News
News & ជាតិ

កសិករចិញ្ចឹមត្រីក្នុងតង់ អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីកាត់បន្ថយផលប៉ះពាល់
ដោយ ឡុង សារេត កំពត៖ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធីខេ ៨៨៨៨ បាននិងកំពុងផលិតត្រីសាច់នៅក្នុងតង់ និងផ្គត់ផ្គង់កូនត្រីអណ្តែងពូជមួយកន្លែងនៅស្រុកកំពង់ត្រាច ខេត្តកំពត បានអំពាវនាវទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យជួយទប់ស្កាត់ការនាំចូលត្រីមកពីប្រទេសជិតខាង ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើកសិករប្រកបមុខរបរចិញ្ចឹមត្រីនៅក្នុងស្រុក។ លោក កុយ ឃាំង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធីខេ បានឱ្យដឹងថា ផលប៉ះពាល់ពីការនាំចូលត្រី មកលើអ្នកចិញ្ចឹមត្រីក្នុងស្រុកចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ ។ តួយ៉ាងតម្លៃត្រីអណ្តែងកាលពីមុន មួយគីឡូក្រាមថ្លៃ៥ ៥០០រៀល ប៉ុន្តែបច្ចុប្បន្ននេះតម្លៃនៅសល់តែ៤ ០០០រៀល។ ការធ្លាក់តម្លៃត្រីក្នុងស្រុកអស់រយៈពេលច្រើនខែកន្លងទៅនេះ បានធ្វើឱ្យម្ចាស់កសិដ្ឋានក៏ដូចជាអ្នកចិញ្ចឹមត្រីនៅក្នុងតំបន់ពិបាកក្នុងការបន្តអាជីវកម្មរបស់ខ្លួន ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមត្រីខា្នតធំចំនួនបីកន្លែង បានផ្អាកអាជីវកម្មដោយសាររងការខាតបង់។ ដូច្នេះ លោកបានអំពាវនាវដល់រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ ក៏ដូចជារឹតបន្តឹងការនាំចូលត្រីមកពីខាងក្រៅប្រទេសដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក និងអំពាវនាវដល់ប្រជាជនឱ្យជួយគាំទ្រ និងប្រើប្រាស់ត្រីចិញ្ចឹមដោយកសិករក្នុងស្រុក មានប្រភពច្បាស់លាស់មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ បើតាមលោក កុយ ឃាំង, កសិដ្ឋានចិញ្ចឹមត្រីធីខេ បង្កើតឡើងនៅខែតុលា ឆ្នាំ២០២៥ មានគោលបំណងផលិតត្រីសាច់ទៅលើទីផ្សារ និងផ្គង់ផ្គង់កូនត្រីពូជជូនកសិករនៅក្នុងស្រុក។ នៅឆ្នាំ២០២៥ កសិដ្ឋានបានផ្គត់ផ្គង់កូនត្រីពូជក្នុងមួយខែបានចន្លោះពីមួយសែនទៅពីរសែនកូន តែចូលមកដល់បច្ចុប្បន្ននេះការផ្គត់ផ្គង់បានធ្លាក់ចុះមកនៅជាងមួយសែនកូនប៉ុណ្ណោះ។ ចំពោះការផ្គត់ផ្គង់ត្រីសាច់ នៅលើទីផ្សារក៏មានការធ្លាក់ចុះដូចគ្នាដែរ។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រី ធីខេ មានអាងសម្រាប់ចិញ្ចឹមត្រីចំនួន៣៥អាង […]
News & អន្តរជាតិ

ម៉ាឡេស៊ីជំរុញឱ្យកសិករចុះបញ្ជីទុរេនជាម៉ាកសម្គាល់ភូមិសាស្ត្រដំណាំ
