អាកាសធាតុក្តៅផ្តល់ឪកាសល្អសម្រាប់ចាប់ផ្តើមដាំដំណាំស្រូវក្នុងប្រទេសនូវែលសេឡង់

4L5ITJ1_000_33KB3N6_jpg

វែលីងតោន៖ បរិស្ថានវិទូនូវេលសេឡង់ ដើមកំណើតជប៉ុន បាននិយាយ​ថា ​ខណៈ​ពេលចំណង់​ចំណូល​ចិត្ត​របស់ប្រជាជន​នូវែលសេឡង់ចំពោះបាយ​កាន់តែ​កើនឡើង ការ​ដាំ​ដំណាំ​ស្រូវឱ្យបានកាន់​តែ​ច្រើន​នៅក្នុងប្រទេស គឺជារឿងល្អ ជាពិសេសការប្រែប្រួលអាកាសធាតុ គឺជាអំណោយផលដល់ដំណាំស្រូវ។

សារព័ត៌មានរបស់នូវែលសេឡង់ បានផ្សាយថា លោកស្រី យូគី ហ្វូគូដា (Yuki Fukuda) ជាបរិស្ថានវិទូម្នាក់ ដែលបានសិក្សាផ្នែកសាកវប្បកម្មនៅសាកលវិទ្យាល័យ លីនខុន (Lincoln) បាននិយាយថា ការដាំស្រូវនៅក្នុងប្រទេសនូវែលសេឡង់នឹងផ្តល់សុវត្ថិភាពដល់សន្តិសុខស្បៀង សម្រាប់កសិផលដែលបច្ចុប្បន្នត្រូវបាននាំចូលទាំងស្រុងពីក្រៅប្រទេស។

លោកស្រីបានមានប្រសាសន៍ដូច្នេះថា សព្វថ្ងៃមិនមានផលិតកម្មពាណិជ្ជកម្មងង្ករទាល់តែសោះនៅក្នុងប្រទេសនូវែលសេឡង់ ដូច្នេះយើងកំពុងនាំចូលអង្ករពីបរទេសក្នុងតម្លៃប្រហែល៩៥លានដុល្លារ ដែលស្មើនឹងប្រហែល៨៥ ០០០តោន ដែលជាអង្ករជាច្រើនត្រូវបាននាំចូល ហើយការដឹកជញ្ជូនកាន់តែទូលំទូលាយផងដែរ។

លោកស្រី​បន្ត​ថា ប្រទេសនូវែលសេឡង់​នាំ​ចូលអង្ករ​ពី​ប្រទេស​ចំនួន​បួន មានប្រទេសថៃ អូស្ត្រាលី វៀតណាម និងប្រទេសឥណ្ឌា ប៉ុន្តែដោយសារប្រទេសទាំងនេះនៅជិតខ្សែអេក្វាទ័រ ធ្វើឱ្យប្រទេសទាំងនោះទទួលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។

លោកស្រីបរិស្ថានវិទូ បានអះអាងថា ជាពិសេសឥណ្ឌា គឺជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានប្រជាជនចំនួន១,៤ពាន់លាននាក់។ ប្រទេសឥណ្ឌា អាចមានកំណើនប្រជាជនប្រហែល២៥០លាននាក់ថែមទៀត​ ក្នុងរយៈពេល២៥ឆ្នាំខាងមុខ ដូច្នេះឥណ្ឌាត្រូវបង្កើនស្បៀងអាហារថែមទៀត ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស។

លោកស្រី​បន្ត​ថា នៅ​តំបន់​មួយ​ចំនួន​នៃទ្វីប​អាស៊ី មានអាកាសធាតុ​ក្តៅ​ខ្លាំង​ពេក​ បង្កការលំបាកដល់ការដាំ​ដំណាំស្រូវឱ្យទទួលទិន្នផលខ្ពស់។ ចំណែក​កម្ពស់​ទឹក​សមុទ្រ​ក៏​កើនឡើង​ដែរ ធ្វើឱ្យស្រែ​ខ្លះ​មាន​ជាតិ​ប្រៃកាន់តែ​ច្រើន​ ហើយ​សម្រាប់ប្រទេសនូវែលសេឡង់ អាកាសធាតុ​កាន់តែ​ក្តៅ ដូច្នេះ​​កាន់តែ​ស័ក្តិសម​ក្នុង​ការដាំ​ដំណាំ​ស្រូវ​។

