វៀតណាមនឹងកាត់បន្ថយបរិមាណនាំចេញអង្ករ ចាប់ពីឆ្នាំ២០២៦

xuat-khau-gao-an-do-2085-6993jpg-9849-8169

ហាណូយ៖ ប្រទេសវៀតណាមគ្រោងនឹងនាំចេញអង្ករក្នុងបរិមាណ៧លានតោន នៅឆ្នាំ២០២៦ ដោយធ្លាក់ចុះពី៨លានតោន នាំចេញកាលពីឆ្នាំមុន ដោយកាត់បន្ថយបន្តិចម្តងៗមកនៅត្រឹម៤លានតោន នៅឆ្នាំ២០៣០ នេះបើយោងតាមសមាគមស្បៀងអាហារវៀតណាម។

ប្រធានសមាគមស្បៀងអាហារវៀតណាម បានលើកឡើងថា ឆ្នាំ២០២៦ បង្ហាញពីការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយការផ្គត់ផ្គង់ជាសកលមានផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកនាំចេញអង្ករទាំងអស់ រួមទាំងប្រទេសវៀតណាមផងដែរ។

យោងតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះមិនមែនដោយសារតែលក្ខខណ្ឌទីផ្សារលើសកលលោកប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មស្រូវអង្ករនេះតែម្តង។​ ទន្ទឹមនឹងការកាត់បន្ថយនេះ ប្រទេសវៀតណាមនឹងផ្តោតលើការកែលម្អគុណភាព និងការបង្កើនតម្លៃបន្ថែម ដោយផ្តោតលើការផលិតអង្ករមានគុណភាពខ្ពស់ជាងមុន។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ឆ្នាំ២០២៦បង្ហាញពីបញ្ហាប្រឈមមួយចំនួន។ នៅដើមខែមករា ឆ្នាំ២០២៦នេះ ប្រទេសវៀតណាមបាននាំចេញអង្ករប្រហែល២៥០,០០០តោន ទៅកាន់ប្រទេសហ្វីលីពីន ប៉ុន្តែតម្លៃមិនបានប្រែប្រួលខ្លាំងនោះទេ ដោយសារអង្ករក្នុងស្តុកឆ្នាំ២០២៥ របស់ហ្វីលីពីននៅសល់ច្រើន។ លើសពីនេះ ប្រព័ន្ធកូតានាំចូលអង្កររបស់ហ្វីលីពីន បានធ្វើឱ្យវៀតណាមពិបាកក្នុងការនាំចេញ ជាពិសេសក្នុងអំឡុងពេលប្រមូលផលស្រូវរបស់កសិករវៀតណាម។

លោកប្រធានសមាគមស្បៀងអាហារវៀតណាម បានមានប្រសាសន៍ទៀតថា ដូច្នេះ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវសម្រាប់កសិករក្នុងរដូវប្រមូលផលខាងមុខនេះ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធរបស់វៀតណាម គួរតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការស្តុកស្រូវជាបណ្តោះអាសន្នក្នុងរដូវប្រមូលផល។ លើសពីនេះ ការលើកកម្ពស់កិច្ចសន្យារវាងថ្នាក់រដ្ឋាភិបាល និងរដ្ឋាភិបាលជាមួយបណ្តាប្រទេសត្រូវការអង្ករ ដូចជាប្រទេសហ្គាណា និងប្រទេសសិង្ហបុរី ដើម្បីផ្តល់ប្រយោជន៍ដល់កសិករវៀតណាម។

កាលពីឆ្នាំ២០២៤ ការនាំចេញអង្កររបស់វៀតណាមបានឈានដល់កំណត់ត្រា៩,២លានតោន ដែលបង្កើតប្រាក់ចំណូលបាន៥,៨ពាន់លានដុល្លារ។ ប៉ុន្តែតួលេខនាំចេញនោះ ត្រូវបានកាត់បន្ថយមកត្រឹមបិរមាណ៨លានតោន និងទទួលបានប្រាក់ចំណូលត្រឹម៤,១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥។

ប្រពន្ធផ្សព្វផ្សាយវៀតណាម កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ប្រទេសវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករចំនួន២,៥លានតោនទៅកាន់ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៦នេះ បន្ទាប់រដ្ឋាភិបាលហ្វីលីពីន បានផ្អាកការនាំចូលអង្កររយៈពេលបួនខែ កាលពីចុងឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ផលិតកម្មស្រូវនៅក្នុងស្រុក។

ការចេញផ្សាយខាងលើនេះ បន្ទាប់ពីជំនួបរវាងលោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និងលោក ឡឺ ហ្វូគួង (Le Phu Cuong) ទីប្រឹក្សាពាណិជ្ជកម្មអមស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីន។

កន្លងមកថ្មីៗនេះ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយសារទិន្នផលស្រូវមិនគ្រប់គ្រាន់។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង”។

លោក​ ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉េល បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៦ បានបែងចែកទឹកប្រាក់ចំនួន១៦៨,៧២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភធនដល់ផលិតកម្មស្រូវនៅក្នុងរដូវដាំដុះនាពេលខាងមុខ។

លោកក៏បានបញ្ជាក់ផងដែរថា ពន្ធអង្ករនាំចូលត្រូវបានដំឡើងដល់២០ភាគរយ ដោយការដំឡើងនេះ បានចូលជាធរមានកាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