All Program
News & អន្តរជាតិ

ហ្វីលីពីនត្រៀមវិធានការទប់ស្កាត់ទំនិញឡើងថ្លៃ ក្នុងករណីសង្គ្រាមអ៊ីរ៉ង់អូសបន្លាយកាន់តែយូរ
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធានាថា វិធានការកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានករណីអាក្រក់បំផុតនៃការឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ដោយសារសង្គ្រាមកំពុងបន្តនៅមជ្ឈិមបូព៌ា។ ក្នុងអំឡុងពេលសួរដេញដោលគណៈកម្មាធិការឆ្លើយតប និងត្រួតពិនិត្យសម្រាប់យុទ្ធសាស្ត្រដោះស្រាយវិបត្តិទាន់ពេលវេលា និងមានប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់កសិករ អ្នកនេសាទ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ដូច្នេះថា សន្តិសុខស្បៀងមិនត្រឹមតែជាបញ្ហារបស់កសិកម្មប៉ុណ្ណោះទេ វាគឺជាស្ថិរភាពជាតិ។ ទោះបីជាតម្លៃបច្ចុប្បន្ននៃទំនិញកសិកម្មចាំបាច់មួយចំនួននៅក្នុងកម្រិតមុនជម្លោះក៏ដោយ ក៏ក្រសួងកសិកម្មបានព្យាករពីការកើនឡើងតម្លៃទំនិញ ប្រសិនបើតម្លៃប្រេងឆៅពិភពលោកឡើងដល់២០០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយភាពតានតឹងនៅតែបន្តរហូតដល់១៨០ថ្ងៃទៀត។ លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល បានបន្ថែមថា ទីភ្នាក់ងារក្រសួងកសិកម្មហ្វីលីពីនមានវិធានចំនួនប្រាំមួយជំហាន ដើម្បីដោះស្រាយការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ជី ការដឹកជញ្ជូន និងថ្លៃភស្តុភារកម្មជាដើម។ លោកបានមានប្រសាសន៍ថា ការឆ្លើយតបរបស់យើងមានអាទិភាពចំនួនប្រាំមួយ។ ទីមួយ ពង្រឹងផលិតកម្មក្នុងស្រុកដោយគាំទ្រដល់ដំណាំសំខាន់ៗ ចែកចាយគ្រាប់ពូជដែល្អ និងធន់នឹងអាកាសធាតុ និងកែលម្អសេវាកម្មពង្រីក។ ទីពីរ កាត់បន្ថយការចំណាយលើធាតុចូល ដោយការឧបត្ថម្ភធនប្រេងឥន្ធនៈ ការប្រើប្រាស់ជីជីវៈ ជីសរីរាង្គ និងធ្វើពិពិធកម្មប្រភពជី។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមពិធីបើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦។ កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា,ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឯកឧត្តម ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ,លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ដែលរៀបចំឡើងដោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារណូវ៉ូតតែលភ្នំពេញ។ ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការអនុវត្តផលិតកម្មកសិកម្មប្រកបដោយចីរភាព ពោលគឺការប្រើប្រាស់ដី ជី ថ្នាំ និងទឹក ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីរក្សាបាននូវការប្រើប្រាស់ដោយចីរភាព និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កេតឃើញថា ការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ហួសកម្រិត អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹកយ៉ាងធ្ងន់ធរ ហើយបើមិនមានការកាត់បន្ថយ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវទេ ធនធានដី និងធនធានទឹក នឹងក្លាយជាធនធានកម្រនៅថ្ងៃអនាគត។ ក្នុងន័យនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បាននិងកំពុងចូលរួមយ៉ាងពេញលេញក្នុងការការពារការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបញ្ជាក់អំពីការបន្តគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយសារតែវិស័យនេះ គឺជាវិស័យដ៏ចម្បងមួយក្នុងវិស័យកសិកម្មទាំងមូល និងជាដំណាំចម្បងសម្រាប់រក្សាសន្តិសុខស្បៀងរបស់កម្ពុជា។ […]
