អន្តរជាតិ
News & អន្តរជាតិ

ស្វីសបង្កើនការនាំចូលស៊ុតមាន់ ដើម្បីបំពេញតម្រូវការក្នុងស្រុក
អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានបរទេស បានធ្វើសេចក្តីរាយការណ៍ពីទីក្រុង ហ្សូរីក ប្រទេសស្វីស កាលពីចុងសប្តាហ៍កន្លងមកពីថា រដ្ឋាភិបាលស្វីសបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ទោះបីជាផលិតកម្មស៊ុតក្នុងស្រុក បានកើនឡើង២,៨ភាគរយនៅក្នុងចន្លោះឆ្នាំ ២០២៣ និងឆ្នាំ២០២៤ក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកឡើយ។ ចំពោះបរិមាណនៃតម្រូវការស៊ុតមាន់ នៅក្នុងប្រទេសស្វីស អំឡុងឆ្នាំកន្លងមក គឺ១៩៨គ្រាប់សម្រាប់មនុស្សម្នាក់ គឺកើនឡើងប្រហែល៥ភាករយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ដូច្នេះ ដើម្បីមានស៊ុតមាន់គ្រប់គ្រាន់សម្រាប់ធ្វើម្ហូប ប្រទេសស្វីសគ្រោងនឹងបង្កើនការនាំចូលស៊ុតចំនួន១ម៉ឺនតោន ឬប្រមាណ ១៥៨លានគ្រាប់នៅដំណាច់ឆ្នាំនេះ ។ ទោះបីយ៉ាងណាក៏ដោយ ប្រទេស ស្វីសក៏ត្រូវប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដែលកំពុងនាំចូលស៊ុតមាន់មួយចំនួនធំផងដែរ។ ដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ដែលកំពុងបន្តកើតមាននៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំកន្លងមក រដ្ឋាភិបាលអាមេរិកបានបង្កើនការនាំចូលស៊ុតមាន់ពីបណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុបជាច្រើន ហើយព្រមជាមួយគ្នានេះ ក៏បានបញ្ជាទិញស៊ុតមាន់ពីប្រទេសកូរ៉េខាងត្បូង និងទួរគីផងដែរ។ បញ្ហាកង្វះខាតស៊ុតមាន់ និងស៊ុតឡើងថ្លៃនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានកើតឡើងដោយសារតែការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី ដែលបង្ខំឱ្យអាជ្ញាធរអាមេរិកត្រូវសម្លាប់សត្វមាន់ចោលអស់ជាង៣០លានក្បាល និងបិទកសិដ្ឋានចិញ្ចឹមមាន់យកពងទ្រង់ទ្រាយធំមួយចំនួនជាបណ្តោះអាសន្នផងដែរ។ អង្គការពិភពលោកសម្រាប់សុខភាពសត្វ បានចេញសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H7N9 នៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងរដ្ឋម៊ីសស៊ីស៊ីបពី (Mississippi) កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យបសុសត្វ នៅតែបដិសេធមិនផ្តល់ការអត្ថាធិប្បាយជាផ្លូវការ អំពីស្ថានភាពជំងឺបក្សីនេះ ផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១៧។ […]
News & អន្តរជាតិ

មន្ត្រីក្នុងរដ្ឋកាលីហ្វ័រញ៉ា ព្រមានពីការពុលអាហារគ្រឿងសមុទ្រ អម្បូរសិប្បីសត្វ បង្កឡើងដោយស្លែ
អន្តរជាតិ៖ មន្ត្រីសុខាភិបាលសាធារណៈ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចេញសារព្រមានដល់ប្រជាពលរដ្ឋ កុំឲ្យបរិភោគអាហារគ្រឿងសមុទ្រ អម្បូរសិប្បីសត្វ ដែលនេសាទបានពីឆ្នេរសមុទ្រ បន្ទាប់ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃស្លៃពុល។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុង ឡូស អ៊ែនជើលេស សហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ថា មន្ត្រីក្រសួងសុខភាពសាធារណៈ នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសវិធានការដាក់ឱ្យនៅដាច់ពីគេសម្រាប់អម្បូរសិប្បីសត្វ មានដូចជា ងាវ គ្រុំ ខ្យង អយស្ទើ ជាដើម ដែលត្រូវគេនេសាទបានពីឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមូលហេតុនៃការកើនឡើងនូវកម្រិតជាតិពុល និងអាស៊ីត ដូម៉ូអិក (Domoic Acid) មាននៅក្នុងសត្វ ងាវ គ្រុំ ខ្យង អយស្ទើ។ គួរបញ្ជាក់ថា សារជាតិពុលនៅក្នុងសត្វទាំងនេះ មានឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធសរសៃប្រសាទ ជាពិសេស សារជាតិ សាក្ស៊ីថក់ស៊ីន (Saxitoxin) ដែលមាននៅក្នុងប្រភេទសិប្បីសត្វជាច្រើនប្រភេទ ដូចជា ងាវ គ្រុំ ខ្យ […]
News & អន្តរជាតិ

ប្រទេសតង់ហ្សានី និងប្រទេសអាហ្វ្រិកខាងត្បួង ខឹងគ្នាមួយប្រ៉ាវករណីលក់ផ្លែចេក
ទីក្រុងខេប៖ ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសតង់ហ្សានី កាលពីដើមសប្តាហ៍នេះ បានបញ្ឆេះជាកូនជម្លោះពាណិជ្ជកម្មតូចមួយ មានរយៈពេលពីរបីថ្ងៃដោយចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការនាំផ្លែចេកចូលទៅក្នុងទីផ្សាររបស់ខ្លួន។ យោងតាមចេញផ្សាយរបស់គេហទំព័រកសិកម្មអាហ្វ្រិកខាងត្បួង បានដកស្រង់សម្តីលោក វ៉ានឌីឡេ ស៊ីឡូបូ (Wandile Sihlobo) សេដ្ឋវិទូកសិកម្មរបស់អាហ្វ្រិកខាងត្បូង ដែលបាននិយាយបដិសេទថា រដ្ឋាភិបាលប្រទេសតង់ហ្សានី ក៏មិនដែលដាក់សំណើរសុំនាំផ្លែចេកចូលទីផ្សារអាហ្វ្រិកខាងត្បូង ឱ្យបានត្រឹមត្រូវតាមច្បាប់នោះទេ។ ចំណែករដ្ឋាភិបាលប្រទេសអាហ្រ្វិកខាងត្បូងវិញ ក៏មិនដែលដាក់កម្រិតលើការនាំផ្លេចេកពីប្រទេសតង់ហ្សានីដែរ គឺផ្ទុយស្រឡះពីការលើកឡើងនៅក្នុង ជម្លោះពាណិជ្ជកម្មខ្លីមួយរវាងប្រទេសទាំងពីរ។ លោកបាននិយាយប្រកែកទៀតថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងមិនដែលដាក់កម្រិតលើការនាំចូលផ្លែចេកពីប្រទេសតង់ហ្សានី បើទោះបីជាមានការអះអាងនាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីក្រសួងកសិកម្មតង់ហ្សានី លោក ហ៊ូសេន បាសេ (Hussein Bashe) ក៏ដោយ។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ូសេន បាសេ បានបញ្ឆេះជម្លោះពាណិជ្ជកម្មមួយចម្អិនកំពឹសជាមួយមន្ត្រីអាហ្វ្រិកខាងត្បូង ដែលលោកបានចោទប្រកាន់ថា អាហ្រ្វិកខាងត្បូង រួមគំនិតគ្នាជាមួយប្រទេសម៉ាឡាវី អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីដាក់កម្រិតលើការនាំចូលផ្លែចេកពីប្រទេសតង់ហ្សានី ។ ជាវិធានការសងសឹក ប្រទេសតង់ហ្សានីបានហាមប្រាមការនាំចូលផលិតផលកសិកម្មរបស់ប្រទេសអាហ្វ្រិកខាងត្បូង ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៣ ខែមេសា។ ទោះបីជាយ៉ាងណាក៏ដោយ បម្រាមនេះត្រូវបានដកចេញវិញ ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីមានការចរចាផ្នែកការទូតរវាងប្រទេសទាំងពីរ។ បន្ទាប់ពីបានពិគ្រោះជាមួយអាជ្ញាធរអាហ្រ្វិកខាងត្បូង […]
News & អន្តរជាតិ

ព្រោះតែអត្រាពន្ធខ្ពស់ពេក ចិនងាកទៅទិញសណ្តែកសៀង ប្រេស៊ីល កាត់បន្ថយសណ្តែកសៀង អាម៉េរិក
