អន្តរជាតិ
News & អន្តរជាតិ

រុស្ស៊ីចាប់ផ្តើមគម្រោងដាំដំណាំចេកនៅក្នុងប្រទេសរបស់ខ្លួន
មូស្គូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេក ក្រោយពីទទួលបានការអារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក នៅក្នុងពិធីដាក់តាំងបង្ហាញកាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។ លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រតេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ីមានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ីបានជួបបញ្ហាស្មុគស្មាញ ហើយបានកាត់បន្ថយចំណែកទីផ្សាររបស់ប្រទេសអេក្វាឌ័របន្តិចទៅវិញ។ ប៉ុន្តែចំណែកទីផ្សារនេះត្រូវបានអ្នកនាំចេញផ្លែចេកផ្សេងទៀត ជាពិសេសប្រទេសទួកគី បានចូលទៅបំពេញបន្ថែមតម្រូវការនោះ។ ផ្ទះកញ្ចក់សាកល្បងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានផ្តល់ទិន្នផលផ្លែចេកម្តងរួចមកហើយ។ ការដាំដុះសាកល្បងនៅពេលនេះ ក៏កំពុងតែដំណើរការនៅក្នុងតំបន់ផ្សេងទៀតផងដែរ ដែលបញ្ជាក់ពីលទ្ធភាពបច្ចេកទេសនៃការដាំដុះដំណាំចេកក្រោមលក្ខខណ្ឌអាកាសធាតុ ដែលមនុស្សគ្រប់គ្រងបាន។ បរិវេណសម្រាប់សាកល្បងដាំដំណាំចេក និងដំណាំត្រូពិចផ្សេងទៀត កំពុងត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ៤៦ហិកតា ក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតនៅភាគខាងត្បូប្រទេសរុស្ស៊ី។ ផែនការដាំចេកនេះរួមមានផ្ទះកញ្ចក់ជាច្រើន ដែលមានទំហំចាប់ពី ១០ ទៅ១៦ហិកតា។ មន្ត្រីមូលដ្ឋានរំពឹងថា នឹងមានការប្រមូលផលផ្លែចេកជាលើកដំបូងនៅក្នុងនិទាឃរដូវ ឆ្នាំ២០២៦ ជាមួយនឹងទិន្នផលបន្ថែមរៀងរាល់ប្រាំមួយខែម្តង។ […]
News & អន្តរជាតិ

ភូមានាំចេញអង្ករជាង១,៥លានតោន ក្នុងរយៈពេលត្រឹមតែប្រាំពីរខែ
ណៃពិដោ៖ ការប្រឹងប្រែងរួមគ្នាជំរុញទីផ្សារនាំចេញដោយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសភូមា កំពុងដំណើរការដើម្បីសម្រេចបានគោលដៅនាំចេញអង្ករចំនួនបីលានតោន ដែលត្រូវបានកំណត់សម្រាប់ផែនការឆ្នាំ២០២៥-២០២៦។ យោងតាមសហព័ន្ធអង្ករភូមា បានឱ្យដឹងថា ការនាំចេញអង្កររបស់ភូមា ក្នុងរយៈពេលប្រាំពីរខែចុងឆ្នាំ២០២៥នេះ ដោយគិតចាប់តាំងនៅថ្ងៃទី១ ខែមេសា បានឈានដល់ជាង១,៥លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន៤៩៩លានដុល្លារ។ ប្រទេសភូមា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ តាមផ្លូវទឹក និងតាមផ្លូវគោក ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក គឺជាច្រកដ៏សំខាន់បំផុតសម្រាប់ការនាំចេញអង្ករ។ តំណាងសហព័ន្ធស្រុវអង្ករភូមា បាននិយាយថា ប្រទេសភូមា បាននាំចេញអង្ករជាង១៤២ ០០០ តោន ក្នុងខែមេសា ឆ្នាំ២០២៥ កើនឡើងដល់២៥០ ០០០តោន ក្នុងខែឧសភា ជាង២១០ ០០០ តោន ក្នុងខែមិថុនា ជាង២៣០ ០០០តោន ក្នុងខែកក្កដា ជាង១៩០ ០០០ តោន ក្នុងខែសីហា ចំនួនជាង១៦០ ០០០តោន ក្នុងខែកញ្ញា និងជាង៣១០ ០០០ តោន ក្នុងខែតុលា ដែលមានបរិមាណសរុបចំនួន ១,៥លានតោន និងមានតម្លៃជាទឹកប្រាក់ប្រហែល៤៩៩លានដុល្លារ។ ប្រទេសភូមានាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ចិន អេស្ប៉ាញ ប៉ូឡូញ […]
News & អន្តរជាតិ

