News & អន្តរជាតិ
mit
វៀតណាម និងចិន ចុះហត្ថលេខាលើពិធីសារសម្រាប់នាំចេញផ្លែខ្នុរស្រស់
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន​ បានឱ្យដឹងថា វៀតណាម និងចិន​​ បានចុះហត្ថលេខាលើពិធីសារមួយ ដែលអនុញ្ញាតឱ្យនាំចេញផ្លែខ្នុរស្រស់របស់វៀតណាមទៅកាន់ទីផ្សារចិន។ ពិធីសារនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម និងអនុប្រធានរដ្ឋបាលគយចិន។ កិច្ចព្រមព្រៀងនេះ ប្រារព្ធឡើងបន្ទាប់ពីពិធីសារចំនួនបួនផ្សេងទៀត ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២៥នេះ ដែលគ្របដណ្តប់លើការនាំចេញផ្លែម្ទេស និងផ្លែប៉ាសិន ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី រដ្ឋបាលគយចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មវៀតណាម ស្របពេលវៀតណាមបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបរិស្ថាន។ កន្លងមក ផ្លែខ្នុរស្រស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈបណ្តាញផ្សេងៗ។ ចំណែកក្រោមពិធីសារថ្មីនេះ ការនាំចេញនឹងត្រូវធ្វើឱ្យមានស្តង់ដារត្រឹមត្រូវដើម្បីបំពេញតាមភូតគាមអនាម័យ និងគុណភាពរបស់ប្រទេសចិន។ យោងតាមក្រសួងកសិកម្មវៀតណាម គេរំពឹងថា ពិធីសារថ្មីនេះនឹងកាត់បន្ថយហានិភ័យផ្នែកពាណិជ្ជកម្ម និងគាំទ្រដល់ការពង្រីកផលិតកម្មផ្លែខ្នុរ ក្រោមការអនុវត្តកសិកម្មល្អ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរំពឹងថានឹងជួយដល់ការអភិវឌ្ឍដំណើរការកែច្នៃ​ ដើម្បីបង្កើនតម្លៃបន្ថែម និងធ្វើឱ្យប្រាក់ចំណូលរបស់អ្នកដាំខ្នុរមានស្ថេរភាពផងដែរ។ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ទទួលបានចំនួនជិតដល់៧,១ ពាន់លានដុល្លារ ​ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៥ ដែលកើនឡើងចំនួន១៥,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាច្រកនាំចេញផលិតផលកសិកម្មធំជាងគេសម្រាប់វៀតណាម ដែលមានបរិមានផ្គត់ផ្គង់ចំនួន៦២,៩ភាគរយ។ ក្រសួងកសិកម្មវៀតណាមរំពឹងថា ពិធីសារថ្មីនេះនឹងជួយពង្រឹងសន្ទុះនាំចេញនាពេលបច្ចុប្បន្ន និងគាំទ្រដល់គោលដៅនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមឱ្យបានចំណូលចំនួន៨,៥ពាន់លានដុល្លារ សម្រាប់រយៈពេលមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៥នេះ ឧស្សហកម្មនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិន […]
News & អន្តរជាតិ
image_2025-12-01_13-31-45
ខ្ទឹមសនាំចូលពីប្រទេសចិន កំពុងក្រឡុកទីផ្សារតំបន់អាម៉េរិកឡាទីន
ទិន្នផលខ្ទឹមសរបស់ប្រទេសប៉េរូ បានកើនឡើងនៅរដូវប្រមូលផលចុងឆ្នាំ២០២៥​នេះ ប៉ុន្តែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងចំពោះតម្លៃនៅលើទីផ្សារអន្តរជាតិ​​ ដោយសារខ្ទឹមសរបស់ប្រទេសចិន និងការផ្លាស់ប្តូរច្បាប់ទម្លាប់នៅក្នុងទីផ្សារផងដែរ។ យោងតាមអ្នកគ្រប់គ្រងកសិពាណិជ្ជកម្មក្នុងប្រទេសប៉េរូ​ បានឱ្យដឹងថា ទិន្នផលខ្ទឹមសបានកើនឡើងប្រហែល២៥ភាគរយ បើប្រៀបធៀបទៅនឹងទិន្នផលក្នុងឆ្នាំ២០២៤ ដោយសារអាកាសធាតុត្រជាក់ល្អ​ផ្តល់អំណោយផល។ លោកបានមានប្រសាសន៍ថា «តម្លៃខ្ទឹមសនៅដើមរដូវប្រមូលផលក្នុងខែកញ្ញា និងខែតុលា នៅតែល្អសោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចាប់ពីចន្លោះខែវិច្ឆិកា និងខែធ្នូ តម្លៃខ្ទឹមសបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងប្រទេសអាហ្សង់ទីន និងប្រទេសឈីលី ដែលប្រទះអាកាសធាតុអំណោយផល និងផ្តល់ទិន្នផលខ្ពស់។ ការកើនឡើងនៃបរិមាណនេះ បានដាក់សម្ពាធលើទីផ្សារក្នុងតំបន់ ខណៈពេលខ្ទឹមសនាំចូលពីប្រទេសចិនកំពុងតែបញ្ចុះតម្លៃឱ្យកាន់តែទាបថែមទៀត»។ កសិពាណិជ្ជករដដែលនេះ បានមានប្រសាសន៍ទៀតថា​ «ខ្ទឹមសរបស់ប្រទេសចិនបានក្លាយជាតួអង្គបង្ខូចតម្លៃទីផ្សារខ្ទឹម។ ខណៈពេលខ្ទឹមសរបស់ប្រទេសប៉េរូ អាហ្សង់ទីន និងប្រទេសឈីលី អាចលក់ខ្ទឹមសមួយកញ្ចប់ទម្ងន់១០គីឡូក្រាម ក្នុងតម្លៃ២៨ដុល្លារ ២៣ដុល្លារ និង២២ដុល្លារ ស្រាប់តែខ្ទឹមសនាំចូលពីប្រទេសចិនបែរជាលក់ក្នុងតម្លៃត្រឹមតែ១១ដុល្លារប៉ុណ្ណោះ។ គម្លាតតម្លៃដ៏ធំនេះ បានជំរុញឱ្យតម្លៃខ្តឹមលើទីផ្សារអន្តរជាតិធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ទីផ្សារអាម៉េរិកឡាទីនទាំងមូល។ ប្រទេសប្រេស៊ីល គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយខ្ទឹមសរបស់ចិននេះ។ ប្រទេសអាហ្សង់ទីន ដែលមានផ្ទៃដីដាំខ្ទឹមសប្រហែល១៧ ០០០ហិកតា គឺសម្រាប់លក់ឱ្យទីផ្សារប្រេស៊ីល។ ទោះបីជាយ៉ាងណាក៏ដោយ វិធានការថ្មីមួយ ដែលអនុវត្តដោយរដ្ឋាភិបាលប្រេស៊ីល នៅចុងឆ្នាំ២០២៥នេះ បានអនុគ្រោះដល់ខ្ទឹមសរបស់ចិនតាមរយៈការកាត់បន្ថយពន្ធ និងកំណត់តម្លៃប្រហែល១៧ដុល្លារ ក្នុងមួយកញ្ចប់។ ចំណែកខ្ទឹមសនាំចូលពីប្រទេសចិន […]
News & អន្តរជាតិ
ArkansasFB_SoybeanHarvestCombine_feat_2023-04-03-135302_mdcr
អនាគតតម្លៃសណ្ដែកសៀងអាម៉េរិកអាចនឹងធ្លាក់ចុះ បន្ទាប់ពីមានជម្លោះពាណិជ្ជកម្ម
ទីក្រុងឈីកាហ្គូ៖​ អនាគតសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្លាក់ចុះ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ដោយពាណិជ្ជករកំពុងមើលថា តើរលកនៃការទិញរបស់ចិននឹងបន្តដែរឬទេ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ​ បានធ្វើសេចក្តីរាយការណ៍ ក្រុមហ៊ុនរដ្ឋចិន COFCO ដែលបានទិញសណ្តែកសៀងអាម៉េរិកប្រហែល ៨៤ម៉ឺនតោន សម្រាប់ការដឹកជញ្ជូននៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦។ នេះគឺជាការទិញដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីខែមករា និងសំខាន់បំផុតចាប់តាំងពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន​ លោក ស៊ី ជីនភីង  (Xi Jinping) កាលពីចុងខែតុលា ឆ្នាំ២០២៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រសួងកសិកម្មអាម៉េរិក បានបញ្ជាក់ថា ប្រទេសចិនបានទិញសណ្តែកសៀងអាម៉េរិកចំនួនជាង៧៩ម៉ឺនតោន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ដោយបានរាយការណ៍ពីការលក់សណ្តែកសៀង អាម៉េរិកចំនួន ៣៣ម៉ឺនតោនផ្សេងទៀត ទៅកាន់ប្រទេសចិន។ កាលពីខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិននឹងបញ្ជាទិញសណ្តែកសៀងអាម៉េរិកចំនួន ១២លានតោន នៅចុងឆ្នាំ២០២៥នេះ។ អ្នក​វិភាគ​មួយ​ចំនួន​បាន​សង្ស័យ​ថា ប្រទេស​ចិននឹង​បំពេញ​តាម​កាល​កំណត់តាមកិច្ចព្រមព្រៀងថ្មីៗនេះ ប៉ុន្តែបរិមាណបញ្ជាទិនៅតែទាបជាងមុនដដែល។ កិច្ចព្រមព្រៀងទិញសណ្តែកសៀង នៅលើក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងឈីកាហ្គោ បានបង្ហាញពីការធ្លាក់ចុះ […]