ទីក្រុងប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានឱ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ យ៉ាងហោចមានកប៉ាល់ដឹកសណ្តែកសៀងប្រេស៊ីល ប្រហែល៤០គ្រឿង គ្រោងនឹងចូលចតនៅកំពង់ផែ ក្នុងខេត្ត ជឺជាំង (Zhejiang) ស្ថិតនៅភាគខាងកើតប្រទេសចិន ដោយកើនឡើង៤៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាលពីខែមេសា ឆ្នាំ២០២៤ មានកប៉ាលដឹកជញ្ជូនសណ្តែកសៀងពីប្រេស៊ីលចំនួន២៧គ្រឿងប៉ុណ្ណោះ។ សេចក្តីការណ៍ដដែលនេះ បានលើកឡើងថា គ្រាន់តែនៅក្នុងខែមេសា ឆ្នាំ២០២៥នេះ កប៉ាល់ចិនដឹកសណ្តែកសៀងពីប្រទេសប្រេស៊ីល ជាច្រើនគ្រឿងទៀត បានចូលចតជារៀងរាល់ថ្ងៃ ដោយមានផ្ទុកសណ្តែកសៀងប្រេស៊ីលប្រមាណប្រាំពីរសែនតោន គឺកើនឡើង៣២ភាគរយ ខណៈឆ្នាំមុននាំចូលបានចំនួនប្រាំសែនបីម៉ឺនតោន។ អ្នកជំនាញចិនម្នាក់ បាននិយាយថា នេះជាការបង្ហាញឱ្យឃើញផ្ទាល់ភ្នែកនៃរបៀបដោះស្រាយបញ្ហាប្រឈមចំពោះការដំឡើងពន្ធបដិកា ដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក គឺកំពុងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋសាមញ្ញ នៅក្នុងសហរដ្ឋអាម៉េរិកផងដែរ ហើយនេះក៏បង្ហាញឱ្យឃើញផងដែរថា ផលិតផលភាគច្រើន ដែលចិនធ្លាប់តែនាំចូលពីសហរដ្ឋអាម៉េរិក ក៏ចិនអាចរកជំនួសបានដែរ ដោយនាំពីប្រទេសផ្សេងៗ នៅទូទាំងពិភពលោក។ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបង្ហាញថា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលកសិកម្មរបស់អាម៉េរិក រួមទាំងសណ្តែកសៀង និងសាច់ជ្រូក បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក មកលើប្រទេសចិន។ នៅក្នុងទិន្នន័យនេះ បង្ហាញទៀតថា ការលក់សណ្តែកសៀងអាម៉េរិក […]
News & អន្តរជាតិ

គោអាហ្វ្រិកខាងត្បូង ប្រហែល១០០ក្បាល ងាប់រណូករណែលសង្ស័យពុលនឹងហ្វូងដង្កូវ
ទីក្រុងខេប៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងមកនេះ សត្វគោប្រហែល១០០ក្បាល ត្រូវបានគេប្រទះឃើញងាប់រណូករណែល នៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេស។ យោងតាមការចេញផ្សាយរបស់គេហទំព័រ កសិករប្រចាំសប្តាហ៍ (Farmer’s Weekly) របស់អាហ្វ្រិកខាងត្បូង បានធ្វើសេចក្តីរាយការណ៍ថា សត្វគោទាំងអស់ត្រូវបានគេឃើញងាប់នៅក្នុងកសិដ្ឋាន ដោយមានរោគសញ្ញាហូរទឹកមាត់ និងហើមពោះ។ ក្រុមពេទ្យសត្វឯកជនបានធ្វើកោសល្យវិច័យ ហើយដាក់ការសង្ស័យជាបឋមថា គោអាចងាប់ដោយសារស៊ីស្មៅពុល បង្កឡើងដោយហ្វូងដង្កូវ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំណាកគោងាប់ត្រូវបានប្រមូល និងបញ្ជូនទៅកាន់ក្រុមពេទ្យសត្វរបស់រដ្ឋ ដើម្បីវិភាគបន្ថែមឱ្យបានច្បាស់លាស់។ ក្រោយពីមានករណីគោងាប់ច្រើនបែបនេះ អាជ្ញាធរមូលដ្ឋាន បានអំពាវនាវឱ្យកសិករចិញ្ចឹមគោ បង្កើនការប្រុងប្រយ័ត្ន ព្រោះហ្វូងដង្កូវបានសម្រុកចូលស៊ីស្មៅ នៅក្នុងកសិដ្ឋានចិញ្ចឹមគោ ហើយធ្វើឲ្យស្មៅបញ្ចេញសារធាតុគីមីម្យ៉ាង ឈ្មោះ ស៊ីយ៉ាន (Cyanide) ដែលធ្វើឲ្យមានសារធាតុពុលនៅលើស្មៅ។ គីមី ស៊ីយ៉ាន គឺជាសារធាតុពុលខ្លាំង ដែលធ្វើឱ្យសមត្ថភាពរាងកាយចុះខ្សោយក្នុងការស្រូបយកអុកស៊ីហ្សែន។ ការពុលដោយគីមី ស៊ីយ៉ាន អាចបណ្តាលមកពីស៊ីវា ការដកដង្ហើមចូល ឬស្រូបចូលតាមស្បែក។ រោគសញ្ញាបង្កឡើងដោយសារធាតុគីមីប្រភេទនេះ រួមមានអាការៈក្អួត រាគ វិលមុខ និងពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលនាំឱ្យសន្លប់ និងអាចស្លាប់បាន។ ប្រព័ន្ធផ្សព្វផ្សាយដដែល បានលើកឡើងទៀតថា […]
News & អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញមោទនភាពធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យកសិកម្ម
រាជធានីភ្នំពេញ៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំកម្ពុជា បានឱ្យដឹងថា វិស័យកសិកម្មកម្ពុជាមានការរីកចម្រើន និងមានលំនឹងល្អ ហើយធនាគារបានគាំទ្រដល់វិស័យកសិកម្មកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងបានបញ្ចេញថវិកាចូលរួមអភិវឌ្ឍន៍កម្ពុជាប្រមាណ២,២ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ៣០ភាគរយ បានវិនិយោគក្នុងវិស័យកសិកម្មនិងប្រព័ន្ធធារាសាស្ត្រ។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកកន្លងទៅថ្មីៗនេះថា គិតត្រឹមឆ្នាំ២០២៥នេះ ធនាគារបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិក្មរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ២,២ពាន់លានដុល្លារ សម្រាប់គាំទ្រដល់គម្រោងចំនួន៣៥ រួមមានការវិនិយោគទៅលើវិស័យកសិកម្ម និងប្រព័ន្ធធារាសាស្ត្រផង។ នៅក្នុងវិស័យកសិកម្ម ធនាគារអភិវៃ្ឍន៍អាស៊ី មានគម្រោងចំនួនប្រាំមួយ ដែលបានកំពុងបន្តអនុវត្ត និងនៅក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ធនាគារនឹងមានគ្រោងវិនិយោគបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម ដែលមានទឹកប្រាក់សរុបប្រហែល៤០០លានដុល្លារ ថែមទៀត ដោយសារធនាគារចាត់ទុកវិស័យកសិកម្ម មានសំខាន់សារៈសំខាន់សម្រាប់បង្កើនប្រាក់ចំណូលដល់ប្រជាជននៅតាមជនបទ។ លោកស្រីបានសង្កត់ធ្ងន់ថា «វិស័យកសិកម្មកម្ពុជាមានភាពរឹងមាំ ហើយយើងមានមោទនភាពធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យកសិកម្ម ហើយនៅក្នុងវិស័យកសិកម្ម (ធនាគារ) បានវិនិយោគនៅក្នុងប្រព័ន្ធធារាសាស្ត្រ និងផ្សារភ្ជាប់តំបន់ជនបទ ក៏ដូចជាការកែច្នៃ ការផ្សព្វផ្សាយកសិកម្ម ឱ្យមានការចូលរួមពីវិស័យឯកជន។ ដូច្នេះ ខ្ញុំជឿថាវិស័យនេះនឹងចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជាច្រើននៅគ្រាបន្ទាប់»។ ទាក់ទងនិងវិស័យកសិកម្មកម្ពុជានេះផងដែរ បើយោងតាមរបាយករណ៍ទស្សនវិស័យអាស៊ី ចេញផ្សាយក្នុងខែមេសាឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា វិស័យកសិកម្មរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ មានអត្រាកំណើន០,៩ភាគរយ ហើយក្នុងឆ្នាំ២០២៥នេះ ត្រួវបានបានព្យាករណ៍ថា […]
News & អន្តរជាតិ

ឥណ្ឌូនេស៊ីបដិសេធសំណើររបស់ម៉ាឡេស៊ីក្នុងការសុំទិញអង្ករ
