News & ព័ត៌មានពេលព្រឹក
2
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីនៅស្រុកមុខកំពូល ខេត្តកណ្តាល
នៅថ្ងៃទី៨ ខែមីនា ឆ្នំា២០២៤, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយក្រុមការងារបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីស្ថិតនៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីបានធ្វើការដំាដុះកាលពីខែវិច្ឆិកា ឆ្នំា២០២៣ ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានពន្យល់ពីរបៀបនៃការ គិតគូររកថ្លៃដើមផលិតស្រូវរបស់កសិករដែលបានចូលរួមផងដែរ ដោយឯកឧត្តមលើកឡើងជាឧទាហរណ៍ថា បើកសិករចំណាយទៅលើ ថ្លៃរៀបចំដីស្រែ,ចំណាយលើការទិញជី,ថ្នាំ និងថ្លៃប្រមូលផលអស់ប្រាក់២លាន៥០ម៉ឺនរៀល ហើយប្រសិនស្រូវបានផល៥តោនក្នុង១ហិកតា បើស្រូវក្នុង១គីឡូក្រាមលក់បានថ្លៃ១ពាន់រៀលសួរថា៖ (១)-តើការផលិតស្រូវ១គីឡូក្រាម ចំណាយអស់ប្រាក់ប៉ុន្មានរៀល? (២)-តើកសិករលក់ស្រូវបានថ្លៃប៉ុន្មាន ដើម្បីបានប្រាក់ចំណេញ? តាមសម្មិទ្ធកម្មខាងលើយើងសន្និដ្ឋានបានថា៖ (១)-ស្រូវ១គីឡូក្រាមចំណាយអស់ប្រាក់៥០០រៀល ដូចនេះបើស្រូវបានផល៥ពាន់គីឡូក្រាម ចំណាយប្រាក់អស់២លាន៥០ម៉ឺនរៀល។ (២)-លក់បានថ្លៃលើសពី៥០០រៀលក្នុង១គីឡូក្រាម នឹងមានចំណេញ។ ដូចនេះប្រសិនបើការការផលិតស្រូវ ចំណាយលើសពី២លាន៥០ម៉ឺនរៀលក្នុង១ហិកតា ហើយទិន្នផលទាបជាង៥តោនក្នុង១ហិកតា នោះនឹងធ្វើឱ្យចំណាយក្នុង១គីឡូក្រាម លើសពី៥០០រៀលក្នុង១គីឡូក្រាម។ ទន្ទឹមនឹងពូជស្រូវថ្មីកំពុងប្រមូលផលបានលើផ្ទៃដីប្រមាណ៤០អា មានប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើននាក់បង្ហាញការចាប់អារម្មណ៍ចង់ដឹងថាពូជស្រូវនេះបានប៉ុន្មានតោន ខណៈការដំាដុះស្រូវរបស់ពួកគាត់នៅពេលកន្លងមកបានផលប្រមាណ៤តោនក្នុងដីមួយហិកតា។ លោក កង រី ប្រជាកសិករម្នាក់ក្នុងចំណោមកសិករផ្សេងទៀតបានឱ្យដឹងថា ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថាពូជស្រូវថ្មីនេះ […]
News & ព័ត៌មានពេលព្រឹក
៦
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចំាឆ្នំា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នំា២០២៤នេះបានចូលរួមកិច្ចប្រជុំប្រចំាឆ្នំារបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា ។កិច្ចប្រជុំ និងសិក្ខាសាលនេះ រៀបចំឡើងនៅដឹព្រេមៀសេនធ័រ សែនសុខ ដោយមានអការអញ្ចើញចូលរួមជាកិត្តិយសពីឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយនឹងអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធប្រមាណជាង៥០០នាក់។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថាគោលបំណងរបស់សិក្ខាសាលាថ្ងៃនេះ ដើម្បីបង្ហាញអំពីលទ្ធផលដែលសម្រេចបានមួយឆ្នំាកន្លងទៅ និងផែនការសកម្មភាពសម្រាប់ឆ្នំា២០២៤ អំពីវឌ្ឍនភាពវិស័យចិញ្ចឹមសត្វនៅកម្ពុជា ។ លោកបន្តថា ព្រឹត្តិការណ៍ប្រចំាឆ្នំានេះ នឹងជួយពង្រឹងភាពជាដៃគូរវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានា ក្នុងវិស័យចិញ្ចឹមសត្វ ហើយជំរុញយន្តការចែករំលែកចំណឹងដឹង បទពិសោធន៍ ល្អៗ មេរៀនជាបទពិសោធន៍ថ្មីៗបន្ថែម និងដើម្បីភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម ឈានទៅកសាងវិស័យឧស្សាហកម្មចិញ្ចឹមឱ្យមានប្រសិទ្ធភាព វឌ្ឍនភាព និងនិរន្តរភាព។ នៅក្នុងឱកាសនោះផងដែ ឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកទឹកចិត្តទៅដល់អ្នកពាក់ព័ន្ធទំាងអស់នៅក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ធ្វើកិច្ចសហការរវាងគ្នាទៅវិញទៅមកឱ្យបានល្អដើម្បីទទួលបានអត្ថប្រយោជន៍ដូចៗគ្នាក្នុងវិស័យមួយនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំប្រចំាឆ្នំា២០២៣ របស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មានការធ្វើបង្ហាញដូចជា៖ សកម្មភាពសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងផែនការ២០២៤, អំពីផលិតកម្ម […]
News & ព័ត៌មានពេលព្រឹក
4
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីផ្តល់ទិន្នផលជាង៨តោនក្នុង១ហិកតា
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលប្រភេទពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ជាង៨តោនក្នុង១ហិកតាស្ថិតនៅទីតាំងស្រែគំរូ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលើកទី២ ខណៈការសាកល្បងលើកទី១ បានចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាឆ្នំា២០២៣។ ពាក់ព័ន្ធនឹងការប្រមូលផលទៅលើប្រភេទពូជស្រូវថ្មីជាលើកទី២, ឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា ពូជស្រូវថ្មីនេះចំណាយពេលថែទំាមានរយៈពេលពី៩០ ទៅ ៩៥ថ្ងៃ នឹងទទួលបានផល ហើយមកដល់ថ្ងៃនេះ ក៏នៅមិនទាន់មានការកំណត់ឬដាក់ឈ្មោះអ្វីឱ្យច្បាស់លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បងឡើយ។ ឧកញ៉ាបញ្ជាក់ថា ពូជស្រូវថ្មីនេះកាល ខ្ញុំសាកល្បងដំាដុះលើកទី១ ប្រើប្រាស់ពូជតែ៣០គីឡូលើផ្ទៃដីស្រែមួយហិកតា ហើយទទួលបានទិន្នផលចំនួន៨តោន២៤០គីឡូក្រាម,លើកទី២ ប្រើប្រាស់ពូជ ១០០គីឡូក្រាមហើយដល់ពេលប្រមូលផលបានចំនួន៨តោន ២០០គីឡូក្រាមលើផ្ទៃដីមួយហិកតា ហើយលើសពីស្រូវពូជថ្មីនេះ យើងអាចលក់បានថ្លៃប្រហាក់ប្រហែលទៅនឹងប្រភេទស្រូវ ៥៤៥១ ដែលក្នុងមួយគីឡូក្រាមថ្លៃ១ ១០០រៀល។ ស្របពេលការសាកល្បងដំាដុះ និងការប្រមូលផលពូជស្រូវថ្មីលើកទី២ នៅតែទទួលបានទិន្នផលខ្ពស់ជាង៨តោនក្នុងមួយហិកតាដូចទៅនឹងការសាកល្បងលើទី១, ឧកញ៉ា ឈិត ប៊ុនថន មានគម្រោងចែកចាយពូជស្រូវថ្មីនេះទៅដល់ប្រជាកសិករផងដែរ ខណៈកន្លងមកពូជស្រូវថ្មីនេះទទួលបានការចាប់អារម្មណ៍ជាខ្លំាងពីប្រជាកសិករ ។ គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការសាកល្បងដំាដុះពូជស្រូវថ្មីនេះសម្រាប់ផ្ទៃដីក្នុងមួយ ឧកញ៉ា ឈិត […]
News & ព័ត៌មានពេលព្រឹក
1
រាជរដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារអាម៉េរិកដើម្បីរក្សាតម្លៃកសិផល និងគំាំទ្រទីផ្សារផលិតផលកសិកម្មដែលមានសក្តានុពល
នៅឆ្នំា២០២៤នេះ សម្រាប់ផលិតផលកសិកម្មនៅក្នុងស្រុកនឹងនៅតែបន្តរក្សាបានតម្លៃល្អនៅលើទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងលើកម្ពស់ដល់វិស័យកសិកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានត្រៀមបញ្ចេញថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន១០០ លានដុល្លារអាម៉េរិក ដើម្បីចូលរួមរក្សាតម្លៃកសិផលកសិករ នឹងគំាំទ្រទៅដល់ទីផ្សារសម្រាប់ផលិតផលសក្តានុពលនៅក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញនៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំជឿថាជាគោលនយោបាយគន្លឹះមួយ ជួយប្រទេសកម្ពុជា ជាពិសេសជួយគំាំទ្រទៅដល់វិស័យកសិកម្ម និងអាចមានផលល្អនៅក្នុងឆ្នំា២០២៤នេះ និងតទៅមុខទៀត ដើម្បីឱ្យប្រជាកសិករដែលប្រកបមុខរបរក្នុងវិស័យកសិកម្ម កាន់តែមានទំនុកចិត្តទៅលើការលក់ផលិតផលរបស់គាត់ នៅលើទីផ្សារ ចៀសផុតពីការទម្លាក់តម្លៃផ្តេសផ្តាសពីឈ្មួញកណ្តាលមួយចំនួន។ យោងតាម ឯកឧត្តមអគ្គនាយករង ធនាគារ ARDB កញ្ចប់ថវិកាចំនួន១០០ លានដុល្លារអាម៉េរិករបស់រាជរដ្ឋាភិបាលនេះ ធនាគារ ARDB នឹងយកមកប្រើប្រាស់សម្រាប់ផ្តល់ជាហិរញ្ញប្បទានដល់ដៃគូរមួយចំនួនរបស់ធនាគារដើម្បីឱ្យម្ចាស់ក្រុមហ៊ុនប្រើប្រាស់មូលនិធិនេះទៅប្រមូលទិញកសិផលរបស់ប្រជាកសិករនៅក្នុងរដូវប្រមូលផលធំៗ ដែលតែងតែកើតមានឡើងក្នុងពេលដំណាលគ្នា ជាហេតុនាំឱ្យតម្លៃកសិផលធ្លាក់ចុះ។ តាមរយៈកញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលនឹងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូរធនាគារ ARDB អាចប្រមូលទិញស្រូវនៅតាមមូលដ្ឋានដើម្បីជួយឱ្យតម្លៃស្រូវរបស់ប្រជាកសិករមានស្ថិរភាពល្អ។ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍លើកឡើងថា មូលនិធិរបស់រាជរដ្ឋាភិបាលនេះ យើងអាចប្រើទៅលើប្រភេទផលិតផលកសិកម្មអាទិភាពមួយចំនួនបន្ទាប់ពីស្រូវ-អង្ករ។ ខ្ញុំជឿថាក្នុងឆ្នំា២០២៤នេះ ក្នុងកំឡុងពេលខែ២ […]

កាលវិភាគផ្សព្វផ្សាយ