News & អន្តរជាតិ
download
ភូមាពង្រឹងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបង្កើនប្រាក់ចំណូល
ណៃពិដោ៖ ប្រធានសមាគមអ្នកផលិត និងនាំចេញផ្លែទុរេនភូមា បាននិយាយកាលពីសប្តាហ៍មុនថា ដំណើរការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិនកំពុងតែដំណើរការក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលផ្លែទុរេនស្រស់ និងកែច្នៃ ដោយគ្រោងចាប់ផ្តើមនាំចេញផ្លែទុរេននៅឆ្នាំក្រោយ ឬនៅឆ្នាំ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលពីបរទេស និងអភិវឌ្ឍឧស្សាហកម្មផ្លែឈើនៅក្នុងស្រុកប្រទេស។ លោកបានមានប្រសាសន៍ថា សមាគមរបស់លោកមានគោលបំណងទាក់ទាញការវិនិយោគិនបរទេស អ្នកជំនាញ និងដៃគូអាជីវកម្ម ដើម្បីគាំទ្រដល់ការកែច្នៃផ្លែទុរេន និងបង្កើនតម្លៃបន្ថែមនៅក្នុងប្រទេស។ លោកប្រធានសមាគមបានកត់សម្គាល់ថា ឧស្សាហកម្មទុរេនរបស់ភូមាត្រៀមខ្លួនរួចជាស្រេច​ ដើម្បីជំរុញកំណើនឱ្យបានលឿនតាមការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលថ្មីពីបរទេស ជាពិសេសទីផ្សារប្រទេសចិន ដែលជាអ្នកទិញផ្លែទុរេនធំជាងគេបំផុតនៅលើពិភពលោក។ កាលពីឆ្នាំ២០២៤ ចិនបាននាំចូលផ្លែទុរេនក្នុងបរិមាណចំនួន១៥,៦លានតោន ដែលមានតម្លៃទឹកប្រាក់ចំនួន៦,៩៩ពាន់លានដុល្លារ ភាគច្រើនមកពីប្រទេសវៀតណាមប្រមាណ៤១,៥ភាគរយ និងទិញនាំចូលពីប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ បើយោងតាមទិន្នន័យគយរបស់ប្រទេសចិន​ បានឱ្យដឹងថា តម្រូវការផ្លែទុរេននៅក្នុងប្រទេសចិន បានធ្លាក់ចុះទៅវិញ នៅឆ្នាំ២០២៥នេះ គឺធ្លាក់ចុះ១៥ភាគរយធៀបនឹងឆ្នាំ២០២៤ ដោយមកនៅត្រឹមបិរមាណ៧០៨,១៩០តោន។ ចំណែកទីផ្សារផ្លែទុរេននៅក្នុងប្រទេសចិន ក៏មានការប្រកួតប្រជែងថ្មីៗផងដែរ រួមទាំងប្រទេសកម្ពុជា ដែលបានដឹកជញ្ជូនផ្លែទុរេនដំបូងរបស់ខ្លួន ចូលទៅក្នុងទីផ្សារប្រទេស កាលពីខែកក្កដា ឆ្នាំ២០២៥។ រីឯប្រទេសឡាវ ក៏បានបង្ហាញថា ខ្លួនមានបំណងចូលរួមការប្រណាំងប្រជែងក្នុងទីផ្សារផ្លែទុរេននេះដែរ ខណៈប្រទេសឥណ្ឌូនេស៊ី បានប្រកាសពីផែនការនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ប្រទេសចិន។ ប្រទេសភូមាមានផ្ទៃដីដាំដុះដំំណាំទុរេនប្រហែល២៤,២៨១ហិកតា ដោយមានផ្ទៃដីដាំដុះជាង៤,០០០ ហិកតានៅក្នុងទីក្រុងយ៉ាងហ្គោន ដែលជាតំបន់ដាំដុះទុរេនធំជាងគេបំផុតរបស់ប្រទេសភូមា។ យោងតាមសារព័ត៌ភូមារបស់ភូមា បានចេញផ្សាយថា […]
News & អន្តរជាតិ
image_2025-11-25_09-45-53
ផ្លែស្វាយរបស់អូស្ត្រាលី មានតម្លៃខ្ពស់នៅតាមទីផ្សារក្នុងប្រទេសវៀតណាម