ទីក្រុងហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបដិសេធសំណើសុំទិញអង្ករពីសំណាក់ប្រទេសម៉ាឡេស៊ី ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ពន្យល់ប្រាប់ទៅវិញថា ឥណ្ឌូណេស៊ីមិនអាចនាំចេញគ្រាប់ធញ្ញជាតិនៅពេលនេះបានទេ ដោយសារប្រទេសរបស់លោកត្រូវការរក្សាទុកអង្ករសម្រាប់បម្រុងក្នុងស្រុក។ លោក អានឌី អំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ី បានស្នើសុំនាំចូលអង្ករពីប្រទេសឥណ្ឌូនេស៊ី ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស ខណៈតម្លៃស្បៀងអាហារនៅក្នុងប្រទេសម៉ាឡេស៊ី ឡើងថ្ងៃជាបន្តបន្ទាប់។ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក មូហាម៉ាដ ប៊ីន សាបូ (Mohamad Bin Sabu) ក្នុងទីក្រុងហ្សាកាតា កាលពីដើមសប្តាហ៍មុនថា “គួរឱ្យចាប់អារម្មណ៍ណាស់ ដែលម៉ាឡេស៊ី បានសួរមុនថា តើអាចនាំចូលអង្ករពីប្រទេសឥណ្ឌូនេស៊ីបានដែរឬទេ?”។ លោកបានមានប្រសាសន៍ថា “ខ្ញុំបាននិយាយប្រាប់ថា សម្រាប់ពេលនេះ យើងនឹងរក្សាក្នុងស្តុកសិន។ យើងរងចាំមើលស្ថានភាពអាកាសធាតុសិន។ លោករដ្ឋមន្ត្រីកសិកម្ម បាននិយាយទៀតថា ស្តុកអង្ករបម្រុងរបស់រដ្ឋាភិបាល នៅទីភ្នាក់ងារភស្តុភាររដ្ឋរបស់ឥណ្ឌូនេស៊ី នាពេលបច្ចុប្បន្នមានបរិមាណចំនួន៣,៣លានតោន ដោយលោករដ្ឋមន្ត្រីបានបន្ថែមថា គោលដៅរបស់រដ្ឋាភិបាល គឺដើម្បីបង្កើនបរិមាណអង្ករឱ្យបានដល់បួនលានតោននៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ។ លោកបានមានប្រសាសន៍ថា កង្វះខាតការផ្គត់ផ្គង់បានជំរុញឱ្យតម្លៃអង្ករកើនឡើងនៅក្នុងប្រទេសម៉ាឡេស៊ី […]
News & អន្តរជាតិ

ដោយសារអង្ករក្នុងស្រុកឡើងថ្លៃពេក ជប៉ុននាំចូលអង្ករកូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ
ទីក្រុងសេអ៊ូល៖ ការឡើងថ្លៃអង្ករឥតចុះឈប់ឈរ នៅក្នុងប្រទេសជប៉ុន បានផ្តល់ឱកាសដ៏កម្រមួយសម្រាប់កសិករដាំស្រូវនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបើកផ្លូវនាំចេញផលិតផលអង្កររបស់ខ្លួនទៅកាន់ប្រទេសជប៉ុន។ មន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង បាននិយាយកាលពីដើមសប្តាហ៍នេះថា នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ប្រទេសជប៉ុនបាននាំចូលអង្ករកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៩ ដោយសារការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិក្នុងប្រទេសជប៉ុនបានជំរុញឱ្យមានតម្រូវការសម្រាប់កសិផលរបស់កសិករកូរ៉េ បើទោះបីជាមានការដំឡើងពន្ធធ្ងន់ក៏ដោយ។ ការនាំចូលអង្ករនេះត្រូវបានធ្វើឡើងតាមរយៈការិយាល័យជប៉ុនប្រចាំសហព័ន្ធសហគមន៍កសិកម្មជាតិរបស់កូរ៉េខាងត្បូង ដែលបាននិយាយថា ខ្លួនបាននាំចូល និងលក់អង្ករកូរ៉េចំនួនពីរតោន តាមអ៊ីនធឺណិត និងនៅតាមបណ្តាផ្សារទំនើបមួយចំនួនក្នុងប្រទេសជប៉ុន នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ។ បរិមាណអង្ករនាំចូលប្រទេសជប៉ុន វាបានបង្ហាញនូវចំណុចខ្លាំងសម្រាប់ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និយាយរិះគន់ កាលពីខែមេសា។ ការនាំចូលអង្កររបស់ប្រទេសជប៉ុន កើតឡើងព្រមគ្នាននៅពេលបណ្តាប្រទេសក្នុងទ្វីបអាស៊ី