News & អន្តរជាតិ
image_2026-04-23_09-01-06
កាហ្សាក់ស្ថានពិចារណាហាមនាំចូលស៊ុតបក្សីពីក្រៅប្រទេស ដើម្បីការពារទីផ្សារក្នុងស្រុក
រដ្ឋាភិបាលប្រទេសកាហ្សាក់ស្ថានបានចេញផ្សាយសេចក្តីព្រាងក្រឹត្យមួយ ដែលស្នើឱ្យមានការហាមឃាត់ការនាំចូលស៊ុតបក្សីរយៈពេលប្រាំមួយខែ រួមទាំងផលិតផលស៊ុតរបស់សមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ដែលជាប្លុកពាណិជ្ជកម្មដឹកនាំដោយប្រទេសរុស្ស៊ីផងដែរ។ វិធានការនេះទទួលបានការគាំទ្រពីសហជីពកាហ្សាក់ស្ថាននៃកសិករចិញ្ចឹមបសុបក្សី ក្នុងគោលបំណងជាចម្បងដើម្បីការពារទីផ្សារប្រទេសកាហ្សាក់ស្ថានពីការនាំចូលស៊ុតបក្សី ដែលមានតម្លៃថោកពីប្រទេសរុស្ស៊ី ហើយក៏មានគោលបំណងផ្តល់កម្លាំងជំរុញកំណើនបន្ថែមទៀតដល់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតក្នុងស្រុក។ លោក កៃរ៉ាត់ ម៉ៃហ្សេវ (Kairat Maishev) ប្រធានសហភាពកសិករកាហ្សាក់ស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ ឧស្សាហកម្មស៊ុតកាហ្សាក់ស្ថាន សម្រេចបានលទ្ធផលគួរឱ្យពេញចិត្ត ដោយផលិតបានស៊ុតចំនួន៤,៥ពាន់លានគ្រាប់ ដែលជិតគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារក្នុងស្រុក១០០ភាគរយ។ លោកបានបន្ថែមថា នេះមិនមែនជាលើកទីមួយទេ ដែលវិធានការបែបនេះនឹងត្រូវបានអនុម័ត។ វាត្រូវបានគេមើលឃើញថា ជាឱកាសមួយដើម្បីពង្រីកឧស្សាហកម្មស៊ុតបន្ថែមទៀត និងលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលរបស់ប្រទេសកាហ្សាក់ស្ថាន។ ឧស្សាហកម្មបសុបក្សីកាហ្សាក់ស្ថានមានកសិដ្ឋានចំនួន៧០កន្លែង ដែលក្នុងនោះមាន៣៤កសិដ្ឋានសម្រាប់ផលិតស៊ុត។ ជាមួយនឹងការផ្លាស់ប្តូរនេះ រដ្ឋាភិបាលមានគោលបំណងការពារការវិនិយោគ ដែលបានធ្វើឡើងនៅក្នុងឧស្សាហកម្មបសុបក្សីកាហ្សាក់ស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កសិដ្ឋានមួយចំនួនបានទទួលការធ្វើទំនើបកម្ម និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយទាញយកអត្ថប្រយោជន៍ពីកម្មវិធីជំនួយហិរញ្ញវត្ថុរបស់រដ្ឋមួយចំនួនផងដែរ។ ទោះបីជាសេចក្តីព្រាងក្រឹត្យនេះទើបតែប្រកាសជាសាធារណៈ និងមិនទាន់ចូលជាធរមានក៏ដោយ ក៏សហភាពកសិករបសុបក្សី បានកោតសរសើររដ្ឋាភិបាលកាហ្សាក់ស្ថានរួចហើយ ចំពោះឆន្ទៈគាំទ្រវិស័យនេះ។ បើយោងតាមការបញ្ជាក់របស់សហភាពកសិករបសុបក្សី បានឱ្យដឹងទៀតថា ថ្ងៃនេះ មានការពិភាក្សាគ្នាដោយផ្ទាល់រវាងសហភាពបសុបក្សី និងក្រសួងកសិកម្ម ក្ននុងគោលបំណងពង្រឹងឧស្សាហកម្ម និងពង្រឹងសក្តានុពលកសិកម្មរបស់ប្រទេសជាតិ ដោយមានការគាំទ្រជាប្រព័ន្ធពីរដ្ឋាភិបាល និងគំនិតផ្តួចផ្តើមអាជីវកម្មក្លាយជាចំណុចសំខាន់។ ប្រទេសកាហ្សាក់ស្ថាននាំចូលផលិតផលបសុបក្សីស្ទើរតែទាំងស្រុងពីប្រទេសរុស្ស៊ី ដោយការដឹកជញ្ជូនតូចៗមួយចំនួនក៏មកពីប្រទេសបេឡារុសផងដែរ។ យោងតាមកសិករក្នុងស្រុក ការហាមឃាត់នាំចូលរយៈពេលប្រាំមួយខែ គឺជាជម្រើសសមហេតុផលជំនួសឱ្យការហាមឃាត់ការនាំចូលទាំងស្រុង ដែលនឹងពិបាកក្នុងការបង្ហាញពីភាពត្រឹមត្រូវ ដោយសារប្រទេសទាំងបីសុទ្ធតែជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។ […]