គូឡាឡាំពួរ៖ អ្នកដាំទុរេននៅប្រទេសម៉ាឡេស៊ី ទទួលបានលើកទឹកចិត្តឱ្យចុះបញ្ជីពូជរបស់ដំណាំរបស់ខ្លួន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារអត្តសញ្ញាណផលិតផល និងពង្រឹងទីផ្សារឱ្យកាន់តែរឹងមាំ។ សំណើរឱ្យមានចុះបញ្ជីពូជទុរេននេះ ត្រូវបានរៀបចំឡើងដោយសាជីវកម្មការពារកម្មសិទ្ធិបញ្ញានៃប្រទេសម៉ាឡេស៊ី ដែលបានអំពាវនាវឱ្យសមាគមកសិករ អ្នកផលិត និងអាជ្ញាធរដែនដី ប្រឹងប្រែងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ពូជទុរេនណាមួយមានប្រភពនៅក្នុងតំបន់។ ម៉ាកសម្គាល់ភូមិសាស្ត្រ គឺបញ្ជាក់ពីផលិតផល ដែលមានដើមកំណើតពីទីតាំងជាក់លាក់មួយ រួមទាំងគុណភាព កេរ្តិ៍ឈ្មោះ ឬលក្ខណៈពិសេសរបស់ដំណាំ គឺត្រូវផ្សារភ្ជាប់ទៅនឹងតំបន់ជាក់ស្តែងតែម្តង។ លោក យុស្នីអេសា ស៊ីយ៉ាមីឡា យូសូហ្វ (Yusnieza Syarmila Yusoff) អគ្គនាយកនៃសាជីវកម្មការពារកម្មសិទ្ធិបញ្ញា ម៉ាឡេស៊ី បានមានប្រសាសន៍ថា “ការការពារម៉ាកសម្គាល់ភូមិសាស្ត្រអនុញ្ញាតឱ្យអ្នកផលិតពិតប្រាកដទទួលបានម៉ាកយីហោកាន់តែច្បាស់លាស់ និងការកំណត់តម្លៃពិសេសនៅលើទីផ្សារ ដោយសារតែអ្នកបរិភោគទទួលស្គាល់ភាពត្រឹមត្រូវ និងគុណភាពពិសេស ដែលផ្សាភ្ជាប់ទៅនឹងប្រភពភូមិសាស្ត្រជាក់លាក់ណាមួយ”។ យោងតាមសាជីវកម្មការពារកម្មសិទ្ធិបញ្ញានេះ រហូតមកដល់ពេលនេះពូជទុរេនចំនួនបួនត្រូវបានចុះបញ្ជីរួចរាល់ មានពូជ មូសាងឃីង (Musang King), ប្លែកថន (Black Thorn) ម៉ាលីក ពូឡៅ (Balik Pulau) និងពូជទុរេន នីយ៉េកាក់ (Nyekak) ដែលជាពូជទុរេនម៉ាឡេស៊ី ក្នុងចំណោម១២៨ពូជផ្សេងទៀត អាចត្រូវចុះបញ្ជីផងដែរ។ សមាជិកសភាម៉ាឡេស៊ីម្នាក់ […]
News & ជាតិ

គម្រោងវិនិយោគ៤៣ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៧៥២លានដុល្លារ ត្រូវបានចុះបញ្ជីនៅ CDC
ភ្នំពេញ៖គម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦ហើយនេះបើតយោងតាមសេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាម៉េរិក។ គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមករា ឆ្នាំ២០២៦ […]
News & ជាតិ

សមាគមស្វាយចន្ទីកម្ពុជាជួបពិភាក្សាជាមួយក្រុមហ៊ុនអារ៉ាប់រួម និងពង្រីកទំនាក់ទំនងជាមួយអ្នកទិញឥណ្ឌា
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយក្រុមហ៊ុននៅក្នុងប្រទេអារ៉ាប់រួម ដើម្បីពង្រឹងភាពជាដៃគូអន្តរជាតិ និងពង្រីកឱកាសទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ ក្រុមហ៊ុនអារ៉ាប់ ឈ្មោះ GREENWICH AFRI GENERAL TRADING FZ-LLC ដើម្បីស្វែងរកអ្នកប្រមូលទិញគួរឱ្យទុកចិត្ត និងមានបទពិសោធន៍ សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ ដែលមានគុណភាពខ្ពស់ពីអ្នកផ្គត់ផ្គង់ល្បីៗនៅក្នុងប្រទេសកម្ពុជា។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានទទួលស្គាល់ថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាច្រើនតែមានតម្លៃខ្ពស់ជាងគូប្រជែងបន្តិចបន្តួច។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា អ្នកទិញកំពុងបង្កើនការយកចិត្តទុកដាក់លើគុណភាព ជាជាងតម្លៃ។ លោកបានមានប្រសាសន៍ថា អ្នកទិញមិនព្រួយបារម្ភអំពីការហ៊ានថ្លៃខ្ពស់ជាងបន្តិចនោះទេ អ្វីដែលពួកគេចង់បាន គឺគ្រាប់ស្វាយចន្ទីលំដាប់ខ្ពស់ (Premium) សម្រាប់ទីផ្សារលំដាប់ខ្ពស់។ ការពង្រីកភាពជាដៃគូអន្តរជាតិឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងលើវិស័យស្វាយចន្ទីរបស់កម្ពុជា និងសក្តានុពលរបស់ខ្លួនក្នុងការផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ទៅកាន់ទីផ្សារពិភពលោក។ ក្រុមហ៊ុនខាងលើបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការងារជាមួយដៃគូ ដែលមានប្រវត្តិការងារច្បាស់លាស់ក្នុងឧស្សាហកម្មនេះ និងអាចធានាបានថា គ្រាប់ស្វាយចន្ទីមានគុណភាពស្របតាមស្តង់ដារតឹងរឹង។ អ្នកប្រមូលទិញ ដែលត្រូវបានជ្រើសរើស ក៏នឹងត្រូវទទួលខុសត្រូវលើការរៀបចំការដឹកជញ្ជូនគ្រាប់ស្វាយចន្ទីឆៅទៅកាន់ផែកម្ពុជា (FOB) រួចហើយបន្តទៅប្រទេសឥណ្ឌាសម្រាប់ធ្វើការកែច្នៃ។ លោក អួន ស៊ីឡុត បន្ថែមថា ក្រុមហ៊ុនអារ៉ាប់រួមមួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយដៃគូ ដែលផ្តល់អាទិភាពលើគុណភាព ភាពជឿជាក់ […]
News & អន្តរជាតិ

មន្រ្តីជំនាញណែនាំពលរដ្ឋកុំដុតជញ្ជ្រាំង ព្រោះប៉ះពាល់បរិស្ថាន តែត្រូវភ្ជួរលប់ដើម្បីដីមានជីជាតិល្អ
ភ្នំពេញ៖ ស្របពេលរដូវច្រូតកាត់រួចរាល់ និងរដូវក្តៅឈានមកដល់ដែរនោះ ក្រុមមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការព្រួយបារម្ភអំពីពលរដ្ឋដុតជញ្រ្ជាងស្រូវ ដែលមិនត្រឹមបង្កផលប៉ះពាល់ដល់គុណភាពដីទេ ថែមទាំងបង្កើតខ្យល់ពុលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដោយឡែកមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញពីផលប៉ះពាល់ដល់គុណភាពដីរបស់ប្រជាកសិករក្នុងការធ្វើស្រែផងដែរ។ គួរបញ្ជាក់ថា កាលពីដើមឡើយ ពលរដ្ឋជាច្រើនបានប្រកាន់យកការដុតជញ្រ្ជាំងនេះ ដោយគិតថា នឹងផ្តល់ជីជាតិតាមរយៈការដុតនេះ តែផ្ទុយគ្នាស្រឡះ ក្រោយមកមន្រ្តីជំនាញបានពន្យល់ថា ការដុតជញ្រ្ជាំងស្រូវតែងបង្កជះផលអាក្រក់ច្រើនមកវិញ ក្នុងនេះរួមមានទាំងបង្កការប៉ះពាល់ដល់គុណភាពដី បំផ្លាញសត្វល្អិត និងអាក្រក់ធ្ងន់ធ្ងរជាងនេះ គឺបង្កការប៉ះពាល់ដល់បរិស្ថាន បង្កឱ្យមានផ្សែងពុលថែមទៀត។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ប្រាប់ដោយពន្យល់ណែនាំកុំឱ្យពលរដ្ឋដុតជញ្រ្ជាំងស្រូវក្រោយពេលច្រូតកាត់ ដោយសារវាបង្កផលប៉ះពាល់ច្រើនទាំងវិស័យបរិស្ថានក៏ដូចជាវិស័យកសិកម្មផ្ទាល់របស់បងប្អូនកសិករតែម្តង។ អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងដូច្នេះថា “ត្រូវបញ្ឈប់ការដុតជញ្ជ្រាំង និងសំណល់ដំណាំដើម្បីកាត់បន្ថយការកើនឡើងនូវកំហាប់ភាគល្អិតពុល PM2.5 សំដៅរួមគ្នាថែរក្សាគុណភាពខ្យល់ឱ្យកាន់តែស្អាតសម្រាប់យើងទាំងអស់គ្នា”។ ដោយឡែក លោក ស៊ន សារី មន្រ្តីកសិកម្មឃុំត្រពាំងស្តៅ […]