កំពុងតែប្រឹងប្រែងកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើលោក ដូណាល់ ត្រាំ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មពិភពលោក។ កាលពីខែមុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីនាំគ្នាពង្រឹង និងថែរក្សាយន្តការពាណិជ្ជកម្មសេរី។ មន្ត្រីកូរ៉េម្នាក់ ប្រចាំនៅក្នុងទីក្រុងតូក្យូ បាននិយាយថា នាពេលកន្លងមក អង្ករកូរ៉េមិនមានតម្លៃប្រកួតប្រជែងជាមួយអង្ករជប៉ុនទេ ដោយសារតែពន្ធច្រើនបេក ធ្វើឱ្យអង្ករនេះមានការប្រកួតប្រជែងនៅពេលនេះ។ មន្ត្រីដដែលនេះបាននិយាយទៀតថា ការនាំចូលដំបូងចំនួនពីរតោន ត្រូវបានលក់អស់ហើយ ចំណែកអង្ករ២០តោនបន្ថែមទៀត នឹងដឹកមកដល់នៅសប្តាហ៍ក្រោយ ដោយត្រូវបង់ពន្ធលើអង្ករនាំចូលប្រហែល៣៤០យ៉េន […]
News & អន្តរជាតិ

ទុរេនវៀតណាមប្រឈមនឹងវិបត្តិតម្លៃធ្លាក់ចុះ៣ដងបន្ទាប់ពីចិនរឹតបន្តឹងលើការគ្រប់គ្រងសំណល់ថ្នាំសម្លាប់សត្វល្អិត
ទីក្រុងហាណូយ ៖ ទុរេនមកពីខេត្តដីសណ្តទន្លេមេគង្គរបស់វៀតណាម តម្លៃកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយតំបន់មួយចំនួនបានធ្លាក់ចុះចំនួនបីដងធៀបនឹងតួលេខកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងនីតិវិធីត្រួតពិនិត្យគុណភាព និងការពន្យារពេលក្នុងនីតិវិធីគយរួចមក។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែមេសា ថា នៅក្នុងតំបន់ដាំទុរេនសំខាន់ៗរបស់ប្រទេសវៀតណាម ដូចជាខេត្តដៀងសាង កឺនថឺ ប៊េនជេ ដែលសុទ្ធតែស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ ពូជទុរេន “Ri6” ឬរីសាវ ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ៣៥,០០០-៤០,០០០ ដុង (ប្រមាណ១,១៦-១,៥៤ដុល្លារ) ក្នុងមួយគីឡូក្រាម បើធៀបនឹងកាលពីឆ្នាំមុន តម្លៃ១០ ម៉ឺន-១២ ម៉ឺនដុង (ប្រមាណជិត៤-៦ដុល្លារ) ក្នុងមួយគីឡូក្រាម ។ ដូចគ្នានឹងទុរេនម៉ាន់ថងពីប្រទេសថៃដែរ តម្លៃបានធ្លាក់ចុះមកនៅត្រឹមតែ៦0,000-៧0,000ដុង (ប្រមាណ២-៣ដុល្លារ) ក្នុងមួយគីឡូក្រាម។ ឥឡូវនេះប្រទេសចិនទាមទារការត្រួតពិនិត្យ១០០ភាគរយ នៃការដឹកជញ្ជូនទុរេន រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងអ៊ុយរ៉ាមីនអូ (Auramine O) ឬថ្នាំម្សៅពណ៌លឿង ដែលជាថ្នាំជ្រលក់ ជាសារធាតុហាមឃាត់នាំឱ្យកើតមហារីកដល់អ្នកបរិភោគ. ដោយសារតែការរឹតបន្តឹងកាន់តែខ្លាំងនៃការនាំចូលទុរេន ទៅកាន់ប្រទេសចិនបែបនេះហើយ ទើបនាំឱ្យទុរេនជាច្រើនកកស្ទះនៅលើទផ្សារក្នុងស្រុក។ យោងតាមនីតិវិធីគយចិន បានឱ្យដឹងថា ទុរេនវៀតណាមមួយចំនួនធំត្រូវទុកចោលក្នុងឃ្លាំងនៅតាមព្រំដែនរហូតដល់ស្អុយរលួយចោលតែម្តង។ នៅក្នុងឆ្នាំ២០២៤ វៀតណាមបាននាំចេញទុរេន […]
News & អន្តរជាតិ

របាយការណ៍ព្រមានថា ព្រិលធ្លាក់នៅភ្នំហិមាល័យ បានថយចុះជាង ២០ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២៣ឆ្នាំកន្លងមក