ហូជីមិញ៖ ផ្លែស្វាយនាំចូលពីប្រទេសអូស្ត្រាលី កំពុងតែលក់ក្នុងតម្លៃខ្ពស់នៅក្នុងប្រទេសវៀតណាម ដោយមានតម្លៃប្រហែល៦០០,០០០ដុងក្នុងមួយគីឡូក្រាម ស្មើនឹង២២,៨ ដុល្លារ ដែលខ្ពស់ជាងតម្លៃផ្លែស្វាយដាំដុះក្នុងប្រទេសវៀតណាមជិតប្រាំបីដង។ គេហទំព័របន្លែ និងផ្លែឈើ បានរាយការណ៍ថា អ្នកលក់រាយម្នាក់នៅតាមដងផ្លូវ ក្នុងទីក្រុងហូជីមិញ បាននិយាយថា ផ្លែស្វាយអូស្ត្រាលីមួយប្រអប់ទម្ងន់ប្រាំពីរគីឡូក្រាម អាចមានតម្លៃដល់៣,៧លានដុង ឬស្មើនឹង១៤០ដុល្លារ។ អ្នកលក់រាយនៅក្នុងប្រទេសវៀតណាម បានចាប់ផ្តើមនាំចូលផ្លែស្វាយអូស្ត្រាលី នៅចុងខែតុលា ឆ្នាំ២០២៥ ក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដោយសារតែថ្លៃដឹកជញ្ជូន និងថ្លៃទូត្រជាក់ខ្ពស់ពេក។ ផ្លែស្វាយមួយផ្លែ អាចមានទម្ងន់ប្រហែលប្រាំ ទៅប្រាំមួយខាំ ហើយត្រូវបានគេពិពណ៌នាថា មានសាច់រឹង និងមានជាតិស្ករខ្ពស់។ ពូជស្វាយអូស្ត្រាលី ត្រូវបាននាំចូលតាមការដឹកជញ្ជូនតាមផ្លូវអាកាស។ ពូជស្វាយអូស្ត្រាលីនេះ ក៏មានដាំនៅក្នុងប្រទេសវៀតណាមផងដែរ ជាពិសេសនៅក្នុងខេត្ត ទៀនយ៉ាង​ និងខេត្តដុងថាប់ ដែលជាតំបន់ដីសណ្តទន្លេមេគង្គ។ ប៉ុន្តែ ផ្លែស្វាយពូជអូស្ត្រាលីនេះដាំនៅក្នុងប្រទេសវៀតណាម ​គេលក់ដុំក្នុងតម្លៃ ពី២០​ ០០០ ទៅ២៥​ ០០០ដុង ក្នុងមួយគីឡូក្រាម ឬពីប្រហែល០,៧៦ដុល្លារ ទៅ០,៩៦ដុល្លារ ហើយលក់រាយក្នុងតម្លៃប្រហែល៨០ ០០០ដុង ក្នុងមួយគីឡូក្រាម ឬស្មើនឹង៣ដុល្លារ។ នៅប្រទេសអូស្ត្រាលី ផ្លែស្វាយពូជនេះគេដាំនៅក្នុងតំបន់ក្តៅស្ងួតនៃរដ្ឋ ឃ្វីនឡែន​ (Queensland) […]
News & អន្តរជាតិ
image_2025-11-27_15-58-53
កសិករឥណ្ឌាបំផ្លាញចោលដំណាំចេក ព្រោះផ្លែថោកខ្លាំងពេក និងគ្មានទីផ្សារ
ញូវដេលី៖ កសិករដាំចេកនៅរដ្ឋម៉ាឌីយ៉ាប្រាដេស កំពុងរាយការណ៍ពីការខាតបង់ប្រាក់ចំណួលរបស់ខ្លួន ដោយសារតម្លៃផ្លែចេកនៅតាមទីផ្សារធ្លាក់ចុះទាប នាំឱ្យអ្នកដំាចេកមួយចំនួនបង្ខំចិត្តឈូសបំផ្លាញចោលដើមចេក ដោយសារគ្មានអ្នកទិញ ព្រមទាំងមានតម្លៃថោកជាងថ្លៃដើមធាតុ ដែលបណ្តាលឱ្យកម្លាំងពលកម្ម និងការវិនិយោគរាប់ខែគ្មានផលចំណេញ។ តាមរយៈឃ្លីបវីដេអូបង្ហាញពីកសិករឥណ្ឌាប្រើត្រាក់ឈូសចោលដើមចេក ដែលគេបានថែរក្សាអស់រយៈពេលជាច្រើនខែកន្លងមក។ កសិករដាំចេក បាននិយាយរអ៊ូរទាំថា ពួកគេបានរង់ចាំពេលប្រមូលផលជាយូរមកហើយ ប៉ុន្តែទីបំផុតគ្មានជម្រើសអ្វីក្រៅពីឈូសចោលឱ្យស្រឡះដូចវាលស្រែឡើយ។ អ្នកដាំចេកខ្លះរៀបរាប់ថា ពួកគេបានវិនិយោគអស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ បែរជាលក់បានប្រាក់បន្តិចបន្តួច មិនអាចទូទាត់សងថ្លៃដើមបានឡើយ។ ពួកកសិករបានពិពណ៌នាអំពីផលលំបាកផ្នែកហិរញ្ញវត្ថុ និងបញ្ហាផ្លូវចិត្ត ក្នុងការសម្រេចចិត្ត ឈូសបំផ្លាញចោលដំណាំចេក ដែលកំពុងពេញវ័យចេញត្រយូង។ ស្ថានភាពឈូសបំផ្កាញចោលចម្ការចេកនេះ កើតឡើងបន្ទាប់ពីអភិបាលរដ្ឋម៉ាឌីយ៉ាប្រាដេស បានលើកឡើងទាក់ទងនឹងគម្រោងកែច្នៃសរសែរបាចេក ធ្វើជាវត្ថុប្រើប្រាស់នាពេលអនាគត។ លោកអភិបាលរដ្ឋបានមានប្រសាសន៍ថា «យើងកំពុងរៀបចំបង្កើតរោងចក្រកែច្នៃយកសរសៃពីដើមចេកមកធ្វើជាអំបោះ។ សរសៃចេកនឹងត្បាញជាក្រណាត់»។ ចំណេកកសិករវិញ បានកត់សម្គាល់ឃើញថា គំនិតផ្តួចផ្តើមបែបនេះអាចបង្កើតឱកាសនាពេលអនាគត ប៉ុន្តែ ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្នកំពុងធ្វើឱ្យកសិករជួបការលំបាក។ រដ្ឋម៉ាឌីយ៉ាប្រាដេស