បង់ក្លាដែសនាំ​ចូល​អង្ករ​ច្រើន​ ព្រោះផលិតកម្មក្នុងស្រុកធ្លាក់ចុះដោយទឹកជំនន់បំផ្លាញ

IMG_Bangladesh-offe_GC0A_2_1_6CAV8HFJ

ដាកា៖ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ការនាំចូលអង្កររបស់ប្រទេសបង់ក្លា នៅក្នុងឆ្នាំ២០២៤-២០២៥ បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ ដោយសារផលិតកម្មស្រូវនៅក្នុងប្រទេសមិនអាចផ្គត់ផ្គង់តាមតម្រូវការបានឡើយ។

យោងតាមទិន្នន័យផ្លូវការដដែលនេះ បានឱ្យដឹងទៀតថា អ្នកនាំចូលអង្កររបស់ភ្នាក់ងាររដ្ឋ និងក្រុមហ៊ុនឯកជន មានបរិមាណចំនួន១,៤លានតោន កាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨ ដែលនៅពេលនោះប្រទេសបង់ក្លាដែស បាននាំចូលអង្ករចំនួន៣,១លានតោន។

ទោះបីជាយ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ជំនាញ ​បាន​និយាយ​ថា ប្រទេស​បង់ក្លាដែស ​មិនគួរនាំ​ចូល​អង្ករ​ណា​មួយ​ឡើយ ប្រសិនបើ​ទិន្នន័យ​ផលិតផល​មានការគ្រប់គ្រង​ត្រឹមត្រូវ។ ផ្ទុយទៅវិញអាចមានស្រូវសល់លើសពីតម្រូវការថែមទៀតផង។

ចំណែកទីប្រឹក្សាចំណីអាហារវិញ បាននិយាយថា ទឹកជំនន់គំហុកខ្លាំងភ្លាមៗ នៅក្នុងតំបន់ភាគអាគ្នេយ៍ បានធ្វើឱ្យខូចអស់ស្រូវរដូវវស្សាយ៉ាងច្រើន ដូច្នេះហើយទើមត្រូវការនាំចូលអង្ករយ៉ាងច្រើនបែបនេះ។

បើយោងតាមការប៉ាន់ប្រមាណពីមុនរបស់ក្រសួងកសិកម្មប្រទេសបង់ក្លាដែស បានបង្ហាញឱ្យដឹងថា  កាលពីក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៤កន្លងមក ទឹកជំនន់បានបំផ្លាញស្រូវរដូវវស្សាអស់ទិន្នផលប្រហែលមួយលានតោន។  ចំណែកទិន្នន័យផលិតកម្ម​ស្រូវ នៅ​ក្នុង​ឆ្នាំ២០២៥ មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

មកទល់ពេលនេះ ការិយាល័យស្ថិតិបង់ក្លាដែស បានចេញផ្សាយការប៉ាន់ប្រមាណនៃទិន្នផលផលិតកម្មស្រូវរដូវវស្សា សម្រាប់ឆ្នាំ២០២៥ ដោយលើកឡើងថា បានធ្លាក់ចុះចំនួន១​,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយមកនៅត្រឹម១០,៩៣លានតោន។

ប៉ុន្តែទីភ្នាក់ងារស្ថិតិមិនបានចេញផ្សាយការប៉ាន់ប្រមាណរបស់ខ្លួនលើការផលិតស្រូវប្រាំងឡើយ ដែលមានបរិមាណជិត៥៥ភាគរយនៃផលិតកម្មស្រូវប្រចាំឆ្នាំរបស់ប្រទេសបង់ក្លាដែស។

ទោះបីជាយ៉ាងនេះក្តី ក្រសួងកសិកម្ម បានប៉ាន់ប្រមាណថា កសិករដាំស្រូវប្រាំង ត្រូវប្រមូលផលក្នុងអំឡុងពីខែឧសភា ដល់ខែមិថុនា នៅលើផ្ទៃដីទំហំ០,៥លានហិកតា ដែលតាមផែនការនឹងផ្តល់ទិន្នផលប្រមាណ២០,២៦លានតោន។ ប៉ុន្តែ ក្រសួងកសិកម្មសហរដ្ឋអាមេរិក កាលពីខែមីនាបានព្យាករណ៍ថា ផលិតកម្មស្រូវប្រាំងរបស់ប្រទេសបង់ក្លាដែស នឹងមានបរិមាណចំនួន២០,០៥លានតោន។

