ផលិតផលកែច្នៃ​ពីសាច់ជ្រូកចិញ្ចឹម​ក្នុងស្រុក​ កំពុង​ទទួលបាន​ការគាំទ្រ​ពីប្រជាពលរដ្ឋ​

photo_2025-09-26_09-58-12

ដោយ ឡុង សារេត

ភ្នំពេញ​៖ផលិតផលកែច្នៃចេញពីសាច់ជ្រូកចិញ្ចឹមក្នុងស្រុក​របស់រោងចក្រ​ អស្ចារ្យ ហ្វូដ​ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន M`s Pig ACMC កំពុងទទួលបានការចាប់អារម្មណ៍​ គាំទ្រច្រើន​ពី​ប្រជាពលរដ្ឋ។​ ជាក់ស្តែង​ក្នុងការដាក់តាំង​បង្ហាញផលិតផលក្នុងស្រុករយៈពេល​៣ថ្ងៃ​កន្លងទៅថ្មីៗនេះ​ ​​។​

​បើយោងតាម ប្រធានរោងចក្រ​កែច្នៃសាច់​ អស្ចារ្យ ហ្វូដ​ បានឱ្យដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កែច្នៃ​សាច់ជ្រូកឱ្យទៅជាផលិ​តផលបរិភោគ​មានច្រើនប្រភេទ​​បានចុះបញ្ជីនិងទទួលបានវិញ្ញាបនបត្រដែល​​បញ្ជាក់​ពីស្តង់ដារ​ពីក្រសួងពាក់ព័ន្ធរួចរាល់​​ ហើយ​ផ្អែកលើ​គុណភាព​ផលិតផលទាំងអស់នេះ​នៅពេល​ដែល​ក្រុមហ៊ុន​ចូលរួម​ដាក់តាំង​ក្នុងពិព័រណ៍ផលិតផលខ្មែរ​ ត្រូវបានអ្នកបរិភោគ​ក្នុងស្រុក​ទិញយកទៅប្រើប្រាស់នៅតាមក្រុមគ្រួសារ​គ្រប់គ្នា​។​

​លោក សយ ចាន់ប៊ុណ្ណា ប្រធានរោងចក្រ​កែច្នៃសាច់​ អស្ចារ្យ ហ្វូដ​​ បាន​ឱ្យដឹង​ថា​ ​ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែររយៈពេល​​៣ថ្ងៃ​​កន្លងមកនេះ ​​ក្រុមហ៊ុន​​ដាក់​លក់ផលិតផលកែច្នៃ​ចេញពីសាច់ជ្រូក​បានច្រើន​លើសពីការរំពឹងទុក​ ពីប្រជាពលរដ្ឋក្នុងស្រុក​ ដោយសារ​ក្រុមហ៊ុនបាន​​ចិញ្ចឹមជ្រូកនិងផលិតចំណីសត្វ​ដោយខ្លួនឯង ​ ដែលទទួលទិញកសិផលពីប្រជាពលរដ្ឋដែលជាអ្នកដាំដុះ​នៅតាមតំបន់​។

​លោកបន្តថា “ពីមុន​ការតាំងពិព័រណ៍​ ខ្ញុំបានចូលរួមដែរ​មិនសូវលក់ដាច់បានច្រើនដូចពេលនេះ​ទេ។ ពីមុន​​​ពួកគាត់ចូលរួម​គ្រាន់តែដើរទស្សនាផលិតផល​ និងភ្លក្សរសជាតិ​ចំណីអាហារ​ ​មិនប្រាកដ​ក្នុងការទិញយកទៅប្រើប្រាស់នៅតាមគ្រួសារ​ទេ​។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន​គាត់មានស្មារតីជាតិនិយមខ្លាំង​ចំពោះផលិតផលដែលផលិតនៅក្នុងស្រុក​ ពិសេស​ផលិតផលខ្មែរ​ តួយ៉ាង​ដូចផលិតផលរបស់ក្រុមហ៊ុន M`s Pig​ ដែលមានអាយុកាល​ជិត​២០ឆ្នាំកន្លងមកនេះ​”។

​បើតាម​លោក សយ ចាន់ប៊ុណ្ណា​, ​អស្ចារ្យ ហ្វូដ​មានទស្សនៈវិស័យមិនត្រឹមតែការកែច្នៃ​លើសាច់ជ្រូកមួយមុខនោះទេ ​នឹង​មាន​ផលិតផលផ្សេងទៀត ​ ផ្អែក​តាមសក្តានុពល​នៃការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងស្រុក​។ ពិសេស​សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានជំរុញ​ឱ្យសហគ្រាស​ក្នុងស្រុកធ្វើការ​កែច្នៃផលិតផលដើម្បីភាពរីកចម្រើន​និងអភិវឌ្ឍន៍​ ជាពិសេស​​ជំរុញលើផ្នែកស្តង់ដារផលិតផល​​ជាប្រចាំ​។​

គួរជម្រាបជូនផងដែរថាថ្មីៗនេះ​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​មានប្រសា​សន៍ថា​ ក្នុងបរិការណ៍នេះយើងទាំងអស់គ្នាបានឃើញច្បាស់ហើយថាប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈបានរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយនិងមានជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសនិងក្នុងការដោះស្រាយបញ្ហាប្រឈមផងទាំងពួង,រាប់បញ្ចូលទាំងបញ្ហាព្រំដែនផង,សំដៅបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានស​ន្ទុះខ្លាំងក្លាទៅមុខប្រកបដោយចីរភាពនិងបរិយាបន្ន,ដែលក្នុងនេះការពង្រឹងនិងការពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុកឱ្យកាន់តែល្អ, រឹងមាំ,មានគុណភាព,ភាពធន់និងភាពប្រកួតប្រជែងគឺជាកត្តាដ៏សំខាន់មួយ ដែល​​​​​រាជរដ្ឋាភិបាលនិងវិស័យឯកជនត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ ។ ​

កម្ពុជាមានទីផ្សារបើកចំហរដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុកនិងផលិតផលនាំចូលពីបរទេស។ ក្នុងន័យនេះប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទទៅតាមតម្រូវការរបស់ខ្លួនដោយផ្អែកលើតម្លៃ,អនាម័យ,គុណភាពនិងបរិមាណជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញឬការប្រើប្រាស់ផលិតផលណាមួយ ។ ​បច្ចុប្បន្នការផលិតទំនិញដើម្បីបម្រើតម្រូវការក្នុងស្រុកចាប់ផ្តើមមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់,ខណៈក្រុមហ៊ុនឬសហគ្រាសក្នុងស្រុកក៏​កាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗស្របពេលដែលប្រជាជនកម្ពុជាចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុកខ្ពស់ជាងផលិតផលនាំចូលពីបរទេស៕ ​


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