វិស័យស្រូវអង្ករថៃជួបវិបត្តិធ្ងន់ធ្ងរ ដោយសារទិន្នផលទាប ថ្លៃដើមខ្ពស់ ចំណែកតម្លៃនាំចេញធ្លាក់ថ្លៃហៅលែងឮ
បាងកក៖ វិបត្តិស្រូវអង្ករដ៏រ៉ាំរ៉ៃរបស់ប្រទេសថៃបានរើឡើងវិញ តាមរយៈទិន្នន័យថ្មីបង្ហាញថា បរិមាណទិន្នផលស្រូវកាន់តែទាប ថ្លៃដើមកាន់តែខ្ពស់ តម្លៃស្រូវក្នុងស្រុកកំពុងតែចុះថោក ចំណែកតម្លៃអង្ករនាំចេញបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ គឺថោកហៅលែងឮតែម្តង។ អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា វិបត្តិទាំងនេះ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ការប្រកួតប្រជែងនៃឧស្សាហកម្មស្រូវអង្កររបស់ប្រទេសថៃកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។ សារព័ត៌មាន ឌឹ ណេសិន របស់ថៃបានចេញផ្សាយដោយដកស្រង់សម្តីអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសថៃ ដែលបាននិយាយកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុនៗ គោលនយោបាយស្រូវអង្កររបស់រដ្ឋនៅតែជាប់ជំពាក់ក្នុងនយោបាយប្រជានិយមដូចគ្នាដដែល តាមរយៈគម្រោងកិច្ច្ចសន្យា ការធានាប្រាក់ចំណូល និងប្រាក់ឧបត្ថម្ភធនដោយផ្ទាល់ពីរដ្ឋដល់កសិករ ដូចជាគោលនយោបាយផ្តល់លុយ១ ០០០បាត ក្នុងមួយហិកតាជាដើម។ ការចំណាយសម្រាប់អនុវត្តកម្មវិធី ដែលមានតម្លៃសរុបជាទឹកប្រាក់ពី៣៧ពាន់លាន ដល់៤០ពាន់លានដុល្លារ មិនបានផ្តល់ផលប្រយោជន៍ជាដុំកំភួនអ្វីឡើយ ប៉ុន្តែបានបង្កើតជាអន្ទាក់គោលនយោបាយមួយ ដែលធ្វើឱ្យកសិករបាក់ទឹកចិត្តមិនចង់ចាប់យកបច្ចេកវិទ្យាថ្មី មិនចង់កែលម្អ ឬការសម្របខ្លួនទៅនឹងការប្រកួតប្រជែងជាសកលឡើយ។ ទន្ទឹមនឹងនេះ ប្រទេសជាដៃគូប្រកួតប្រជែងធំៗរបស់ថៃ មានដូចជា វៀតណាម និងឥណ្ឌា បានធ្វើទំនើបកម្មយ៉ាងឆាប់រហ័សនូវគ្រាប់ពូជមានគុណភាពល្អ និងប្រព័ន្ធផលិតកម្មទំនើបៗ ដែលអនុញ្ញាតឱ្យពួកគេអាចនាំចេញអង្ករ ដែលមានគុណភាពល្អជាងមានតម្លៃទាបជាងអង្កររបស់ថៃ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅតែជាប់គាំងក្នុងទម្លាប់ពឹងផ្អែកលើការឧបត្ថម្ភធនពីរដ្ឋ ដែលឥឡូវនេះកំពុងតែបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់កសិករនៅតាមជនបទ និងបញ្ហាសន្តិសុខស្បៀងក្នុងប្រទេសថៃ។ កាលពីឆ្នាំ២០២៤ អង្ករសធម្មតា ដែលកសិករថៃលក់បានក្នុងតម្លៃជាង១០ ០០០បាត ឬស្មើនឹង៣០៨ដុល្លារ ក្នុងមួយតោន ឥឡូវនេះបានធ្លាក់ចុះមកត្រឹមក្រោម៨ ០០០បាត […]
News & អន្តរជាតិ