News & អន្តរជាតិ

កោះហៃណានប្រទេសចិននាំចូលផ្លែដូង៥៩២,០០០តោន ក្នុងឆ្នាំ២០២៥
ហៃណាន៖ យោងតាមអាជ្ញាធរគយចិនប្រចាំក្រុងហៃគូ (Haikou Customs) បានឱ្យដឹងថា ខេត្តហៃណាន (Hainan) របស់ប្រទេសចិន បាននាំចូលផ្លែដូងចំនួន៥៩២ ០០០តោន តាមរយៈកំពង់ផែរបស់ខ្លួន ក្នុងឆ្នាំ២០២៥ ដោយកើនឡើង ១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលបានធ្វើឱ្យកោះហៃណាន គឺជាខេត្តនាំចូលផ្លែដូងមុនគេបង្អស់របស់ប្រទេសចិន។ ការនាំចូលផ្លែដូងពីប្រទេសឥណ្ឌូណេស៊ី បានឈានដល់បរិមាណ៥១៦ ០០០តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើង ៣៤,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលស្មើនឹង៨៧,២ភាគរយ នៃការនាំចូលផ្លែដូងសរុបរបស់ខេត្តហៃណាន ចំណែកបរិមាណនាំចូលពីប្រទេសហ្វីលីពីន ក៏បានកើនឡើងផងដែរ នៅក្នុងអំឡុងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរគយចិន បានបង្ហាញថា ការកើនឡើងនៃការនាំចូលផ្លែដូងបានផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ ក្រោមក្របខ័ណ្ឌកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលកំពុងគាំទ្រដល់ការអភិវឌ្ឍវិស័យដូងក្នុងស្រុក ប៉ុន្តែជះផលប៉ះពាល់ដល់រយៈពេល និងថ្លៃដឹកជញ្ជូន។ អាជ្ញាធរគយចិនបានដាក់ចេញនូវវិធានការជួយសម្រួលដល់ការនាំចូលផ្លែដូង រួមទាំងការប្រកាសជាមុន និងការត្រួតពិនិត្យតាមពេលកំណត់ទុកមុន។ ជំហានទាំងនេះបានកាត់បន្ថយនីតិវិធីប្រកាសមុខទំនិញ និងកាត់បន្ថយពេលវេលារវាងការមកដល់របស់ផ្លែដូង និងការរៀបចំផលិតកែច្នៃ។ ភ្នាក់ងារគយប្រចាំនៅក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក បាននិយាយថា ពេលវេលាជាអ្នកកំណត់ដោយផ្ទាល់នូវការប្រកួតប្រជែងផលិតផល។ ឥឡូវនេះ ការនាំចូលផ្លែដូងត្រូវចំណាយពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ គិតចាប់ពីពេលទំនិញចូលមកចំណតរហូតដល់ដំណើរកាតផលិត។ ចំណែកវិធានការអនុគ្រោះពន្ធនាំចូលតាមកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ក៏បានប៉ះពាល់ដល់ប្រតិបត្តិការកែច្នៃផ្លែដូងផងដែរ។ សហគ្រាសក្នុងស្រុកអាចនាំចូលឧបករណ៍ផលិតកម្ម ក្រោមការអត្រាពន្ធសូន្យ ដោយកាត់បន្ថយការចំណាយដើមទុន និងការចំណាយលើប្រតិបត្តិការ។ នៅឆ្នាំ២០២៥ […]
News & ជាតិ

តម្រូវការជ្រូកនៅរដូវចូលឆ្នាំចិន-វៀតណាម ចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេថា តម្រូវការជ្រូវខ្វៃ និងជ្រូកកាប់សាច់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងម្ចាស់កសិដ្ឋានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ លោក ស្រ៊ុន ពៅ បន្ថែមថា ទាំងកសិករ និងទាំងម្ចាស់កសិដ្ឋាន បានសារទរចំពោះការកើនឡើងនៃតម្លៃជ្រូករស់ កើនឡើងជាង១០ ០០០រៀល ក្នុងមួយគីឡូក្រាមនៅមុនចូលឆ្នាំចូលឆ្នាំចិន-វៀតណាមនេះ ព្រោះពួកគាត់បានខាតបង់អស់ច្រើនឆ្នាំមកហើយ។ បើតម្លៃនេះ នៅថេរបន្តទៀត ពួកគាត់នឹងបន្តចិញ្ចឹមទៀត។ ទោះបីតម្លៃជ្រូករស់បានកើនឡើងថ្លៃខ្ពស់ក៏ដោយ ក៏ប៉ុន្តែលោកថា តម្លៃនេះពុំទាន់អាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយទេ ព្រោះកសិករបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ក្នុងអំឡុងពេលជ្រូកជួបវិបត្តិជំងឺ និងតម្លៃធ្លាក់ចុះនាពេលកន្លងទៅ។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជាត្រូវការជ្រូករស់ប្រមាណ៩ ០០០ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាម ក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់។ កសិករម្នាក់ក្នុងចំណោមកសិករដែលជាអ្នកចិញ្ចឹមជ្រូកផ្គត់ផ្តគ់ទីផ្សារ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកភ្នំវល្លិ ក្នុងខេត្តកំពត លោកស្រី ម៉ន ម៉ារិនី បានប្រាប់ទូរទស្សន៍ ARDBថា តម្រូវការជ្រូកនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម គឺមានកំណើនខ្ពស់ ព្រោះគេយកទៅខ្វៃសម្រាប់ទុកសែន និងកាប់សាច់លក់។ លោកស្រីបន្ថែមថា ជ្រូករបស់លោកស្រីត្រូវបានទទួលការបញ្ជាទិញពីឈ្មួញកណ្តាល អស់ហើយនៅមុនពេលចូលឆ្នាំប្រពៃណីចិន-វៀតណាមឈានចូលមកកដល់ ដើម្បីត្រៀមយកទៅខ្វៃសម្រាប់សែន និងកាប់សាច់លក់ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីកំពុងបង្កាត់ពូជចេកព្រៃ ដើម្បីសុវត្ថិភាពស្បៀងអាហារ
ហ្សាការតា៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងតែដឹកនាំគម្រោងស្រាវជ្រាវរួមមួយ ស្តីពីការបង្កាត់ពូជចេកព្រៃ ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារជាតិ និងពិភពលោក។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មហ្សែនរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី រ៉ាទីស អាស្មាណា នីងរ៉ុម (Ratih Asmana Ningrum) បានពន្យល់ថា ដំណាំចេក គឺជាទំនិញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងទូទាំងទ្វីបអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ ការដំណាំចេកប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរពីជំងឺរលួយឫស និងជំងឺក្រឹន ដែលរីករាលដាលតាមរយៈសត្វល្អិតចង្រៃ។ លោកស្រិបាននិយាយថា ពូជចេក ដែលធន់នឹងសត្វល្អិត និងជំងឺ គឺជាដំណោះស្រាយរយៈពេលវែងប្រកបដោយនិរន្តរភាពបំផុត។ លោកស្រីបានកត់សម្គាល់ថា ភ្នាក់ងារបង្កជំងឺ ហ្វូស្សារៀម (Fusarium) ដែលឆ្លងតាមដីមានការលំបាកក្នុងការគ្រប់គ្រង ព្រោះវាអាចបន្តកើតមានក្នុងរយៈពេលយូរ។ ចេកព្រៃដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបានគេជឿថា ជាបុព្វបុរសនៃពូជចេកស្រុកផ្តល់នូវធនធានហ្សែនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍពូជចេកធន់នឹងជំងឺ។ ការស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី ផ្តោតលើការប្រមូល និងកំណត់លក្ខណៈប្លាស្មាបន្តពូជចេកព្រៃ ដើម្បីកំណត់លក្ខណៈធន់ និងលក្ខណៈមានប្រយោជន៍ផ្សេងទៀត។ ការរកឃើញទាំងនេះ នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍជីនណូថាយ (Genotypes) ដែលមានភាពធន់នឹងជំងឺរលួសឫស និងជំងឺក្រឹន ដែលអាចបម្រើជាមេជីវិត សម្រាប់បង្កើតពូជចេកថ្មី។ ពូជទាំងនោះនឹងត្រូវចែកចាយតាមរយៈដៃគូអន្តរជាតិ ដូចជាវិទ្យាស្ថានកសិកម្មត្រូពិចអន្តរជាតិ (International […]
News & ជាតិ

សត្វផ្សោតក្បាលត្រឡោកមួយក្បាលត្រូវគេប្រទះឃើញងាប់ ដោយជាប់សំណាញ់នៅកោះអាចម៍សេះ
កែប៖ យោងបើតាមអង្គការអភិរក្សសមុទ្រកម្ពុជា(Marine Conservation Cambodia) បានឱ្យដឹងថា សត្វផ្សោតក្បាលត្រឡោកមួយក្បាល ដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញងាប់នៅតំបន់កោះអាចម៍សេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងកែប ខេត្តកែប។ ក្នុងសេចក្តីរាយការណ៍ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអភិរក្សសមុទ្រកម្ពុជាឱ្យដឹងថា “កាលពីសប្តាហ៍មុន ខណៈពេលក្រុមការងាររបស់យើងកំពុងធ្វើដំណើរត្រឡប់មកកោះអាចម៍សេះ យើងបានប្រទះឃើញសាកសពផ្សោតក្បាលត្រឡោកញី (Irrawaddy Dolphin) វ័យជំទង់មួយក្បាលអណ្តែតលើផ្ទៃសមុទ្រ”។ អង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងបន្ថែមថា សាកសពផ្សោតត្រូវបានគេនាំមកកាន់កោះអាចម៍សេះ ដើម្បីធ្វើកោសលវិច័យដោយអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វសមុទ្ររបស់អង្គការអភិរក្សសមុទ្រកម្ពុជា។ ដោយសារតែមានសំណល់សំណាញ់នៅជាប់នឹងកន្ទុយរបស់វា និងមានស្នាមបង្ហាញពីការជាប់សំណាញ់ មូលហេតុនៃការងាប់ត្រូវបានកំណត់ថា បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។ អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា “ចំពោះករណីនេះត្រូវបានកត់ត្រា និងរាយការណ៍ជូនទៅកាន់រដ្ឋបាលជលផលរួចរាល់ហើយ។ តាមរយៈការបង្ហោះនេះ យើងក៏ចង់លើកកម្ពស់ការយល់ដឹងអំពីការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានឡើងទៅលើសត្វសមុទ្រ ជាពិសេសសំណាញ់ ឬឧបករណ៍នេសាទ ដែលត្រូវបានបោះបង់ចោល ឬមិនមានការត្រួតពិនិត្យ”។ គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោកត្រូវបានអ្នកជំនាញរកឃើញនូវទីជម្រកពីរខុសគ្នារវាងដែនទឹកសមុទ្រ និងទឹកសាប ហើយមានរូបរាងប្រហាក់ប្រហែលគ្នា។ ប្រវែងដងខ្លួនកូនផ្សោតទើបកើតមានពី៩០-១០០សង់ទីម៉ែត្រ រហូតពេលពេញវ័យប្រវែងពី២,៣២ ទៅ២,៧៥ម៉ែត្រ និងកូនទើបកើតមានទម្ងន់ពី១០ ទៅ១២គីឡូក្រាម នៅពេលពេញវ័យមានទម្ងន់រហូត១៣០គីឡូក្រាម។ សត្វផ្សោតប្រភេទនេះ វាគ្មានចំពុះទេ ក្បាលមាំរាងមូល ចំណែកព្រុយខ្នងមានទម្រង់ផ្សេងៗគ្នា។ ចំណែកផ្នែកខាងខ្នង […]