ចំណែកបើយោងតាមគណៈកម្មការពាណិជ្ជកម្ម និងពន្ធបង់ក្លាដែស បានឱ្យដឹងថា ប្រសិនបើតួលេខនេះត្រូវបានគេយកមកពិចារណា ផលិតកម្មស្រូវសរុបក្នុងឆ្នាំ២០២៥ នឹងមានបរិមាណចំនួន៣០,៩៨លានតោន គឺខ្ពស់ជាងតម្រូវការអង្ករប្រចាំឆ្នាំ ដែលមានបិរមាណរហូតដល់៣០,៨០លានតោន។

កាលពីឆ្នាំ២០២៤កន្លងទៅ ផលិតកម្មស្រូវបានកើនឡើងខ្ពស់បំផុតរហូតដល់ទៅជាង៤០លានតោន ដែលអាចបន្សល់ទុកនូវទិន្នផលស្រូវលើសតម្រូវការ។

អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវបង់ក្លាដែស បាននិយាយថា ប្រសិនបើគិតលើតួលេខទិន្នផល ឃើញថា សេចក្តីតម្រូវការ និងការប្រើប្រាស់ទាំងអស់គ្នា វាហាក់ដូចជាមិនត្រូវគ្នាដូចក្នុងស្ថិតិសោះ។

លោកបានកត់សម្គាល់ថា បើមិនដូច្នេះទេ ស្ថានភាពនេះមិនគួរកើតឡើងទេ ហើយមិនគួរមានភាពខុសគ្នាខ្លាំងរវាងតួលេខផលិតកម្ម និងតួលេខតម្រូវការជាក់ស្តែង។

ចំណែកសេដ្ឋវិទូផ្នែកកសិកម្ម ជឿជាក់ថា តួលេខរបស់រដ្ឋាភិបាល គឺធំហួសប្រមាណពេក។  ​ប្រសិន​បើ​ការ​ប៉ាន់​ប្រមាណ​ផលិតកម្ម​មាន​ភាព​ត្រឹមត្រូវ យើង​មិនគួរ​ខ្វះអង្ករ ឬ​អង្ករឡើង​ថ្លៃ​នោះ​ទេ​។

លោក​បាន​បន្ត​ថា​ «​បើ​ទោះ​ជា​ទិន្នផល​ខ្ពស់​បាន​រាយការណ៍​កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ តម្លៃ​អង្ករ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ​បង្ហាញ​ពី​គម្លាត​ទំនង​ជា​រវាង​ការ​ផ្គត់ផ្គង់​ដែល​បាន​រាយការណ៍ និង​លទ្ធភាព​មាន​ជាក់ស្តែង»។

យោងតាមសាជីវកម្មពាណិជ្ជកម្ម បង់ក្លាដែស បានឱ្យដឹងថា​ តម្លៃអង្ករល្អលេខ១ បានកើនឡើងជិ១៦ភាគរយក្នុងឆ្នាំ២០២៣-២០២៤ ស្រូវល្អមធ្យមឡើងថ្លៃ១៤ភាគរយ ចំណែកអង្ករសម្រូបឡើងថ្លៃ១២ភាគរយ។

សេដ្ឋវិទូផ្នែកកសិកម្មបាន​បន្ថែម​ថា​ «​កត្តា​ដូចជា​ការ​ធ្លាក់​ចុះ​គុណភាពដី​កសិកម្ម កង្វះ​ការ​អភិវឌ្ឍ និង​ការចែកចាយពូជស្រូវមិន​ផ្តល់​ទិន្នផល​ខ្ពស់ ការ​ឡើង​ថ្លៃ​ធាតុ​ចូល​កសិកម្ម និង​អសមត្ថភាព​របស់​កសិករ​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន​គ្រប់គ្រាន់​ គឹកំពុងតែធ្វើោ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​កសិកម្ម»៕


INDONESIA-LIFESTYLE
ឥណ្ឌូណេស៊ីលែលកថវិកាជាង៦៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មមជ្ឈមណ្ឌលជលផល