គឺជារដ្ឋមានដំណាំចេកធំជាងគេទីប្រាំពីរនៅក្នុងប្រទេសឥណ្ឌា ដែលមានទិន្នផលផ្លែចេកប្រចាំឆ្នាំជិត២,៥លានតោន ដែលស្មើជាង៦,៥ភាគរយនៃផលិតកម្មចេកសរុបរបស់ប្រទេសឥណ្ឌា។  កសិករដាំចេកបាននិយាយថា តួលេខផលិតកម្មខ្ពស់មិនប្រាកដថា តម្លៃមានស្ថេរភាព ឬយុត្តិធម៌នោះទេ ដែលធ្វើឱ្យកសិករងាយរងគ្រោះដោយសារការប្រែប្រួលទីផ្សារ។ ការឈូសបំផ្លាញចោលដើមចេកនៅក្នុងតំបន់នេះ បង្ហាញពីការប្រែប្រួលជាបន្តបន្ទាប់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែចេក និងទាមទារឱ្យមានដំណោះស្រាយចំពោះការខាតបង់របស់កសិករក្នុងអំឡុងពេលទីផ្សារមានតម្រូវការទាប និងតម្លៃចុះថោក៕
News & អន្តរជាតិ
image_2025-11-26_09-16-31
ក្រសួងកសិកម្មហ្វីលីពីនឱ្យយុវជនចូលរួមក្នុងវិស័យកសិកម្ម ដើម្បីជំរុញនិរន្តរភាពស្បៀង
ក្រុងបាហ្គីយ៉ូ – ក្រសួងកសិកម្មហ្វីលីពីន បានលើកឡើងថា ការបង្រៀនកុមារ ដែលជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ដោយផ្តល់ព័ត៌មានសមស្របទាក់ទងនឹងវិស័យកសិកម្ម នឹងជំរុញនិរន្តរភាពស្បៀងអាហារ។ មន្ត្រីក្រសួងកសិកម្ម បានប្រាប់សិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ មកពីសាលាបឋមសិក្សាក្នុងអំឡុងពេលទស្សនកិច្ចនៅការិយាល័យរុក្ខជាតិ និងឧស្សាហកម្ម កាលពីសប្តាហ៍មុនថា «យើងកំពុងប្រារព្ធទិវាកុមារ ហើយយើងដឹងថា កុមារមានសារៈសំខាន់យ៉ាងណាចំពោះប្រទេសជាតិ ដូច្នេះហើយទើបយើងបានបបួលមកលេងទីនេះ ដើម្បីយើងប្រាប់អំពីប្រភពអាហាររបស់អ្នក»។ លោកស្រីបានមានប្រសាសន៍ទៀតថា កុមារត្រូវតែរៀនពីអ្វីដែលពួកគេត្រូវរៀន ដើម្បីឱ្យពួកគេអាចចាប់ផ្តើមឱ្យតម្លៃតាំងពីក្មេង។ លោកស្រីបានមានប្រសាសន៍ថា «យើងគិតថា ប្រហែលជាដោយការបង្ហាញពួកគេឱ្យស្គាល់វិស័យកសិកម្មនៅពេលពួកគេនៅក្មេង ពួកគេនឹងឱ្យតម្លៃអាហារ ដែលយកមកដាក់លើតុ ហើយមិនខ្ជះខ្ជាយអាហារទេ ព្រោះពួកគេបានឃើញពីការលំបាកក្នុងការផលិតអាហារ»។ លោកស្រីបានពន្យល់ថា «សំខាន់ជាងនេះទៅទៀត យើងសង្ឃឹមថា តាមរយៈការបង្ហាញពួកគេពីរបៀបដែលអាហារត្រូវបានផលិត ពួកគេនឹងចូលរួមក្នុងការថែសួនដើម្បីផលិតបន្លែ ឬថែទាំសត្វជាអាហារ»។ អាជ្ញាធរស្ថិតិហ្វីលីពីន បាននិយាយថា អាយុជាមធ្យមរបស់កសិករនៅក្នុងប្រទេសពីមុនមានអាយុ៥៧ ឆ្នាំ ប៉ុន្តែក្រសួងកសិកម្ម បាននិយាយថា ទិន្នន័យថ្មីៗនៃប្រព័ន្ធចុះបញ្ជីសម្រាប់កសិកម្មជាមូលដ្ឋាននៅក្នុងតំបន់បង្ហាញថា អាយុបានធ្លាក់ចុះមកត្រឹម៤៥ឆ្នាំ។ លោកស្រីបានមានប្រសាសន៍ថា «អ្នកចូលរួមស្វែងយល់បញ្ហារបស់កសិករវ័យក្មេងកំពុងកើនឡើង ហើយយើងកំពុងឃើញយុវជនកាន់តែច្រើនកំពុងចូលរួមផលិតចំណីអាហារ ឬកែច្នៃចំណីអាហារ»។ លើសពីនេះ សាលារៀនគ្រប់កម្រិតកំពុងបង្កើតក្លឹប ដែលទាក់ទាញយុវជនឱ្យចូលរួមក្នុងវិស័យកសិកម្ម ដោយសង្ឃឹមថា ពួកគេនឹងពង្រឹងជំនាញរបស់ខ្លួន និងអនុវត្តដូចគ្នា ឬចូលរៀនវគ្គសិក្សាកសិកម្ម។ អ្នកគ្រូបង្រៀនថ្នាក់ទី៥ម្នាក់ […]
News & អន្តរជាតិ
image_2025-11-27_09-19-39
អាហ្វ្រិកខាងត្បូងកំណត់គោលដៅទីផ្សារផ្លែក្រូចឃ្ចិច នៅទ្វីបអាស៊ី
