All Program
News & អន្តរជាតិ

ការនាំចេញផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង កើនឡើងនៅអាស៊ីអាគ្នេយ៍
សេអូល៖ ការនាំចេញផ្លែស្ត្របឺរីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤ បានដឹកជញ្ជូនទៅក្រៅប្រទេសមានតម្លៃទំហំទឹកប្រាក់សរុបប្រហែល៩៩,៣ពាន់លានវ៉ុន ស្មើនឹង៧៤,៨លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ផ្លែស្ត្របឺរីលំដាប់លេខមួយ ក្នុងចំណោមទំនិញនាំចេញកសិកម្មរបស់កូរ៉េ។ ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ មានបានស្រូបយកចំនួន៩០ភាគរយនៃបរិមាណនាំចេញ ហើយនៅតែរក្សាបានជាទីផ្សារធំចម្បងគេ ក្នុងនោះប្រទេសសិង្ហបុរី វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានចាត់ទុកផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង ជាផលិតផលកសិកម្មលំដាប់ខ្ពស់។ នៅទូទាំងពិភពលោក ប្រទេសនាំចេញផ្លែស្ត្របឺរីធំជាងគេបំផុត គឺប្រទេសម៉ិកស៊ិក អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្រូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ ក៏មាននិន្នាការពេញចិត្តលើការផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។ អ្នកនាំចេញផ្លែស្ត្របឺរីកូរ៉េខាងត្បូង បាននិយាយថា «ផ្លែស្ត្របឺរីដាំមិនលូតលាស់ល្អទេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ចំណែកនៅសហរដ្ឋអាម៉េរិក និងអូស្ត្រាលី ស្ត្របឺរី ត្រូវបានដាំដុះនៅតាមចម្ការក្នុងវាលស្រែ ដូច្នេះគុណភាពគុណភាពផ្លែស្ត្របឺរី មិនដូចគ្នាទេ។ ប៉ុន្តែ មិនអាចប្រៀបបានទេ ចំពោះគុណភាព និងជាតិផ្អែមរបស់ផ្លែស្ត្របឺរីប្រទេសកូរ៉េខាងត្បូង»។ ផ្លែស្ត្របឺរី នាំចេញនាបច្ចុប្បន្នរបស់កូរ៉េខាងត្បូង គឺជាផលិតផលផ្លែស្ត្របឺរីរបស់ពូជទើបបង្កាត់ក្នុងស្រុក ដែលបានចាប់ផ្តើមបង្កើតនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលនៅពេលនោះ៩០ភាគរយនៃផ្លែស្ត្របឺរី ដែលផលិតបាននៅក្នុងប្រទេសកូរ៉េ គឺជាពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ (Akihime)។ ប៉ុន្តែ នៅពេលប្រទេសជប៉ុនស្វះស្វែងប្រឹងទាមទារថ្លៃសួយសារអាករពីប្រទេសកូរ៉េ អំពីពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ ពេលនោះស្ថាប័នស្រាវជ្រាវរបស់កូរ៉ បានពន្លឿនកម្មវិធីបង្កាត់ពូជថ្មី ដែលជាពូជរបស់ខ្លួន។ ក្រុមអ្នកស្រាវជ្រាវ […]
News & ជាតិ

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករណ៍ថា នឹងមានកំណើន៤,៨ភាគរយ