News & ជាតិ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលផ្តល់បទបាឋកថា ក្នុងឱកាសកម្មវិធីខួប១៥ឆ្នាំ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមផ្តល់បទបាឋកថាខ្លី ក្នុងកម្មវិធីខួប១៥ឆ្នាំ នៃការកកេីត ក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU RICE)។ ឯកឧត្តមបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អេមរុរ៉ាយស៍ ដែលបានចូលរួមក្នុងការកែច្នៃ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក ប្រកបដោយស្តង់ដារគុណភាពទទួលជាអន្តរជាតិ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូបានលេីកឡេីងពីចំណុចសំខាន់មួយចំនួនរួមមាន អង្ករកម្ពុជា គឺមិនមែនត្រឹមតែជាផលិតកសិកម្មនោះទេ ប៉ុន្តែជាអង្ករតំណាងឱ្យជីវភាពរស់នៅរបស់ប្រជាកសិករ ភាពខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា និងមោទនភាពជាតិ។ លើសពីនេះ អង្ករខ្មែរមួយគ្រាប់ៗ បានបង្ហាញអំពីភាពអត់ធ្មត់ និងការតស៊ូរបស់ប្រជាកសិករខ្មែរ ពីវាលស្រែ ដល់រោងម៉ាស៊ីនកិនស្រូវ និងពីកំពុងផែកម្ពុជាដល់ទីផ្សារអន្តរជាតិ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា វិស័យស្រូវអង្ករ គឺជាវិស័យមួយទាមទារឲ្យមានការអត់ធ្មត់ ការខិតខំប្រឹងប្រែង ការតស៊ូ និងការបត់បែនតាមស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម ប្រកបដោយចីរភាព (Sustainable Agriculture) សំដៅធានានូវសន្តិសុខស្បៀង៕
News & ជាតិ

អង្គការ WCS និងក្រសួងកសិកម្ម បន្តកិច្ចសហការការពារសត្វជិតផុតពូជ និងធនធានជលផលនៅកម្ពុជា
ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។ គោលបំណងសំខាន់មួយនៃគម្រោងនេះ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីជំរុញកសិករឱ្យប្រើពូជស្រូវ ដែលអាចស៊ូនឹងគ្រោះរាំងស្ងួត
ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តដល់កសិកររបស់ខ្លួនឱ្យប្រើប្រាស់ពូជស្រូវណាអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ខណៈរដូវប្រាំងឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងចូលមកដល់ឆាប់ជាងបណ្តាឆ្នាំមុនៗ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ឱ្យចាត់វិធានការបង្ការជាបន្ទាន់ រាប់ចាប់ពីការធ្វើផែនទីតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត រហូតដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងព្រមាន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសប្តាហ៍មុនថា កសិករត្រូវប្រើប្រាស់ពូជស្រូវណា ដែលស្រាលឆាប់ចេញផ្លែ និងធន់នឹងគ្រោះរាំងស្ងួត ឬពូជស្រដៀងគ្នាផ្សេងទៀត ដើម្បីរក្សាកម្រិតផលិតកម្មក្នុងគ្រោះរាំងស្ងួតមុនរដូវប្រាំងចូលមកដល់។ លើសពីនេះ ក្រសួងកសិកម្មកំពុងជំរុញការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធធារាសាស្ត្រ ម៉ាស៊ីនបូមទឹក និងបំពង់ទឹក ក៏ដូចជាការពន្លឿនកាលវិភាគនៃការដាំដុះនៅក្នុងមជ្ឈមណ្ឌលផលិតកម្មស្រូវផ្សេងៗ។ ចំណែកទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានព្យាករណ៍ថា រដូវប្រាំងនឹងមកដល់ឆាប់ៗនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី កោះនូសាតេងការ៉ា និងកោះកាលីម៉ាន់តាន់ ភាគខាងត្បូង និងភាគខាងកើត កោះស៊ូឡាវ៉េស៊ី កោះម៉ាលូគូ និងផ្នែកខ្លះនៃកោះប៉ាពួ នៃប្រទេសឥណ្ឌូណេស៊ី។ លោករដ្ឋមន្ត្រីបានព្រមានថា “លក្ខខណ្ឌអាកាសធាតុបែបនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតលើផ្ទៃដីកសិកម្ម ប្រសិនបើមិនបានគិតទុកជាមុន។” ព្រមជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារជំនាញរបស់ក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងបានបង្កើតពូជស្រូវល្អៗជាច្រើនប្រភេទ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌគ្រោះរាំងស្ងួត។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា តាមរយៈការពង្រឹងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព នៅទីស្នាក់ការកណ្តាលរបស់ធនាគារ (ARDB) នារាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Kyunghee Jeong ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកបច្ចេកទេសពីស្ថាប័នជាសមាជិក CMA តំណាងពី ARDB ក្រុមហ៊ុន Mekong Strategic Capital (MSC) អង្គការ Water.org និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសិលានេះ លើកកម្ពស់ការយល់ដឹងទូទាំងវិស័យអំពីហិរញ្ញវត្ថុបៃតង និងបរិយាបន្ន , ពង្រឹងចំណេះដឹងអំពីឱកាសហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ , លើកកម្ពស់ការអភិវឌ្ឍគម្រោង ដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគមានធន់នឹងអាកាសធាតុ , បង្ហាញអំពីរចនាសម្ព័ន្ធ CCFF បណ្តាញហិរញ្ញប្បទានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន […]
News & អន្តរជាតិ

ផ្លែប៉ោមបារាំងជាង២៥០កុងតឺន័រត្រូវរាំងស្ទះដោយសារជម្លោះនៅមជ្ឈិមបូព៌ា
ប៉ារីស៖ សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ ប័រមូស (Hormuz )ដែលជាច្រកយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មពិភពលោក កំពុងបង្កការរំខានយ៉ាងខ្លាំងដល់លំហូរពាណិជ្ជកម្មនៅលើពិភពលោក។ ជាលទ្ធផល ការដឹកជញ្ជូនស្បៀងអាហារមួយចំនួនបានជាប់គាំង ដូចករណីផ្លែប៉ោមបារាំងដែរ។ កុងតឺន័រជាង២៥០ទូ និងមានផ្លែប៉ោមសរុបប្រហែល៥ ០០០តោន ដែលកំពុងជាប់គាំងនៅលើផ្ទៃសមុទ្រ ដោយមានតម្លៃប៉ាន់ស្មានចន្លោះពីប្រាំបី និង៩,២លានដុល្លារ។ បន្ថែមលើស្ថានភាពនេះ គឺការចំណាយជាច្រើនសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដែលជាប់ទាក់ទងនឹងហានិភ័យសង្រ្គាម រួមទាំងកុងតឺន័រ ដែលមានស្រាប់នៅលើផ្ទៃទឹកសមុទ្រ។ ប្រធានទំនាក់ទំនងសាធារណៈនៃសមាគមដាំប៉ោមរបស់បារាំង បានពន្យល់ថា ការដឹកជញ្ជូន និងថ្លៃថែទាំផ្លែប៉ោមនៅលើកប៉ាល់ត្រូវចំណាយប្រាក់រហូតជាងមួយលានដុល្លារ ដែលជាការចំណាយបន្ថែមរបស់បារាំង។ បន្ថែមលើការចំណាយបន្ថែមទាំងនេះ គឺជាបញ្ហានៃការធានារ៉ាប់រងហានិភ័យនៃសង្រ្គាម គ្របដណ្តប់ទាំងការបាត់ទំនិញ ឬ ការចំណាយខ្ពស់ពេក។ ប្រឈមមុខនឹងឧបសគ្គទាំងនេះ ប្រតិបត្តិករកំពុងព្យាយាមស្វែងរកជម្មើសថ្មី ដោយអ្នកនាំចេញផ្លែប៉ោមបារាំងកំពុងស្វែងរកមធ្យោបាយដើម្បីដឹកជញ្ជូនកុងតឺន័ររបស់ពួកគេ ប៉ុន្តែត្រូវការពេលប្រហែលដប់ថ្ងៃទើបធ្វើដំណើរទៅដល់ដៅអាស៊ី។ តាមការវាយតម្លៃសម្រាប់ទីផ្សារផ្លែប៉ោមឆ្នាំ២០២៥-២០២៦ – ខែមីនាជាធម្មតាជាខែដ៏សំខាន់សម្រាប់ការប្រើប្រាស់ផ្លែប៉ោម ដែលមើលទៅមិនគួរឱ្យមានសង្ឃឹមសោះ ព្រោះរហូតមកដល់ពេលនេះ ការប្រើប្រាស់ផ្លែប៉ោមនៅតែបន្តធ្លាក់ចុះចាប់តាំងពីដើមរដូវប្រមូល។ កម្រិតតម្លៃទាំងនេះជះឥទ្ធិពលផ្ទាល់លើការប្រើប្រាស់ ហើយសង្គ្រាមនៅមជ្ឈិមបូព៌ាក៏កំពុងបង្កការព្រួយបារម្ភផងដែរ។ ជាពិសេស តម្លៃថាមពលកំពុងតែឡើងខ្ពស់ ដូច្នេះពាណិជ្ជករត្រូវចំណាយបន្ថែមទៀតដែរ៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦”
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤” ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,អង្គទូត, ស្ថាប័នជាតិ, វិស័យឯកជន, វិនិយោគិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ អមដោយព្រឹត្តិការណ៍ពិសេសនានា […]
News & អន្តរជាតិ

ម៉ាកទឹកដោះគោពីរប្រភេទ ត្រូវបានភ្នាក់ងារសុវត្ថិភាពចំណីអាហារសិង្ហបុរីរកឃើញមានជាតិពុល
