វៀតណាមអាចបាត់បង់ប្រាក់ចំណូល២៥ពាន់លានដុល្លារ ដោយសារពន្ធអាម៉េរិក

unnamed

ហាណូយ៖ យោងតាមការប៉ាន់ស្មានដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលចូលធរមានក្នុងខែសីហា ឆ្នាំ២០២៥នេះ បានកាត់បន្ថយចំណូលរហូតដល់មួយភាគប្រាំនៃការនាំចេញរបស់វៀតណាម ទៅកាន់សហរដ្ឋអាម៉េរិក ដោយធ្វើឱ្យវៀតណាមក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទីភ្នាក់ងារព័ត៌មាន រ៉យទ័ររបស់អង់គ្លេស បានផ្សាយថា ទិន្នន័យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បង្ហាញឱ្យដឹងថា វៀតណាម គឺជាប្រទេសនាំចេញធំជាងគេទីប្រាំមួយ ទៅកាន់សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៤ ដែលនាំចេញទំនិញមានតម្លៃជាទឹកប្រាក់ចំនួន១៣៦,៥ពាន់លានដុល្លារ។  ទំនិញទាំងនោះភាគច្រើនត្រូវបានផលិតនៅក្នុងរោងចក្រ ដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនពហុជាតិបរទេស។

ប្រធានអ្នកសេដ្ឋកិច្ចរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា​ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតនៃអតិផរណារបស់សហរដ្ឋអាម៉េរិក ដែលបង្កឡើងដោយអត្រាពន្ធគយខ្ពស់រហូតដល់២០ភាគរយ ដែលបង់លើទំនិញវៀតណាមអាចបណ្តាលឱ្យការនាំចេញរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះលើសពី២៥ពាន់លានដុល្លារ ឬសើជិតមួយភាគប្រាំនៃចំណូលសរុបប្រចាំឆ្នាំ។

យោងតាមនាយកដ្ឋានគយរបស់វៀតណាម​ បានឱ្យដឹងថា  ទិន្នន័យវៀតណាម ដែលចេញផ្សាយចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះពីរភាគរយ រវាងខែកក្កដា​ និងខែសីហា ពីខែកក្កដា ដោយធ្លាក់ចុះ ៥,៥ភាគរយសម្រាប់ផលិតផលស្បែកជើង ដែលក្នុងនោះប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់ធំទីពីររបស់ពិភពលោក។

របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីសប្តាហ៍មុន អំពីការប៉ាន់ប្រមាណជាសាធារណៈលើកដំបូងនៃផលប៉ះពាល់លើលំហូរពាណិជ្ជកម្ម ចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន បានបង្ហាញថា ការធ្លាក់ចុះច្រើនបំផុត១៩,២ភាគរយនៃការនាំចេញរបស់វៀតណាម ទៅកាន់អាម៉េរិក នឹងកើនឡើងជិតពីរដង ដែលជាមធ្យមធ្លាក់ចុះត្រឹម៩,៧ភាគរយនៃការនាំចេញពីអាស៊ីអាគ្នេយ៍។

ប្រធានអ្នកសេដ្ឋកិច្ចរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយទៀតថា គ្មានប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍ ដែលប្រឈមនឹងការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកច្រើនជាងប្រទេសវៀតណាមនោះទេ។ ចំណែកនៅតំបន់អាស៊ីបូព៌ា មានតែប្រទេសចិនមួយប៉ុណ្ណោះ ដែលនឹងទទួលរងនូវផលប៉ះពាល់ជាប្រាក់ដុល្លារ។

របាយការណ៍ដដែលបាននិយាយថា ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ការនាំចេញរបស់ប្រទេសថៃទៅកាន់សហរដ្ឋអាម៉េរិក អាចធ្លាក់ចុះ១២,៧ភាគរយ ម៉ាឡេស៊ីធ្លាក់ចុះ១០,៤ភាគរយ និងប្រទេសឥណ្ឌូនេស៊ីធ្លាក់ចុះ៦,៤ភាគរយ។

ការប៉ាន់ប្រមាណរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជា គឺផ្អែកលើសេណារីយ៉ូ ដែលកាតព្វកិច្ចបង់ពន្ធនឹងក្លាយជាការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់នៅអាម៉េរិក ដោយធ្វើឱ្យតម្រូវការធ្លាក់ចុះ ដែលរហូតមកដល់ពេលនេះ មិនទាន់កើតឡើងទេ ព្រោះផលប៉ះពាល់លើអតិផរណារបស់សហរដ្ឋអាម៉េរិក នៅមានកម្រិតមធ្យម។

ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជា មិនបានគិតគូរពីផលប៉ះពាល់អាចកើតមានឡើងពីអាត្រាពន្ធ៤០ភាគរយ លើទំនិញឆ្លងកាត់ប្រទេសវៀតណាម ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលអាម៉េរិកសម្រេចចិត្តដាក់កម្រិតយ៉ាងតឹងរឹង លើការជាប់ពន្ធរបស់បរទេស ដែលយកប្រទេសវៀតណាមសម្រាប់ទំនិញនាំចេញ ដោយសារទំនិញភាគច្រើនរបស់វៀតណាមពឹងផ្អែកខ្លាំងលើការបញ្ចូលគ្នាជាមួយទំនិញរបស់ចិន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