ការនាំចេញកសិផលស្រស់ៗរបស់អាហ្វ្រិកខាងត្បូង កើនឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០២៥

image_2025-09-19_10-44-45

ខេបថោន៖ បិរមាណការនាំចេញកសិផលស្រស់របស់ប្រទេសអាហ្រ្វិកខាងត្បូង ឈានដល់ 3.71 ពាន់លានដុល្លារក្នុងឆមាសទី១ នៃឆ្នាំ២០២៥ បានកើនឡើងចំនួន១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤មុន ដែលឆ្លុះបញ្ចាំងពីបរិមាណកាន់តែខ្ពស់នៃការនាំចេញផលិតផលកសិកម្មផ្សេងៗ និងតម្លៃទំនិញកាន់តែរឹងមាំ។

យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ផលិត​ផលកសិកម្ម​ស្រស់ៗ​ ដែលប្រទេសអាហ្វ្រិកខាងត្បូងនាំចេញច្រើនជាងគេ ​រួម​មាន ផ្លែក្រូច ផ្លែ​ប៉ោម ​ផ្លែ​សារី ផ្លែ​ប៊ើរ ផ្លែទំពាំង​បាយ​ជូរ ផ្លែ​ម្នាស់ ផ្លែស្វាយ ផ្លែ​ត្របែក និង​ផ្លែ​ប៊ើរី។  ចំណែកសមត្ថភាពកំពង់ផែវញ ទាមទារឱ្យមានការអភិវឌ្ឍបន្ថែមទៀត បើទោះបីជាប្រតិបត្តិការនៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ជួបប្រទះការរំខានតិចតួច បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ។

បណ្តាប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វិក នៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលអាហ្វ្រិកខាងត្បូង ដែលស្រូបយកចំនួន៤០ភាគរយនៃតម្លៃនាំចេញ។  ផ្លែប៉ោម ផ្លែសារី ផ្លែក្រូចឆ្មារ និងទឹកផ្លែឈើ គឺជាផលិតផលចម្បងសម្រាប់តម្រូវការក្នុងទ្វីបនេះ។

ចំណែកទីផ្សារនៅសហភាពអឺរ៉ុប គឺជាគោលដៅធំទីពីរ ដែលបានស្រូបយកប្រមាណ២២ភាគរយនៃការនាំចេញកសិផល។  ផ្លែក្រូច ផ្លែប៉ោម ផ្លែសារី ផ្លែប៊ើរ ផ្លែទំពាំងបាយជូរ ផ្លែលម៉ើ ផ្លែម្នាស់ ផ្លែស្វាយ ផ្លែត្របែក និងគ្រាប់ដំណាប់ បានក្លាយជាទំនិញភាគច្រើនត្រូវនាំចេញទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប។

បណ្តាប្រទេសក្នុងទ្វីបអាស៊ី និងមជ្ឈិមបូព៌ា គឺជាទីផ្សារធំទី៣ ដែលបានស្រូបយកចំនួន២១ភាគរយនៃការនាំចេញផលិតផលកសិកម្មរបស់ប្រទេសអាហ្វ្រិក។  ខណៈតម្រូវការក្នុងតំបន់នេះភាគច្រើនផ្តោតលើផ្លែក្រូច ផ្លែប៉ោម ផ្លែសារី គ្រាប់ដំណាប់ ផ្លែទំពាំងបាយជូរ ផ្លែប៊ើរី និងទឹកផ្លែឈើ។

សហរដ្ឋអាម៉រិកមានបានស្រូបយកប្រាំពីរភាគរយនៃការនាំចេញផលិតផលកសិកម្មរបស់ប្រទេសអាហ្វ្រិក មានដូចជាផ្លែក្រូច ផ្លែទំពាំងបាយជូរ ផ្លែប៉ោម ផ្លែសារី និងទឹកផ្លែឈើ គឺជាផលិតផលនាំមុខគេ។  ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងចំនួន២៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆមាសទី១ ក្នុងទំហំទឹកប្រាក់ឡើងដល់ចំនួន១៦១លានដុល្លារ។

ប្រភេទ​ផលិតផល​នៅ​តែ​មិន​មាន​ការ​ប្រែប្រួល ដែលភាគច្រើនមានដូចជា ផ្លែ​ក្រូច​ ផ្លែទំពាំងបាយជូរ ស្រា ទឹក​ផ្លែឈើ និង​គ្រាប់ដំណាប់។  ការប្រមូលផលផ្លែឈើដ៏ធំរបស់អាហ្រ្វិកខាងត្បូងក៏មានបរិមាណកាន់តែច្រើនផងដែរ។  ទីផ្សារក្នុងសហរដ្ឋអាម៉ររិក មានចំនួនបួនភាគរយនៃការនាំចេញផលិតផលកសិកម្មសរុបរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ ចំណែកទីផ្សារក្នុងប្រទេសអង់គ្លេសបានស្រូបយក១០ភាគរយនៃការនាំចេញផលិតផលផ្លែឈើរបស់ប្រទេសអាហ្វ្រិកខាងត្បូង។

រីឯខាងផ្នែកនាំចូលវិញ ប្រទេសអាហ្រ្វិកខាងត្បូងបានទិញទំនិញកសិផលក្នុងតម្លៃទឹកប្រាក់ចំនួន១,៨១ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ដោយធ្លាក់ចុះប្រមាណប្រាំភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៥។  អតិរេកពាណិជ្ជកម្មសម្រាប់វិស័យកសិកម្មមានទឺកប្រាក់ចំនួន១,៩០ពាន់លានដុល្លារអាម៉េរិក ដែលកើនឡើង២៩ភាគរយខ្ពស់ជាង បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

ការពិភាក្សាអំពីគោលនយោបាយរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានគូសបញ្ជាក់ពីតម្រូវការរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពដឹកជញ្ជូន តាមរយៈការវិនិយោគលើកំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។  ការរក្សាទីផ្សារបច្ចុប្បន្ននៅអាហ្រ្វិក សហភាពអឺរ៉ុប អាស៊ី មជ្ឈិមបូព៌ា និងសហរដ្ឋអាម៉េរិក នៅតែជាទីផ្សារជាអាទិភាពមួយ ខណៈពេលការពង្រីកការនាំចូលទៅកាន់បណ្តាប្រទេសជាសមាជិក ប្រីក (BRICS) ដូចជាប្រទេសចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ក៏ស្ថិតក្នុងគោលដៅយកំពុតពិចារណាផងដែរ៕


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