ប្រទេសតូចៗ១៤ បង្កើតក្រុមថ្មីសម្រាប់គាំទ្រពាណិជ្ជកម្មសេរី និងយុត្តិធម៌របស់ខ្លួន នៅក្នុងពាណិជ្ជកម្មពិភពលោក

infographic_port_focus_port_of_dalian_mini_1280_800_84_s_c1

សិង្ហបុរី៖ ប្រទេសតូចៗ១៤ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាបង្កើតភាពជាដៃគូថ្មី នៅក្នុងប្រទេសសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ចំពេលមានភាពតានតឹងចំពោះប្រព័ន្ធពាណិជ្ជកម្មប្រកាន់ច្បាប់តឹងតែងពេក។​

សមាជិកផ្សេងទៀតនៃភាពជាដៃគូ «អនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម The Future Investment and Trade» ដែលបានចាប់ផ្តើមនៅក្នុងប្រទេសសិង្ហបុរី តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសតូចៗទាំង១៤ រួមមានប្រទេសប្រ៊ុយណេ ឈីលី កូស្តារីកា អ៊ីស្លង់ លីចតេនស្ទីន ម៉ារ៉ុក នូវែលសេឡង់ ន័រវែស ប៉ាណាម៉ា រវ៉ាន់ដា ស្វីស អារ៉ាប់រួម និងប្រទេសអ៊ុយរូហ្គាយ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ហ្គាន គឹមយ៉ុង (Gan Kim Yong) ដែលតំណាងឱ្យប្រទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា ភាពជាដៃគូឆ្លុះបញ្ចាំងពីគោលបំណងរួមរបស់ប្រទេសជាសមាជិក ដើម្បីគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់ និងដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងសង្ឃឹមថា ភាពជាដៃគូអនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម នឹងក្លាយជាកត្តាជំរុញឱ្យមានការច្នៃប្រឌិត ដែលអាចពង្រីកដល់កម្រិតពហុភាគី ដើម្បីពង្រឹងអង្គការពាណិជ្ជកម្មពិភពលោក។ ប្រទេសសិង្ហបុរីនឹងបន្តធ្វើការជាមួយដៃគូរបស់យើង ដើម្បីធានាថា សេដ្ឋកិច្ចរបស់យើងនៅតែបើកចំហ មានទំនាក់ទំនង និងត្រៀមខ្លួនជាស្រេចនាពេលអនាគត»។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បាននិយាយថា គំនិតផ្តួចផ្តើមថ្មីរបស់ដៃគូទាំង១៤ប្រទេស បានកើតឡើងស្របគ្នានឹងការអភិវឌ្ឍន៍ថ្មីៗនៅក្នុងពាណិជ្ជកម្មពិភពលោក ដែលពឹងផ្អែកលើប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ ហើយគំរាមកំហែងដល់ចំណែកទីផ្សារ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

ក្រុមអ្នកសង្កេតការណ៍សេដ្ឋកិច្ច បាននិយាយថា គោលនយោបាយពន្ធគយបិទបើកៗរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលប្រុងបង្អាក់ពាណិជ្ជកម្មពិភពលោក និងជាប់គាំងផ្នែកកំណើនសេដ្ឋកិច្ច ជាពិសេសសម្រាប់សេដ្ឋកិច្ចតូចតាច និងបើកចំហ។

នៅក្នុងពិធីចាប់ផ្តើមបង្កើតក្រុមអនាគតនៃភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្ម ដែលមានការចូលរួមពីអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសជាដៃគូទាំង១៤បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយកំណត់ពីគោលបំណង គោលការណ៍ និងអាទិភាពរបស់ភាពជាដៃគូ។

សេចក្តីថ្លៃងការណ៍នេះឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់ដៃគូលើពាណិជ្ជកម្មអន្តរជាតិ និងតួនាទីរបស់វា ក្នុងការជំរុញវិបុលភាព អនុញ្ញាតឱ្យមានកំណើន និងការបង្កើតថ្មី និងការកសាងភាពធន់នឹងវិបត្តិសេដ្ឋកិច្ច។​

ប្រទេសសមាជិកបានយល់ស្របថា ស្ថាប័ននេះនឹងបម្រើជាវេទិកាដ៏រហ័សរហួន និងក្រៅផ្លូវការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងដៃគូឯកជន និងសាធារណៈ និងជំរុញគំនិតផ្តួចផ្តើមថ្មី ដែលជួយដោះស្រាយបញ្ហាប្រឈម និងឱកាស នៅក្នុងកត្តាបីយ៉ាង គឺភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់  ការសម្របសម្រួលការវិនិយោគ  របាំងមិនមែនពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម។

វេទិការអនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម ក៏នឹងដើរតួជាអ្នកផ្តល់លទ្ធភាពឱ្យបច្ចេកវិទ្យាពាណិជ្ជកម្មផងដែរ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសង្ហបុរី បាននិយាយថា សិង្ហបុរីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីភាពជាដៃគូ អនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម នៅខាងក្រៅវេទិកាសេដ្ឋកិច្ចថ្មី ដែលគ្រោងរៀបចំឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីនៃវេទិកាអនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម បានយល់ព្រមធ្វើការរួមគ្នាឆ្ពោះទៅរកការអនុម័តគំនិតផ្តួចផ្តើមជាក់ស្តែង ដែលនឹងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំក្នុងខែវិច្ឆិកាខាងនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសសមាជិកទាំង១៤ បានបញ្ជាក់ថា «ភាពជាដៃគូសម្រាប់វេទិកាអនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងផ្អែកលើគោលការណ៍ សំដៅយកឈ្នះលើរបៀបវារៈពាណិជ្ជកម្ម ដោះស្រាយបញ្ហាប្រឈម និងឱកាសថ្មីៗក្នុងពាណិជ្ជកម្ម និងការវិនិយោគ និងជំរុញការសន្ទនារវាងភាគីពាក់ព័ន្ធសាធារណៈ និងឯកជន»។

ប្រទេសសមាជិក បាននិយាយថា «ភាពជាដៃគូសម្រាប់វេទិកាអនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម នឹងធ្វើជាជើងឯកពាណិជ្ជកម្មបើកចំហ និងយុត្តិធម៌ ដូច្នេះប្រទេសទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីការបង្កើនសន្តិសុខសេដ្ឋកិច្ច និងឱកាសការងារ»។

ប្រទេសសមាជិកស្ថាបនិកនឹងរួមគ្នាដើម្បីបង្កើតគំនិតផ្តួចផ្តើមតម្រង់ទិសដំណោះស្រាយ ដើម្បីពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ ហើយនឹងខិតខំពង្រីកឥទ្ធិពលរួមរបស់សមាជិកនៅលើឆាកអន្តរជាតិ។

នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃវេទិកា អនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម គ្រោងនឹងអញ្ជើញប្រទេសផ្សេងទៀត ដែលចាប់អារម្មណ៍ចំពោះគោលបំណងរបស់ខ្លួន និងមានបំណងរក្សាគោលការណ៍របស់ខ្លួនឱ្យចូលរួម ដោយធានាថា គំនិតផ្តួចផ្តើមនេះនៅតែរួមបញ្ចូល ភាពរហ័សរហួន និងអាចសម្របខ្លួនទៅនឹងទិដ្ឋភាពពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

គំនិតផ្តួចផ្តើមនេះ គឺស្របតាមផែនការរបស់សិង្ហបុរី ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេស ដែលមានគំនិតដូចគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារពន្ធរបស់សហរដ្ឋអាម៉េរិក ទៅលើពាណិជ្ជកម្មពិភពលោក។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ហ្គាន គឹមយ៉ុង បាននិយាយថា «ប្រទេសតូចៗ និងមធ្យម ដូចជាពួកយើង ដែលពឹងផ្អែកលើវិស័យអាចព្យាករណ៍មុន ដោយបើកចំហ ស្មើភាព និងការអភិវឌ្ឍ នឹងរងផលប៉ះពាល់ខ្លាំងមុនគេ ប៉ុន្តែយើងមានទីភ្នាក់ងារ។ យើងជាអ្នករវៀសរវៃ និងរហ័សរហួន អាចដើរតួនាទីសំខាន់ជាអ្នកស្វែងរកផ្លូវ ជាអ្នកសាងសង់ស្ពាន និងជាអ្នកតស៊ូមតិសម្រាប់ប្រព័ន្ធបើកចំហ យុត្តិធម៌ និងសមស្របសម្រាប់ពេលអនាគត»។

លោកបានបញ្ជាក់បន្ថែមថា ភាពជាដៃគូនឹងចាប់ផ្តើមជាមួយនឹងគំនិតផ្តួចផ្តើមជាក់ស្តែងដើម្បីឆ្លងកាត់ បរិយាកាសសកលលោកដ៏ស្មុគស្មាញ និងឌីជីថលកាន់តែខ្លាំងឡើង។

ចំណែករដ្ឋមន្ត្រីពាណិជ្ជកម្ម និងវិនិយោគប្រទេសនូវែលសេឡង់ ថត់ ម៉ាកក្លេ (Todd McClay) បានមានប្រសាសន៍ថា ការពិភាក្សាស្តីពីការបង្កើតភាពជាដៃគូបានចាប់ផ្តើមកាលពី១២ខែមុនក្នុងចំណោមប្រទេសចំនួនបួន រួមមាន នូវែលសេឡង់ សិង្ហបុរី អេមីរ៉ាតអារ៉ាប់រួម និងប្រទេសស្វីស ដែលបានឈានដល់កិច្ចព្រមព្រៀងក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទាំងបួន នៅក្នុងប្រទេសស្វីស កាលពីខែឧសភា ឆ្នាំ២០២៥នេះ។

