News & អន្តរជាតិ
South Korean Government Purchases Rice For Reserve
ដោយសារអង្ករក្នុងស្រុកឡើងថ្លៃពេក ជប៉ុន​នាំចូល​អង្ករ​កូរ៉េ​ខាង​ត្បូង ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំកន្លងមកនេះ
ទីក្រុងសេអ៊ូល៖ ការឡើងថ្លៃអង្ករឥតចុះឈប់ឈរ នៅក្នុងប្រទេសជប៉ុន បានផ្តល់ឱកាសដ៏កម្រមួយសម្រាប់កសិករដាំស្រូវនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបើកផ្លូវនាំចេញផលិតផលអង្កររបស់ខ្លួនទៅកាន់ប្រទេសជប៉ុន។ មន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង បាននិយាយកាលពីដើមសប្តាហ៍នេះថា នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ប្រទេសជប៉ុនបាននាំចូលអង្ករកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៩ ដោយសារការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិក្នុងប្រទេសជប៉ុនបានជំរុញឱ្យមានតម្រូវការសម្រាប់កសិផលរបស់កសិករកូរ៉េ បើទោះបីជាមានការដំឡើងពន្ធធ្ងន់ក៏ដោយ។ ការនាំចូលអង្ករនេះត្រូវបានធ្វើឡើងតាមរយៈការិយាល័យជប៉ុនប្រចាំសហព័ន្ធសហគមន៍កសិកម្មជាតិរបស់កូរ៉េខាងត្បូង ដែលបាននិយាយថា ខ្លួនបាននាំចូល និងលក់អង្ករកូរ៉េចំនួនពីរតោន តាមអ៊ីនធឺណិត និងនៅតាមបណ្តាផ្សារទំនើបមួយចំនួនក្នុងប្រទេសជប៉ុន នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ។ បរិមាណអង្ករនាំចូលប្រទេសជប៉ុន វាបានបង្ហាញនូវចំណុចខ្លាំងសម្រាប់ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និយាយរិះគន់ កាលពីខែមេសា។ ការនាំចូលអង្កររបស់ប្រទេសជប៉ុន កើតឡើងព្រមគ្នាននៅពេលបណ្តាប្រទេសក្នុងទ្វីបអាស៊ី កំពុងតែប្រឹងប្រែងកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើលោក ដូណាល់​ ត្រាំ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មពិភពលោក។ កាលពីខែមុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីនាំគ្នាពង្រឹង និងថែរក្សាយន្តការពាណិជ្ជកម្មសេរី។ មន្ត្រីកូរ៉េម្នាក់ ប្រចាំនៅក្នុងទីក្រុងតូក្យូ បាននិយាយថា នាពេលកន្លងមក អង្ករកូរ៉េមិនមានតម្លៃប្រកួតប្រជែងជាមួយអង្ករជប៉ុនទេ ដោយសារតែពន្ធច្រើនបេក ធ្វើឱ្យអង្ករនេះមានការប្រកួតប្រជែងនៅពេលនេះ។ មន្ត្រីដដែលនេះបាននិយាយទៀតថា ការនាំចូលដំបូងចំនួនពីរតោន ត្រូវបានលក់អស់ហើយ ចំណែកអង្ករ២០តោនបន្ថែមទៀត នឹងដឹកមកដល់នៅសប្តាហ៍ក្រោយ ដោយត្រូវបង់ពន្ធលើអង្ករនាំចូលប្រហែល៣៤០យ៉េន […]
News & ជាតិ
492347428_1114208464082774_3168170645839927662_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងប្រទេសអូម៉ង់ ក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន”
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ នាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT […]
News & អន្តរជាតិ
2025-04-24 15.17.54