លោកស្រីបរិស្ថានវិទូ ដើមកំណើតជប៉ុន បានលើកពីសុភាសិតមួយថា «យើងមានសុភាសិតមួយនៅក្នុងប្រទេសជប៉ុន និយាយាថា អង្ករមួយគ្រាប់មា នព្រះ៨៨អង្គគង់នៅក្នុងនោះ ហើយអង្ករពិតជាមានតម្លៃណាស់ ដូច្នេះអ្នកកុំខ្ជះខ្ជាយ។ ​នៅ​ពេល​​អ្នក​ចាប់​ផ្ដើម​ដាំ​ស្រូវ អ្នក​ពិត​ជា​ដឹង​ថា ​វា​មាន​តម្លៃ​យ៉ាង​ណា ដូច្នេះ​អ្នក​នឹង​មិន​ខ្ជះខ្ជាយ​គ្រាប់​ធញ្ញជាតិ​ឡើយ»។

លោកស្រី យូគី ហ្វូគូដា ទើបតែទិញម៉ាស៊ីនកិនស្រូវមួយគ្រឿង ក្រោមថវិកាជំនួយពីក្រុមប្រឹក្សាក្រុង ហើយលោកគ្រោងនឹងរៀបចំសិក្ខាសាលាមួយ ដើម្បីចែករំលែកពិសោធន៍របស់លោកស្រីក្នុងការដាំស្រូវនៅក្នុងប្រទេសនូវែលសេឡង់៕


photo_2026-05-22_10-27-06
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពកែច្នៃជ័រកៅស៊ូ និងលក់ក្នុងស្រុក ខណៈពីមុនមានតែការនាំចេញ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពក្នុងការផលិតផលិតផលពីកៅស៊ូជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា  “ដោយសារយើងមានឧស្សាហកម្មកែច្នៃកៅស៊ូនៅក្នុងស្រុក សព្វថ្ងៃនេះ យើងមានទីផ្សារពីរច្រក ដំបូងយើងមានតែការនាំចេញសុទ្ធ ក្រៅពីការនាំចេញយើងមិនទាន់មានការកែច្នៃបានទេ ដោយសារឧស្សាហកម្មនៅតូច តែសព្វថ្ងៃយើងមានឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត ជិត១០ក្រុមហ៊ុនហើយ មានមិនត្រឹមតែផលិតកៅស៊ូកង់ឡានទេ យើងមានផលិតបរិក្ខា និងឧបករណ៍ជាច្រើនដែលផលិតពីកៅស៊ូ”។ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ជាការល្អដែលយើងអាចអភិវឌ្ឍន៍កៅស៊ូរបស់យើងឈានដល់ការនាំចេញមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែតម្លៃបានឡើងតិចតួច តែការនាំចេញមានការកើនឡើង ហើយនៅពេលខាងមុខនៅតែមានភាពល្អប្រសើរ ដោយសារតែប្រទេសផលិតកៅស៊ូមួយចំនួន បានកែប្រែដីដាំកៅស៊ូទៅជាដីឧស្សាហកម្មផ្សេងៗ ឬដំណាំរយៈពេលខ្លី ដូចជានៅប្រទេសម៉ាឡេស៊ី ដូច្នេះ ជាឱកាសសម្រាប់កៅស៊ូកម្ពុជាយើងនាពេលអនាគត់។ អ្នកឧកញ៉ាជឿជាក់ថា បើសិនជាកៅស៊ូនៅថ្លៃ ផ្ទៃដីកៅស៊ូនឹងមានការកើនឡើងផងដែរ ដោយសារកន្លងជិត១០ឆ្នាំមកនេះ តម្លៃកៅស៊ូមិនល្អប្រសើរ ធ្វើឱ្យផ្ទៃដីមួយចំនួនត្រូវបានកែប្រែទៅជាដីកសិកម្មរយៈពេលខ្លីទៅវិញ។ គិតរហូតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួនជិត៤៥ម៉ឺនហិកតា ដោយបានផ្ដល់ទិន្នផលប្រមាណ៤២ម៉ឺនតោនក្នុងមួយឆ្នាំ។ កៅស៊ូបានក្លាយជាប្រភពចំណូលសំខាន់មួយ សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដោយបានកំពុងពង្រីក និងរួមចំណែកនៃការនាំចេញរបស់កម្ពុជា ហើយកាលពីឆ្នាំ២០២៥ […]