ហ្វីលីពីនរៀបចំគោលការណ៍ណែនាំថ្មី សម្រាប់មន្ត្រីត្រួតពិនិត្យផលិតផលសាច់សត្វ
ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនកំពុងតែចាត់វិធានការរឹតបន្តឹងសុវត្ថិភាពសាច់សត្វទូទាំងប្រទេស ដោយបង្កើតគោលការណ៍ណែនាំថ្មីមួយ សម្រាប់ការតែងតាំងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និងធ្វើអធិការកិច្ចសាច់សត្វនៅតាមមូលដ្ឋាន ដែលពង្រឹងការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យសាច់សត្វមានសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។ នៅក្នុងសារាចរណែនាំអំពីសេវាត្រួតពិនិត្យសាច់សត្វ បានលើកឡើងថា ខ្លួននឹងទទួលយកមតិយោបល់ពីសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងគោលការណ៍ណែនាំថ្មីនេះ។ សារាចរនេះបាននិយាយថា “គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើប្រវត្តិរូប ការតែងតាំង និងការលើកទឹកចិត្តរបស់មន្ត្រីអង្គភាពត្រួតពិនិត្យសាច់សត្វរបស់រដ្ឋបាលមូលដ្ឋាន ដែលនឹងធ្វើអធិការកិច្ច និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសាច់ នៃការត្រួតពិនិត្យដោយផ្ទាល់របស់សេវាត្រួតពិនិត្យសាច់សត្វ។ សេចក្តីព្រាងសារាចរនេះមានគោលបំណងដោះស្រាយគម្លាតកម្លាំងពលកម្ម និងធានាការអនុលោមតាមស្ថាប័នគ្រប់គ្រងសាច់សត្វ ដែលមានអាជ្ញាប័ណ្ណ រួមទាំងទីសត្តឃាតសត្វ រោងចក្រកែច្នៃវេខខ្ចប់ ទូរត្រជាក់ និងមជ្ឈមណ្ឌលចែកចាយផលិតផលសាច់សត្វ។ មន្ត្រីដែលមានភារកិច្ចត្រួតពិនិត្យអនាម័យ សុខុមាលភាពសត្វ និងសុវត្ថិភាពចំណីអាហារ មានសមត្ថកិច្ចបញ្ជាក់ពីភាពសមស្របនៃសាច់សម្រាប់មនុស្សបរិភោគ និងរាយការណ៍ពីការត្រួតពិនិត្យរបស់ពួកគេទៅសេវាត្រួតពិនិត្យសាច់សត្វ។ អំណាចត្រូវបានកំណត់ចំពោះគ្រឹះស្ថាន ដែលបានចុះបញ្ជីក្នុងបទបញ្ជារបស់អគ្គនាយកដ្ឋាន ដូច្នេះការរំលោភបំពានណាមួយ ដូចជាការក្លែងបន្លំ ការធ្វេសប្រហែស ឬការភូតកុហក់ អាចបណ្តាលឱ្យមានការផ្អាកអាជីវកម្ម ឬដកហូតអាជ្ញាប័ណ្ណ។ សេចក្តីព្រាងសារាចរនេះ ក៏បញ្ជាក់ពីភារកិច្ចរបស់មន្ត្រីត្រូតពិនិត្យសាច់សត្វ ដែលមានភារកិច្ចនៅក្នុងទីសត្តឃាត និងរោងចក្រកែច្នៃសាច់សត្វផងដែរ។ ពួកគេត្រូវតែពិនិត្យមើលឯកសារ និងហាមការសម្លាប់ដោយឃោរឃៅ ធ្វើការត្រួតពិនិត្យមុន និងក្រោយការសម្លាប់ កម្ទេចចោលសាច់មានមេរោគ និងឃ្លាំមើលដំណើរចោលឱ្យបានត្រឹមត្រូវ។ នៅរោងចក្រកាត់សាច់ ឃ្លាំងស្តុកទុកត្រជាក់ និងមជ្ឈមណ្ឌលចែកចាយផលិផលសាច់ មន្ត្រីមានភារកិច្ចត្រួតពិនិត្យសាច់សត្វឱ្យមានសុវត្ថិភាព រឹបអូសផលិតផលណាដែលមានមេរោគ ឬខុសម៉ាកយីហោ និងត្រួតពិនិត្យការលើកដាក់ផលិតផលសាច់សត្វ […]
News & អន្តរជាតិ

