ្នានេះដែរ អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី ដែលជាប្រទេសប្រជុំកោះស្ថិតនៅក្បែរប្រទេសអូស្ត្រាលី និងនូវែលសេឡង់ដែរនោះ បានបញ្ជាក់ពីការរកឃើញប្រភេទសត្វសត្វរុយទិចផ្លែជាលើកដំបូង ហើយសង្ស័យថា សត្វល្អិតចង្រៃនេះមានដើមកំណើតនៅលើប្រទេសកោះតុងហ្គា។

យោងតាមអាជ្ញាធរជីវសុវត្ថិភាពប្រទេសហ្វីជី បានឱ្យដឹងថា​ សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស (Bactrocera Facialis) ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងក្នុងអំឡុងពេលតាមដានជាប្រចាំ នៅលើកោះមួយក្នុងប្រជុំកោះយ៉ាសាវ៉ា (Yasawa) ស្ថិតនៅភាគខាងលិចប្រទេសហ្វីជី។ រីឯការតាមដាន និងការដាក់អន្ទាក់ បានបញ្ជាក់ពីវត្តមានរបស់សត្វល្អិតចង្រៃនេះ នៅលើកោះបីផ្សេងទៀត។

សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស តែងតែហើរត្រាច់ចររកចំណីតាមចម្ការដំណាំជាច្រើនប្រភេទ។ ដំណាំហូបផ្លែ ដែលប្រឈមនឹងហានិភ័យជាងគេដោយសារសត្វល្អិតចង្រៃនេះ រួមមាន ផ្លែសាកេ ផ្លែស្វាយ ផ្លែជម្ពូ ផ្លែប័រ ផ្លែត្របែក ផ្លែម្ទេស ផ្លែម្ទេសផ្លោក និងផ្លែល្ហុងជាដើម។

សត្វល្អិតចង្រៃនេះបំផ្លាញផ្លែ តាមរយៈការទិច រួចពងដាក់ទៅខាងក្នុងផ្លែ​ ក្រោយមកពងរបស់វាក៏ញាស់ជាដង្កូវ ហើយស៊ីសាច់ក្នុងផ្លែជាចំណី ទើបបណ្តាលឱ្យផ្លែជាំ និងរលួយខាងក្នុងតែម្តង។ ចំណែកនៅលើសំបកផ្លែវិញ ដែលត្រូវសត្វរុយនេះទិចហើយ  ឃើញមានស្នាមទិច ប្រែពណ៌ ជាំទឹក ផ្លែលែងធំ និងជ្រុះតែម្តង ហើយមិនអាចលក់ ឬបរិភោគបានឡើយ។

កសិករហ្វីជី និងសាធារណជន ទទួលបានការណែនាំពីមន្ត្រីជំនាញឱ្យខិតខំតាមដានចម្ការ និងសួនច្បារដំណាំឱ្យបានដិតដល់ និងរាយការណ៍ទៅមន្ត្រីជីវសុវត្ថិភាពនៅក្នុងតំបន់ក្នុងករណីសង្ស័យមានសត្វរុយទិញផ្លែ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