ទឹកជំនន់នៅប៉ាគីស្ថាន ធ្វើឱ្យបាតបង់ចំណួជាង១៥០លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ

image_2025-09-18_11-06-14

ការ៉ាជី៖ សមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន បានប៉ាន់ប្រមាណថា ទឹកជំនន់នាពេលថ្មីៗកន្លងមកនេះ ធ្វើឱ្យប៉ាគីស្ថានខាតបង់យ៉ាងហោចណាស់ពី១០០ ទៅ១៥០លានដុល្លារ ក្នុងការនាំចេញបន្លែ និងផ្លែឈើ ដែលកាលពីឆ្នាំ២០២៤ ការនាំចេញរកចំណូលបានចំនួន៧៥០លានដុល្លារ។

លោក​ប្រធានសមាគម បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាលប៉ាគីស្ថាន​ប្រកាស​ទឹកជំនន់​ជា​ភាពអាសន្ន​របស់ជាតិ ដោយ​ព្រមាន​ថា ការបំផ្លិចបំផ្លាញ​ចម្ការ និង​វាលស្រែ​ កំពុងតែគំរាមកំហែង​ដល់​ជីវភាព​រស់នៅរបស់ប្រជាជនតាម​ជនបទ និងបង្កអ​សន្តិសុខ​ស្បៀង​។

លោកបានមានប្រសាសន៍ថា «ភាពអសកម្មរៀងរាល់ឆ្នាំ មានន័យថា វាលស្រែនឹងស្ងួតហួតហែង ហើយចម្ការនឹងត្រូវបំផ្លាញធ្វើឱ្យកសិករឱ្យជួបទុក្ខធំ។ ដូច្នេះអ្វីដែលត្រូវការនៅថ្ងៃនេះ គឺការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ព្រោះទំហំខូចខាតធំហួសពីគ្រោះមហន្តរាយធម្មតា»។

លោកបានសង្កត់ធ្ងន់ថា ការខូចខាតនេះលាតសន្ធឹងលើសពីការប្រមូលផលមួយរដូវ។   ការបំផ្លិចបំផ្លាញមិនអាចវាស់វែងបានក្នុងប្រមូលផលមួយរដូវទេ ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីបង្កើតចម្ការឡើងវិញ ហើយកសិករត្រូវបង្ខំចិត្តចាប់ផ្តើមពីចំណុចសូន្ស។ រដ្ឋត្រូវតែចាត់វិធានការផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីជួយគ្រួសារកសិករឱ្យរួចផុតពីភាពអាសន្ននាពេលបច្ចុប្បន្ននេះ បើមិនដូច្នេះទេ សហគមន៍ជនបទនឹងមិនត្រឹមតែប្រឈមមុខនឹងបញ្ហាខ្វះខាតស្បៀងអាហារប៉ុណ្ណោះ ប៉ុន្តែប្រឈមមុខនឹងគ្រោះថ្នាក់អន្តរាយដល់សេដ្ឋកិច្ចផងដែរ។

លោកប្រធានសមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន ​បាន​ស្នើ​សុំ​ឥណទាន​គ្មាន​ការ​ប្រាក់ពីរដ្ឋាភិបាល ដើម្បីពង្រីក​ជំនួយ​ដល់​ការ​ដាំ​ដើម​ឈើ​ឡើងវិញ និង​ធ្វើរោងសំណាញ់ការពារជាំ​ទឹក​ និង​ការ​កែលម្អ​ប្រព័ន្ធ​លូ។   លោក​បាន​លើក​ឡើង​ពី​ការ​ធានា​រ៉ាប់រង​ដំណាំ​របស់ប្រទេស​ឥណ្ឌាសម្រាប់​ការពារ​ទឹកជំនន់​តាម​ផ្កាយរណប និង​គម្រោង​ជំនួយ​សាច់ប្រាក់ ​ដែលប្រទេស​ប៉ាគីស្ថាន​គួរ​ពិចារណាយកគំរូតាម។

គ្រាន់តែផលប៉ះពាល់ដោយទឹកជំនន់ ធ្វើឱ្យ​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ ពីការនាំចេញបន្លែ និងផ្លែឈើ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ស្បៀង​កាន់តែ​ខ្លាំងឡើង។

លោកបាននិយាយព្រមានថា ផលិតកម្ម និងការនាំចេញផ្លែក្រូវខ្វិច អាចរងផលប៉ះពាល់ ដោយសារទឹកជំនន់បង្កឱ្យកើតជំងឺដល់ដំណាំ។   លោកក៏បានកត់សម្គាល់ផងដែរអំពីការកើនឡើងតម្លៃទំនិញនាំចូលដូចជា ខ្ញី និងខ្ទឹម ដែលមិនទាក់ទងនឹងទឹកជំនន់ ហើយបានជំរុញឱ្យអាជ្ញាធរទប់ស្កាត់ការឡើងថ្លៃមិនសមហេតុផល។

លោកប្រធានសមាគម​ក៏​បានគូស​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​ធ្វើ​កសិកម្ម ​ដែល​ធន់​នឹង​អាកាសធាតុ។   ចម្ការឈើហូបផ្លែ ដែលមានអាយុច្រើនឆ្នាំ ជាពិសេសដើមស្វាយ អាចទប់ទល់នឹងអាកាសធាតុអាក្រក់បានយ៉ាងមានប្រសិទ្ធភាពជាងដំណាំ ដែលមានអាយុខ្លី។ ការផ្តល់ការលើកទឹកចិត្តដល់ការដាំដំណាំចម្ការអាចជួយធានាដល់ជីវភាពកសិករ និងធានាបាននូវសន្តិសុខស្បៀងក្នុងរយៈពេលវែង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