ទុរេន​វៀតណាម​ប្រឈម​នឹង​វិបត្តិ​តម្លៃ​ធ្លាក់​ចុះ​៣​ដង​បន្ទាប់​ពី​ចិន​រឹតបន្តឹង​លើការ​គ្រប់គ្រង​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត
ទីក្រុង​ហាណូយ ៖ ទុរេនមកពីខេត្តដីសណ្តទន្លេមេគង្គរបស់វៀតណាម តម្លៃកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយតំបន់មួយចំនួនបានធ្លាក់ចុះចំនួនបីដងធៀបនឹងតួលេខកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងនីតិវិធីត្រួតពិនិត្យគុណភាព និងការពន្យារពេលក្នុងនីតិវិធីគយរួចមក។ ទីភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​ពី​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ថា នៅ​ក្នុង​តំបន់​ដាំ​ទុរេន​សំខាន់ៗ​របស់​ប្រទេស​វៀតណាម ​ដូច​ជាខេត្តដៀងសាង កឺនថឺ ប៊េនជេ ដែល​សុទ្ធ​តែ​ស្ថិត​នៅ​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ ពូជទុរេន “Ri6” ឬរីសាវ ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ៣៥,០០០-៤០,០០០ ដុង (ប្រមាណ១,១៦-១,៥៤ដុល្លារ) ក្នុងមួយគីឡូក្រាម បើធៀបនឹងកាលពីឆ្នាំមុន តម្លៃ១០ ម៉ឺន-១២ ម៉ឺនដុង (ប្រមាណជិត៤-៦ដុល្លារ) ក្នុងមួយគីឡូក្រាម ។ ដូចគ្នា​នឹង​ទុរេន​ម៉ាន់ថង​ពី​ប្រទេស​ថៃដែរ តម្លៃ​បានធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ៦0,000-៧0,000ដុង (ប្រមាណ២-៣ដុល្លារ) ក្នុង​មួយ​គីឡូក្រាម។ ឥឡូវនេះប្រទេសចិនទាមទារការត្រួតពិនិត្យ១០០ភាគរយ នៃការដឹកជញ្ជូនទុរេន រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងអ៊ុយរ៉ាមីនអូ (Auramine O) ឬថ្នាំម្សៅពណ៌លឿង ដែលជាថ្នាំជ្រលក់ ជាសារធាតុហាមឃាត់នាំឱ្យកើតមហារីកដល់អ្នកបរិភោគ. ដោយសារតែការរឹតបន្តឹងកាន់តែខ្លាំងនៃការនាំចូលទុរេន ទៅកាន់ប្រទេសចិនបែបនេះហើយ ទើបនាំឱ្យទុរេនជាច្រើនកកស្ទះនៅលើទផ្សារក្នុងស្រុក។ យោង​តាម​នីតិវិធី​គយ​ចិន បានឱ្យដឹង​ថា ទុរេនវៀតណាម​មួយ​ចំនួន​ធំ​ត្រូវ​ទុក​ចោលក្នុង​ឃ្លាំង​នៅ​តាម​ព្រំដែនរហូត​ដល់ស្អុយរលួយ​ចោលតែម្តង។ នៅក្នុងឆ្នាំ២០២៤ វៀតណាមបាននាំចេញទុរេន […]
News & អន្តរជាតិ
shutterstock-347564906
របាយការណ៍ព្រមានថា ព្រិលធ្លាក់នៅភ្នំហិមាល័យ បានថយចុះជាង ២០ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២៣ឆ្នាំកន្លងមក
អន្តរជាតិ៖ អ្នកវិទ្យាសាស្ត្រព្រមានថា ព្រិលធ្លាក់នៅតំបន់ភ្នំ ហ៊ីនដូ កូស(Hindu Kush) បានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ បង្កឱ្យប៉ះពាល់ដល់មនុស្សជិត២ពាន់លាននាក់ដែលពឹងផ្អែកលើទឹក មានប្រភពមកពីជួរភ្នំនេះ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងអ៊ីស្លាម៉ាបាត់( Islamabad) ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២២ ខែមេសា ដោយយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ភ្នំរួមបញ្ចូលគ្នា បានបញ្ជាក់ថា “ភ្នំហិណ្ឌូ គូស ហិមាល័យ” ដែលលាតសន្ធឹងពីប្រទេសអាហ្វហ្គានីស្ថានដល់ប្រទេសមីយ៉ាន់ម៉ា