រដូវបុណ្យចូលឆ្នាំចិន-វៀតណាម តម្លៃផ្លែមៀនស្រស់អាចនឹងហក់ឡើងជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម

90522058_551758955445168_727816834333540352_n

ដោយ នៅ ស៊ីវុត្ថា

ភ្ហំពេញ៖ តម្លៃផ្លែមៀនស្រស់នៅកោះក្របី និងកោះអន្លង់ចិន  ខេត្តកណ្តាល អាចនឹងហក់ឡើងដល់ជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

លោក ពៅ តូច កសិករដាំផ្លែមៀននៅកោះក្របី បានប្រាប់ទូរទស្សន៍ ARDB ថា ការផ្គត់ផ្គង់ផ្លែមៀនសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ នឹងមានការខ្វះខាតច្រើនព្រោះការប្រមូលផលផ្លែមៀនក្នុងតំបន់ មានចំនួនតិចតួច បើធៀបនឹងឆ្នាំទៅ។

លោកពន្យល់ថា  ការប្រមូលផលផ្លែមានមៀនស្រស់មានចំនួនតិច ក៏ដោយសាដើមមៀនមួយចំនួនបានងាប់ ព្រោះតែទឹកជន់លិច កាលពីប៉ុន្មានឆ្នាំមុន ហើយបច្ចុប្បន្នកសិករផ្សេងទៀតកំពុងតែដាំដុះថ្មី បន្ថែម ដែលអាចនឹងទទួលបានផលក្នុងរយៈពេលពីរឬបីឆ្នាំទៀត ។

លោកសង្កត់ធ្ងន់ទៀតថា  តាមការរំពឹងទុករបស់លោក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ តម្លៃផ្លែមៀនស្រស់អាចនឹងកើនឡើងដល់ជាង៥០​ ០០០រៀលក្នុងមួយគីឡូក្រាម ព្រោះមានតម្រូវការច្រើន និងការខ្វះខាតការផ្គត់ផ្គង់ពីកសិករ ជាពិសេសពីតំបន់ដាំដុះទៅកាន់ទីផ្សារ។

បើតាមលោក ពៅ តូច, ការប្រមូលផលផ្លែមៀនមានពីរដូវកាល គឺនៅខែវស្សាគេហៅផ្លែមៀនតាមរដូវកាល។ ចំណែកខែប្រាំង គេហៅថា មៀនចន្លក់ ឬមៀនខុសរដូវ។ ចំពោះដើមមៀនខុសរដូវនេះ ងាយនឹងងាប់ បើសិនជាមានទឹកជនជោរច្រើនហួសប្រមាណ។

ចំណែកកសិករដាំមៀននៅកោះអន្លង់ចិន លោក កុល ដា ក៏បានទទួលស្គាល់ដែរថា តម្លៃផ្លែមៀនស្រស់សម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនៅពេលខាងមុខនេះ អាចនឹងកើនឡើងដល់ជាង៥០ ០០០រៀល ដោយសារតែមានតម្រូវការខ្ពស់ និងកង្វះខាតផ្លែមៀន។

លោកថ្លែងថា តម្លៃផ្លែមៀនបច្ចុប្បន្ន បើទិញនៅចម្ការ គឺមានតម្លៃប្រមាណ២៥ ០០០រៀល និងទិញនៅតាមផ្សារមានតម្លៃប្រមាណជាង៣០ ០០០រៀនល ហើយនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមកដល់ អាចនឹងកើនដល់ជាង៥០ ០០០រៀល។

ទាំងលោក កុល ដា និងលោក ពៅ តូច បានអះអាងស្រដៀងគ្នាថា កាលពីអឡុងចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ឆ្នាំ២០២៥ កន្លងមកនេះ  ផ្លែមៀនមានតម្លៃជាង៤០ ០០០រៀល ដោយសារការប្រមូលផលបានច្រើនគួរសម៕


image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

Artboard 1
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខេត្តកំពង់ស្ពឺថា ទុនរបស់ធនាគារ ARDB ជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន

ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ (ARDB) មានសារសំខាន់ជាច្រើន ជាពិសេស បានជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន តាមរយៈមុខរបរ ដែលបាននិងកំពុងដំណើរការក្នុងពេលសព្វថ្ងៃនេះ។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ មានទីតាំងនៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមទុនដែលទទួលបានពីធនាគារ ARDB លោកយកមកប្រើប្រាស់ទៅលើការទិញចំណី ទិញកូនមាន់ និងថ្នាំសម្រាប់ព្យាបាលមាន់ពេលមានជំងឺ ក្នុងទំហំទឹកប្រាក់តិចតួច តែក្រោយត្រូវការទុនបន្ថែមមួយចំនួនទៀត ស្របពេលបរិមាណមាន់ចិញ្ចឹមមានការកើនឡើង។ ទាក់ទងមុខរបរចិញ្ចឹមមាន់ ដូចនាពេលសព្វថ្ងៃនេះ លោកបានរំឭកថា បើកសិករមិនមានដើមទុនគ្រប់គ្រាន់ទេ មិនអាចឱ្យ មុខបរមួយនេះដំណើរការទៅរលូនបានឡើយ ដោយសារខ្វះទុនសម្រាប់ទិញជាចំណី ទិញកូនមាន់យកមកចិញ្ចឹម និងទិញថ្នាំសម្រាប់ព្យាបាល មាន់នៅពេលកើតមានជំងឺ។ ដោយឡែក មុខរបរចិញ្ចឹមមាន់របស់លោកនៅពេលទទួលបានទុនពីធនាគារ ARDBបានមួយរយៈកាលកន្លមក ឃើញជីវភាពគ្រួសារមានការរីកចម្រើន មានលទ្ធភាពបង្កើនការចិញ្ចឹមមាន់ បែបទំនើប និងមានសុវត្ថិភាពខ្ពស់។ លោក យឹម គឹមសាន បានចាប់ផ្តើមមុខរបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១១  រហូតដល់ឆ្នាំ២០២៥ […]

កាលវិភាគផ្សព្វផ្សាយ