News & ជាតិ
photo_2026-04-23_08-50-02 (2)
សមាគមកាហ្វេកម្ពុជាចាត់ទុកកាហ្វេក្លាយជាដំណាំផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់កសិករនៅខេត្តប៉ែកឦសាន
ដោយ ឡុង សារេត ភ្នំពេញ៖ ប្រធានសមាគមកាហ្វេកម្ពុជាបានវាយតម្លៃថា កាហ្វេកំពុងក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងនៅតាមទីជនបទ ព្រមទាំងបានធ្វើឱ្យតម្រូវការកាហ្វេនៅលើទីផ្សារកើនឡើងខ្ពស់ ខណៈការដាំដុះ និងការប្រមូលផលកាហ្វេប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជានៅមានបរិមាណតិចតួច។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា មានប្រសាសន៍ថា “ចូលមកដល់ឆ្នាំ២០២៦នេះ ប្រសិនបើយើងមើលប្រជាកសិកររស់នៅខេត្តប៉ែកឦសាន គាត់ទទួលបានចំណូលច្រើនពីការលក់កាហ្វេស្រស់ និងកាហ្វេក្រៀមក្រោយពីកាត់ចំណាយផ្សេងៗនៅក្នុងគ្រួសារ ”។ ប្រធានសមាគមខាងលើបានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៦ សមាជិករបស់ខ្លួន ដែលដាំកាហ្វេនៅក្នុងខេត្តប៉ែកឦសាន្តនឹងបង្កើនការដាំកាហ្វេនៅលើផ្ទៃដីប្រហែល៦០០ហិកតាបន្ថែមទៀត។ លោកបន្តថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងទទួលបានការទំនាក់ទំនងពីខាងកសិករចង់ដាំកាហ្វេមកពីខេត្តផ្សេងៗ រួមមានខេត្តរតគិរី មណ្ឌលគិរី ដែលជាសមាជិកសមាគម។ ដូច្នេះសន្ទុះនៃការដាំដុះកាហ្វេនឹងមានច្រើននៅក្នុងឆ្នាំ២០២៦នេះ មានប្រហែល៦០០ហិកតា”។ បើតាមលោក ឌុក ពិសិដ្ឋ ការដាំកាហ្វេមានពីរប្រភេទ។ ប្រភេទទី១ កសិករអាចជ្រើសរើសការដាំកាហ្វេ ដោយប្រើកូនកាហ្វេបណ្តុះពីតូច និងទី២ កសិករអាចជ្រើសរើសការដាំកាហ្វេ ដោយដើមកាហ្វេផ្សំាមែក ត្រឹមតែរយៈពេលពីរបីឆ្នាំអាចចាប់ផ្តើមបានផលបណ្តើរៗ។ លោកទទួលស្គាល់ថា  ទី១-កាហ្វេមានសក្តានុពល បើប្រៀបធៀបជាមួយដំណាំមួយចំនួនទៀត ដែលយើងពឹងផ្អែកទៅលើការនាំចេញ តែកាហ្វេមានតម្រូវការក្នុងស្រុកខ្ពស់, ទី២-កាហ្វេសខុសពីស្វាយ ទុរេន បើកសិករដាំហើយចាំបាច់ត្រូវតែលក់បើមិនដូច្នោះទេវានិងខូច។ តែចំពោះកាហ្វេវិញ បើកសិករហាលវាឱ្យស្ងួតល្អហើយ ចង់ទុកមួយឆ្នាំក៏គ្មានបញ្ហាដែរ ឬរង់ចាំដល់កាហ្វេឡើងថ្លៃចាំលក់ចេញក៏បានដែរ៕
News & ជាតិ
photo_2026-04-22_13-45-51 (4)
«ក្តាមថ្មកោះកុង» ត្រូវបានចុះបញ្ជីជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានចេញវិញ្ញាបនបត្រចុះបញ្ជី «ក្តាមថ្មកោះកុង» ស្ថិតនៅក្នុងភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខេត្ត។ ការចេញវិញ្ញាបនបត្រចុះបញ្ជីនេះ បន្ទាប់ពីអ្នកជំនាញពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចុះវាយតម្លៃ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធព្រមទាំងពិគ្រោះយោបល់ ស្តីពីទស្សនទានអត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង»អស់ពេលជាច្រើនឆ្នាំមកនេះ ។ ដើម្បីជាសក្ខីភាពលើការទទួលស្គាល់ជាផ្លូវការ នូវ «ក្តាមថ្មកោះកុង»ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខា និងប្រថាប់ត្រារបស់ក្រសួងពាណិជ្ជកម្មជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ទោះបីជាយ៉ាងណា បើតាមវិញ្ញាបនបត្រចុះបញ្ជីដដែលនេះ ការចុះបញ្ជីនេះមានសុពលភាពចាប់ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មកម្លេះ ។ លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងមហាសន្និបាតសមាគមអ្នកអភិរក្សក្តាមថ្មកោះកុង ដែលបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង» នេះមិនត្រឹមតែជាការទទួលស្គាល់តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ […]
News & ជាតិ
474141690_122195061584221381_8602759038549452497_n
កសិករ​ដាំស្ពៃនៅក្នុងស្រុក​ពីរនៃ​ខេត្តតាកែវ និងកំពត​ ចាប់ផ្តើមមានលំនឹងជីវភាព​ និងមិនបារម្ភអំពីទីផ្សារ​
ដោយ ឡុង សារេត​ ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្តើម​ប្រមូលទិញស្ពៃក្រញាញ់​ពីកសិករនៅភូមិគល់គម ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅឃុំ​ដាមគោម ក្នុងស្រុកអង្គរជ័យ ខេត្តកំពត យកមកកែច្នៃធ្វើជាសាប៊ូ​ កាលពីដើមខែកក្កដា ឆ្នាំ​២០២៤​ រហូតដល់មក​ពេលនេះ​ ត្រូវបានថ្នាក់ដឹកនាំ​​ក្រុមហ៊ុន LSV Industry បាន​អះអាងថា​ កសិករ​ប្រកបមុខរបរដាំស្ពៃ​ក្រញាញ់ ទាំងពីរទីតាំង​ ជីវភាព​ចាប់ផ្តើមមាន​លំនឹង​ មិនបារម្ភ​អំពីទីផ្សារ​ ដូចកាលពីពេលមុន​ទៀតនោះឡើយ​។ អ្នកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV Industry​បាន​ឱ្យដឹងថា​ មូលហេតុសំខាន់ៗ ដែលជំរុញ​ក្រុមហ៊ុន​ចាប់ផ្តើម​ជ្រើសរើស​ស្ពៃក្រញាញ់​កែច្នៃធ្វើជាសាប៊ូ​សម្រាប់​រាងកាយ​ ដោយសារ​តែមើលឃើញស្ពៃក្រញាញ់​មានការកកស្ទះ​ចាល់ច្រើន​នៅលើទីផ្សារ​ តាមរយៈបណ្តាញទំនាក់ទំនងសង្គម​។​ ម្យ៉ាងទៀត​អ្នកស្រីចង់ចូលរួម​ចំណែកជួយ​ឱ្យកសិផលរបស់កសិករមានទីផ្សារ ទើបសម្រេចចិត្ត​ជ្រើសរើសយកស្ពៃក្រញាញ់​ ដែលត្រូវបានដាំនៅ​ក្នុងសហគមន៍ទាំងពីរ ​ដែលមានទីតាំងនៅខេត្តតែវ និងខេត្តកំពត​ យក​មកកែច្នៃធ្វើជាសាប៊ូ​នេះឡើង​។​​ អ្នកស្រីមានប្រសាសន៍ថា​ “​បន្លែស្ពៃក្រញាញ់មានអត្ថប្រយោជន៍​ច្រើន​ទាំងការទទួលទានជាអាហារ និង​កែច្នៃជាផលិតផលថែរក្សាស្បែក​ ឬរាងកាយ​នេះ ព្រោះនៅក្នុងបន្លែស្ពៃសំបូរទៅដោយវីតាមីនចម្រុះ​ និងសារធាតុរ៉ែចម្រុះ​។ ចឹងនៅពេលបានកែច្នៃ​ស្ពៃក្រញាញ់ធ្វើជា​ផលិតផលប្រើលើរាងកាយហើយ ខ្ញុំ​មានអារម្មណ៍មោទនភាព​ចំពោះការងារមួយនេះ ពីព្រោះ​យើងបានជួយសម្រួលទៅដល់​​ជីវភាពគ្រួសារ​ និងបង្កើនការងារ​នៅតាមតំបន់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស”​។​ បើតាម​អគ្គនាយិកា​ក្រុមហ៊ុនខាងលើ​ ផ្នែកទៅលើផែនការ​ផលិតជាក់លាក់​​ នៅក្នុងមួយ​​ខែ​ក្រុមហ៊ុន​ត្រូវការប្រមូលទិញស្ពៃក្រញាញ់ ដែលដាំដោយកសិករ​ក្នុងខេត្តតាកែវ និងខេត្តកំពត មានប្រមាណ​១០០តោន […]
News & ជាតិ
1702530043059
ធនារគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​ចាប់ដៃជាមួយ GCF គ្រោង​បញ្ចេញឥណទានបៃតង ៣០លានដុល្លារ​
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម ​(ARDB) ​បានចាប់ដៃជាមួយ​មូលនិធិអាកាសធាតុបៃតង​ (GCF) ដែល​គ្រោងផ្ដល់ហិរញ្ញប្បទានបៃតងទំហំ​ ៣០ លានដុល្លារនៅដំណាក់កាលដំបូង​ទៅលើធុរកិច្ចបៃតង ​ដើម្បី​ចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ​ និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅកម្ពុជា។ ​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនារគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​មានប្រសាសន៍ថា ធនាគារ ARDB ​ទើប​បញ្ចប់កិច្ចព្រមព្រៀងជាមួយ​មូលនិធិអាកាសធាតុបៃតង​(GCF) ក្នុងការ​ផ្ដល់​ហិរញ្ញប្បទាន​បៃតងទំហំ​៣០លានដុល្លារ។​ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមថា ហិរញ្ញប្បទានបៃតង គឺពាក់ព័ន្ធនឹង​ធុរកិច្ចបៃតង កសិកម្មចីរភាព ថាមពលព្រះអាទិត្យ ខណៈ ARDB បានផ្ដល់បញ្ចេញឥណទានបៃតងប្រមាណ៤ភាគរយ នៃទំហំទ្រព្យសកម្មសរុបរបស់ធនាគារ។​ ធនាគារធនាគារអភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម គឺជាធនាគារគោលនយោបាយ​បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល ក្រោមកិច្ច​អន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុង​ខ្សែច្រវាក់​ផលិតកម្ម កសិកម្ម និងកសិឧស្សាហកម្ម ដើម្បីផ្តល់​ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិល ដល់សហគ្រាសធុនតូច និងមធ្យម លើវិស័យស្រូវ-អង្គ, បន្លែ-ផ្លែឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិត​កម្មក្នុងស្រុក […]
News & អន្តរជាតិ
11634760278-0
ឥណ្ឌូណេស៊ីនឹងនាំចេញជីអ៊ុយរ៉េទៅកាន់បីប្រទេស ចំពេលបិទច្រកសមុទ្រ ហ័រមូស
ក្រុងម៉ាកាសា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសចំនួនបីបានស្នើសុំការនាំចូលជីអ៊ុយរ៉េពីប្រទេសឥណ្ឌូណេស៊ី ចំពេលមានការបិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។ លោករដ្ឋមន្ត្រី “យើងនឹងនាំចេញជីអ៊ុយរ៉េ ព្រោះយើងជាអ្នកផលិត ហើយប្រទេសមួយចំនួនបានស្នើសុំទិញជីអ៊ុយរ៉េ”។ ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមិនបានបង្ហាញពីឈ្មោះប្រទេស ដែលស្នើសុំទិញជីនោះទេ ដោយសារការចរចានៅតែបន្ត ហើយលោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវតម្លៃបន្ថែម និងអត្ថប្រយោជន៍ដ៏ល្អប្រសើរសម្រាប់ប្រទេសឥណ្ឌូណេស៊ី។ លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន បានមានប្រសាសន៍ដូច្នេះថា “វានៅតែជាការចរចា ដូច្នេះតម្លៃរបស់យើងនឹងល្អប្រសើរជាងនេះបន្តិច។” លោកបានបន្តឲ្យដឹងថា រដ្ឋាភិបាលក៏បានធានាការផ្គត់ផ្គង់ជីផងដែរ ចាប់តាំងពីដើមឆ្នាំរហូតមក តាមរយៈការទិញវត្ថុធាតុដើម ដើម្បីធានាឲ្យមានជី។ ជំហានយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃគោលនយោបាយចក្ខុវិស័យរបស់ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) សម្រាប់ការរក្សាភាពធន់នៃវិស័យកសិកម្ម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ភាពតានតឹងផ្នែកនយោបាយនៅមជ្ឈិមបូព៌ាមិនបានជះឥទ្ធិពលខ្លាំងដល់តម្លៃស្បៀងអាហារនៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ ដោយសារតែការផ្គត់ផ្គង់អង្ករក្នុងស្រុកមានសុវត្ថិភាព។ ស្តុកអង្ករឥណ្ឌូណេស៊ី បានកើនឡើងរហូតដល់៤,៥លានតោន ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល១១ខែខាងមុខ។ កន្លងមកប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី […]
News & ជាតិ
photo_2022-12-09_12-21-24 (3)
ការចិញ្ចឹមខ្យងប័រងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើននោះទេ
ដោយ អៀវ ឈៀងនី​ ភ្នំពេញ៖ បច្ចុប្បន្ននេះ តម្លៃខ្យងប័រមួយគីឡូក្រាម១០ដុល្លារ ខណៈពីមុនតម្លៃខ្ពស់ មួយគីឡូក្រាមចន្លោះពី១០០ដុល្លារ ទៅ១៥០ដុល្លារ ដោយការលក់ និងការផ្គត់ផ្គង់ទីផ្សារ តែតាមអនឡាញលើបណ្តាញសង្គមទូទាំងពិភពលោក។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រ៤០០ បានឱ្យដឹងថា លោកបានចិញ្ចឹមខ្យងប័រ​ អស់រយៈពេលចូលប្រាំមួយ ទៅប្រាំពីរឆ្នាំមកហើយ បើគិតជាខ្យងមានរាប់ម៉ឺនខ្យង ដោយចិញ្ចឹមជិត៤០០អាង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឱ្យកាន់តែទូលំទូលាយ។ លោកបានចែកចាយពូជខ្យង ទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDBថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ វាស៊ីចកអាសូឡា និងបន្លែ ជាចំណីអាហារ។ ដោយវាធន់នឹងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ដោយចិញ្ចឹមក្នុងអាងទឹក លូថ្ម តង់ និងវាស៊ីបន្លែផ្លែឈើទុំជាអាហារ មានដូចជាផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងចកអាសូឡាជាចំណីអាហារ និងក្រោយពីការចិញ្ចឹមរយៈពេលបីទៅប្រាំខែ អាចប្រមូលផលបាន។ លោកបានបន្តថា បច្ចុប្បន្នខ្យងនេះ នៅតែមានទីផ្សារល្អ គ្រាន់តែធ្លាក់ថ្លៃបន្តិច ដោយកាលពីឆ្នាំ២០២១ មានតម្លៃខ្ពស់ […]
News & អន្តរជាតិ
image_2026-04-22_09-48-28
អូស្ត្រាលីចាត់វិធានការឱ្យមានជីអ៊ុយរ៉េគ្រប់គ្រាន់ នៅពេលការផ្គត់ផ្គង់រាំងស្ទះដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា
កង់បេរ៉ា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខុល្លីន (Julie Collins) បានមានប្រសាសន៍ថា អូស្ត្រាលីបានបង្កើតក្រុមការងារចំពោះកិច្ចរបស់រដ្ឋាភិបាលសហការជាមួយនឹងឧស្សាហកម្មជី ដើម្បីការពារការផ្គត់ផ្គង់ជីអ៊ុយរ៉េ ដែលកំពុងប្រឈមមុខនឹងហានិភ័យពីការរំខានដោយសារសង្គ្រាមនៅអ៊ីរ៉ង់។ លោកស្រីរដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ កាលពីថ្ងៃទី១២ ខេមេសា ឆ្នាំ២០២៦ថា ប្រហែល៦០ភាគរយ នៃជីអ៊ុយរ៉េរបស់ប្រទេសអូស្ត្រាលី ដែលជាជីប្រភេទជាតិអាសូតដ៏សំខាន់ ដែលត្រូវបានប្រើដើម្បីបង្កើនទិន្នផលដំណាំ ជាធម្មតាត្រូវដឹកឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលត្រូវបានរាំងខ្ទប់ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសាក៏ដោយ។ លោកស្រីបានបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានការផ្គត់ផ្គង់ជីអ៊ុយរ៉េគ្រប់គ្រាន់នៅក្នុងស្រុក និងកំពុងដឹកជញ្ជូនតាមផ្លូវទឹក ហើយរដ្ឋាភិបាលកំពុងធ្វើការជាមួយឧស្សាហកម្មផលិតជី ដើម្បីធានាបាននូវភាពអាចរកបានក្នុងរយៈពេលវែង។ ប្រទេសអូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសនាំចេញស្រូវសាលី សាច់គោ រោមចៀម និងទឹកដោះគោធំជាងគេរបស់ពិភពលោក។ ផលិតកម្មជីក្នុងស្រុកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៧ ក្នុងតម្លៃ៦,៥ ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង៤,៦ពាន់លានដុល្លារអាមេរិក តាមរយៈរោងចក្រផលិតជីរបស់ក្រុមហ៊ុន ភើដាម៉ាន អ៊ុយរ៉េ​ (Perdaman Urea Plant)​ ស្ថិតនៅតំបន់ ភីលបារ៉ា (Pilbara) ភាគខាងលិចប្រទេសអូស្ត្រាលី។ រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខុល្លីន […]
News & ជាតិ
a-3-1-1024x614
រោងចក្រជីកសិកម្មក្នុងស្រុកចាប់ផ្តើមដំណើរការជាបណ្តើរៗហើយដែលនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករ
ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ ក្រុមហ៊ុន លោក កំពុងសាងសង់រោងចក្រផលិតជីកសិកម្ម ដែលមានសមត្ថភាពផលិតបាន២០០តោនក្នុងមួយថ្ងៃ គ្រោងនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករខ្មែរ។ បច្ចុប្បន្ននេះរោងចក្រខាងលើបានដំណើរការសាងសង់ជិតរួចរាល់ ១០០ភាគរយហើយ។ ដោយឡែកជីកសិកម្ម របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងលក់ក្នុងតម្លៃក្រោមទីផ្សារ ជូនដល់កសិករខ្មែរ ពិសេសនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សជូនដល់កសិករនៅតាមតំបន់ដាច់ស្រយាល។ យោងតាមអ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញឱ្យអ្នកវិនិយោគលើវិស័យកសិកម្មមានការកើនឡើង ព្រមទាំងមានការលើកទឹកចិត្តផងដែរ។ ក្នុងនោះដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានចូលរួមមួយចំណែកធំ ក្នុងការជួយដឹកជញ្ជូនកសិផលកម្ពុជា ទៅកាន់ប្រទេសផ្សេងៗលើពិភពលោក ពិសេសទៅប្រទេសចិន។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបង្កើនក្រុមហ៊ុនថ្មីជាច្រើន ក្នុងការជួយនាំចេញផលិតផលកសិករកម្ពុជា ដូចជាការរៀបចំឯកសារច្បាប់ទម្លាប់ ដើម្បីឱ្យផលិតផលកសិកម្មអាចនាំចេញបាន។ អ្នកវិនិយោគខាងលើបានបោះទុនវិនិយោគលើរោងចក្រផលិតជី ដែលមកដល់ពេលនេះស្ទើរតែរួចរាល់ ១០០ភាគរយហើយ។ នេះជារោងចក្រផលិតជីសរីរាង្គ ជីជន្លេន និងផលិតជីគីមីផងដែរ ហើយកម្លាំងផលិតគឺយើងអាចផលិតបាន ២០០តោនក្នុងមួយថ្ងៃ។ សូមជម្រាបថា ក្រុមហ៊ុន […]
News & អន្តរជាតិ
image_2026-04-21_10-11-45
អ្នកដាំបន្លែនៅម៉ាឡេស៊ីបន្ថយការផលិត ដោយសារថ្លៃដើមឡើងខ្ពស់ និងមានគ្រោះរាំងស្ងួត