News & ជាតិ

អ្នកចិញ្ចឹមជ្រូកក្នុងស្រុកសប្បាយរីករាយពេលលក់បានថ្លៃ ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម
ដោយ ឡុង សារេត ភ្នំពេញ៖ នៅក្នុងរដូវកាលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ជនជាតិចិន-វៀតណាមក្នុងឆ្នាំ២០២៦នេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុកសង្កេតឃើញថា អ្នកចិញ្ចឹមជ្រូកមានការសប្បាយរីករាយនៅពេលលក់សត្វចិញ្ចឹមរបស់ខ្លួនបានថ្លៃជាងពេលធម្មតា។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា “យើងឃើញថា តម្រូវការជ្រូករស់នៅក្នុងរដូវកាលចូលឆ្នាំចិន-វៀតណាមនេះ ជាពេលវេលាមួយ ដែលកសិករប្រកបមុខរបរចិញ្ចឹមសត្វ ពិសេសអ្នកចិញ្ចឹមជ្រូកមានការសប្បាយរីករាយ ពីព្រោះមានតម្រូវការជ្រូករស់កើនឡើងខ្ពស់”។ លោកបន្តទៀតថា នៅរដូវចូលឆ្នាំចិននេះ ពិតជាមានតម្រូវការជ្រូករស់កើនឡើងច្រើនគួរសម ទាំងការបញ្ជាទិញជ្រូកខ្វៃ ជ្រូកធំ បានធ្វើឱ្យតម្លៃជ្រូករស់កើនឡើងផងដែរ។ តួយ៉ាងនៅដើមឆ្នាំ២០២៦មកនេះ តម្លៃជ្រូករស់របស់កសិករចាប់ផ្តើមហក់ឡើងជាសន្សឹមៗ បើប្រៀបធៀប និងពេលដូចគ្នា ឆ្នាំ២០២៥។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមខាងលើ កសិករចិញ្ចឹមជ្រូក មិនសម្រាប់តែផ្គត់ផ្គង់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាមទេ។ បានន័យថា សម្រាប់ឆ្លើយតបតម្រូវការនៅទូទាំងប្រទេស ក្នុងមួយថ្ងៃមានប្រមាណ១០ ០០០ក្បាល ប៉ុន្តែចូលមកដល់ជិតបុណ្យចូលឆ្នាំចិននេះ តម្រូវការជ្រូករស់អាចកើនដល់១២ ០០០ក្បាល។ ដូច្នេះទើបធ្វើឱ្យតម្លៃជ្រូករស់ឡើងថ្លៃដល់ជាង១០ ០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែក្រោយពីបុណ្យចូលឆ្នាំចិនបានបញ្ចប់ តម្លៃជ្រូកនឹងធ្លាក់មកវិញ ចន្លោះពី៩ ០០០រៀល ទៅ១០ ០០០រៀល។ លោក លី ឡាវីល បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សានៃសមាគមអ្នកចិញ្ចឹមសត្វ គឺលោកចង់ឱ្យវិស័យចិញ្ចឹមសត្វមានការរីកចម្រើន ហើយចង់ឃើញប្រជាពលរដ្ឋរស់នៅក្នុងប្រទេសជួយគាំទ្រ […]
News & ជាតិ

សហគមន៍កសិកម្មស្ពឺ ត្រៀមកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖ ក្រោមការគាំទ្រពីអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) តាមរយៈស្ថានទូតតួកគីយេប្រចាំកម្ពុជា សហគមន៍កសិកម្មស្ពឺ ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងត្រៀមចាប់ផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចូលទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី។ លោក លី រ៉សាត អ្នកគ្រប់គ្រងសហគមន៍កសិកម្មស្ពឺ បានប្រាប់ទូរទស្សន៍ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បន្ទាប់ពីទទួលបានជំនួយគាំទ្រពីគម្រោង TIKA សហគមន៍កំពុងធ្វើការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីវាយតម្លៃលើគុណភាព