បាលី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទឥណ្ឌូណេស៊ី លោក សាកទី វ៉ះយូ ត្រឹងហ្គូណូ (Sakti Wahyu Trenggono) បានមានប្រសាសន៍ថា ទីតាំងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់វិស័យនេសាទបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់វិស័យឧស្សាហកម្ម និងទេសចរណ៍របស់កោះបាលីផងដែរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាំ បើកការដ្ឋានសាងសង់គម្រោងនៅកោះបាលី កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ថា ថវិកាបញ្ចេញនៅពេលនេះ មិនតិចជាង១,២ទ្រីលានរូពីឥណ្ឌូណេស៊ីស ឬស្មើនឹងជាង៦៦លានដុល្លារទេ ដើម្បីធ្វើឱ្យកំពង់ផែកាន់តែទំនើប និងមានការរៀបចំយ៉ាងល្អប្រសើរជាងមុន​។ លោកបានសង្កត់ធ្ងន់ថា គម្រោងដ៏ទំហំធំបែបនេះ ត្រូវការថវិកាឱ្យច្រើនគ្រប់គ្រាន់ និងមានលក្ខណៈទូលំទូលាយ មិនមែនអភិវឌ្ឍជាដំណាក់កាលតូចៗដាច់ដោយឡែកពីគ្នានោះទេ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ទាំងអស់អាចដំណើរការរួមគ្នាបានយ៉ាងរលូន។ លោកបាននិយាយថា «ខ្ញុំមិនចង់ឱ្យថវិកាអភិវឌ្ឍកំពង់ផែមានត្រឹម៥០០ពាន់លានរូពី ឬជិត២៨លានដុល្លារ ហើយបន្ថែម៦០០ពាន់លានរូពី ឬជាង៣៣លានដុល្លារនោះទេ។ ខ្ញុំចង់សាងសង់វាឱ្យបានរួចរាល់តែម្តង ហើយយើងចង់ឱ្យមានប្រព័ន្ធច្របាច់បញ្ចូលគ្នាច្បាស់លាស់»។ លោកបានពន្យល់ថា តំបន់នេះត្រូវបានជ្រើសរើសសម្រាប់ការពង្រីកកំពង់ផែជាទ្រង់ទ្រាយធំ ដោយសារកំពង់ផែ ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់របស់កោះបាលីភាគខាងត្បូង។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជ្រើសរើទីតាំងកំពង់ផែនេសាទបែបពាណិជ្ជកម្ម ដោយយកគំរូប្លង់កំពង់ផែទំនើបៗ ដូចជាកំពង់ផែនេសាទអន្តរជាតិ នៅអូស្ត្រាលី ជប៉ុន តួកគី អេស្ប៉ាញ និងតំបន់ផ្សេងៗក្នុងទ្វីបអឺរ៉ុប។ ក្រៅពីការជំរុញវិស័យជលផលរបស់ឥណ្ឌូណេស៊ី […]

MALAYSIA-FOOD-INFLATION
ម៉ាឡេស៊ី ត្រៀមប្រមូលទិញ និងស្តុកទុកកសិផល ព្រោះខ្លាចខ្វះដោយសារបាតុភូតអែលនីញ៉ូ​​

គូឡាឡាំពួរ៖ អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានចាត់វិធានការទុកជាមុន ដើម្បីការពារសន្តិសុខស្បៀងរបស់ប្រទេស ដោយរៀបចំផែនការប្រមូលទិញ និងស្តុកទុកផលិតផលកសិកម្ម នៅក្នុងឃ្លាំងរបស់អាជ្ញាធរនៅទូទាំងប្រទេស។ ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បានបង្កើតគណៈកម្មាធិការមួយកាលពីពីរខែមុន។ ទោះបីជាបាតុភូតធម្មជាតិ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំក៏ដោយ ក៏ឆ្នាំនេះ ម៉ាឡេស៊ីបានចាត់វិធានការទុកជាមុន ជាជាងរង់ចាំរហូតដល់គ្រោះមហន្តរាយកើតឡើង។ តាមរយៈការចាត់វិធានការត្រៀមទុកជាមុន និងសម្របសម្រួលជាមួយនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី អំពីពេលវេលាបាតុភូត អែលនីញ៉ូ​​ ចាប់ផ្តើម ម៉ាឡេស៊ីអាចរៀបចំការត្រៀមខ្លួនបានមុននៅឆ្នាំ២០២៦នេះ។ កន្លងមក អគ្គនាយកនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានរាយការណ៍ថា លទ្ធភាពបានកើនលើសពី៩០ភាគរយ ដែលអែលនីញ៉ូនឹងឈានចូលដល់កម្រិត «ខ្លាំងបំផុត» ឬ «មហាអែលនីញ៉ូ» ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦។ ប្រធានអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី បាននិយាយថា ម៉ាឡេស៊ីក៏មានផែនការទិញផលិតផលកសិអាហារមួយចំនួន និងរក្សាទុកនៅក្នុងឃ្លាំងរបស់ខ្លួន ដើម្បីធ្វើជាស្តុកបម្រុង ទប់ទល់នឹងការរំខានចំពោះការផ្គត់ផ្គង់ រួមទាំងបញ្ហាបណ្តាលមកពីការនាំចូល និងនាំចេញ។ លោកបាននិយាយថា អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី មានឃ្លាំងនៅគ្រប់រដ្ឋទាំងអស់ក្នុងប្រទេសម៉ាឡេស៊ី រួមទាំងឃ្លាំងស្តុកទុកត្រជាក់ ដែលនឹងត្រូវប្រើប្រាស់ឱ្យបានពេញលេញ ដើម្បីធានាថា មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការចាំបាច់។ លោកបានបន្ថែមថា «ស្តុកទាំងនេះ រួមមានផលិតផលកសិអាហារប្រហែល៣៤ប្រភេទ ដូចជា ម្ទេសទុំ […]

