អន្តរជាតិ
News & អន្តរជាតិ

អ្នកនេសាទឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មពាណិជ្ជកម្មចំពោះប្រទេសនេសាទត្រីកាម៉ុងហួសកម្រិត
កូប៉ិនហាក៖ ឧស្សាហកម្មនេសាទនៅទ្វីបអឺរ៉ុប បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការនេសាទហួសកម្រិតលើអម្បូរត្រីកាម៉ុង ដែលជាស្តុកត្រីដ៏មានតម្លៃបំផុតមួយរបស់ប្រទេសអៀរឡង់។ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា ការនេសាទត្រីកាម៉ុង គឺប្រាកដណាស់គួរតែផ្អាកក្នុងរយៈពេលពីរឆ្នាំ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេច ក្នុងអំឡុងពេលកិច្ចពិភាក្សាជាបណ្តាប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រ នាពេលខាងមុខ។ ការនេសាទត្រីកាម៉ុងហួសកម្រិតត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឱ្យវិស័យនេសាទរបស់ប្រទេសអៀរឡង់ បាត់ប្រាក់ចំណួលចន្លោះពី៦៩ ទៅ៨៩លានដុល្លារ។ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា មានតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងហួសកម្រិត ដោយងាកមកអនុវត្តតាមកម្រិតនៃការចាប់ត្រី ដែលត្រូវបានណែនាំដោយក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ។ សេចក្តីណែនាំបែបវិទ្យាសាស្ត្រនឹងត្រូវលើកទៅពិភាក្សា នាសប្តាហ៍ក្រោយរបស់ក្រុមប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រនៃសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ន័រវែស កោះហ្វារ៉ូ កោះអ៊ីស្លង់ និងប្រទេសហ្គ្រីនឡែន ដែលត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភរបស់គណៈកម្មការជលផលអាត្លង់ទិកខាងជើង។ ការចរចាត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ពស់ និងឯកភាពលើកូតា ដែលអាចជួយការពារស្តុកត្រីក្នុងសមុទ្រ ដើម្បីរក្សាបាននូវលទ្ធភាពសេដ្ឋកិច្ច។ បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រមួយចំនួន ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានកំណត់កូតាដោយខ្លួនឯង អំពីបរិមាណត្រូវនេសាទត្រីកាម៉ុង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលគេហៅថា ជាកូតាឯកតោភាគី។ ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ បានផ្តល់ដំបូន្មានថា លទ្ធផលនៃកូតាឯកតោភាគី បណ្តាលឱ្យមានការនេសាទត្រីកាម៉ុង កើនឡើងលើសពីកម្រិតមានចែងក្នុងសេចក្តីណែនាំបែបវិទ្យាសាស្រ្ត រហូតដល់ទៅ៣៩ភាគរយតាំងពីឆ្នាំ២០២០រហូតមក។ អ្នកនាំពាក្យរបស់គណៈកម្មាការដដែលនេះ បាននិយាយទៀតថា ត្រូវចាត់វិធានការជាបន្ទាន់ និងច្បាស់លាស់ ដោយចាប់ផ្តើមពីការរៀបចំចែករំលែកព័ត៌មានឱ្យបានច្បាស់លាស់។ អ្នកនាំពាក្យរូបនេះ បាននិយាយថា […]
News & អន្តរជាតិ

ហ្វីលីពីនទទូចសុំជប៉ុនឲ្យទម្លាក់អត្រាពន្ធនាំចូលផ្លែចេក
ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនបានត្រៀមផ្តល់សម្បទានដល់ប្រទេសជប៉ុន ដើម្បីជំរុញឱ្យមានកំណែទម្រង់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជាពិសេសទាក់ទងនឹងការយកពន្ធខ្ពស់លើផ្លែចេកនាំចូលពីប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវឡួរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ប្រទេសហ្វីលីពីនបានជំរុញប្រទេសជប៉ុនជាយូរមកហើយឱ្យពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ប៉ុន្តែរហូតមកដល់ពេលនេះមិនបានទទួលជោគជ័យឡើយ។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសជប៉ុនឥឡូវបានបង្ហាញពីការបើកចំហក្នុងការពិភាក្សាលើការកែប្រែ ដើម្បីជាថ្នូរនឹងការសម្បទានពីប្រទេសហ្វីលីពីន។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ពួកគេបានលើកឡើងថា វាអាចទៅរួចប្រសិនបើយើងមានអ្វីមួយដើម្បីផ្តល់ឱ្យ។ ដូច្នេះ ខ្ញុំត្រូវពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម រួមទាំងភ្នាក់ងារដៃគូរបស់យើងនៅក្នុងប្រទេសហ្វីលីពីន ដើម្បីរៀបចំកញ្ចប់មួយ ដូច្នេះគេអាចបើកឡើងវិញនូវកិច្ចព្រមព្រៀងទ្វេភាគីស្តីពីភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន»។ គោលដៅសំខាន់មួយសម្រាប់ប្រទេសហ្វីលីពីន គឺកាត់បន្ថយពន្ធលើការនាំចេញផ្លែចេក ដែលក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជប៉ុនដាក់ពន្ធ១៨ភាគរយចាប់ពីខែមេសា ដល់ខែកញ្ញា និងពន្ធប្រាំបីភាគរយ ចាប់ពីខែតុលា ដល់ខែមីនា។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយនៃការនាំចេញ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ។ ប្រទេសជប៉ុនអនុវត្តពន្ធសូន្យលើផ្លែចេកនាំចូលពីប្រទេសម៉ិកស៊ិក និងប្រទេសប៉េរូ ហើយយកពន្ធទាបលើផ្លែចេកនាំចូលពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ផ្លែចេកវៀតណាម ដែលបច្ចុប្បន្នជាប់ពន្ធចំនួន៥,៤ភាគរយ បានប្រឹងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន រហូតដល់៣,២ភាគរយ ក្នុងឆ្នាំ២០២៤។ នៅឆ្នាំ២០២៨ អាត្រាពន្ធគយរបស់វៀតណាមនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ […]
News & អន្តរជាតិ

ឡាវគ្រោងដាំទុរេនឱ្យបានផ្លែ៤០០តោនសម្រាប់នាំចេញទៅប្រទេសចិន ក្នុងឆ្នាំ២០២៦
វៀងច័ន្ទន៍៖ ប្រទេសឡាវបានចាប់ផ្តើមគម្រោងថ្មី ដើម្បីដាំដំណាំទុរេន សម្រាប់ពង្រឹងការនាំចេញផ្លែទៅកាន់ប្រទេសចិន និងពង្រឹងទាំងគុណភាព និងបរិមាណនៃការផលិត ដែលគំនិតផ្តួចផ្តើមនេះដើម្បីគាំទ្រដល់កសិករឡាវ តាមរយៈការងារមានស្ថេរភាព និងឱកាសចែករំលែកប្រាក់ចំណេញ។ គម្រោងដាំដំណាំទុរេនរយៈពេល២៥ឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកផលិតកម្មទុរេនសម្រាប់ផ្គត់ផ្កង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដោយណែនាំពីបច្ចេកទេសដាំដុះតាមបែបវិទ្យាសាស្ត្រ ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ កិច្ចខិតខំប្រឹងប្រែងនេះកើតឡើងដោយសារតម្រូវការដ៏ខ្លាំងរបស់ចិនសម្រាប់ផ្លែឈើត្រូពិច និងមានបំណងធ្វើឱ្យផ្លែធូរេនឡាវកាន់តែប្រកួតប្រជែងក្នុងពាណិជ្ជកម្មអន្តរជាតិ។ ដំណាក់កាលទីមួយនឹងចាប់ផ្តើមដោយបង្កើតកសិដ្ឋានសម្រាប់សាកល្បងលើផ្ទៃដីចំនួនប្រាំមួយហិចកតា ស្ថិតនៅក្បែរក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីដាំ និងបណ្តុះកូនទុរេន ដែលមានគុណភាពខ្ពស់។ ចំណែកគំរូដាំដុះនឹងមានការចូលរួម ដោយកសិករក្នុងស្រុក និងចែករំលែកប្រាក់ចំណេញនាពេលអនាគត ដើម្បីរួមចំណែកដល់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ និងរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែទុរេននៅលើទីផ្សារ។ គម្រោងដាំទុរេននេះ គឺជាកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រុមហ៊ុនឡាវ ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងវិធីសាស្រ្តធ្វើកសិកម្មបែបទំនើប។ រីឯការដាំដុះនឹងត្រូវពឹងផ្អែកលើការស្រាវជ្រាវពីមជ្ឈមណ្ឌលស្រាវជ្រាវបន្លែ និងផ្លែឈើ។ ពិធីចុះហត្ថលេខាជាផ្លូវការសម្រាប់ភាពជាដៃគូរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រុមហ៊ុនឡាវ នឹងត្រូវបានធ្វើឡើង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធានការិយាល័យក្រសួងកសិកម្ម និងបរិស្ថាន និងលោកអគ្គនាយកក្រុមហ៊ុនដាំទុរេនឡាវ។ ប្រទេសឡាវមានគោលបំណងនាំចេញផ្លែទុរេន ចំនួន៤០០តោន ក្នុងឆ្នាំ២០២៦ ដោយមានប្រទេសចិនជាទីផ្សារធំជាងគេ ដោយដឹកជញ្ជូនតាម ផ្លូវដែកចិន-ឡាវ ប្រើពេលត្រឹមតែពីរថ្ងៃ ព្រមទាំងកាត់បន្ថយថ្លៃដឹកជញ្ជូន និងរក្សាបានភាពស្រស់ស្ងាតរបស់ផ្លែទុរេន។ យោងតាមតួលេខផ្លូវការរបស់ឡាវ […]
News & អន្តរជាតិ

នគរបាលវៀតណាមរឹបអូសសាច់គោជប៉ុនក្លែងក្លាយ៦៥តោន និងចាប់ខ្លួនមនុស្សបួននាក់
ហាណូយ៖ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ខ្លួនឈ្មួញទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។ សារព័ត៌មានវៀតណាម អេចប្រេស បានចេញផ្សាយកាលពីនៅថ្ងទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) ឈ្មោះ ង្វៀង ធិហ្វឺងថាវ ( Nguyen Thi Phuong Thao) ភេទស្រី និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបីនាក់ផ្សេងទៀត ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។ បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនកែច្នៃសាច់គោក្លែងក្លាយនេះ មានឈ្មោះ ង្វៀង ធិទ្វីហ៊រ ( Nguyen Thi Thuy Hoa) ភេទស្រី ជាប្រធានគណនេយ្យ ឈ្មោះ ង្វៀង ធិស៊ុង (Nguyen Thi Dung) ភេទស្រី ជានាយកផ្នែកផលិតកម្ម និងឈ្មោះ ចិន ហ័ងហ្វឺក (Tran Hoang […]
News & អន្តរជាតិ

អូស្ត្រាលីព្រួយបារម្ភពីការនាំចូលផ្លែចេកពីហ្វីលីពីន ព្រោះខ្លាចនាំមេរោគ និងសត្វល្អិតចង្រៃមកដែរ
ទីក្រុងកង់បេរ៉ា៖ ឧស្សាហកម្មចេកអូស្ត្រាលីកំពុងសម្តែងការព្រួយបារម្ភអំពីដំណើរការត្រួតពិនិត្យជាថ្មីឡើងវិញ ដើម្បីពិចារណាលើការចូលផ្លែចេកពីប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានស្នើសុំជាផ្លូវការឱ្យធ្វើបច្ចុប្បន្នភាពចំពោះពិធីសារស្តីពីជីវសុវត្ថិភាព ដែលអូស្ត្រាលីតម្រូវឱ្យវាយតម្លៃក្រោមកាតព្វកិច្ចពាណិជ្ជកម្មអន្តរជាតិ។ ប្រធានក្រុមប្រឹក្សាអ្នកដាំចេកអូស្ត្រាលី បាននិយាយថា ការអនុញ្ញាតឱ្យមានការនាំចូលអាចធ្វើឱ្យឧស្សាហកម្មដំណាំចេកក្នុងស្រុក ដែលមានតម្លៃប្រហែល៨៥០លានដុល្លារអាចជួបបញ្ហានាពេលខាងមុខ។ លោកបានបន្តថា «យើងដាំចេកគ្រប់គ្រាន់ក្នុងប្រទេសអូស្ត្រាលី ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់យើង។ យើងទទួលបានកំណត់ត្រាជីវសុវត្ថិភាពដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ប្រទេសអូស្ត្រាលី ហើយមិនមានប្រទេសណាមួយក្នុងពិភពលោក ដែលអាចផ្គូរផ្គងពួកយើងលើជីវសុវត្ថិភាពទាំងនោះបានទេ»។ លោកបាននិយាយបន្ថែមថា ការវាយតម្លៃកន្លងមកបានកំណត់អំពីប្រភេទជំងឺកើតលើដើមចេក មានដូចជា ជំងឺក្រាស៊ី និងជំងឺខ្លោចស្លឹកចេក ដែលជាហេតុផលដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្ម ព្រោះអូស្ត្រាលីជាប្រទេសតែមួយគត់ ដែលបានលុបបំបាត់ជំងឺខ្លោចស្លឹក តាំងក្នុងឆ្នាំ២០០៥មកម្លេះ។ នៅក្នុងប្រទេសអូស្ត្រាលី មានកសិករដាំចេកជាង៥០០នាក់ ឬស្មើនឹង៩៤ភាគរយនៃផលិតកម្ម ភាគច្រើនស្ថិតភាគខាងលិចប្រទេស ដោយបង្កើតការងារបានជាង១៨ ០០០កន្លែអ និងបានរួមចំណែកសេដ្ឋកិច្ចជាតិប្រមាណជា៨៥០លានដុល្លារ។ សំណើថ្មីពីប្រទេសហ្វីលីពីនចំពោះប្រទេសអូស្ត្រាលី រួមមានពូជចេកអំបូង និងខេត្តនាំចេញថ្មី ដែលមិនត្រូវបានពិចារណាក្នុងការធ្វើវិភាគរកហានិភ័យនាំចូលឆ្នាំ២០០៨ឡើយ។ ចំណែកមន្ត្រីមកពីក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ នឹងវាយជាតម្លៃថ្មី និងពិគ្រោះយោបល់ជាមួយអ្នកដាំដុះនៅក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី។ ចំណែកនៅក្នុងសភា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូស្ត្រាលីវិញ បានបញ្ជាក់ថា មិនមានលទ្ធផលកំណត់ទុកជាមុនចំពោះការពិនិត្យឡើងវិញនោះទេ ដោយលោករំឭកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងបានណែនាំថា រដ្ឋាភិបាលកំពុងតែវាយតម្លៃតាមបែបវិទ្យាសាស្ត្រ និងភស្តុតាងរបស់សំណើពីប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី […]
News & អន្តរជាតិ

អាហ្រ្វិកខាងត្បូងបិទការនាំចូលទាំងអស់ពីណាមីប៊ី ជាពិសេសបន្លែផ្លែឈើស្រស់ៗ
ទីក្រុងខេបថោន៖ ម្ចាស់កសិដ្ឋានដាំប៉េងប៉ោះ ផ្លែប័រ និងទំពាំងបាយជូនៅក្នុងប្រទេសណាមីប៊ី បាននិយាយថា បុគ្គលិកជាងមួយពាន់នាក់ត្រូវបានបញ្ឈប់ពីការងារ ចំណែកផ្លែប៉េងប៉ោះចំនួន ៣០០០តោន អាចត្រូវបំផ្លាញចោល ដោយសារតែប្រទេសអាហ្វ្រិកខាងត្បូង បានបិទព្រំដែនរបស់ខ្លួនមិនឱ្យនាំចូលផលិតផលកសិកម្មរបស់ប្រទេសណាមីប៊ី។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា រហូតមក ពាណិជ្ជករណាមីប៊ី មិនបាននាំចេញផលិតផលអ្វីទាំងអស់។ ទិន្នផលផ្លែប៉េងប៉ោះមានគុណភាពល្អរបស់ណាមីប៊ី រាប់ពាន់តោនត្រូវបោះចោល នៅឆ្នាំ២០២៥នេះ ព្រោះមិនមានទីផ្សារ។ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឡានដឹកកសិផលសម្រាប់នាំចេញត្រូវបានសមត្ថកិច្ចអាហ្វ្រិកខាងត្បូងស្ទាក់ចាប់នៅតាមព្រំដែន ដោយប្រាប់ថា ពួកគេមិនគោរពតាមបទប្បញ្ញត្តិភួតគាមអនាម័យអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ កសិករណាមីប៊ី ធ្លាប់បានលើកឡើងផងដែរថា ប្រទេសអាហ្រ្វិកខាងត្បូងមិនបានអនុវត្តឱ្យត្រឹមត្រូវតាមនីតិវិធីទេ ដោយមិនបានចេញសេចក្តីជូនដំណឹងជាមុនដល់ប្រទេសគីណាមីប៊ី ដែលផ្ទុយនឹងច្បាប់ស្តីពីការលើកកម្ពស់យុត្តិធម៌។ អ្នកនាំពាក្យក្រសួងកសិកម្មណាមីប៊ី បាននិយាយថា រដ្ឋាភិបាលណាមីប់ី កំពុងតែរង់ចាំសេចក្តីជូនដំណឹងពីប្រទេសអាហ្វ្រិកខាងត្បូង អំពីមូលហេតុពិតប្រាកដនៃការបិទច្រកព្រំដែនមិនឱ្យនាំចូលផ្លែប៉េងប៉ោះ។ ទោះបីមានការហាមឃាត់ជាបន្ទាន់ក៏ដោយ ឈ្មួញមួយចំនួនបានបន្តការនាំចេញផ្លែប៉េងប៉ោះណាមីប៊ីទៅកាន់ខេត្តចំនួនប្រាំមួយ របស់ប្រទេសនៅអាហ្វ្រិកខាងត្បូង ដែលចំណែកទីផ្សារប៉េងប៉ោះរបស់ពួកគេ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ដែលកើនឡើងដល់ជិត១៣ភាគរយ។ ក្រោយមកទៀត លិខិតអនុញ្ញាតនាំចេញរបស់ពួកគេ ត្រូវបានអាជ្ញាធរអាហ្វ្រិកខាងត្បូងលុបចោលម្តងទៀត កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ចាប់តាំងពីថ្ងៃនោះមក រាល់ការអនុញ្ញាតឱ្យនាំចេញផលិតផលបន្លែផ្លែឈើស្រស់ៗទាំងអស់របស់ប្រទេសណាមីប៊ី ត្រូវបានលុបចោលរហូតមកដល់សព្វថ្ងៃនេះ។ ចំណែកការនាំចេញផ្លែទំពាំងបាយជូររបស់ណាមីប៊ី ត្រូវជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីនាំចេញកាហ្វេចំនួន២០៦ពាន់តោន ក្នុងឆមាសទី១ ឆ្នាំ២០២៥
ហ្សាការតា៖ ពេញមួយឆមាសទីមួយនៃឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញកាហ្វេជាង២០៦ពាន់តោន ទៅកាន់គោលដៅផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក បណ្តាប្រទេសសហភាពអឺរ៉ុប មជ្ឈិមបូព៌ា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងសហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី បានពិពណ៌នាអំពីទំហំនាំចេញបានកើនឡើងក្នុងទីផ្សារប្រកួតប្រជែងជាសកលសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី។ អនុរដ្ឋមន្ត្រីក្រសួង បាននិយាយថា «ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេដ៏ធំបំផុតរបស់ពិភពលោក ដែលចម្ការជាង៩០ភាគរយ ស្ថិតក្រោមការគ្រប់គ្រងដោយម្ចាស់ជាសហគ្រិនខ្នាតតូច»។ លោកបានគូសបញ្ជាក់ពីការដឹកជញ្ជូនផលិតផលកាហ្វេពិសេសរបស់ឥណ្ឌូណេស៊ីចំនួន១៥តោនទៅកាន់ទីផ្សារប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលមានតម្លៃនាំចេញសរុបប្រហែល១៨០ពាន់ដុល្លារអាមេរិក។ យោងតាមលោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ផលិតផលកាហ្វេពិសេសរបស់ឥណ្ឌូណេស៊ីតំណាងឱ្យឧទាហរណ៍ជាក់ស្តែងអំពីរបៀប ដែលសហគ្រាសមធ្យមអាចក្លាយជាក្បាលម៉ាស៊ីននៃប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម។ លោកបានពន្យល់ថា ក្រសួងបានចាប់ផ្តើមអនុវត្តកម្មវិធីចម្ការតូច និងសហគ្រិនធុនមធ្យម ដើម្បីទាញយកសក្តានុពលនៃផលិតផលកាហ្វេរបស់ប្រទេសឥណ្ឌូណេស៊ីឱ្យបានច្រើនបំផុត។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដើម្បីកសាងប្រព័ន្ធអេកូសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំជាងមុនដោយការរួមបញ្ចូលគ្នារវាងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនតម្លៃនៃទំនិញពេញនិយមរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងកាហ្វេផងដែរ។ លោកអនុរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កម្មវិធីនេះត្រូវបានដាក់ឱ្យសហគ្រាសធុនមធ្យមជាអ្នកប្រមូលផ្តុំ អ្នកបង្កើតទីផ្សារ និងអ្នកផ្តល់មូលនិធិ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព ស្របជាមួយនឹងការបង្កើតថ្មី និងប្រកបដោយនិរន្តរភាព។ លោកបានកត់សម្គាល់ថា «ដោយសារមានការគាំទ្រពីរដ្ឋាភិបាល ក្រុមហ៊ុនរដ្ឋ វិស័យឯកជន […]
News & អន្តរជាតិ

កសិករម៉ាឡេស៊ីសុំឲ្យមានការគ្រប់គ្រងតឹងរ៉ឹង លើការនាំចូលបន្លែផ្លែឈើថោកៗពីបរទេស
កូឡាឡាំពួ៖ កសិកររស់នៅតាមតំបន់ខ្ពង់រាបក្នុងប្រទេសម៉ាឡេស៊ី កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនពង្រឹងយន្តការត្រួតពិនិត្យលើការនាំចូលបន្លែ ដោយព្រមានថា វិធានការធូររលុងដូចបច្ចុប្បន្នមិនអាចទប់ស្កាត់ការនាំចូលបន្លែថោកមកលក់ប្រកួតប្រជែងនឹងផលិតផលក្នុងស្រុក។ លេខាធិការនៃសមាគមអ្នកដាំបន្លែតំបន់ខ្ពង់រាប និងជាអនុប្រធានសហព័ន្ធនៃសមាគមកសិករបន្លែម៉ាឡេស៊ី បាននិយាយថា បន្លែនាំចូលពីបរទេស ជាពិសេសបន្លែមានប្រភពពីប្រទេសចិន កំពុងបង្កផលប៉ះពាល់ដល់អ្នកដាំបន្លែនៅក្នុងស្រុក។ លោកបានបន្តថា «បន្លែលក់នៅមាត់ច្រកកសិដ្ឋាន មានតម្លៃត្រឹមតែ៥០ ឬ៦០ភាគរយក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ចំណែកបន្លែនាំចូលមានតម្លៃថោកជាង ធ្វើឲ្យបន្លែក្នុងស្រុកកាន់តែថោកថែមទៀត។ បន្លែនាំចូលមកដោយសេរី គ្មានបង់ពន្ធអាករ ធ្វើឱ្យកសិករយើងមិនអាចប្រកួតប្រជែងបានឡើយ»។ លោកប្រធានសមាគម ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ីជួយដោះស្រាយបញ្ហានេះ នៅក្នុងថវិកាសហព័ន្ធនាពេលខាងមុខ។ លោកបានិយាយដូច្នេះថា «អ្វីដែលយើងចង់បាន គឺក្នុងគម្រោងថវិកានាពេលខាងមុខ រដ្ឋាភិបាលត្រូវរៀបចំអនុវត្តឡើងវិញនូវគម្រោងលើកទឹកចិត្ត ដែលផ្តល់ការឧបត្ថម្ភធនជាប្រេងម៉ាស៊ូតដល់កសិករ ដើម្បីកាត់បន្ថយ ឬបញ្ចុះថ្លៃជួលដី ព្រមទាំងឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបន្លែនាំចូល និងបន្ធូរបន្ថយបន្ទុកកាតព្វកិច្ចរបស់កសិករ។ ប្រសិនបើរដ្ឋាភិបាលអាចដោះស្រាយបញ្ហាទាំងនេះបានខ្លះក៏ដោយ ក៏កសិករសប្បាយចិត្តដែរ»។ យោងទិន្នន័យបានឱ្យដឹងថា នៅក្នុងឆ្នាំ២០០៩ រដ្ឋាភិបាលម៉ាឡេស៊ីបានផ្តល់ជំនួយជាសាច់ប្រាក់ចំនួន១៧ដុល្លារ ក្នុងបន្លែមួយតោន ដើម្បីជួយលើកទឹកចិត្តដល់ការប្រឹងផលិតរបស់កសិករ ព្រមទាំងដំឡើងប្រាក់ឈ្នួលតម្លៃកម្លាំងពលកម្មចំនួន២៥ដុល្លារក្នុងបន្លែមួយតោន។ លោកប្រធាមសមាគមកសិករដាំបន្លែ បានកត់សម្គាល់ថា ការចំណាយលើការធ្វើកសិកម្ម រួមទាំងថ្លៃជី ថ្លៃថ្នាំសម្លាប់សត្វល្អិត ថ្លៃគ្រាប់ពូជ ថ្លៃប្រាក់ឈ្នួល គឺច្រើនពេកទៅហើយ ទម្រាំបូករួមជាមួយការចំណាយសម្រាប់បង់ចូលមូលនិធិផ្តល់ជំនួយរបស់និយោជិត និងសម្រាប់សេវារបបសន្តិសុខសង្គម បានកើនឡើងកាន់ច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកបានមានប្រសាសន៍ថា «លើសពីនេះ ការឧបត្ថម្ភធនសម្រាប់ប្រេងម៉ាស៊ូត ដែលកសិករទទួលបាន […]
News & អន្តរជាតិ

អាម៉េរិកអាចបញ្ចេញកញ្ចប់ថវិកាសង្គ្រោះចំនួន១០ពាន់លានដុល្លារ ជួយកសិកររងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន
វ៉ាស៊ីងតោន៖ កសិករអាម៉េរិកកំពុងហែលឆ្លងកាត់ពេលវេលាដ៏លំបាក ដោយសារសង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតី លោក ដូណាល ត្រាំ (Donald Trump) ដែលប្រភពបាននិយាយថា ឥឡូវនេះសេតវិមានកំពុងរៀបចំឱ្យសង្គ្រាមនេះបន្លាយតទៅទៀត ដោយបញ្ចេញថវិកាសង្គ្រោះរាប់ពាន់លានដុល្លារកសិករ។ ទូរទស្សន៍ ស៊ីអិនអិន បានចេញថា ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដែលបានលើកឡើងអំពីការឡើងថ្លៃដើមផលិត និងការសងសឹកពីបរទេស ចំពោះអត្រាពន្ធគយថ្មីបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មកសិកម្មរបស់សហរដ្ឋអាម៉េរិក ដូចជាកង្វះកម្លាំងពលកម្ម និងតម្លៃទំនិញធ្លាក់ចុះ។ យោងតាមក្រសួងកសិកម្មអាម៉េរិក បានឱ្យដឹងថា ការចំណាយលើផលិតកម្មកសិកម្មត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ជាង៤៦៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ គឺកើនឡើងចំនួន១២ពាន់លានដុល្លារ បើធៀបជាមួយនឹងឆ្នាំ២០២៤។ ចំណែកទិន្នន័យរបស់តុលាការសហរដ្ឋអាម៉េរិក បានបង្ហាញថា ការក្ស័យធនរបស់កសិដ្ឋានបានកើនឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០២១។ គោលនយោបាយរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរឡើង ចាប់តាំងពីការនិរទេសកម្លាំងពលកម្មចំណាកស្រុក រហូតបង្កភាពតានតឹងផ្នែកពាណិជ្ជកម្មសារជាថ្មីរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ចំណែកផលិតផលដំណាំប្រពៃណីរបស់អាម៉េរិក មានដូចជាសណ្តែកសៀង បានធ្លាក់ចូលក្នុងស្ថានភាពពិបាករកទីផ្សារ។ ជាការពិត ឧស្សាហកម្មសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក បានក្លាយទៅជាបញ្ហានៃសេដ្ឋកិច្ចកសិកម្ម តាំងពីក្នុងឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ ហើយបញ្ហាខ្វះទីផ្សារកសិផលនេះ បានបង្កើនសម្ពាធលើរដ្ឋបាលរបស់លោក ដើម្បីរកដោះស្រាយជួយកសិករជាបន្ទាន់។ ប្រភពបាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សេតវិមានបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រសួងកសិកម្ម និងរតនាគារ […]