បរិមាណព្រិលដែលបានធ្លាក់មកលើដីគឺទាបជាងធម្មតា២៣,៦ភាគរយ ជាកម្រិតទាបបំផុតមិនធ្លាប់មានអស់កាលជាង២០ឆ្នាំកន្លងមក។ របាយការណ៍ដដែល បាននិយាយថា និន្នាការនេះបានបន្តសម្រាប់ឆ្នាំទី៣ និងគំរាមកំហែងដល់សន្តិសុខទឹករបស់ប្រជាជនជិត២ពាន់លាននាក់ ហើយក៏នាំឱ្យមានការថយចុះនៃបរិមាណទឹកទន្លេផងដែរ។ ដែលការណ៍នេះនាំឱ្យមានការពឹងផ្អែកលើទឹកក្រោមដី និងការកើនឡើងនៃហានិភ័យគ្រោះរាំងស្ងួត។ ប្រទេសជាច្រើននៅក្នុងតំបន់ បានចេញការព្រមានអំពីគ្រោះរាំងស្ងួត ជាពិសេសនឹងប៉ះពាល់ដល់ការប្រមូលផលលើវិស័យកសិកម្ម និងការទទួលបានទឹកនាពេលអនាគត នេះរួមបញ្ចូលទាំងហានិភ័យនៃរលកកំដៅយូរ កាន់តែក្តៅ និងញឹកញាប់ជាងមុន។ ប្រទេស​វៀតណាម​បង្កើន​គោលដៅផលិតថាមពលដើរដោយ​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ ដើម្បីឆ្លើយតប​នឹង​តម្រូវការ​អគ្គិសនី ដែលរួមមានសមាជិកមកពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតាន ចិន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ និងប៉ាគីស្ថាន កំពុងអំពាវនាវដល់សមាជិករបស់ខ្លួនដែលពឹងផ្អែកលើអាងទន្លេសំខាន់ៗចំនួន១២ ក្នុងតំបន់ឱ្យសហការគ្នាដើម្បីអភិវឌ្ឍការគ្រប់គ្រងទឹក រៀបចំសម្រាប់ការពារគ្រោះរាំងស្ងួត បង្កើតប្រព័ន្ធព្រមានជាមុន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ របាយការណ៍​ក៏​បាន​ព្រមាន​ដែរ​ថា […]
News & អន្តរជាតិ
EVN-SPC-invests-in-solar-power-plant-on-Vietnams-Côn-Đảo-Island
ប្រទេស​វៀតណាម​បង្កើន​គោលដៅផលិតថាមពលដើរដោយ​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ ដើម្បីឆ្លើយតប​នឹង​តម្រូវការ​អគ្គិសនី
អន្តរជាតិ៖ រដ្ឋាភិបាលវៀតណាមបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងនូវគោលដៅសម្រាប់ប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យ ព្រមទាំងមានគោលបំណងបង្កើនការផលិតថាមពលនៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការកើនឡើងនៃការប្រើប្រាស់ពិសេសទៅលើវិស័យកសិកម្ម។ គម្រោងប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យនេះដែរ គឺឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអគ្គិសនី និងស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមសម្រាប់ទាំងការវិនិយោគ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម បាននិយាយកាលពីដើមសប្តាហ៍កន្លងមកថា ប្រទេសវៀតណាមបានប្តេជ្ញាសម្រេចឱ្យបាននូវការបំភាយកាបូនឌីអុកស៊ីតត្រឹមឆ្នាំ​២០៥០ ហើយផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ ដែលជាផែនការអភិវឌ្ឍន៍ថាមពលជាតិចុងក្រោយបង្អស់បានបញ្ជាក់ពីវិធីសាស្រ្តដើម្បីសម្រេចបាននូវគោលដៅនេះ។ ផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ បានចែងបានថា “វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើធ្យូងថ្ម ដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចង់អភិវឌ្ឍយ៉ាងយកចិត្តទុកដាក់នូវប្រភពថាមពលកកើតឡើងវិញ”។ លោក អាន់ឌ្រីប្រាសេត ​ឡូយូ អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំនៅ Zenic Center Asia បាននិយាយថា ផែនការរបស់វៀតណាម “មើលទៅមានមហិច្ឆតាខ្លាំងណាស់” ជាមួយនឹងគោលដៅនៃការបង្កើតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយខ្យល់នៅលើគោកជាមួយថាមពល៧៣ ជីហ្គាវ៉ាត់(GW)និង៣៨ ជីហ្គាវ៉ាត់ នៅឆ្នាំ២០៣០ និងកើនឡើងយ៉ាងខ្លាំងដល់២៩៦ជីហ្គាវ៉ាត់ និង ២៣០ជីហ្គាវ៉ាត់ នៅឆ្នាំ២០៥០។ លើសពីនេះ ផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨  សម្រាប់ឆ្នាំ២០២៣ កំណត់ទិសដៅផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយកម្លាំងខ្យល់១២.៨ ជីហ្គាវ៉ាត់ និង២១ជីហ្គាវ៉ាត់ នៅចុងទសវត្សរ៍នេះ។ លោក អាន់ឌ្រីប្រាសេត ឡូយូ […]
News & អន្តរជាតិ
image_2025-04-23_14-49-55
សាច់គោ​អាម៉េរិក​​ត្រូវ​បានលុបចេញពី​បញ្ជី​មុខ​ម្ហូបរបស់ភោជនីយដ្ឋាន ​ក្នុង​ទីក្រុង​ប៉េកាំង
ប៉េកាំង៖ មុខម្ហូបសាច់គោ​របស់ភោជនីយដ្ឋានមួយ ដែលកាល​ពីមុន ​សាច់គោសុទ្ធតែនាំចូល​​ពី​សហរដ្ឋ​អាម៉េរិកទាំងអស់ ប៉ុន្តែចាប់តាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្មមក សាច់គោនៅក្នុងហាងនេះ គឺ​នាំចូលពី​ប្រទេស​អូស្ត្រាលី​វិញម្តង។ ភោជនីយដ្ឋាននេះ ប្រើសាច់គោប្រហែលប្រាំពីរ ទៅប្រាំបីតោនក្នុងមួយខែ ហើយជាសាច់គោរបស់អាម៉េរិក ដែលត្រូវបាននាំចូល និងត្រូវបានរក្សាទុកនៅក្នុងទូរបង្កករហូតដល់ពីរបីសប្តាហ៍ ដើម្បីធ្វើម្ហូបជូនភ្ញៀវ ប៉ុន្តែដល់ពេលឥឡូវនេះ ហាងនេះប្រើតែសាច់គោពីប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ សាច់គោអាម៉េរិក បានរងគ្រោះមុនគេនៅប្រទេសចិន ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។  ​មុនពេលសង្គ្រាម​ចាប់​ផ្ដើម​ សាច់គោ​អាម៉េរិក​​​ ដូចជាសាច់ស្មា សាច់ជាប់ឆ្អឹងជំនី និងសាច់ចំឡកជាដើម មាន​តម្លៃ​ថ្លៃណាស់រួចទៅហើយ លុះពន្ធបដិការបស់ទីក្រុងប៉េកាំង ឡើងដល់១២៥ភាគរយ ដើម្បីតបទៅអាម៉េរិកវិញ ធ្វើឱ្យសាច់គោលែងមានអ្នកទិញហូប ព្រោះវាថ្លៃខ្លាំងពេក។ លោក ឆាល ឌឺប៉េឡែត (Charles de Pellette) នាយកប្រតិបត្តិការរបស់ហាងសាច់គោអាំងនេះ បាននិយាយថា “វាពិតជាធ្វើឱ្យពិបាកដល់ពួកយើងខ្លាំងណាស់ ក្នុងការបន្តលក់សាច់គោសហរដ្ឋអាម៉េរិក” ។ សាច់គោអាម៉េរិក ត្រូវបាននាំចូលទីផ្សារប្រទេសចិនក្នុងតម្លៃទឹកប្រាក់១២៥លានដុល្លារក្នុងមួយខែ ឥឡូវការធ្វើពាណិជ្ជកម្មមុខទំនិញនេះ ការលុបឈ្មោះសាច់គោចេញពីម៉ឺបញ្ជីមុខម្ហូប នៅតាមហាងក្នុងទីក្រុងប៉េកាំង គឺជាការបង្ហាញឱ្យឃើញពីជោគវាសនាអាក្រក់នៃទំនិញរាប់ពាន់មុខរបស់ប្រទេសទាំងពីរ គឺចិន និងអាម៉េរិក។ លោក ឆាល ឌឺប៉េឡែត បាននិយាយថា “នៅពេលយើងអស់ពីស្តុក យើងឈប់កុម្ម៉ង់ចូលទៀតហើយ […]