ក្រុមហ៊ុននាំចេញផ្លែក្រូចអាហ្វ្រិកខាងត្បូង បន្តពង្រីកវត្តមានផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារអាស៊ី បន្ទាប់ពីមើលឃើញកំណើនតម្រូវការក្នុងតំបន់ ក្រោយពីប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងទ្វេភាគី កាលពីឆ្នាំ២០២៤ ដើម្បីបើកទីផ្សារសម្រាប់ផលិតផលផ្លែក្រូចឃ្វិចអាហ្វ្រិកខាងត្បូង។ នៅក្នុងឆ្នាំ២០២៥នេះ ប្រទេសអាហ្វ្រិកខាងត្បូងបានដឹកជញ្ជូនផ្លែក្រូចឃ្វិចចំនួន៥៣ ៣១១កេស ដែលក្នុងមួយកេសទម្ងន់១៥គីឡូក្រាម ទៅកាន់ប្រទេសវៀតណាម គឺកើនឡើងចំនួន២០៩ ៥៦៩កេស កើនលើសឆ្នាំ២០២៤។ ស្ថាប័នឧស្សាហកម្មផ្លែក្រូចឃ្វិច​ បានកត់សម្គាល់ថា កំណើននេះឆ្លុះបញ្ចាំងពីឱកាសកាន់តែទូលំទូលាយនៅទូទាំងទ្វីបអាស៊ី ដែលក្រៅពីវៀតណាម ទីផ្សារដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងចិនត្រូវបានគេមើលឃើញថា មានសក្តានុពលខ្លាំងសម្រាប់ផ្លែក្រូចឃ្វិចអាហ្វ្រិកខាងត្បូងផងដែរ។ ប្រជាជនវណ្ណៈកណ្តាល ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសវៀតណាម ចាប់ផ្តើមពេញនិយមផលិតផលផ្លែក្រូចឃ្វិចស្រស់ៗរបស់អាហ្វ្រិកខាងត្បូង ដែលអាចផ្គត់ផ្គង់ទីផ្សារចាប់ពីខែមិថុនា ដល់ខែតុលា។ ក្នុងរដូវប្រមូលក្រូចឃ្វិច ឆ្នាំ២០២៥ ទទួលបានទិន្នផលចំនួន ៥៣,៥លានប្រអប់ ដែលត្រូវបានវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ គឺកើនឡើង២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទិន្នផលដ៏ល្អនេះ បានជួយពង្រឹងតម្រូវការក្នុងការធានាទីផ្សារ ដែលមានសក្តានុពលខ្ពស់ ដូចជាវៀតណាមសម្រាប់ប្រភេទក្រូចឃ្វិច។ ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម នាពេលថ្មីៗកន្លងមកនេះ ប្រធានាធិបតិអាហ្វ្រិកខាងត្បូង បានពិភាក្សាអំពីការនាំចូលក្រូចអាហ្រិកផងដែរ។ រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូងបានជួបប្រជុំជាមួយសមភាគីវៀតណាម ដើម្បីជំរុញការចូលប្រើប្រាស់ទីផ្សារសម្រាប់ប្រភេទក្រូចបន្ថែម និងដោះស្រាយលក្ខខណ្ឌពាណិជ្ជកម្ម ដែលនៅសេសសល់។ វៀតណាមត្រូវបានពិពណ៌នាថា ជាគោលដៅមួយ ស្របពេលប្រទែសអាហ្វ្រិកខាងត្បូង កំពុងធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយអត្រាពន្ធនាំចូលផងដែរ។ អ្នកតំណាងឧស្សាហកម្មផ្លែក្រូច បាននិយាយថា […]
News & អន្តរជាតិ
image_2025-11-25_09-13-56
ផ្លែមៀន និងផ្លែទុរេនរបស់ឡាវ មានទីផ្សារនៅក្នុងប្រទេសចិន
វៀងច័ន្ទន៍៖​ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឡាវ និងចិន បានពង្រីកកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរបស់ប្រទេសទាំងពីរបន្ទាប់ពីការពិភាក្សានៅទីក្រុងឆុងឈីង ក្នុងអំឡុងពេលកិច្ចប្រជុំសហប្រតិបត្តិការ រដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៩។ យោងតាមការផ្សាយរបស់សារព័ត៌មានឡាវ បានឱ្យដឹងថា ពិធីសារថ្មីស្តីពីអនាម័យ និងភូតគាមអនាម័យ ត្រូវបានចុះហត្ថលេខា រវាងអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ និងអនុរដ្ឋមន្ត្រីរដ្ឋបាលគយចិន។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យនាំចេញផ្លែមៀនឡាវ ដែលជាកសិផលឡាវទី៤០ ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ មន្ត្រីជាន់ខ្ពស់ឡាវ​ និងចិន ក៏បានឯកភាពគ្នាបើកទីផ្សារចិនសម្រាប់នាំចូលផ្លែទុរេនឡាវផងដែរ ដែល អាជ្ញាធរឡាវ បានកត់សម្គាល់ថា កិច្ចព្រមព្រៀងទាំងនេះនឹងគាំទ្រឡាវក្នុងការធ្វើពិពិធកម្មផលិតផលនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារចិន និងបង្កើនការចូលរួមនៅក្នុងវិស័យពាណិជ្ជកម្មក្នុងតំបន់ ស្របពេលអ្នកនាំចេញរបស់ឡាវត្រូវតែបំពេញតាមតម្រូវការគុណភាព និងសុវត្ថិភាពរបស់ប្រទេសចិន។ ឡាវ និងចិន បានសហការគ្នារួចហើយតាមរយៈគំនិតផ្តួចផ្តើមកសិកម្មជាច្រើន រួមទាំងកម្មវិធីរយៈពេល២៥ឆ្នាំ ដែលផ្តោតលើការដាំដុះ ការកែលម្អទិន្នផល ការកាត់បន្ថយថ្លៃដើម និងការប្រកួតប្រជែង ដើម្បីគាំទ្រដល់គោលបំណងរបស់ប្រទេសឡាវ ក្នុងការនាំចេញផ្លែទុរេន ចំនួន៤០០តោនទៅកាន់ប្រទេសចិន នៅឆ្នាំ២០២៦។ មន្ត្រីកសិកម្មឡាវ ក៏បានពិនិត្យឡើងវិញនូវការងារ ដែលកំពុងដំណើរការដើម្បីពង្រីការធ្វើកសិពាណិជ្ជកម្ម និងធ្វើឱ្យនីតិវិធីទាក់ទងនឹងការចូលទីផ្សារចិន មានភាពងាយស្រួល។ បច្ចុប្បន្ននេះ មានពិធីសារចំនួន៣៩ ដែលអនុញ្ញាតឱ្យនាំចេញផល​ អនុផលព្រៃឈើចំនួន៣៥មុខ និងផលិតផលសត្វចំនួន៤មុខ ពីប្រទេសឡាវទៅកាន់ប្រទេសចិន។ ការចរចានៅតែបន្តសម្រាប់ប្រភេទផលិតផលផ្សេងទៀត […]
News & អន្តរជាតិ
IMG_7801-1536x1024
ឥណ្ឌូណេស៊ីត្រៀមថវិកា៦០០លានដុល្លារ ដើម្បីពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស​
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំជំនួយឥតសំណង ជាទឹកប្រាក់ជិត៦០០លានដុល្លារ ដើម្បីបង្កបង្កើនផលលើផ្ទៃដីទំហំជិតមួយលានហិកតា ដើម្បីបបង្កើនផលិតកម្ម និងពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស។ ក្នុងអំឡុងពេលសន្និសីទជាតិ លើកទី១១ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការដឹកនាំរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីបង្កើនទិន្នផលកសិកម្មឱ្យកើនឡើងខ្ពស់ តាមរយៈការកែច្នៃគុណភាពដីទំនេរនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ រដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើ ដីណា ដែលត្រូវបានពិនិត្យរួចរាល់សម្រាប់ការដាំដុះ ដោយកត់សម្គាល់ថា កម្មវិធីពង្រីកផ្ទៃដីកសិកម្មនេះ គឺមានសារៈសំខាន់ក្នុងការរក្សាស្ថេរភាពតម្លៃស្បៀងអាហារ ដែលជាសសរស្តម្ភយ៉ាងសំខាន់នៃភាពធន់របស់ជាតិ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «សន្តិសុខស្បៀងអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពធន់របស់រដ្ឋ ពីព្រោះបញ្ហានៅក្នុងវិស័យស្បៀងអាហារ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ»។ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន បានបន្ថែមថា រដ្ឋាភិបាលបើកចំហចំពោះកិច្ចសហការជាមួយសហគមន៍កសិកម្ម អង្គការ និងម្ចាស់ដី ដើម្បីប្រើប្រាស់ដីនៅសល់ទំនេរសម្រាប់ផលិតកម្មដំណាំ។ លោកបានមានប្រសាសន៍ដូច្នេះថា​ «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យដីរបស់យើងមានគុណភាពកាន់តែល្អប្រសើរ។ ក្រសួងរបស់យើងត្រៀមខ្លួនរួចជាស្រេច […]