ដោយ ហៃ សីណា ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន៤,៨ភាគរយ គឺធ្លាក់ចុះពី៦ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការណ៍ប្រឈមខាងក្នុង និងក្រៅស្រុក បានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចទៅថ្ងៃមុខ។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា ជម្នះការប្រឈម ធ្វើការពិនិត្យមើលថាតើការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈពេលភាពតានតឹងនៅតាមព្រំដែនបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។ លោកស្រី តានីញ៉ា មីយើ (Tania Meyer) នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។ លោកស្រីបន្ថែមទៀតថា «វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធ ដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការ ចាំបាច់ណាស់ ។ […]
News & ជាតិ

កម្ពុជា និងវៀតណាម ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីក្នុងបរិមាណជិត ៧លានតោន
ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទី៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំចេញដំឡូមីស្រស់ នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម និងធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចសន្យាទិញ-លក់ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញ។ តាមរយៈនៃការចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។ គួរបញ្ជក់ផងដែរថា ការចុះកិច្ចសន្យាខាងលើគឺជាកាអនុវត្តលើ MOU ដែលបានចុះហត្ថលេខារវាងសមាគមសហសព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាក្រកម្ពុជា។ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ក្រុមហ៊ុនវៀតណាមចំនួន ៤ […]
News & អន្តរជាតិ

អេស្ប៉ាញស៊ើបអង្កេតប្រភពដើមនៃមេរោគផ្តាសាយជ្រូក ដោយសង្ស័យលើជ្រូកព្រៃ
ម៉ាឌ្រីដ៖ ប្រទេសអេស្ប៉ាញកំពុងស៊ើបអង្កេតប្រភពដើមនៃមេរោគផ្តាសាយជ្រូក ដែលត្រូវបានរកឃើញនៅក្នុងជ្រូកព្រៃ និងបានបណ្តាលឱ្យប្រទេសជាច្រើនបញ្ឈប់ការនាំចូលផលិតផលសាច់ជ្រូកអេស្ប៉ាញ។ អាជ្ញាធរមូលដ្ឋាននៅតំបន់ភាគឦសានប្រទេសអេស្ប៉ាញ បានជូនដំណឹងអំពីមេរោគនេះបន្ទាប់ពីប្រទះឃើញខ្មោចជ្រូកព្រៃពីរក្បាល នៅក្នុងឧទ្យានធម្មជាតិមួយកន្លែង ស្ថិតនៅជិតទីក្រុងបាសេឡូណា កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានផ្ទុកមេរោគគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។ ក្រោយពីទៀត អាជ្ញាធរអេស្បាញបានរកឃើញសាកសពជ្រូកព្រៃងាប់សរុបចំនួន១៣ក្បាល មានផ្ទុកមេរោគដដែលនេះ។ អាជ្ញាធរមូលដ្ឋានបានបិទឧទ្យាននេះមិនឱ្យសាធារណជនចូលទស្សនា ហើយការគ្រប់គ្រងត្រូវបានរឹតបន្តឹងនៅទូទាំងតំបន់មានជ្រូកព្រៃ ហើយបន្តស្វែងរកសត្វជ្រូកឆ្លងមេរោគបន្ថែមទៀត។ ចំណែកយោធាត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាល។ ទោះបីជាមិនទាន់មានការរកឃើញមេរោគនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកណាមួយក៏ដោយ ក៏រដ្ឋាភិបាលអេស្ប៉ាញ បានយល់ព្រមឱ្យសម្លាប់ សត្វជ្រូកចិញ្ចឹមអស់ជាង៣០ ០០០ក្បាល។ រដ្ឋមន្ត្រីក្រសួងកសិកម្ម អេស្ប៉ាញ បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនឹងមានការប្រកាសដំណឹងទាក់ទងនឹងការវិវត្តនៃមេរោគឆ្លង។ ប្រសិនបើរកឃើញថា មិនមានករណីឆ្លងរីករាលដាលចូលដល់សត្វជ្រូកក្នុងកសិដ្ឋានទេ អាជ្ញាធរអាចសម្អាតតំបន់នោះឱ្យបានស្អាត។ ឧស្សាហកម្មម្ហូបអាហាររបស់ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០២៤ ទទួលបានចំណូលពីការនាំចេញសាច់ជ្រូកនូវទឹកប្រាក់ចំនួន១០,២១ពាន់លានដុល្លារ ប៉ុន្តែនៅចុងឆ្នាំ២០២៥នេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញ។ សហរដ្ឋអាម៉េរិក កាណាដា រុស្ស៊ី និងប្រទេសក្នុងតំបន់អាម៉េរិកឡាទីនមួយចំនួន បានផ្អាកនាំចូលផលិតផលសាច់ជ្រូកអេស្ប៉ាញ។ ប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ប្រទេសអេស្ប៉ាញ និងចក្រភពអង់គ្លេស បានបន្ធូរបន្ថយការហាមឃាត់មុនគេ លើការនាំចូលសាច់ជ្រូកអេស្ប៉ាញ ដោយឥឡូវនេះហាមឃាត់តែផលិតផលសាច់ជ្រូកណា ដែលមានប្រភពមកពីខេត្តបាសេឡូណាប៉ុណ្ណោះ។ កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ បានអះអាងថា សត្វជ្រូកព្រៃអាចប្រភពចម្លងមេរោគគ្រុនផ្តាសាយជ្រូក ដោយសារពួកវាស៊ីចំណីអាហារស្មោកគ្រោក ដែលមនុស្សបោះចោលក្នុងធុងសំរាម […]
News & អន្តរជាតិ

ប្រទេសបង់ក្លាដែស ឧបត្ថម្ភមូលនិធិជួយកសិករដាំដំឡូងបារាំង ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃ
ដាកា៖ ក្រសួងកសិកម្មបង់ក្លាដែសនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសរុបចំនួន១០លានដុល្លារដល់កសិករដាំដំឡូងបារាំង ដោយលុបចោលផែនការចេញលុយទិញដំឡូងបារាំងចំនួន៥០,០០០តោន ហើយកញ្ចប់ថវិកានេះនឹងត្រូវចែកជូនដោយផ្ទាល់ទៅដល់ដៃកសិករជាងពីរលាននាក់ តាមរយៈគណនីហិរញ្ញវត្ថុចល័ត។ ការបែងចែកថវិកាសម្រាប់ឆ្នាំ២០២៥-២០២៦ សម្រាប់កសិករដាំដំឡូងបារាំង មានទឹកប្រាក់ចំនួន១៣,៨លានដុល្លារ បូករួមជាមួយនឹងមូលនិធិថ្មីនេះ ទឹកប្រាក់គាំទ្រសរុបកើនឡើងរហូតដល់២៤លានដុល្លារ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលពិនិត្យឡើងវិញនូវទីផ្សារដំឡូងបារាំងក្នុងស្រុក។ តម្លៃដំឡូងបារាំងបង់ក្លាដែសក្នុងខែកក្កដា និងសីហា ឆ្នាំ២០២៥ បានធ្លាក់ចុះមកនៅត្រឹមពី ០,១២ ទៅ០,១៣ដុល្លារ ក្នុងមួយគីឡូក្រាម