ការផ្គត់ផ្គង់បន្លែនៅតៃវ៉ាន់ធ្លាក់ចុះរហូតដល់៤០ភាគរយបន្ទាប់ពីមានព្យុះទីហ្វុង

Celtuce

តៃប៉ិ៖ ក្រសួងកសិកម្មរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា ការផ្គត់ផ្គង់បន្លែសរុបរបស់ខហលួនបានធ្លាក់ចុះពី៣០ទៅ៤០ភាគរយ បន្ទាប់ពីមានព្យុះទីហ្វុងវាយប្រហារ កាលពីដើមខែកក្កដា ឆ្នាំ២០២៥នេះ។

ទួរទស្សន៍ឆាណែល​ ញូវស៍ អេស៊ា របស់សិង្ហបុរី​ បានផ្សាយថា ការធ្លាក់ចុះនេះ បន្ទាប់ពីការខូចខាតដំណាំដោយសារឥទ្ធិពលពីព្យុះទីហ្វុង ឈ្មោះ ដាណាស (Danas) កាលពីដើមខែកក្កដា រួមផ្សំដោយភ្លៀងធ្លាក់ជោគជាំខ្លាំងពេកធ្វើឱ្យការប្រមូលផល​ និងការដាំដុះឡើងវិញជួបការលំបាក។

ក្រសួងកសិកម្មតៃវ៉ាន់ បានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយផលិតកម្មនៅក្នុងតំបន់ ដែលដីមានកម្ពស់ខ្ពស់ និងមានផ្ទះកញ្ចក់ ស្ថិតនៅភាគខាងជើងទីក្រុងតៃប៉ិ មិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរប៉ុនហមានទេ។

ខណៈពេលព្យុះទីហ្វុង ដាណាស ទើបតែកន្លងផុតទៅ ព្យុះទីហ្វុងថ្មីមួយទៀត ឈ្មោះ ពូឌុល (Podul) កំពុងតែខិតជិតមកដល់ ហើយអាជ្ញាធរកោះតៃវ៉ាន់កំពុងអនុវត្តវិធានការដើម្បីរក្សាស្ថិរភាពទីផ្សារ និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។

ទីភ្នាក់ងារកសិកម្ម និងចំណីអាហាររបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះថា ខ្លួនកំពុងតែធ្វើការជាមួយក្រុមកសិករ ដើម្បីបញ្ចេញបន្លែក្នុងទូត្រជាក់ទៅកាន់ផ្សារទំនើបធំៗ និងទីផ្សារលក់ដុំបន្លែ និងផ្សារលក់ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការ និងរក្សាស្ថិរភាពតម្លៃ។

នៅ​ទីផ្សារ​លក់ដុំ​នៅទីក្រុងតៃប៉ិ តម្លៃ​ស្ពៃក្តោប​ជា​មធ្យម​នៅ​ចន្លោះ​ពី២០ដុល្លារ​តៃវ៉ាន់ ឬស្មើនឹង០,៦៧ ដុល្លារ​អាម៉េរិក ដល់៣៥ដុល្លារ​តៃវ៉ាន់ ឬស្មើនឹង១,១៧ ដុល្លារអាម៉េរិក ក្នុង​មួយ​គីឡូក្រាម ខណៈ​តម្លៃ​លក់​រាយ​នៅ​តាម​ផ្សារ​ទំនើប​មាន​ការ​ប្រែប្រួលតម្លៃ​តិចតួច។

ការគាំទ្រក៏ត្រូវបានផ្តល់ជូនផងដែរសម្រាប់ការកែច្នៃបន្លែផ្លែមួយចំនួន ដែលជាផលិតផលដំណាំក្នុងស្រុករបស់កោះតៃវ៉ាន់ រួមមាន ប៉េងប៉ោះ ត្រសក់ ដំឡូងបារាំង ការ៉ុត ល្ពៅ ប្រូខូលី និងសណ្តែកបារាំងជាដើម។