កូឡាឡាំពួរ៖ អ្នកដាំបន្លែមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី កំពុងកាត់តែបន្ថយប្រតិបត្តិការរបស់ខ្លួន ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្លាំងពេក ហើយអាកាសធាតុរាំងស្ងួតនៅតែបន្តអូសបន្លាយ។ ប្រធានសហព័ន្ធសមាគមកសិករបន្លែ ម៉ាឡេស៊ី លោក លឹម សែគ្វី (Lim Ser Kwee) បាននិយាយថា ប្រហែល២០ភាគរយនៃសមាជិកសហព័ន្ធជាង៦០០០នាក់ នៅទូទាំងប្រទេស បានកាត់បន្ថយបរិមាណបន្លែ ដោយអ្នកខ្លះពិចារណាប្តូរទៅដាំដំណាំយុទ្ធសាស្ត្រ ដូចជាដំណាំដូងប្រេងវិញ។ លោកប្រធានសហព័ន្ធ បានមានប្រសាសន៍ថា «ដោយសារអាកាសធាតុក្តៅ ហើយស្ងួត ឥឡូវនេះយើងពឹងផ្អែកយ៉ាងខ្លាំងលើម៉ាស៊ីនប្រើម៉ាស៊ូត ដើម្បីបូមទឹកស្រោចបន្លែរបស់យើង។ ដំណាំភាគច្រើនត្រូវស្រោចទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ»។ លោកបានមានប្រសាសន៍ថា «សម្រាប់កសិករដូចខ្ញុំ ដែលមានដំណាំទំហំជិតពីរហិកតាកន្លះ ខ្ញុំប្រើប្រេងម៉ាស៊ូតយ៉ាងហោចណាស់អស់២០លីត្រក្នុងពេលបូមទឹកស្រោចមួយដង ដែលមានតម្លៃប្រហែល២១ដុល្លារ។ ជាមួយនឹងតម្លៃប្រេងម៉ាស៊ូតនៅបន្តឡើងថែមទៀត នោះថ្លៃដើមនៃការរក្សាដំណាំឱ្យនៅរស់នឹងបន្តកើនឡើង ជាពិសេសជាមួយនឹងកង្វះទឹកភ្លៀង។ ប្រេងម៉ាស៊ូតក៏ត្រូវការសម្រាប់ការដឹកជញ្ជូនផងដែរ»។ លោក លឹម សែគ្វី បានបញ្ជាក់ថា តម្លៃជីបានកើនឡើងពី៣០ភាគរយ ដល់៤០ភាគរយ ហើយអាចបន្តកើនឡើងទៀត។ ការកើនឡើងនេះ គឺច្រើនពេកសម្រាប់ធាតុចូលរបស់កសិករ ជាពិសេសចាប់តាំងពីកសិករដាំបន្លែជាច្រើន ប៉ុន្តែមិនមានសិទ្ធិទទួលបានការឧបត្ថម្ភធនប្រេងម៉ាស៊ូត។ លោកប្រធានសហព័ន្ធសង្ឃឹមថា រដ្ឋាភិបាលអាចជួយបន្ធូរបន្ថយបន្ទុករបស់កសិករ ជាពិសេសទាក់ទងនឹងថ្លៃប្រេងម៉ាស៊ូត។ បើមិនដូច្នោះទេ កសិករកាន់តែច្រើនអាចដើរចេញពីឧស្សាហកម្មដាំបន្លែនេះ ប្រសិនបើស្ថានភាពនៅតែបន្ត។ តម្លៃប្រេងម៉ាស៊ូតនឹងជំរុញឱ្យតម្លៃបន្លែក្នុងស្រុកឡើងថ្លៃដែរ ដែលជះឥទ្ធិពលដល់អ្នកប្រើប្រាស់ ជាពិសេសនៅពេលប្រទេសជិតខាងក៏កំពុងប្រឈមមុខនឹងបញ្ហាផលិតកម្មផងដែរ […]
News & ជាតិ
photo_2026-04-21_10-27-07
ក្រសួងបរិស្ថានជូនដំណឹងស្តីអំពីការឡើងកម្ដៅផែនដីធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វរបស់ប្រជាកសិករ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦បានឲ្យដឹងថា ការឡើងកម្ដៅផែនដីកំពុងប៉ះពាល់កាន់តែខ្លាំងឡើងដល់ទិដ្ឋភាពជាច្រើននៃជីវិតនៅលើផែនដី រួមទាំងផលិតកម្មសត្វផងដែរ។ សេចក្តីជូនដំណឹងខាងលើកឡើងថា សត្វចិញ្ចឹម ដូចជា គោ ជៀម ពពែ និងបសុបក្សី ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារ ចំណូល និងជីវភាពរស់នៅសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងសីតុណ្ហភាព និងការប្រ ប្រួលលក្ខខណ្ឌអាកាសធាតុកំពុងបង្កើតបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់អ្នកចិញ្ចឹមសត្វ និងសត្វដែលពួកគេពឹងផ្អែកលើ។ ក្រសួងបរិស្ថានបានពន្យល់ថា ផលប៉ះពាល់ដោយផ្ទាល់បំផុតមួយនៃការឡើងកម្ដៅផែនដីលើសត្វចិញ្ចឹម គឺភាពតានតឹងកម្ដៅ ។ សត្វមានភាពរសើបខ្លាំងចំពោះការផ្លាស់ប្តូរសីតុណ្ហភាព