អន្តរជាតិ៖ អ្នកវិទ្យាសាស្ត្រព្រមានថា ព្រិលធ្លាក់នៅតំបន់ភ្នំ ហ៊ីនដូ កូស(Hindu Kush) បានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ បង្កឱ្យប៉ះពាល់ដល់មនុស្សជិត២ពាន់លាននាក់ដែលពឹងផ្អែកលើទឹក មានប្រភពមកពីជួរភ្នំនេះ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងអ៊ីស្លាម៉ាបាត់( Islamabad) ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២២ ខែមេសា ដោយយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អភិវឌ្ឍន៍ភ្នំរួមបញ្ចូលគ្នា បានបញ្ជាក់ថា “ភ្នំហិណ្ឌូ គូស ហិមាល័យ” ដែលលាតសន្ធឹងពីប្រទេសអាហ្វហ្គានីស្ថានដល់ប្រទេសមីយ៉ាន់ម៉ា បរិមាណព្រិលដែលបានធ្លាក់មកលើដីគឺទាបជាងធម្មតា២៣,៦ភាគរយ ជាកម្រិតទាបបំផុតមិនធ្លាប់មានអស់កាលជាង២០ឆ្នាំកន្លងមក។ របាយការណ៍ដដែល បាននិយាយថា និន្នាការនេះបានបន្តសម្រាប់ឆ្នាំទី៣ និងគំរាមកំហែងដល់សន្តិសុខទឹករបស់ប្រជាជនជិត២ពាន់លាននាក់ ហើយក៏នាំឱ្យមានការថយចុះនៃបរិមាណទឹកទន្លេផងដែរ។ ដែលការណ៍នេះនាំឱ្យមានការពឹងផ្អែកលើទឹកក្រោមដី និងការកើនឡើងនៃហានិភ័យគ្រោះរាំងស្ងួត។ ប្រទេសជាច្រើននៅក្នុងតំបន់ បានចេញការព្រមានអំពីគ្រោះរាំងស្ងួត ជាពិសេសនឹងប៉ះពាល់ដល់ការប្រមូលផលលើវិស័យកសិកម្ម និងការទទួលបានទឹកនាពេលអនាគត នេះរួមបញ្ចូលទាំងហានិភ័យនៃរលកកំដៅយូរ កាន់តែក្តៅ និងញឹកញាប់ជាងមុន។ ប្រទេសវៀតណាមបង្កើនគោលដៅផលិតថាមពលដើរដោយខ្យល់ និងថាមពលព្រះអាទិត្យ ដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនី ដែលរួមមានសមាជិកមកពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតាន ចិន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ និងប៉ាគីស្ថាន កំពុងអំពាវនាវដល់សមាជិករបស់ខ្លួនដែលពឹងផ្អែកលើអាងទន្លេសំខាន់ៗចំនួន១២ ក្នុងតំបន់ឱ្យសហការគ្នាដើម្បីអភិវឌ្ឍការគ្រប់គ្រងទឹក រៀបចំសម្រាប់ការពារគ្រោះរាំងស្ងួត បង្កើតប្រព័ន្ធព្រមានជាមុន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ របាយការណ៍ក៏បានព្រមានដែរថា […]
News & អន្តរជាតិ

ប្រទេសវៀតណាមបង្កើនគោលដៅផលិតថាមពលដើរដោយខ្យល់ និងថាមពលព្រះអាទិត្យ ដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនី
អន្តរជាតិ៖ រដ្ឋាភិបាលវៀតណាមបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងនូវគោលដៅសម្រាប់ប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យ ព្រមទាំងមានគោលបំណងបង្កើនការផលិតថាមពលនៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការកើនឡើងនៃការប្រើប្រាស់ពិសេសទៅលើវិស័យកសិកម្ម។ គម្រោងប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យនេះដែរ គឺឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអគ្គិសនី និងស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមសម្រាប់ទាំងការវិនិយោគ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម បាននិយាយកាលពីដើមសប្តាហ៍កន្លងមកថា ប្រទេសវៀតណាមបានប្តេជ្ញាសម្រេចឱ្យបាននូវការបំភាយកាបូនឌីអុកស៊ីតត្រឹមឆ្នាំ២០៥០ ហើយផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ ដែលជាផែនការអភិវឌ្ឍន៍ថាមពលជាតិចុងក្រោយបង្អស់បានបញ្ជាក់ពីវិធីសាស្រ្តដើម្បីសម្រេចបាននូវគោលដៅនេះ។ ផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ បានចែងបានថា “វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើធ្យូងថ្ម ដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចង់អភិវឌ្ឍយ៉ាងយកចិត្តទុកដាក់នូវប្រភពថាមពលកកើតឡើងវិញ”។ លោក អាន់ឌ្រីប្រាសេត ឡូយូ អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំនៅ Zenic Center Asia បាននិយាយថា ផែនការរបស់វៀតណាម “មើលទៅមានមហិច្ឆតាខ្លាំងណាស់” ជាមួយនឹងគោលដៅនៃការបង្កើតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយខ្យល់នៅលើគោកជាមួយថាមពល៧៣ ជីហ្គាវ៉ាត់(GW)និង៣៨ ជីហ្គាវ៉ាត់ នៅឆ្នាំ២០៣០ និងកើនឡើងយ៉ាងខ្លាំងដល់២៩៦ជីហ្គាវ៉ាត់ និង ២៣០ជីហ្គាវ៉ាត់ នៅឆ្នាំ២០៥០។ លើសពីនេះ ផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ សម្រាប់ឆ្នាំ២០២៣ កំណត់ទិសដៅផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយកម្លាំងខ្យល់១២.៨ ជីហ្គាវ៉ាត់ និង២១ជីហ្គាវ៉ាត់ នៅចុងទសវត្សរ៍នេះ។ លោក អាន់ឌ្រីប្រាសេត ឡូយូ […]
News & អន្តរជាតិ

សាច់គោអាម៉េរិកត្រូវបានលុបចេញពីបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋាន ក្នុងទីក្រុងប៉េកាំង
ប៉េកាំង៖ មុខម្ហូបសាច់គោរបស់ភោជនីយដ្ឋានមួយ ដែលកាលពីមុន សាច់គោសុទ្ធតែនាំចូលពីសហរដ្ឋអាម៉េរិកទាំងអស់ ប៉ុន្តែចាប់តាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្មមក សាច់គោនៅក្នុងហាងនេះ គឺនាំចូលពីប្រទេសអូស្ត្រាលីវិញម្តង។ ភោជនីយដ្ឋាននេះ ប្រើសាច់គោប្រហែលប្រាំពីរ ទៅប្រាំបីតោនក្នុងមួយខែ ហើយជាសាច់គោរបស់អាម៉េរិក ដែលត្រូវបាននាំចូល និងត្រូវបានរក្សាទុកនៅក្នុងទូរបង្កករហូតដល់ពីរបីសប្តាហ៍ ដើម្បីធ្វើម្ហូបជូនភ្ញៀវ ប៉ុន្តែដល់ពេលឥឡូវនេះ ហាងនេះប្រើតែសាច់គោពីប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ សាច់គោអាម៉េរិក បានរងគ្រោះមុនគេនៅប្រទេសចិន ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ មុនពេលសង្គ្រាមចាប់ផ្ដើម សាច់គោអាម៉េរិក ដូចជាសាច់ស្មា សាច់ជាប់ឆ្អឹងជំនី និងសាច់ចំឡកជាដើម មានតម្លៃថ្លៃណាស់រួចទៅហើយ លុះពន្ធបដិការបស់ទីក្រុងប៉េកាំង ឡើងដល់១២៥ភាគរយ ដើម្បីតបទៅអាម៉េរិកវិញ ធ្វើឱ្យសាច់គោលែងមានអ្នកទិញហូប ព្រោះវាថ្លៃខ្លាំងពេក។ លោក ឆាល ឌឺប៉េឡែត (Charles de Pellette) នាយកប្រតិបត្តិការរបស់ហាងសាច់គោអាំងនេះ បាននិយាយថា “វាពិតជាធ្វើឱ្យពិបាកដល់ពួកយើងខ្លាំងណាស់ ក្នុងការបន្តលក់សាច់គោសហរដ្ឋអាម៉េរិក” ។ សាច់គោអាម៉េរិក ត្រូវបាននាំចូលទីផ្សារប្រទេសចិនក្នុងតម្លៃទឹកប្រាក់១២៥លានដុល្លារក្នុងមួយខែ ឥឡូវការធ្វើពាណិជ្ជកម្មមុខទំនិញនេះ ការលុបឈ្មោះសាច់គោចេញពីម៉ឺបញ្ជីមុខម្ហូប នៅតាមហាងក្នុងទីក្រុងប៉េកាំង គឺជាការបង្ហាញឱ្យឃើញពីជោគវាសនាអាក្រក់នៃទំនិញរាប់ពាន់មុខរបស់ប្រទេសទាំងពីរ គឺចិន និងអាម៉េរិក។ លោក ឆាល ឌឺប៉េឡែត បាននិយាយថា “នៅពេលយើងអស់ពីស្តុក យើងឈប់កុម្ម៉ង់ចូលទៀតហើយ […]