News & អន្តរជាតិ

ឆ្នាំ២០២៤ ចិនធ្លាប់ទិញសណ្តែកសៀងអាម៉េរិក ១២ពាន់លានដុល្លារ តែពេលនេះសូម្បីមួយដុល្លារក៏គ្មានផង
វ៉ាសិនតោន៖ កាលពីឆ្នាំ២០២៤ ក្រសួងកសិកម្មអាម៉េរិក បានបោះពុម្ពផ្សាយរបាយការណ៍សង្ខេបប្រចាំសប្តាហ៍អំពីការនាំចេញចុងថ្មីៗបំផុតនៃកសិផលរបស់ខ្លួនទៅកាន់ប្រទេសចិន ប៉ុន្តែ នាពេលថ្មីៗនេះ របាយការណ៍អំពីការលក់សណ្តែកសៀងទៅប្រទេសចិន លែងមានទៀតហើយ ព្រោះចិនឈប់ទិញសោះតែម្តង។ យោងតាមសារព័ត៌មាន ឌឹ ញូវយ៉ក ថែមស៍ បានឱ្យដឹងថា ប្រទេសចិនបានឈប់ទិញសណ្តែកសៀងពីអាម៉េរិក តាំងក្នុងខែឧសភា ឆ្នាំ២០២៥នេះ ដោយដាក់ពន្ធសងសឹកលើផលិតផលកសិកម្មនាំចូលពីសហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្កើនការយកពន្ធលើទំនិញនាំចូលពីប្រទេសចិន។ សណ្តែកសៀង គឺជាផលិតផលនាំចេញដ៏ធំបំផុតតែមួយមុខគត់របស់អាម៉េរិកទៅកាន់ប្រទេសចិន ដែលមានតម្លៃជាទឹកប្រាក់ជាង១២,៦ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤។ ប៉ុន្តែនៅពេលរដូវប្រមូលផលចូលមកដល់នៅទូទាំងសហរដ្ឋអាម៉េរិក បែរជាប្រទេសចិនធ្លាប់តែទិញយ៉ាងហោចណាស់ចំនួន៥២ភាគរយនៃទិន្នផលសណ្តែកសៀងសរុប មិនឃើញបញ្ជាទិញអ្វីទាំងអស់ សូម្បីតែសណ្តែកសៀងមួយគ្រាប់ក៏គ្មានដែរ។ គិតចាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាពេលត្រូវចាប់ផ្តើមបើកទីផ្សារថ្មីសម្រាប់សណ្តែកសៀងប្រចាំឆ្នាំ ដើម្បីកសិករអាម៉េរិកអាចលក់ចេញផលិតផលសណ្តែកសៀងរបស់ពួកគាត់ ប៉ុន្តែ ផ្ទុយទៅវិញ ចិនមិនបានទិញសណ្តែកសៀងអាម៉េរិកសោះតែម្តង។ មូលហេតុបង្កឡើងដោយសារពន្ធសងសឹករបស់ចិនបានដាក់លើសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យតម្លៃសណ្តែកសៀងអាម៉េរិក មិនមានតម្លៃសម្រាប់អ្នកទិញនៅក្នុងប្រទេសចិនឡើយ។ ពេញមួយរដូវក្តៅ កសិករអាម៉េរិក បានសង្ឃឹមថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសចិន អាចចរចារឈានដល់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយទម្លាក់អត្រាពន្ធលើដំណាំរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការធូរស្រាលណាមួយកើតឡើងនោះទេ។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសផ្សេងទៀត […]
News & អន្តរជាតិ

ទឹកជំនន់នៅប៉ាគីស្ថាន បំផ្លាញបន្លែផ្លែឈើអស់ជិតពីរលានហិកតា
ការ៉ាជី៖ យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងសន្តិសុខស្បៀង និងស្រាវជ្រាវជាតិ ប៉ាគីស្ថាន បានឱ្យដឹងថា ដំណាំរាប់លានហិកតា ត្រូវបានបំផ្លាញ ដែលស្មើនឹង៧,៧ភាគរយនៃផ្ទៃដីដាំដុះសរុបនៅទូទាំងប្រទេស ក្នុងនោះ ផ្ទៃដីដំណាំទំហំ១,៦លានហិកតានៃដីកសិកម្មនៅតែបន្តជន់លិចក្នុងទឹកជំនន់ ដែលបង្កឱ្យដំណាំខូចច្រើនជាងគេ គឺបន្លែ ផ្លែឈើ។ នៅក្នុងខេត្តចំនួនបីរបស់ប្រទេសប៉ាគីស្ថាន ទំហំការខូចខាត រួមមានបន្លែចំនួន២០២ហិកតា។ ការបំផ្លាញដំណាំលម៉ើអស់ចំនួន១៤ ៧៣០ហិកតា ខ្ទឹមបារាំងចំនួន២ ១៧៦ហិកតា និងដំណាំម្ទេសចំនួន៨៩ហិកតា។ ចំណែកទឹកជំនន់បានប៉ះពាល់ដល់ដំណាំបន្លែផ្សេងទៀតចំនួនជិត៦០០ហិកតា រួមទាំងដំណាំចេកចំនួន៦២៣ហិកតា។ ជម្រៅទឹកជាមធ្យមក្នុងចម្ការបន្លែផ្លែឈើ មានចន្លោះពីមួយម៉ែត្រកន្លះទៅបីម៉ែត្រ ហើយការខូចខាតផលិតផលកសិកម្មត្រូវបានគេប៉ាន់ស្មានថា មានចំនួនទឹកប្រាក់ជិត២ ០០០លានដុល្លារ។ ទឹកជំនន់ក៏បានបំផ្លាញស្រូវស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ បង្កឱ្យរាំងស្ទះដល់ប្រព័ន្ធធារាសាស្រ្ត ផ្លូវតភ្ចាប់ពីកសិដ្ឋានទៅកាន់ទីផ្សារ និងកន្លែងស្តុកទុកផលិតផល។ ការខូចខាតទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនការខាតបង់នៅពេលប្រមូលផល។ អ្នកវិភាគប៉ាន់ប្រមាណថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់បន្លែ និងផ្លែឈើ អាចធ្វើតម្លៃម្ហូបអាហារឡើងថ្លៃពី១២ ទៅ១៨ភាគរយ។ ចំណែកកម្មករក្រីក្រនៅតាមជនបទ ដែលរងចាំការងារនៅរដូវប្រមូលផល កំពុងប្រឈមមុខនឹងអត់ការងារធ្វើ។ ស្ថាប័នអន្តរជាតិបានសង្កត់ធ្ងន់ថា ការស្ទុះងើបឡើងវិញនៃវិស័យកសិកម្មនឹងជាចំណុចសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថានងើបឡើងវិញ។ ជាការឆ្លើយតបនឹងគ្រោះធម្មជាតិនេះ រដ្ឋបាលខេត្តទាំងបីរបស់ប៉ាគីស្ថាន កំពុងដាក់ពង្រាយគ្រឿងចក្រដើម្បីការបង្ហូរទឹកចេញពីស្រែចម្ការ និងផ្តល់ជំនួយហិរញ្ញវត្ថុ គ្រាប់ពូជ ជី និងឧបករណ៍ផ្សេងទៀតដល់កសិកររងគ្រោអ។ ទីភ្នាក់ងារអន្តរជាតិ រួមទាំងស្ថាប័នអង្គការសហប្រជាជាតិ […]
News & អន្តរជាតិ

អង្ករវៀតណាមចុះថោក ដោយសារហ្វីលីពីន ហាមនាំចូល ជាបណ្តោះអាសន្ន
ម៉ានីល៖ តម្លៃនាំចេញអង្កររបស់វៀតណាម បានបន្តធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រទេសហ្វីលីពីន ដែលជាទីផ្សារដ៏ធំបំផុត បានបន្តការហាមឃាត់ការនាំចូលមួយខែទៀត ឬអាចបន្តហាមនាំចូលរហូតដល់ចុងឆ្នាំ២០២៥នេះ។ សារព័ត៌មានរបស់ហ្វីលីពីន បានចេញផ្សាយរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានសង្កេតឃើញថា ការធ្លាក់ចុះនៃទីផ្សារអង្ករជាសកលនៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ ដោយសារការផ្គត់ផ្គង់នៅតែមានបរិមាណច្រើនលើសតម្រូវការជាក់ស្តែង។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅក្នុងរបាយការណ៍សង្ខេបស្តីអំពីទីផ្សារអង្ករប្រចាំខែរបស់ខ្លួនថា «តម្លៃអង្ករបានធ្លាក់ចុះខ្លាំងបំផុត នៅក្នុងប្រទេសវៀតណាម ដោយសារការផ្អាកនាំចូលរបស់ប្រទេសហ្វីលីពីន (ដែលដំបូងឡើុបានប្រកាសផ្អាករយៈពេល ៦០ថ្ងៃ ប៉ុន្តែឥឡូវបន្តហាមនាំចូលយ៉ាងហោចណាស់រហូតដល់ថ្ងៃទៀត)»។ ទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានបញ្ជាក់ថា អង្ករវៀតណាមបាក់ប្រាំភាគរយ ជាមធ្យមមានតម្លៃ៣៧២ដុល្លារក្នុងមួយតោន កាលក្នុងខែកញ្ញា ឬប្រហែលចុះថោកបួនភាគរយទាបជាង ក្នុងខែសីហា ដែលមានតម្លៃ៣៨៩ ដុល្លារក្នុងមួយតោន។ សម្រាប់ប្រចាំឆ្នាំ តម្លៃអង្ករវៀតណាមបានធ្លាក់ចុះ៣២ភាគរយ ធៀបនឹងឆ្នាំ២០២៤ ដែលមានតម្លៃ៥៤៦,៥ ដុល្លារក្នុងមួយតោន។ ទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្ម បានបង្ហាញទៀតថា តម្លៃអង្ករវៀតណាមបាក់ប្រាំភាគរយ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ មានតម្លៃជាមធ្យម៣៨៩,៣ដុល្លារក្នុងមួយតោន គឺចុះថោក៣២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះតម្លៃអង្ករ គឺបណ្តាលមកពីការចាប់ផ្តើមនាំចេញឡើងវិញរបស់ឥណ្ឌាទៅកាន់ទីផ្សារពិភពលោក ក្នុងនាមជាប្រទេសនាំចេញអង្ករលំដាប់កំពូល។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពធ្លាក់ថ្លៃកាន់តែថោកថែមទៀត ដោយសារប្រទេសហ្វីលីពីន បានប្រកាសដាក់បម្រាមការនាំចូលអង្ករជាបណ្តោះអាសន្ន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១ […]