ហើយកម្ដៅខ្លាំងពេកអាចកាត់បន្ថយសមត្ថភាពស៊ីអាហារ ការលូតលាស់ និងការបន្តពូជរបស់ពួកវា។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានលើកជាឧទាហរណ៍ថា មេគោទឹកដោះផ្តល់ទឹកដោះបានតិចនៅពេលប្រឈមនឹងសីតុណ្ហភាពខ្ពស់ ខណៈដែលសត្វចិញ្ចឹមយកសាច់អាចនឹងមិនសូវឡើងទម្ងន់។ ក្នុងករណីធ្ងន់ធ្ងរ រលកកម្ដៅអូសបន្លាយអាចឈានដល់ការងាប់សត្វទៀតផង ជាពិសេសប្រសិនបើពួកវាខ្វះជម្រក និងទឹកគ្រប់គ្រាន់។ ក្រសួងបរិស្ថានបានពន្យល់ទៀតថា លទ្ធភាពទទួលបានទឹក ក៏ជាបញ្ហាសំខាន់មួយទៀតដែរ។ ការឡើងកម្ដៅផែនដីប៉ះពាល់ដល់លំនាំទឹកភ្លៀង ដែលនាំឱ្យមានគ្រោះរាំងស្ងួតក្នុងតំបន់ជាច្រើន។ នៅពេលដែលប្រភពទឹកត្រូវបានរីងស្ងួត សត្វចិញ្ចឹមអាចនឹងមិនមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ផឹកឡើយ។ នេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយផលិតភាពផងដែរ។ កសិករអាចនឹងជួបការលំបាកក្នុងការផ្តល់ទឹកឱ្យបានគ្រប់គ្រាន់ ដែលធ្វើឱ្យថ្លៃដើម និងការលំបាកក្នុងការចិញ្ចឹមសត្វកើនឡើង។ លើសពីនេះទៀត គុណភាព […]
News & អន្តរជាតិ
image_2026-04-21_09-17-26
អឺរ៉ុបសម្រេចត្រួតពិនិត្យលើការនាំចូលផ្លែឈើវៀតណាម ក្រោយរកឃើញសំណល់ថ្នាំពុលខ្ពស់លើសកម្រិត
ហាណូយ៖ ការនាំចេញផ្លែផាសិន និងផ្លែស្រកានាគរបស់ប្រទេសវៀតណាម ទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ បន្ទាប់ពីរកឃើញសំណល់ថ្នាំពុលច្រើនលើសកម្រិតខ្លាំងពេក «Maximum Residue Limit) នៅក្នុងផ្លែឈើទាំងពីរប្រភេទនេះ។ យោងតាមរបាយការណ៍ចេញផ្សាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានម្ហូបអាហារបារាំង ដោយផ្អែកលើការត្រួតពិនិត្យក្នុងឆ្នាំ២០២៤ បានបង្ហាញថា ផ្លែផាសិនវៀតណាមមានអត្រាបំពាន ៣២ភាគរយលើស្តង់ដារ របស់សហភាពអឺរ៉ុប (European Union Maximum Residue Limits)។ ក្នុងចំណោមសំណាកគំរូចំនួន៤៧ ដែលបានធ្វើតេស្ត មាន១៥គំរូ មានផ្ទុកសារជាតិពុលលើសពីដែនកំណត់។ ចំណែកគំរូខ្លះក៏មានថ្នាំសម្លាប់សត្វល្អិត ឈ្មោះ អូមេតូអេត (Omethoate) ដែលត្រូវបានចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ចំពោះផ្លែស្រកានាគវៀតណាមវិញ មានអត្រាបំពានទាបជាង១១ភាគរយ និងមានមួយសំណាកគំរូក្នុងចំណោមប្រាំបួនគំរូ រកឃើញសារធាតុថ្នាំពុលលើសពីដែនកំណត់របស់សហភាពអឺរ៉ុប។ ផលិតផលនេះ បានចុះបញ្ជីក្នុងឧបសម្ព័ន្ធទី១ នៃបទប្បញ្ញត្តិរបស់សភាពអឺរ៉ុបលេខ ២០១៩/១៧៩៣ ដែលកំណត់អត្រាត្រួតពិនិត្យ៥០ភាគរយ នៅតាមច្រកព្រំដែនសហភាពអឺរ៉ុប។ របាយការណ៍របស់កម្មវិធីត្រួតពិនិត្យ ដែលមានការសម្របសម្រួលដោយសហភាពអឺរ៉ុប, លទ្ធផលត្រូវបានប្រើដើម្បីវាយតម្លៃហានិភ័យ និងកំណត់វិធានការគ្រប់គ្រង ដោយគណៈកម្មាការសហភាពអឺរ៉ុប(European Commission)។ តាមនីតិវិធីរបស់សហភាពអឺរ៉ុប, បញ្ជីផលិតផល ដែលមានហានិភ័យខ្ពស់ ត្រូវបានពិនិត្យឡើងវិញនៅរៀងរាល់ប្រាំមួយខែម្តង។ ដោយមានអត្រាបំពាន៣២ភាគរយ, ផ្លែផាសិនរបស់វៀតណាមប្រឈមនឹងហានិភ័យខ្ពស់ […]

កាលវិភាគផ្សព្វផ្សាយ