និងបរិមាណផលិត មុននឹងដាក់ចូលទីផ្សារជាផ្លូវការ។ លោកបានបន្ថែមថា បន្ទាប់ពីការសាកល្បងទទួលបានជោគជ័យពេញលេញ សហគមន៍នឹងចាប់ផ្តើមផលិតជាផ្លូវការ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីពីសមាជិកសហគមន៍ តាមកញ្ចប់ថវិកា និងបរិមាណដែលបានកំណត់។ ទោះជាយ៉ាងណា នៅពេលនេះ ថ្នាក់ដឹកនាំសហគមន៍មិនទាន់កំណត់ច្បាស់លាស់អំពីថវិកា និងទិសដៅនៃការប្រមូលទិញនៅឡើយទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលមកទល់ពេលនេះ ទើបអាចកែច្នៃបានប្រមាណមួយតោនប៉ុណ្ណោះ។ បើតាមលោក លី រ៉សាត, គម្រោង TIKA ក្រោមប្រធានបទ “ពង្រឹងសមត្ថភាពសហករណ៍កសិកម្មតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា” និងជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្ត្រីក្រីក្រ […]
News & អន្តរជាតិ

ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីនកើនឡើង១៤ភាគរយ នៅឆ្នាំ២០២៥
ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រទេសហ្វីលីពីនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រជាតម្រូវការខ្ពស់ពីទីផ្សារប្រទេសចិន។ អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន បានឈានដល់បរិមាណ៧៧៥ ០២៨តោន កាលពីឆ្នាំ២០២៥ គឺកើនឡើងជិត១៤ភាគរយ ពីបិរមាណ៦៨២ ៣៨៣តោន ក្នុងឆ្នាំ២០២៤។ ការកើនឡើងដែលបានព្យាករណ៍នេះ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេលប្រាំបួនខែដំបូង រហូតដល់ខែកញ្ញា ដែលបង្ហាញថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសចិន បានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ផ្លេម្នាស់ហ្វីលីពីន ដោយការនាំចូលកើនឡើង ស្របពេលអ្នកប្រើប្រាស់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការទិញផ្លែម្នាស់ដាំក្នុងត្រូពិច។ អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តម្រូវការគឺខ្លាំង ជាពិសេសសម្រាប់ផ្លែម្នាស់ពូជ អឹមឌីធូ (MD2) ដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់ខ្ពង់រាបនៃកោះមីនដាណាវ ប្រទេសហ្វីលីពីន។ អង្គការដដែលនេះបាននិយាយថា “កំណើននៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះទាក់ទងនឹងអាកាសធាតុមិនអំណោយផលនៅក្នុងផលិតកម្មម្នាស់ក្នុងស្រុករបស់ចិន ដែលបណ្តាលឱ្យមានទិន្នផលទាប និងមានគុណភាពអន់”។ ចំណែកប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏បានបន្តស្រូបយកបរិមាណផ្លែម្នាស់របស់ហ្វីលីពីនប្រមាណ៣៦ភាគរយ និង១៣ភាគរយនៃការនាំចេញសរុបផងដែរ។ ផ្អែកលើទិន្នន័យបឋម អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសជប៉ុននឹងកើនឡើង២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ តម្លៃនាំចេញជាមធ្យមរបស់ផ្លែម្នាស់ហ្វីលីពីន […]