704688777_1444106961092921_4271115376025566778_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ

ស្រុកស្នួល,ខេត្តក្រចេះ៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញុចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូចឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ “ដង្ខៅ ប៉ាង “ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនាមជាធនគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិតមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ៕

image_2026-05-22_09-36-40
ទិន្នផលផ្លែកៅឡាក់ចិនកើនឡើងច្រើន អាចជួយ​គាំទ្រ​ដល់​តម្លៃ​នាំចេញ​ខ្ពស់​ជាង​មុន

សានទុង៖ តំបន់ផលិតគ្រាប់កៅឡាក់ធំៗ នៅក្នុងប្រទេសចិនបានចូលដល់ដំណាក់កាលដ៏សំខាន់មួយនៃការលូតលាស់ប្រចាំឆ្នាំរបស់ខ្លួនក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេចិន ដែលជាធម្មតាចាប់ផ្តើមដាំដុះនៅពាក់កណ្តាល ឬចុងខែមេសា ដោយរដូវប្រមូលផលនៅដើមខែកញ្ញា និងដើមខែតុលា។ ក្រុមហ៊ុននាំចេញគ្រាប់កៅឡាក់ បានដឹកជញ្ជូន​ទៅកាន់​ប្រទេស និង​តំបន់​ជាង២០ រួមមាន​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និង​អឺរ៉ុប ដោយ​មាន​បរិមាណ​នាំចេញ​ប្រចាំឆ្នាំ​លើសពី១០០កុងតឺន័រ​។ យោងតាមអ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន បានឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​តំបន់​ដាំដុះសំខាន់ៗ ​ដូចជា​ខេត្ត​ហឺប៉ី និង​ខេត្ត​សានតុង​ ជាទូទៅមាន​អំណោយផល ដូចកាលឆ្នាំ២០២៥ ដោយសារមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ និង​អាកាសធាតុ​មាន​ស្ថិរភាព ធ្វើឱ្យផ្លែកៅឡាក់​ទុំ​មានជាតិផ្អែម និងមាន​​រសជាតិឆ្ញាញ់។ ជាលទ្ធផល ទិន្នផលគ្រាប់ផ្លែកៅឡាក់ ​បានកើនឡើង​គួរឱ្យកត់សម្គាល់ ​បើ​ធៀប​នឹង​ឆ្នាំ២០២៤ ទាំងគុណភាព និងបរិមាណ។ អ្នកគ្រប់គ្រងរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកើនឡើងនៃទិន្នផលសមល្មមសម្រាប់ផ្គត់ផ្គង់ និងតម្រូវការក៏បានផ្លាស់ប្តូរផងដែរ។ ទោះបីជាតម្លៃទិញពីកសិដ្ឋាននៅរដូវប្រមូលផលនេះទទួលបានទិន្នផលខ្ពស់ជាងបន្តិច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ក៏ដោយ ក៏តម្រូវការរបស់អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្នចំពោះសុខភាព។ ទីផ្សារផ្លែកៅឡាក់កំពុងបង្ហាញពីនិន្នាការច្បាស់លាស់នៃតម្រូវការគុណភាពខ្ពស់ ធ្វើ តម្លៃឡើងខ្ពស់ដែរ ដែលធ្វើឱ្យគម្លាតតម្លៃរវាងផ្លែកៅឡាក់គុណភាពខ្ពស់ និងផ្លែកៅស្តង់ដារកាន់តែធំឡើងៗ។ ចំណែកទាក់ទងនឹងការនាំចេញវិញ ជាទូទៅតម្លៃផ្លែ​កៅឡាក់​ចិន ​បានរក្សាលំនឹង​កើនឡើង​ជា​លំដាប់ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ។ ពាណិជ្ជករនាំចេញ […]

photo_2026-05-22_10-24-57
អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹក ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹងការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ។ ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។ តាមរយៈកម្មវិធីនេះ សហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា […]

កាលវិភាគផ្សព្វផ្សាយ