News & អន្តរជាតិ
image_2025-11-24_09-32-07
ហាងកាហ្វេ អាម៉ាហ្សូន​​ របស់ប្រទេសថៃ​ បិទសាខាទាំងអស់នៅក្នុងប្រទេសវៀតណាម
ហាណូយ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ហាងកាហ្វេ ​ អាម៉ាហ្សូន (Café Amazon) សាខារបស់ថៃបើកនៅក្នុងប្រទេសវៀតណាម បានបញ្ជាក់ថា គ្រប់ហាងទាំងអស់នៅក្នុងប្រទេសវៀតណាម បានបិទទ្វារឈប់ធ្វើអាជីវកម្ម​ នៅសប្តាហ៍នេះ​ ហើយបានដកផ្លាកសញ្ញាចេញអស់ ដើម្បីប្រគល់ទីតាំងជួលឱ្យទៅម្ចាស់ដើមវិញ ចំណែកនៅទីតាំងខ្លះត្រូវបានជំនួសដោយឈ្មោះអាជីវកម្មថ្មី។ យោងតាមសារព័ត៌មានវៀតណាម​ បានឱ្យដឹថា នៅក្នុងសេចក្តីជូនដំណឹង​ប្រកាសជូនទៅផ្សារភាគហ៊ុននៅក្នុងប្រទេសថៃ កាលដើមខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនធំ​ ដែលម្ចាស់សាខាងហាងកាហ្វេយីហោ​ អាម៉ាហ្សូន​ របស់ប្រទេសថៃ​ បានប្រកាសរំលាយក្រុមហ៊ុន ដែលជាអង្គភាពប្រតិបត្តិការហាងកាហ្វេ អាម៉ាហ្សូន នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីអាជីវកម្មនៅក្នុងប្រទេសវៀតណាម ដើម្បីផ្តោតការយកចិត្តទុកដាក់ឡើងវិញនូវអាជីវកម្មអាទិភាពផ្សេង និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនថៃម្ចាស់ហាងកាហ្វេ អាម៉ាហ្សូន​​  បានបោះទុនវិនិយោគក្នុងទឹកប្រាក់១,៧២លានដុល្លារ​ នៅក្នុងការបណ្តាក់ទុនរកស៊ីលក់កាហ្វេនៅក្នុងប្រទេសវៀតណាម។ សាខាហាងកាហ្វេ អាម៉ាហ្សូន បានបោះទុនចូលរកស៊ីនៅក្នុងប្រទេសវៀតណាម​ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយបើកហាងដំបូង នៅទីក្រុងហូជីមិញ​ ដោយរៀបចំរចនាបថហាងដូចគ្នានៅក្នុងប្រទេសថៃ ប៉ុន្តែ ដើម្បីឱ្យសម្របខ្លួនទៅនឹងចំណង់ចំណូលចិត្តជនជាតិវៀតណាម បញ្ជីមុខភេសជ្ជៈ និងម្ហូប ត្រូវបានកែសម្រួល មានជាកាហ្វេ និងតែទឹកដោះគោបែបថៃ និងភេសជ្ជៈតាមរដូវបែបវៀតណាមផងដែរ។ ហាងកាហ្វេ […]
News & អន្តរជាតិ
181107063656-01-durian-fruit-file
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដណ្តើមគ្នាចុះបញ្ជីផ្លែទុរេន ជាផ្លែឈើរបស់ជាតិ
ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។ លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។ ជាមួយនឹងការពិតបែបនេះ ខ្ញុំជឿថា ផ្លែទុរេន គឺជាផ្លែឈើជាតិរបស់ប្រទេសឥណ្ឌូណេស៊ី»។ លោកបានគូសបញ្ជាក់ពីទិន្នន័យ ដែលបង្ហាញថា ទិន្នផលផ្លែទុរេនរបស់ឥណ្ឌូណេស៊ី បានឈានដល់ ១,៩៦លានតោន កាលពីឆ្នាំ២០២៤ ដែលជាបរិមាណខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះសម្រាប់ចម្ការទុរេនដាំនៅកោះជ្វា កោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងកោះស៊ូឡាវេស៊ី។ លោករដ្ឋមន្ត្រីបានបន្ថែមថា «ផ្ទុយទៅវិញ ការផលិតរបស់ប្រទេសម៉ាឡេស៊ី គឺទាបជាង ទោះបីជាតម្លៃនាំចេញបានកើនឡើងដោយសារពូជល្អៗ ដូចជាពូជទុរេន មូសាង ឃ់ីង (Musang King) ក៏ដោយ»។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមាគមអ្នកផលិតទុរេនរបស់ម៉ាឡេស៊ី បានស្នើសុំឱ្យក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី​​ ទទួលស្គាល់ទុរេន មូសាង ឃីង ជាផ្លែឈើជាតិ […]

កាលវិភាគផ្សព្វផ្សាយ