ចំណែក បន្លែស្លឹកពណ៌បៃតង មានដូចជាតៅយាន ខាត់ណា សណ្តែកបណ្តុះ បន្លែមើម និងបន្លែផ្សិត នៅតែមានការផ្គត់ផ្គង់គ្រប់គ្រាន់ដូចធម្មតា។  បណ្តាញនាំចូលកំពុងដំណើរការជាធម្មតា ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនពីទីផ្សារអន្តរជាតិ ដើម្បីជួយបំពេញតម្រូវការក្នុងស្រុក។

ទីភ្នាក់ងារកសិកម្ម និងចំណីអាហាររបស់កោះតៃវ៉ាន់ បានរំពឹងទុកថា ប្រសិនបើព្យុះទីហ្វុង ពូឌុល មិនបង្កការខូចខាតធ្ងន់ធ្ងរពេកទេ ការផ្គត់ផ្គង់បន្លែស្លឹកនឹងវិលមករកសភាពធម្មតាវិញជាបណ្តើរៗ ចាប់ពីដើមខែកញ្ញាខាងមុខនេះ។

សូមរំឭកផងដែរថា តាមការវាយតម្លៃថ្មីៗនេះរបស់នាយកដ្ឋានសុខភាពកោះតៃវ៉ាន់ ទៅលើបន្លែ និងផ្លែឈើស្រស់ៗ លក់នៅក្នុងទីផ្សារនានារបស់តៃវ៉ាន់ បានបង្ហាញពីអត្រាគ្រោះថ្នាក់ដល់សុខភាព ដោយសារមិនមានអនុលោមភាពត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាពចំណីអាហារ​ មានចំនួនរហូតដល់២៥ភាគរយថា មានសំណល់ថ្នាំពុលសម្លាប់សត្វល្អិតលើសពីកម្រិត ដែលអាចទទួលយកបាន ចំណែកផ្លែទុរេនវិញ មានកំហាប់សារធាតុគីមី​ កាតមីញ៉ូម (Cadmium) លើសពីកម្រិតសុវត្ថិភាព។

ប្រធានផ្នែកអាហារសុខភាព និងឱសថ បាននិយាយថា ការពិនិត្យជាប្រចាំលើផលិតផលស្រស់ៗ ត្រូវបានអនុវត្តនៅគ្រប់កន្លែងលក់ រួមទាំងទីផ្សារប្រពៃណី ផ្សារទំនើប និងនៅតាមភោជនីយដ្ឋាននានានៅក្នុងកោះតៃវ៉ាន់ ដោយត្រួតពិនិត្យវាយតម្លៃលើកំហាប់សំណល់ថ្នាំពុលសម្លាប់សត្វល្អិត រួមជាមួយនឹងសារធាតុគីមីផ្សេងទៀត ដែលគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាន។

លោកបានពន្យល់ថា ការត្រួតពិនិត្យនៅក្នុងខែឧសភា ឆ្នាំ២០២៥ របស់នាយកដ្ឋានពាក់ព័ន្ធនឹងការជ្រើសរើសយកសំណាកចំនួន៥២ប្រភេទពីបន្លែ និងផ្លែឈើ បានបង្ហាញលទ្ធផលថា មានទំនិញ១៣មុខមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពិធីសារស្តីពីសុវត្ថិភាព។  ជាក់ស្តែង ទំនិញមិនអនុលោមតាមច្បាប់កំណត់ មានតែ ផ្កាខ្ទឹម ស្លឹកខ្ទឹម និងស្ពៃក្តោប មើមខ្ទឹមស។ រីឯផ្លែប៉ោម សណ្តែកបណ្តុះ និងផ្លែស្វាយ សុទ្ធតែមានសំណល់ថ្នាំពុលសម្លាប់សត្វល្អិតលើសពីកម្រិតច្បាប់អនុញ្ញាត៕


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