News & អន្តរជាតិ
120240_68057_3617
មនុស្សយន្តចេះបេះផ្លែប៉េងប៉ោះ និងដឹកជញ្ជូនផ្លែប៉េងប៉ោះយកទៅទុក ដោយខ្លួនឯង
អន្តរជាតិ៖ ប្រព័ន្ធមនុស្សយន្តសម្រាប់បេះផ្លែ និងដឹកជញ្ជូនផ្លែដោយគ្មានមនុស្សជួយ ត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដូចជានៅក្នុងកសិដ្ឋានឆ្លាតវៃជាដើម។ ក្រុមអ្នកស្រាវជ្រាវនៅនាយកដ្ឋានស្រាវជ្រាវមនុស្សយន្តប្រើបញ្ញាសិប្បនិម្មិត (Robot AI) នៃវិទ្យាស្ថានគ្រឿងចក្រ និងសម្ភារៈរបស់ប្រទេសកូរ៉េ (Korea Intitute of Machinery and Materials) បានបង្កើតប្រព័ន្ធមនុស្សយន្តពហុមុខងារសម្រាប់ការប្រមូលផលដំណាំផ្លែឈើផ្សេងៗ។ បច្ចេកវិទ្យានេះអាចត្រូវបានប្រើដើម្បីជួយនៅកន្លែងកសិកម្ម​ ដែលមានការខ្វះកម្លាំងពលកម្មមនុស្ស ដោយប្រើឱ្យប្រមូលផលដំណាំតាមរយៈប្រព័ន្ធស្វ័យប្រវត្តិ។ ប្រព័ន្ធនេះក៏រួមបញ្ចូលផងដែរនូវមនុស្សយន្ត ដែលប្រើបច្ចេកវិជ្ជាបើកបរដោយស្វ័យភាព ដើម្បីដឹកជញ្ជូនផលដំណាំផ្លែឈើយកទៅកាន់កន្លែងរក្សាទុក។ ប្រព័ន្ធមនុស្សយន្តប្រភេទថ្មី សម្រាប់ប្រមូលផលដំណាំសាកវប្បកម្ម រួមមានមនុស្សយន្តបេះផ្លែ និងមនុស្សយន្តលើកដាក់ ផ្ទេរផ្លែឈើយកទៅទុក។ បច្ចេកវិទ្យានេះត្រូវបានគេរំពឹងថា នឹងជួយដោះស្រាយការលំបាកនៅកន្លែងកសិកម្ម ដែលកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មមនុស្សក្នុងការប្រមូលផលដំណាំ។ តាមរយៈការធ្វើស្វ័យប្រវត្តិកម្មយ៉ាងពេញលេញនូវដំណើរការបេះផ្លែប៉េងប៉ោះ និងដឹកជញ្ជូននៅក្នុងកសិដ្ឋានទាំងមូល បច្ចេកវិទ្យានេះ បានបង្ហាញឱ្យឃើញពីលទ្ធភាពធ្វើការដោយគ្មានមនុស្សជួយនៅពេលប្រមូលផលប៉ុណ្ណោះទេ ប៉ុន្តែក៏មានការងារផ្សេងៗទៀត ដែលពឹងផ្អែកលើកម្លាំងពលកម្ម នៅតាមកសិដ្ឋាន។ ដោយសារតែភាពស្មុគស្មាញ និងបរិស្ថានកសិកម្ម ដូច្នេះនៅពេលបញ្ចូលបច្ចេកវិទ្យាសម្រាប់ឱ្យមនុស្សយន្តដំណើរការ វាទាមទារឱ្យអនុវត្តតាមជំនាញកម្រិតខ្ពស់។ នេះហើយជាមូលហេតុ ដែលការស្រាវជ្រាវលើមនុស្សយន្តសម្រាប់ប្រើក្នុងការប្រមូលផលកសិកម្ម កន្លងមកមិនទទួលបានជោគជ័យក្នុងដំណើរការស្រាវជ្រាវឡើយ។ ដំបូងឡើយ បច្ចេកវិទ្យាមនុស្សយន្តសម្រាប់ការប្រមូលផលដំណាំ ត្រូវបានកំណត់មុខងារឱ្យប្រមូលផលដំណាំតែមួយមុខប៉ុណ្ណោះ។ ប្រព័ន្ធមនុស្សយន្តអាចប្រើបានច្រើនមុខ ដែលទើបនឹងបង្កើតថ្មីសម្រាប់ប្រមូលផលដំណាំរបស់វិទ្យាស្ថានគ្រឿងយន្ត និងសម្ភារៈបរិក្ខា មិនត្រឹមតែមានសមត្ថភាពគ្រាន់តែប្រមូលផលប៉ុណ្ណោះទេ ថែមទាំងបង្កើតបានមនុស្សយន្តប្រើបច្ចេកវិទ្យាឱ្យប្រមូលផល និងដឹកជញ្ជូនកសិផលតដោយស្វ័យប្រវត្តិ សម្រាប់កន្លែងធ្វើកសិកម្មទាំងមូល។ […]
News & ជាតិ
FB_IMG_1745405701981