INDIA-ENVIRONMENT-WATER-CLIMATE
គ្រោះរាំងស្ងួតដោយបាតុភូត អែលនីញ៉ូ​​ នៅតែបន្ត ទោះបីឥណ្ឌាបានអភិរក្សទឹកអស់ពេលរាប់សិបឆ្នាំក៏ដោយ

ញូវដែលី៖ ការខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា ធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅតាមរដ្ឋមួយចំនួន ហើយចោទជាសំណួរថា តើការវិនិយោគលើការអភិរក្សទឹកអស់ជាច្រើនទសវត្សរ៍កន្លងមក បានបង្កើតសមត្ថភាពទប់ទល់នឹងគ្រោះរាំងស្ងួតប្រកបដោយប្រសិទ្ធភាពពិតប្រាកដហើយឬនៅ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលបរិមាណទឹកភ្លៀងរដូវមូសុងទូទាំងប្រទេសឥណ្ឌាចុះខ្សោយប្រមាណ១២ភាគរយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកសិកម្មសហព័ន្ធឥណ្ឌា បានថ្លែងថា មិនមានវិបត្តិធំដុំនៅកម្រិតថ្នាក់ជាតិទេ ទោះជាលោកទទួលស្គាល់ថា តំបន់មួយចំនួនកំពុងជួបប្រទះបញ្ហាគ្រោះរាំងស្ងួតក៏ដោយ។ ប៉ុន្តែ នៅតាមរដ្ឋមួយចំនួនផ្សេងទៀត ស្ថានភាពជាក់ស្តែងមានសភាពធ្ងន់ធ្ងរជាងនេះឆ្ងាយ ណាស់ ដោយសារគ្មានភ្លៀងយូរពេក ធ្វើឱ្យសំណើមក្នុងដីថយចុះ និងធ្វើឱ្យដំណាំខូច។ បញ្ហាទាំងនេះបានជំរុញឱ្យមានការប្រកាសជាផ្លូវការថា ពិតជាមានគ្រោះរាំងស្ងួត ចាប់តាំងពីចុងខែសីហាមក។ បញ្ហាខ្វះទឹកភ្លៀងនៅទូទាំងប្រទេសឥណ្ឌា នាឆ្នាំ២០២៦នេះ មានកម្រិតទាបជាងបណ្ដា​ឆ្នាំ ដែលឥណ្ឌាធ្លាប់ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បែបនេះ។ នៅឆ្នាំ១៩៨៧ និងឆ្នាំ២០០២ បរិមាណទឹកភ្លៀងរដូវមូសុងវស្សា បានធ្លាក់ចុះទាបជាងកម្រិតធម្មតា១៩ភាគករយ ក្នុងឆ្នាំនីមួយៗ។ ទោះជាយ៉ាងណា នៅឆ្នាំ២០២៦នេះ ស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានកើតឡើងនៅតំបន់មួយចំនួននៃរដ្ឋជាច្រើន ទោះបីកម្រិតទឹកភ្លៀងជាមធ្យម នៅទូទាំងប្រទេស បានធ្លាក់ចុះត្រឹមប្រមាណ១៣ភាគរយក៏ដោយ។ គិតត្រឹមសប្ដាហ៍នេះ ស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តកើតមាននៅតំបន់មួយចំនួននៃរដ្ឋមហារាស្ត្រ​ រដ្ឋកាណាតាកា រដ្ឋរាជស្ថាន រដ្ឋអន្តរប្រទេស និងរដ្ឋតេឡាន់ហ្គាណា។ យោងតាមប្រព័ន្ធតាមដានគ្រោះរាំងស្ងួតរបស់ឥណ្ឌា បានឱ្យដឹងថា ផ្ទៃដីជាង៧០ភាគរយ កំពុងស្ថិតក្នុងស្ថានភាពស្ងួតហួតហែង។ រហូតមកដល់ពេលនេះ មានសេចក្តីការរាយការណ៍ថា រដ្ឋចំនួនបីបានប្រកាសអំពីគ្រោះរាំងស្ងួតជាផ្លូវការ រួមមាន […]

