តៃវ៉ាន់​នាំ​ចេញ​ផ្លែក្រូចថ្លុងជិតបួនតោន​ទៅកាន់ទីផ្សារ​ម៉ាឡេស៊ី ជាលើកដំបូង

image_2025-09-29_13-13-34

តែប៉ិ៖ នៅចុងខែកញ្ញានេះ កោះតៃវ៉ាន់​បាន​នាំចេញ​ផ្លែក្រូចថ្លុង​ជាលើកដំបូង​​ទៅ​ប្រទេសម៉ាឡេស៊ី​បន្ទាប់ ​ពី​មាន​ការ​យល់ព្រម​លើ​ទីផ្សារ​ កាលពី​ឆ្នាំ​២០២៤​ ដោយផ្លែក្រូចថ្លុងសរុបចំនួន៣,៦តោនត្រូវបានគយម៉ាឡេស៊ីត្រួតពិនិត្យ និងអនុញ្ញាតឱ្យនាំចូល។

យោងតាមទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ របស់ក្រសួងកសិកម្មតៃវ៉ាន់ បានឱ្យដឹងថា​ ផ្លែក្រូចថ្លុងដាំដុះនៅក្នុងកោះតៃវ៉ាន់ ត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន កាណាដា ហុងកុង សិង្ហបុរី និងប្រទេសហ្វីលីពីនរួចហើយ។

ទីភ្នាក់ងារដដែលនេះ បានឱ្យដឹងទៀតថា កោះតៃវ៉ាន់ចាប់ផ្តើមដាក់ពាក្យសុំនាំចូលទីផ្សារម៉ាឡេស៊ី កាលពីក្នុងឆ្នាំ២០២៣  ដោយផ្តល់ទិន្នន័យលម្អិតស្តីពីភាពសមស្របនៃអាកាសធាតុ សត្វល្អិត និងជំងឺ និងការរក្សាទុកក្រោយពេលប្រមូលផល។  ជិតពីរឆ្នាំនៃការចរចា រួមទាំងតម្រូវ​ការឯកសារចាំបាច់ជាច្រើន ទើបអាជ្ញាធរម៉ាឡេស៊ី យល់ព្រមឱ្យនាំចូល។

នៅខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ាឡេស៊ីបានអនុញ្ញាតឲ្យនាំចូលផ្លែក្រូចថ្លុងតៃវ៉ាន់ក្រោមលក្ខខណ្ឌ ដែលការដឹកជញ្ជូនត្រូវមានលិខិតអនុញ្ញាតនាំចូល និងវិញ្ញាបនបត្រផ្សេងទៀតចេញដោយទីភ្នាក់ងារភួតគាមអនាម័យ។  ផ្លែក្រូចថ្លុងជើងទីមួយទទួលបានបញ្ជាក់ទីភ្នាក់ងារនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ​ ទើបចាប់ផ្តើមដឹកជញ្ជូនតាមសមុទ្រ ទៅដល់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែកញ្ញា។  ​បន្ទាប់​​ពី​អ្នក​ត្រួត​ពិនិត្យ​បាន​បញ្ជាក់​ថា ​ផ្លែ​ឈើ​ទាំងនេះ​គ្មាន​សត្វល្អិត និង​ជំងឺឆ្លង ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ទើបភ្នាក់ងារគយម៉ាឡេស៊ីអនុញ្ញាតឱ្យចូលប្រកបដោយជោគជ័យ។

ដោយឡែក ទីភ្នាក់ងារកសិកម្ម និងចំណីអាហាររបស់កោះតៃវ៉ាន់ បានរៀបចំការប្រកួតប្រជែងភេសជ្ជៈផលិតពីផ្លែឈើ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។ ម្ចាស់ហាងលក់ភេសជ្ជៈផលិតពីផ្លែឈើ តម្រូវឱ្យលក់យ៉ាងហោចណាស់ផលិតផលផ្លែឈើមួយក្នុងចំណោមផលិតផលផ្លែឈើចំនួនបួន ដែលត្រូវបានកំណត់ មានដូចជាផ្លែត្របែក ផ្លែចេក ផ្លែបឺរ ឬផ្លែស្រកានាគ។

ក្នុងចំណោម៣១ផលិតផលដែលបានចូលរួមក្នុងពិព័រណ៍ចំណីអាហារនេះ ផលិតផលផលិតពីផ្លែចេកបានឈ្នះពានរង្វាន់ជាទឹកផ្លែឈើមានប្រជាប្រិយភាពបំផុត តាមរយៈការភ្លក់ពីមនុស្ស២០នាក់ ដោយមានលាយទឹកចេក និងផ្លែត្របែក រួមជាមួយភេសជ្ជៈទឹកដោះគោ។  ប្រធានគ្រប់គ្រងការតាំងពិព័រណ៍នេះ បាននិយាយថា ការប្រកួតប្រជែងនេះមានគោលបំណងធ្វើពិពិធកម្មបណ្តាញលក់ និងបង្កើនតម្លៃផ្លែឈើតៃវ៉ាន់ តាមរយៈការសហការជាមួយហាងលក់ភេសជ្ជៈ។

ផលិតផលចំនួនប្រាំបីត្រូវបានជ្រើសរើសតាមរយៈក្រុមវិនិច្ឆ័យ ដោយផ្អែកលើទំនាក់ទំនងក្នុងស្រុក សក្តានុពលទីផ្សារ រសជាតិ និងក្លិន។  ភាគច្រើននៃភេសជ្ជៈទាំងនេះ ត្រូវបានគេរំពឹងថា នឹងមានលក់នៅក្នុងហាងនានានៅក្នុងកោះតៃវ៉ាន់។

ដើម្បីលើកទឹកចិត្តដល់ការលក់ អ្នកលក់ដែលប្រើផ្លែឈើដាំដុះក្នុងស្រុកចំនួនពីរតោនសម្រាប់ធ្វើជាភេសជ្ជៈនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន២០ ០០០ដុល្លារតៃវ៉ាន់ ឬស្មើនឹង៦១៨ដុល្លារអាម៉េរិក រួមជាមួយនឹងប្រាក់បន្ថែមចំនួន១០ ០០០ដុល្លារតៃវ៉ាន់ ឬស្មើនឹង៣០៩ដុល្លារអាម៉េរិក សម្រាប់ទម្ងន់ផ្លែឈើមួយតោនៗ។

លោកប្រធានពិព័រណ៍ បាននិយាយថា ការលើកទឹកចិត្តនេះត្រូវបានគេរំពឹងថា នឹងជួយបង្កើតភេសជ្ជៈស្រស់ៗផលិតដោយដៃ បានច្រើនជាង១០០ ០០០មុខ ហើយជាភេសជ្ជៈផលិតឡើងដោយផលិតផលផ្លែឈើក្នុងស្រុក៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