លោកបានមានប្រសាសន៍ដូច្នេះថា «យើងជាក្រុមនៃប្រជាជាតិដែលពឹងផ្អែកលើពាណិជ្ជកម្មទំហំតូច និងមធ្យមបានកំណត់ថានឹងចាត់វិធានការយ៉ាងសកម្មក្នុងការបើកទីផ្សារ ការទាក់ទាញការវិនិយោគ និងការដករបាំងចេញ។​ ការងារមួយក្នុងចំណោមការងារបួនរបស់នូវែលសេឡង់ គឺពឹងផ្អែកលើពាណិជ្ជកម្ម។ វាពិតជារឿងសំខាន់ណាស់ ដែលយើងត្រូវតែប្រញាប់ប្រញាល់ និងបង្កើតឱកាសថ្មីៗថែមទៀត។ ភាពជាដៃគូនេះនឹងជួយធានាថា ក្រុមហ៊ុនរបស់យើងស្ថិតក្នុងចំណុចល្អក្នុងការប្រកួតប្រជែង និងទទួលបានជោគជ័យ ហើយនឹងរួមចំណែកដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការបង្កើនតម្លៃនៃការនាំចេញទ្វេដងក្នុងរយៈពេល១០ឆ្នាំ»៕


IMG_5430
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីពីនិត្យមើលបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕

IMG_5627
អគ្គនាយកធនាគារ ARDB ណែនាំកសិករនៅស្រុកឆែប ខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិន មុនម្រេចចិត្តដាំដំណាំអ្វីមួយ

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជាការគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ,តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនេះថា គោលបំណងសំខាន់នៃការជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករ មិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។​ ជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុងមួយហិកតាបានផលប៉ុន្មាន ហើយទិន្នផលរំពឹងទុកបានប៉ុន្មាន […]

777
ម្រេចកំពត​ប្រមាណ​៨០ភាគរយ​ត្រូវបាននាំចេញ​ទៅទីផ្សាពិភពលោក​ ខណៈតម្លៃនៅតែលក់បាន​​ខ្ពស់មិនប្រែប្រួល​

ដោយ ឡុង សារេត កំពត​៖ ប្រធាន​សមាគម​លើកកកម្ពស់ម្រេចកំពត​បានឱ្យដឹង​ថា​ ម្រេចកំពត​​ជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ប្រចាំខេត្ត​កំពត​ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារពិភពលោក​ប្រមាណ​៨០ភាគរយ ក្នុងចំណោមទិន្នផល​សរុប​ប្រមាណ​១២០តោន​ ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបាន​ថ្លៃខ្ពស់​មិនប្រែប្រួល ឬធ្លាក់ចុះ​ដូចកសិផល​សក្តានុពល​របស់កម្ពុជា​ផ្សេងទៀត​។​ លោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់ម្រេចកំពត​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សមាគម​មានសមាជិកដែលកសិករដាំម្រេច​មានចំនួន​៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិត​ម្រេចប្រមាណ​២០០ហិកតា ដែលក្នុងមួយឆ្នាំ​អាចប្រមូលផលបាន​ពី​១១០ ទៅ​១២០តោន​។​ លោកលើកឡើង​ថា ​​ទៅ​ជាទូទៅ​ និងយោង​ទៅ​តាមសៀវភៅបន្ទុក​របស់ម្រេចកំពត កសិករ​ចាប់ផ្តើម​ប្រមូលផលម្រេច​​ពីខែមករា​ រហូតដល់ខែ​មិថុនា ឬកក្កដា​​។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ​ ដោយសារ​អាកាសធាតុមានការ​ប្រែប្រួល​ធ្វើឱ្យ​​ដំណាំម្រេចត្រូវបាន​ពន្យាពេល ដូច្នេះការប្រមូលផល​អាចបញ្ចប់នៅខែសីហានេះ​។​ ទន្ទឹមនឹង​ការប្រមូលផលម្រេចនៅឆ្នាំ​២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់​ម្រេចកំពត​ បាន​គូសបញ្ជាក់ថា ក្នុង​​បរិមាណ​ម្រេចកំពត​មួយឆ្នាំ ​ដែល​កសិករ​ផលិតបាន​ពី១១០ ទៅ​១២០តោន។ ចំណែក​ប្រមាណ​៨០ភាគរយ ដែលក្រុមហ៊ុន​ទិញ​ពីកសិករ ត្រូវ​បាន​នាំចេញទៅទីផ្សារ​សហភាពអឺរ៉ុប​៧០ភាគរយ និង១០ភាគរយផ្សេងទៀត​នាំទៅ​សហរដ្ឋអាម៉េរិក និងទីផ្សារបណ្តា​ប្រទេសផ្សេងទៀតនៅលើពិភពលោក។​ លោកបន្តថា ​​តម្លៃម្រេចក្រុមហ៊ុន​ឱ្យតម្លៃផ្សេងៗគ្នា​ ប៉ុន្តែមាន​ក្រុមហ៊ុនមួយចំនួន​ឯកភាពក្នុងការទិញ​ទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ​២៣ដុល្លារ​,ម្រេចក្រហមតម្លៃ​៣០ ទៅ​៣៣ដុល្លារ និងម្រេច​សតម្លៃ​៣៤ ទៅ​៣៥ដុល្លារ​។ ​ទាក់ទងនិងដំណាំម្រេច​កំពត​នេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម​ […]

photo_2026-08-11_20-07-09
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