សិង្ហបុរី៖ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងទីភ្នាក់ងារទប់ស្កាត់ជំងឺឆ្លងរបស់ប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ខ្លួនបានរកឃើញម៉ាកម្សៅទឹកដោះគោពីរឡូដិ៍មានផ្ទុកសារធាតុពុល សេរឺលីដ (Cereulide )ហើយត្រូវបានប្រមូលយកមកវិញ ដោយមិនបណ្តោយឱ្យលក់ចែកចាយឡើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ជាតិពុលនេះអាចបង្កឱ្យមានអាការៈចង់ក្អួត និងចង្អោរ។ វាត្រូវបានគេរកឃើញនៅក្នុងម្សៅទឹកដោះគោ ម៉ាក Nestle NAN HA2 សម្រាប់ទារក និងម្សៅទឹកដោះគោ Nature One Dairy Premium Toddler សម្រាប់កុមារអាយុលើសពីមួយឆ្នាំ។ ម្សៅទឹកដោះគោម៉ាក់ Nestle នឹងផុតសុពលភាពប្រើប្រាស់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧ រីឯម្សៅទឹកដោះគោ Nature One Dairy កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១០ ឬថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៧។ ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ផលិតផលម្សៅទឹកដោះគោ ដែលត្រូវបានប្រមូលមកវិញដោយសាររកឃើញជាតិពុល រួមមានផលិតផលម៉ាក Nestle NAN, Nature One Dairy និង Dumex […]
News & អន្តរជាតិ

ចិននឹងមិនដាក់កម្រិតលើការនាំចេញជីទៅហ្វីលីពីនឡើយ ខណៈកំពុងពិភាក្សាជាមួយរុស្ស៊ី
ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតជីធំៗ រួមមានចិន និងរុស្ស៊ី ដើម្បីការពារការផ្គត់ផ្គង់ ព្រោះខ្លាចអ្នកនាំចេញមិនទទួលបានកិច្ចសន្យា ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃឡើងខ្ពស់។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនសីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកនឹងជួបជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល លោក ជីង គួន (Jing Quan) ដែលបានធានាថា ទីក្រុងប៉េកាំងនឹងមិនផ្អាកការនាំចេញឡើយ។ លោកបានបន្តថា ស្តុកជីរបស់ប្រទេសហ្វីលីពីន នៅមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់រហូតដល់ខែឧសភា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លោកក៏កំពុងពិភាក្សាជាមួយឥណ្ឌា រុស្ស៊ី និងនិយាយជាមួយប្រទេសបេឡារុស ដើម្បីឱ្យបន្តលក់ជីឱ្យប្រទេសហ្វីលីពីន។ កសិករនៅទូទាំងពិភពលោក កំពុងប្រញាប់ប្រញាល់ស្វែងរកជី បន្ទាប់ពីច្រកសមុទ្រ ហ័រមូស (Hormuz) ត្រូវបានបិទមិនឱ្យដឹកទំនិញឆ្លងកាត់ ហើយបានធ្វើឱ្យតម្លៃហ្គាសកើនឡើងយ៉ាងគំហុក។ នៅអាស៊ីអាគ្នេយ៍ តម្លៃអ៊ុយរ៉េ បានកើនឡើងប្រហែល៤០ភាគរយ ចាប់តាំងពីការផ្ទុះសង្គ្រាម។ រោងចក្រផលិតជីអ៊ុយរ៉េមួយចំនួន នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស បានផ្អាកដំណើរការផលិតដោយសារការផ្គត់ផ្គង់ឧស្ម័នធ្លាក់ចុះ ខណៈពេលប្រទេសចិនក៏បានរឹតបន្តឹងលើការនាំចេញជី។ កង្វះខាតជីណាមួយនៅក្នុងប្រទេសហ្វីលីពីន អាចប៉ះពាល់ដល់ដំណាំស្រូវ ដែលជាអាហារចម្បងរបស់ប្រទេស ក៏ដូចជាប៉ះពាល់ដល់ការនាំចេញប្រេងដូង […]
News & ជាតិ

រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតដោយបញ្ចុះពី១០% មកត្រឹម៤%
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត អំពីការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សេចក្តីណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០ភាគរយ មកអត្រា៤ភាគរយ ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន៦ភាគរយ គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ សេចក្តីណែនាំខាងលើបានបញ្ជាក់ថា សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវអនុវត្តដូចតទៅ៖ ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរ “អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ” ទៅជាអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។ ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ ប៉ុន្តែមិនស្ថិតនៅក្រោមរបបស្វ័យប្រកាស ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។ គ- អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ និងអត្រា៤ភាគរយ ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ ឬមានវិក្កយបត្រអាករ […]