Taksin Bridge with Chao Phraya River, Bangkok Downtown. Thailand. Financial district and business centers in smart urban city. Skyscraper and high-rise buildings with storm rain.
ថៃខាតបង់រាប់ពាន់លានដុល្លារ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ

បាងកក៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងសប្តាហ៍មុន បានធ្វើឱ្យថៃខាតបង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ព្រោះសហគ្រាស រោងចក្រ​ កសិដ្ឋានចិញ្ចឹមសត្វ និងចម្ការដំណាំ ត្រូវទឹកជន់លិចយ៉ាងជ្រៅ។ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ​សារព័ត៌មានរបស់ថៃ បានចេញផ្សាយទិន្នន័យបឋមនៃទំហំផ្ទៃដីដាំដំណាំ​ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃ​ យ៉ាងហោចណាស់មានទំហំជិត២៨ម៉ឺនហិកតា នៅក្នុង៤៩ខេត្ត ធ្វើឱ្យខាតបង់ក្នុងខ្សែសង្វាក់កសិកម្មថៃ ​ប្រមាណ២ពាន់លានដុល្លារ។ នៅខេត្តចន្ទបុរី ដែលជាតំបន់ផលិតទុរេនសំខាន់មួយរបស់ថៃ មានផ្ទៃដីសរុបជាង៣ ២០០ហិកតា ត្រូវទឹកជំនន់ជន់លិចងាប់ដើមទុរេនអស់រាប់ពាន់ដើម។ តាមសេចក្តីរាយការណ៍នានា បានឱ្យដឹងថា ដើមទុរេនភាគច្រើនមានអាយុយ៉ាងហោចណាស់៥ឆ្នាំ និងកំពុងតែឱ្យផល។ កសិករដាំទុរេនម្នាក់ នៅខេត្តសាមុតសុងក្រាម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ដើមទុរេនរបស់គាត់ជិត៥០០ដើម ត្រូវលង់ទឹកងាប់ស្តើរអស់ ដោយនៅសល់ត្រឹមតែជាង២០ដើមប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់បានលិចចម្ការរបស់គាត់អស់រយៈពេលជិត១០ថ្ងៃកន្លងមកហើយ។ កសិកររូបនេះបានឱ្យដឹងថា ទឹកជំនន់បានចាប់ផ្ដើមហូរចូលចម្ការរបស់លោកនៅថ្ងៃទី២៧ ខែកញ្ញា ហើយបន្តកើនឡើងជាលំដាប់រហូតដល់ចុងដើមទុរេនតែម្តង។ ចំណែកដំណាំល្ហុងឆាប់ងាប់ជាងគេ បន្ទាប់មកដើមទុរេន និងដើមក្រូចថ្លុង ក៏ចាប់ផ្ដើមមានស្លឹកពណ៌លឿង និងជ្រុះស្លឹក មុននឹងស្វិតងាប់បន្តិចម្ដងៗ។ លោកបាននិយាយថា បញ្ហាធំបំផុត គឺកម្ពស់ទឹកនៅក្នុងចម្ការនៅតែខ្ពស់ដដែល ទោះបីទឹកជំនន់នៅតំបន់ក្បែរនោះ បានចាប់ផ្ដើមស្រកចុះក៏ដោយ។ ក្នុងចំណោមខេត្តរងគ្រោះដោយទឹកជំនន់ទាំង៤៩ខេត្ត មានខេត្តសមុទ្រសុងក្រាម​ សមុទ្រសាខន​ សមុទ្រប្រកាន ចន្ទបុរី […]

កាលវិភាគផ្សព្វផ្សាយ