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT IMPACT) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបានរំលេចថា៖ “គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសួនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើអាជីវកម្មក្នុងស្រុក, ការកសាងប្រព័ន្ឋអេកូឡូស៊ីសម្រាប់សហគ្រិន, ការជំរុញការផ្តល់ហិរញ្ញប្បទានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ជាក់លាក់, និងការដើរតួជាស្ពានតភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព” ៕ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏នឹងដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា […]
News & អន្តរជាតិ
thailands_rice_exports
ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ធ្លាក់​ចុះ​៣០ភាគរយ ព្រោះ​ខ្លាច​ពន្ធ​របស់​លោក ដូណាល់ ត្រាំ
បាងកក៖ សមាគមអ្នកនាំចេញអង្កររបស់ថៃ​ បាននិយាយថា ការនាំចេញអង្ករបានធ្លាក់ចុះ៣០ភាគរយ បើធៀបនឹងឆ្នាំមុន នៅក្នុងត្រីមាសទីមួយ ដោយធ្លាក់មកនៅត្រឹមបរិមាណជាង២,១លានតោន។ យោងតាមការចេញផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ បានឱ្យដឹងថា ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានសន្មត់ថា ការធ្លាក់ចុះបរិមាណនាំចេញនេះដោយសារប្រទេសឥណ្ឌាចាប់ផ្តើនាំចេញអង្ករសម្រិតឡើងវិញ ចំណែកប្រទេសឥណ្ឌូនេស៊ី​ ដែលជាប្រទេសធ្លាប់នាំចូលអង្ករថៃច្រើនដែរនោះ បានផ្អាកការបញ្ជាទិញជាបណ្តោះអាសន្ន។ នៅឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌូនេស៊ី នឹងនាំចូលអង្ករថៃតិចជាងមួយលានតោន ដែលបរិមាណតិចជាតការរំពឹងទុកនៅឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យធ្លាក់ចុះចំនួន៥៣ភាគរយ នៃបរិមាណនាំចេញអង្ករសម្រិត។ ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញអង្ករផ្កាម្លិះ និងអង្ករសម្រូបរបស់ថៃ បានហក់ឡើងវិញបន្តិច ខណៈក្រុមអ្នកនាំចេញអង្ករកំពុងតែតាមដានគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធ១០ភាគរយលើទំនិញរបស់ថៃ ដែលកាលពីមុនមិនមានជាប់ពន្ធឡើយ។ ម្យ៉ាងវិញទៀត ការពន្យារពេលរយៈពេល៩០ថ្ងៃក្នុងការអនុវត្តពន្ធគយ៣៦ភាគរយបានបណ្តាលឱ្យមានការកើនឡើងនៃការបញ្ជាទិញអង្កររបស់ប្រទេសថៃ នៅក្នុងត្រីមាសទីមួយ ក្នុងនោះការនាំចេញអង្ករផ្កាម្លិះមានបរិមាណជាងពីរសែនតោន។ សមាគមអ្នកនាំចេញអង្ករ បាននិយាយទៀតថា ប្រសិនបើពន្ធកើនឡើងដល់២០ ឬ២៥ភាគរយ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញអង្ករផ្កាម្លិះទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតសម្រាប់អង្ករផ្កាម្លិះថៃ។ កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករជាងប្រាំបីសែន តោនទៅកាន់សហរដ្ឋអាមេរិក ដែលរួមមានអង្ករផ្កាម្លិះចំនួនជាងប្រាំមួយតោន និងអង្ករក្រអូបថៃចំនួនជាមួយសែនតោន។ ជារៀងរាល់ឆ្នាំ ប្រទេសថៃបាននាំចេញអង្ករផ្កាម្លិះ ក្នុងបរិមាណពី១,៣ ទៅ១,៤លានតោនទៅកាន់ទីផ្សារពិភពលោក។ សមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកដំឡើងពន្ធដល់២៥ភាគរយ […]
News & ជាតិ
66361
រដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាលើតម្លៃប្រេងដូង​​ក្នុងស្រុកដើម្បី​ធានានរន្តរភាពនៃការផ្គត់ផ្គង់
អន្តរជាតិ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីន ​កំពុងតែ​ពិចារណា​ដាក់ចេញគោលនយោបាយថ្មី​មួយ ​ដែល​អាច​រក្សា​​ទុកប្រេងដូង​របស់​ខ្លួនខ្លះ ​សម្រាប់​តម្រូវការក្នុង​ស្រុកដើម្បី​ធានាបាននូវការផ្គត់ផ្គង់ និង​ទប់ស្កាត់ការឡើង​ថ្លៃ​បន្ថែម​ទៀត ខណៈ​ការ​ដឹកជញ្ជូន​ចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេសនៅតែបន្តជាធម្មតា។ យោងតាមការចេញផ្សាយលើសារព័ត៌មាន PhilStar Global របស់ហ្វីលីពីន បានឱ្យដឹងថា គោលនយោបាយថ្មីនេះ​ គឺសម្រាប់រក្សាទុកផលិតផលប្រេងដូងខ្លះ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលរួមមានតម្រូវការលាយជាជីវៈប្រេងឥន្ធនៈ ឱ្យបានគ្រប់គ្រាន់សិន ទើបអនុញ្ញាតឱ្យចេញនូវអតិរេកប្រេងដូង។ លោក លូស ប្រេនដា បាលីប្រៀ (Luz Brenda Balibrea) ប្រធានផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងព័ត៌មានរបស់អាជ្ញាធរប្រេងដូងហ្វីលីពីន បាននិយាយថា «គម្រោងដែលបានស្នើឡើងនេះ មានគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ក្នុងស្រុក និងរក្សាបាននូវស្ថិរភាពតម្លៃដោយមិនរំខានដល់ការប្តេជ្ញាចិត្តនាំចេញរបស់យើងឡើយ»។ លោក បាលីប្រៀ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ អាជ្ញាធរដូងហ្វីលីពីន កំពុងតែសិក្សាលទ្ធភាពជោគជ័យនៃគោលនយោបាយនេះ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។  អាជ្ញាធរដូងហ្វីលីពីន កំពុងតែពិភាក្សាជាមួយភាគីពាក់ព័ន្ធនានាក្នុងឧស្សាហកម្មប្រេងដូង និងទីភ្នាក់ងាររដ្ឋាភិបាលរួចហើយ ទាក់ទងនឹងសំណើនេះ។ គោលនយោបាយរក្សាទុកប្រេងដូងនេះ កើតចេញពីអនុសាសន៍លើកឡើងជូនថ្នាក់ដឹកនាំអាជ្ញាធរដូង ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃចំពោះសាច់ដូង និងប្រេងឆា។ ចំណែកប្រទេសថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានអនុវត្តគោលនយោបាយរឹតបន្តឹងការនាំចេញនេះរួចមកហើយ ដើម្បីដោះស្រាយកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃប្រេងឆាក្នុងប្រទេស។ តម្លៃប្រេងឆានៅលើសកលលោក បានឡើងថ្លៃដោយសារតែមានឧបសគ្គក្នុងការផ្គត់ផ្គង់ពីប្រទេសអ្នកផលិតផ្សេងៗរួមទាំងហ្វីលីពីនផងដែរ។ យោងតាមសន្ទស្សន៍តម្លៃប្រេងឆារបស់អង្គការស្បៀងអាហារ […]
News & អន្តរជាតិ
cover image
ក្រោយទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ​ការ​នាំ​ចេញ​ទុរេន​របស់​ម៉ាឡេស៊ី​ទៅ​កាន់ប្រទេស​ចិន​កើន​ឡើង​
អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ពីទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃទី២១ ខែមេសា បានឱ្យដឹងថា ថ្នាក់ដឹកនាំផ្នែកទីផ្សាររបស់ក្រុមហ៊ុននាំចេញផ្លែឈើស្រស់របស់ប្រទេសចិន បាននិយាយថា “ទុរេនស្រស់ត្រូវបានទទួលការពេញនិយមកាន់តែច្រើនពីសំណាក់ជនជាតិចិន ដែលជាមានទ្រព្យសម្បត្តិ ចំណែកកសិករម៉ាឡេស៊ីវិញ ក៏អាចបង្កើនការនាំចេញផ្លែឈើបាន៣០ភាគរយថែមទៀត នៅឆ្នាំនេះ”។ រហូត​មក​ដល់​ពេល​នេះ ប្រទេសវៀតណា ឡាវ ប្រទែសថៃ បាននាំមុខគេនៅក្នុងទីផ្សារទុរេនរបស់ប្រទេសចិន ប៉ុន្តែការនាំចេញទុរេនពីប្រទេសម៉ាឡេស៊ីបានកើនឡើងរហូតដល់១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តទាំងនេះដោយ​សារ​អំណោយផលលើការដឹកជញ្ជូន និងការរក្សាបានគុណភាពកាន់តែល្អប្រសើរ។ ​ជាទូទៅ ទុរេន​ម៉ាឡេស៊ី​ត្រូវ​បាន​ទុក​ឱ្យ​ទុំ​តាម​ធម្មជាតិ​នៅ​លើ​ដើម​  ដែលខុសពីពូជទុរេនថៃ និងទុរេនវៀតណាម។ ការណ៍នេះនាំឱ្យមានភាពទាក់ទាញកាន់តែខ្លាំងក្នុងចំណោមជនជាតិចិន។ យោងតាមក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី តម្លៃនៃការនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន នៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណូលជាង៥,៦លានដុល្លារ។ កាល​ពី​ឆ្នាំ​មុន ប្រទេស​ថៃ​បាន​គ្រប់​គ្រង​ចំណែក​ទីផ្សារ​ទុរេន​នៅក្នុង​ប្រទេស​ចិន ដែល​ទទួលបានប្រាក់ចំណូលជាង៦,៩៩ពាន់​លាន​ដុល្លារ​អាមេរិក  ឬស្មើនឹង៥៧ភាគរយ តាម​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម។ដោយឡែក​ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន បាននាំទុរេនទៅកាន់ទីផ្សារប្រទេសចិន បានត្រឹមតែ៣៨ភាគរយ ដែលមានទឹកប្រាក់សរុប​ចំនួន៣៨,២ លាន​ដុល្លារអាមេរិក។ កាលពីឆ្នាំមុនេះ រដ្ឋមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងចាត់វិធានការជំរុញការដាំដុះទុរេន។ ក្នុងនេះ រដ្ឋកេឡាន់តាន់ (Kelantan)ដែលមានផ្ទៃដី៣ពាន់ហិកតា ត្រូវបានរៀបចំធ្វើចម្ការសម្រាប់ទុរេន ពូជមូសាងឃីង ដែលជាពូជទុរេនដ៏ល្បីល្បាញ និងភាគច្រើនដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ី។ ​ក្រុមសហគមន៍របស់កសិករដាំទុរេន […]
News & ជាតិ
491290044_1112608357576118_4558340360397639021_n
ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ដឹក​នាំ​សហការី​ ធ្វើទស្សនកិច្ចសិក្សា​កសិដ្ឋាន​ចញ្ចឹម​ត្រី​​ នៅក្នុងប្រទេស​អូម៉ង់​
មូស្កាត,​ ប្រទេស​អូម៉ង់​៖​ នាព្រឹក​​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥​នេះ​ ឆ្លៀតឱកាស​មុន​កិច្ចប្រជុំ​របស់​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍន៍​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ (ADFIAP) ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បានដឹក​នាំ​សហការី​ ធ្វើទស្សនកិច្ចសិក្សា​កសិដ្ឋាន​ចញ្ចឹម​ត្រី​មួយ​កន្លែង​ ក្រោម​ការ​សម្របសម្រួល​របស់​ធនាគារ​អភិវឌ្ឍន៍​អូម៉ង់​។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ  បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ […]

កាលវិភាគផ្សព្វផ្សាយ