គឺទាបជាងថ្លៃដើមផលិត និងតម្លៃរក្សាទុកចំនួនពី០,១៨ ទៅ០,២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ប្រធានសាជីវកម្មពាណិជ្ជកម្មបង់ក្លាដែស បានមានប្រសាសន៍ថា បូករួមជាមួយថ្លៃដឹកជញ្ជូនផងនោះ តម្លៃដំឡូងបារាំងនឹងឡើងដល់០,២៩ដុល្លារ ក្នុងមួយគីឡូក្រាម ដូច្នេះតម្រូវឱ្យមានប្រាក់ឧបត្ថម្ភធនចំនួន០,២០ដុល្លារ ក្នុងមួយគីឡូក្រាម ប្រសិនបើត្រូវលក់ក្នុងតម្លៃ០,០៩ដុល្លារ។ លោកបានស្នើឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ចំនួន១០លានដុល្លារ ដោយផ្ទាល់ទៅដល់កសិករដាំដំឡូងបារាំង ដើម្បីស្រោចស្រង់ការខាតបង់។ ចំណែកក្រសួងផ្សព្វផ្សាយកសិកម្ម បង់ក្លាដែស បានរៀបចំប្រមូលទិន្នន័យរបស់កសិករជាងពីរនាក់ រួមទាំងលេខទូរស័ព្ទ គណនីទូទាត់ និងព័ត៌មានលម្អិតអំពីផ្ទៃដីដាំដុះ។ តម្រូវការដំឡូងបារាំងប្រចាំឆ្នាំរបស់ប្រទេសបង់ក្លាដែស គឺក្នុងបរិមាណ១០,៤លានតោន ខណៈដែលផលិតកម្មឆ្នាំ២០២៤-២០២៥ បានឈានដល់១១,៥លានតោន។ បើគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ ឃ្លាំងស្តុកទុកត្រជាក់មានដំឡូងបារាំងសម្រាប់បរិភោគចំនួន៦៨៣ ០០០តោន និងដំឡូងបារាំងសម្រាប់ធ្វើពូជចំនួន៨២៧ ០០០តោន។ ចំែណកទិន្នផលដំឡូងបារាំងថ្មីត្រូវបានគេរំពឹងថា […]
News & ជាតិ

សមាគមបណ្តាញកសិករតេជោ និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធទ្វេភាគី
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ (Techo Farmer Network Association) និងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (Supply Chain Business Association Cambodia) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិនិងជាប្រធានសមាគមបណ្តាញកសិករតេជោ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជកម្មករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ។ ការចុះអនុស្សរណៈនេះ មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងសមាគមទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗរួមមាន ទី១)- ការភ្ជាប់ទំនាក់ទំនង ឬផ្គូផ្គូងអាជីវកម្មរវាងសមាជិក TFNA និង LOSCBA, ទី២)-ការផ្តល់ជូនពិសេស ឬលក្ខខណ្ឌអនុគ្រោះ,ទី៣)-ការផ្លាស់ប្តូរចំណេះដឹង និងទី៤)-ការជួយផ្សព្វផ្សាយទីផ្សារជូនគ្នារវាងសមាជិក TFNA និង LOSCBA។ ថ្លែងនាឱកាសនោះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍បញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ […]
News & អន្តរជាតិ

ទិន្នផលខ្ញីឥណ្ឌូណេស៊ីឆ្នាំនេះ អាចផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស
ហ្សាការតា៖ ក្រុមហ៊ុននាំចេញផលិតផលកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា វិស័យនាំចេញខ្ញីស្រស់របស់ប្រទេសឥណ្ឌូណេស៊ីកំពុងចូលដល់រដូវកាលថ្មី ព្រមទាំងស្ថិតក្នុងស្ថានភាពរឹងមាំជាងមុន ដោយសារការផ្គត់ផ្គង់ និងគុណភាពខ្ញី កាន់តែមានស្ថេរភាពនៅតាមតំបន់ដាំដុះសំខាន់ៗរបស់ប្រទេសឥណ្ឌូណេស៊ី។ តំណាងក្រុមហ៊ុន បានមានប្រសាសន៍ថា «ភាពអាចរកបានខ្ញី គឺល្អជាងឆ្នាំមុនបន្តិច ដោយសារអាកាសធាតុអំណោយផល និងការដាំដុះកាន់តែច្រើន ជាពិសេសកសិករឥណ្ឌូណេស៊ី នៅក្នុងកោះជ្វាខាងកើត។ ផលិតកម្មខ្ញីនៅក្នុងតំបន់សំខាន់ៗ ដែលយើងទទួលបាន គឺកើនឡើងប្រមាណពី១០ទៅ១២ភាគរយ ធ្វើឱ្យអ្នកនាំខ្ញីចេញមានទំនុកចិត្តកាន់តែខ្លាំងក្នុងការរៀបចំផែនការនាំចេញ និងផ្គត់ផ្គង់អតិថិជនឱ្យបានជាប់លាប់ពេញមួយឆ្នាំ»។ តំំណាងក្រុមហ៊ុនដដែលនេះ បានពន្យល់អំពីពូជខ្ញីសំខាន់ៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារនាំចេញ មានដូចជា ពូជខ្ញីរបស់ឥណ្ឌូណេស៊ីឈ្មោះ អេមព្រិត (Emprit) ដែលជាខ្ញីពណ៌សមានមើមតូចជាងពូជខ្ញីឈ្មោះ ហ្គាចាស (Gajah) ដែលជាខ្ញីពណ៌លឿងមានមើមធំជាង។ ខ្ញីទាំងពីរប្រភេទនេះត្រូវបានគេឱ្យតម្លៃខ្ពស់ចំពោះក្លិនក្រអូបខ្លាំង មានប្រេងច្រើន និងសមស្របសម្រាប់ទីផ្សារខ្ញីស្រស់ និងកែច្នៃ។ ចំណែកពូជខ្ញីឥណ្ឌូណេស៊ីម្យ៉ាងទៀត មានព៌ណក្រហមឈ្មោះ ចាហេ មេរ៉ាស (Jahe Merah) ក៏ត្រូវបាននាំចេញផងដែរសម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មផលិតឱសថ។ លោកស្រីតំណាងអ្នកនាំចេញខ្ញីឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ចំណែកទាក់ទងនឹងគុណភាពវិញ គឺខ្ញីមានភាពរឹងមាំ និងស្អាតជាងមុន ដោយសារកសិករឥណ្ឌូណេស៊ីអនុវត្តកសិកម្មកាន់តែល្អប្រសើរឡើង បន្ទាប់ពីលក្ខខណ្ឌអាកាសធាតុមិនទៀងទាត់ កាលពីឆ្នាំមុន។ ចំពោះនៅផ្នែកនាំចេញទៅទីផ្សារក្រៅប្រទេសវិញ ក្រុមហ៊ុនបានវិនិយោគលើការលាងសម្អាត ការដុសខាត់ និងការរៀបចំទុកដាក់ […]
News & ជាតិ

ផលិតផលកែច្នៃពីវត្ថុធាតុដើមក្នុងវិស័យកសិកម្មមានកាន់តែច្រើនទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុក
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុក គេសង្កេតឃើញនៅពិព័រណ៍មានការដាក់តាំងបង្ហាញពីផលិតផលថ្មីៗប្លែក មានកាន់តែច្រើនទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក តួយ៉ាងដូចជាផលិតផលប្រេងសណ្តែកដីរបស់ក្រុមហ៊ុនកូនខ្មែរមួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងមានការគាំទ្រច្រើន បើប្រៀបទៅនិងពេលមុនៗ។ បើតាមកញ្ញា ទូច នីតា តំណាងផ្នែកលក់របស់ក្រុមហ៊ុន Tiger Power បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានផលិតផលកែច្នៃច្រើនប្រភេទ ហើយក្នុងនោះសម្រាប់ប្រេងសណ្តែកដី នៅពេលកន្លងមកនេះមិនសូវមានប្រជាពលរដ្ឋបានស្គាល់ច្រើននោះទេ។ ប៉ុន្តែសព្វថ្ងៃនេះ គឺមានអតិថិជនជាពលរដ្ឋខ្មែរបានស្គាល់ច្រើន ពិសេសនៅពេលបងប្អូនខ្មែរងាកមកគាំទ្រផលិតផលកែច្នៃដោយសហគ្រាស ក្រុមហ៊ុនក្នុងស្រុក។ ចំណែកលោក ធា កក្កដា តំណាងផ្នែកលក់នៃក្រុមហ៊ុនខាងលើ បានឱ្យដឹងថា នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនចង់ឃើញផលិតផលរបស់ខ្លួន មានការគាំទ្រច្រើនបន្ថែមទៀត ដើម្បីជួយដល់ជីវភាពរបស់កសិករខ្មែរ ពេលតម្រូវការប្រើប្រាស់កើនឡើងធ្វើឱ្យកសិករបង្កើនការដាំដុះសណ្តែកដីរបស់ខ្លួនបន្ថែម។ បើតាមតំណាងក្រុមហ៊ុនខាងលើ វត្ថុធាតុដើម ដែលក្រុមហ៊ុនយកមកកែច្នៃធ្វើជាប្រេងសណ្តែកដី មានការផ្គត់ផ្គង់ពីខាងកសិករនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្នុងមួយខែមានបរិមាណពីរតោន ដែលអាចផលិតបានជាប្រេងសណ្តែកដីពី៦០០០ ទៅ៨០០០លីត្រ។ លោកបន្តថា បច្ចុប្បន្ននេះផលិតផលប្រេងសណ្តែកដី របស់ក្រុមហ៊ុនកំពុងតែចរាចរនៅលើទីផ្សារ បាន៨០ភាគរយ។ ពោលមានលក់នៅតាមផ្សារទំនើប និងតាមផ្សារម៉ាតធំៗ ដូចជាផ្សារឡាក់គី ផ្សារទំនើបអ៊ីអន ផ្សារជីបម៉ុង ផ្សារស៊ីត្រា ផ្សារបាយ័ន រួមនិងផ្សារទំនើបផ្សេងទៀតទាំងនៅក្នុងក្រុងភ្នំពេញ […]
News & អន្តរជាតិ

អ្នកនាំចេញអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ី សម្របខ្លួនដើម្បីទទួលបានជោគជ័យធំនៅទីផ្សារអូស្ត្រាលី
ហ្សាការតា៖ យោងតាមស្ថិតិរបស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា ការនាំចេញម្ហូបអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើងរហូតដល់ចំនួន៣៣៣,៣លានដុល្លារ កាលពីឆ្នាំ២០២៤ គឺកើនឡើង៤៤,៦ភាគរយ លើពីចំនួន២៣០លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ គ្រឿងម៉ាស៊ីន ដែកថែប ប្រេង ឧស្ម័ន និងជី នៅតែទំនិញនាំចេញធំបំផុតរបស់ឥណ្ឌូណេស៊ី ទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែទិន្នន័យបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការដឹកជញ្ជូនម្ហូបអាហារ និងភេសជ្ជៈ ហើយអ្នកនាំចូលទៅប្រទេសអូស្ត្រាលី បានមើលឃើញសក្តានុពលជាច្រើន ប៉ុន្តែលុះត្រាតែអ្នកផលិតឥណ្ឌូណេស៊ី ពង្រឹងអនុលោមភាពតាមបទប្បញ្ញត្តិក្នុងប្រទេស និងកែសម្រួលការវេចខ្ចប់ និងគ្រឿងផ្សំ ឱ្យស្របទៅតាមរសជាតិរបស់អូស្ត្រាលី។ និន្នាការកើនឡើងនេះបានបន្តរហូតដល់ឆ្នាំនេះ ជាមួយនឹងការកើនឡើងចំនួន១២,៨ភាគរយថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលជំរុញដោយផលិតផលកាកាវ និងទំនិញកែច្នៃពីកាកាវ។ អ្នកជំនួញអូស្ត្រាលីម្នាក់ ដែលបានបង្កើតក្រុមហ៊ុននាំចូលផលិតផលពីឥណ្ឌូណេស៊ី កាលពីក្នុងឆ្នាំ២០០៤ បាននិយាយថា ក្រុមហ៊ុនឥណ្ឌូណេស៊ី ត្រូវតែបំពេញតាមលក្ខខណ្ឌសំខាន់ៗមួយចំនួនដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារអូស្ត្រាលី។ លោកបានបញ្ជាក់ថា លក្ខខណ្ឌទាំងនោះរួមមាន ការដាក់តាំងផលិតផលលើធ្នើររបស់ហាងលក់រាយធំៗ នៅទូទាំងទីក្រុង ការរក្សាតម្លៃឱ្យប្រកួតប្រជែង គឺត្រូវអនុវត្តតាមច្បាប់ដ៏ តឹងរ៉ឹងរបស់ប្រទេសអូស្ត្រាលី ចំពោះការបិទស្លាក និងគ្រឿងផ្សំ។ លោកបានកត់សម្គាល់ថា អ្នកនាំចេញជាច្រើនបានសន្មត់ថា បទប្បញ្ញត្តិដ៏តឹងរឹងទាណងនេអ នឹងមានការបន្ធូរបន្ថយវិញខ្លះ បន្ទាប់ពីមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងឥណ្ឌូណេស៊ី និងអូស្ត្រាលី ដែលបានចូលជាធរមាន តាំងពីឆ្នាំ២០២០ […]
News & អន្តរជាតិ

រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញថា ជំងឺគ្រុនផ្តាសាយជ្រូកអាចបង្កឡើងដោយជ្រូកព្រៃស៊ីសាំងវិច
ម៉ាទ្រីត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ បានមានយោបល់ណែនាំថា សត្វជ្រូកព្រៃអាចឆ្លងមេរោគគ្រុនផ្តាសាយជ្រូក ដោយសារពួកវាស៊ីចំណីអាហារស្មោកគ្រោក ដែលមនុស្សបោះចោលក្នុងធុងសំរាម ហើយបានចម្លងមេរោគមកសត្វជ្រូកចិញ្ចឹមនៅក្នុងកសិដ្ឋាន។ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ លោក អូស្កា អរដេក (Oscar Ordeig) បានមានប្រសាសន៍អះអាងថា វិបត្តិជំងឺគ្រុនផ្តាសាយជ្រូកនៅក្នុងប្រទេសអេស្ប៉ាញ អាចបណ្តាលមកពីសត្វជ្រូកព្រៃ ដែលបានស៊ីសាំងវិចគេបោះចោលក្នុងធុងសំរាម ហើយបណ្តាលឱ្យកើតជំងឺឆ្លងមកសត្វជ្រូកចិញ្ចឹម។ រដ្ឋាភិបាលអេស្ប៉ាញ បានដាក់ពង្រាយយោធាដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូក បន្ទាប់ពីមានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា សត្វជ្រូកព្រៃពីរក្បាលត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺផ្តាសាយជ្រូកនៅតំបន់មួយ ស្ថិតនីជិតទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ជាការឆ្លើយតបចំពោះការឆ្លងរាលដាលជំងឺផ្តាសាយជ្រូកនេះ ប្រទេសអង់គ្លេស ចិន និងប្រទេសម៉ិកស៊ិក បានប្រកាសហាមឃាត់មិនឱ្យនាំចូលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ។ លោក អូស្កា អរដេក រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មូលហេតុទំនងបំផុតចំពោះការរីករាលដាលនៃជំងឺផ្តាសាយជ្រូក គឺអាចបង្កឡើងពីសត្វជ្រូកព្រៃស៊ីចំណី ដែលមានមេរោគ។ លោករដ្ឋមន្ត្រីកសិកម្ម បានអះអាងថា «ជម្រើសដែលទំនងបំផុត… គឺថា សាច់ត្រជាក់ នំសាំងវិច និងអាហារផ្អូមមានមេរោគ ដែលគេបោះចោលទៅក្នុងធុងសំរាម នៅតំបន់មានចរាចរណ៍ឆ្លងកាត់ច្រើនពីទូទាំងទ្វីបអឺរ៉ុប បន្ទាប់មកជ្រូកព្រៃនឹងស៊ីចំណីនោះ ហើយក៏ឆ្លងមេរោគតែម្តង»។ បន្ទាប់ពីរកឃើញជ្រូកព្រៃពីរក្បាលមានផ្ទុកមេរោគ មន្ត្រីអេស្ប៉ាញ បានធ្វើតេស្តិ៍រកឃើញមេរោគនៅលើខ្លួនជ្រូកព្រៃចំនួន១២ក្បាលទៀត ដែលគេសង្ស័យថា មានផ្ទុកមេរោគដោយសារស៊ីចំណីតាមធុងសំរាម។ […]
News & អន្តរជាតិ

វៀតណាមពង្រីកតំបន់ដាំដុះសុវត្ថិភាព ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម
ខេត្តបាក់និញ៖ ខេត្តបាក់និញស្ថិតនៅភាគខាងជើងវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកតំបន់ដាំដុះដំណាំរបស់ខ្លួន ដោយផ្តល់អាទិភាពដល់ពូជផ្លែឈើ និងបន្លែសំខាន់ៗដែលផលិតតាមស្តង់ដារសុវត្ថិភាព និងមានគុណភាពខ្ពស់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ យោងតាមនាយកមន្ទីរកសិកម្ម និងបរិស្ថាន នៃខេត្តបាក់និញ របស់វៀតណាម បានឱ្យដឹងថា ខេត្តកំពុងពង្រីកតំបន់ផលិតកម្មសម្រាប់ដំណាំផ្លែឈើហូបផ្លែ សំខាន់ៗដូចជា ផ្លែគូលេន ផ្លែមៀន ក្រូចឃ្វិច ក្រូចថ្លុង ផ្លែប៉ោម និងផ្លែត្របែក ដែលដាំដុះក្រោមស្តង់ដារសុវត្ថិភាព រួមទាំងការអនុវត្តកសិកម្មល្អរបស់វៀតណាម និងការអនុវត្តកសិកម្មល្អរបស់សកលលោក ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គផងដែឬ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយមានគោលបំណងបង្កើតខ្សែសង្វាក់តម្លៃ ដែលផ្សារភ្ជាប់ទៅនឹងការតាមដានផលិតផល និងការធានាលក្ខខណ្ឌផលិតកម្ម សម្រាប់បំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ មន្ត្រីកសិកម្មវៀតណាម បានបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ខេត្តបាក់និញ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងហាណូយ មានគោលដៅពង្រីកផ្ទៃដីដាំដុះចម្ការផ្លែគូលេន រហូតដល់ទំហំ២៩,៨០០ហិកតា ដោយរំពឹងទទួលបានទិន្នផលចំនួន១៦០,០០០តោន។ ក្នុងចំណោមនេះ ផ្ទៃដីទំហំ១៧,៥០០ហិកតា នឹងត្រូវដាំដុះតាមស្តង់ដារកសិកម្មល្អរបស់វៀតណាម ដោយរំពឹងទទួលបានទិន្នផលចំនួន១២៥,០០០តោន។ ចំណែកតំបន់ផ្លែគូលេន ដែលមានវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អរបស់សកលលោក នឹងមានផ្ទៃដីទំហំ២៣៥ហិកតា និងតំបន់ដាំគូលេនសរីរាង្គនៅទំហំ១០ហិកតា។ អាជ្ញាធរខេត្តបាក់និញក៏កំពុងលើកកម្ពស់ពូជផ្លែឈើ ដែលមានតម្លៃខ្ពស់ ដូចជាទំពាំងបាយជូរព៌ណខ្មៅ និងទំពាំងបាយជូរព៌ណប្រផេះ ព្រមទាំងកំពុងពន្លឿនការអនុវត្តបច្ចេកវិទ្យាឌីជីថល សម្រាប់ជួយដល់កសិករផ្នែកការផលិត ការតាមដាន ការគ្រប់គ្រងលេខកូដចម្ការ កន្លែងវេចខ្ចប់ ការព្យាករណ៍សត្វល្អិត […]