ទិន្នផលស្រូវដ៏ច្រើនរបស់ឥណ្ឌូណេស៊ី ធ្វើឱ្យតម្លៃអង្ករលើសកលលោកធ្លាក់ចុះយ៉ាងខ្លាំង
ហ្សាការតា៖ ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ពីឥទ្ធិពលរបស់ប្រទេសឥណ្ឌូណេស៊ីលើតម្លៃអង្ករលើសកលលោក ដោយជំរុញការផលិត និងធានាបាននូវស្ថិរភាពតម្លៃអង្ករ ដែលស៊ីសង្វាក់គ្នា និងប្រកបដោយចីរភាព។ លោក អេនឌី អំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានកត់សម្គាល់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីបានរួមចំណែកក្នុងការបញ្ចុះតម្លៃអង្ករនៅលើទីផ្សារសកលលោកពីប្រហែល៦៥០ដុល្លារក្នុងមួយតោន ចុះមកនៅត្រឹម៣៧១ដុល្លារ នាពេលបច្ច្ចុប្បន្ននេះ។ លោកបានបញ្ជាក់បន្ថែមថា ការពង្រឹងផលិតកម្មស្រូវនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីបំពេញតម្រូវការក្នុងស្រុក ក៏បានជួយបង្កើនបរិមាណស្រូវស្តុក អបម្រុងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីផងដែរ ដែលឥឡូវនេះមានបរិមាណចំនួនសរុប៣,៨ លានតោន។ លោករដ្ឋមន្ត្រីបានសន្មត់ថា សមិទ្ធផលដ៏ល្អនេះគឺស្របទៅនឹងគោលនយោបាយរបស់ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដែលបានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារអង្ករនៅលើសកលលោក។ លទ្ធផលនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់ការនាំចូលអង្ករ នៅឆ្នាំ២០២៥ ផងដែរ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានបង្កើតក្រុមការងារតាមដានតម្លៃស្រូវ ដើម្បីត្រួតពិនិត្យអ្នកផលិត អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយអង្ករ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ កាលពីដើមឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌូណេាស៊ី បានបង្កើតក្រុមហ៊ុនកសិកម្មរបស់រដ្ឋុមួយ ក្នុងគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន៤៧៩លានដុល្លារ ដើម្បីកសាងសមត្ថភាពផលិតស្រូវឱ្យបានច្រើន ហើយបានទិញឧបករណ៍កសិកម្មទំនើបៗ […]
News & អន្តរជាតិ

សមាគមកសិកម្មខាំបូដ្រារៀបចំវេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៥ ដើម្បីកសាងសហគមន៍កសិកម្មឱ្យកាន់តែរឹងមាំតាមរយៈដំណោះស្រាយឌីជីថល
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ សមាគមកសិកម្មខាំបូដ្រា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសហការជាមួយអង្គការដៃគូរៀបចំវេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៥ ក្រោមប្រធានបទ ការកសាងសហគមន៍កសិកម្មឱ្យកាន់តែរឹងមាំតាមរយៈដំណោះស្រាយឌីជីថល។ វេទិកានេះធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានអញ្ចើញចូលរួមជាកិត្តិយសពីលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហ៍កម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក នេត សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមខាំបូដ្រា , លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា, លោក សឿង សារឿង នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ,លោក Frew Behabtu នាយកប្រចាំប្រទេសនៃមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម រួមនិងតំណាងសហគមន៍កសិកម្មពាក់ព័ន្ធជាង៣០០នាក់ផ្សេងទៀត។ វេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៥ មានគោលបំណង៖ ទី១)-ដើម្បីបង្កើនការយល់ដឹង និងការសម្របខ្លួនក្នុងចំណោមសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ (រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ) អំពីបច្ចេកវិទ្យាឌីជីថល ដែលអាចកែប្រែគំរូអាជីវកម្មសហគមន៍កសិកម្ម និងបង្កើនប្រសិទ្ធភាពខ្សែច្រវាក់តម្លៃ។ ទី២)-ដើម្បីបង្ហាញពីការអនុវត្តល្អ បទពិសោធន៍ជោគជ័យ និងនវានុវត្តន៍ក្នុងទីផ្សារឌីជីថល ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ឌីជីថល […]
News & អន្តរជាតិ

តម្លៃស្រូវ-អង្ករជប៉ុននៅខ្ពស់ដដែល តែរដ្ឋមន្ត្រីក្រសួងកសិកម្មចង់ប្តូរគោលនយោបាយបង្កបង្កើនផល
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន ដែលទើបតែងតាំងថ្មី លោក ណូរីកាស៊ូ ស៊ុយស៊ុគី (Norikazu Suzuki) បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការកែប្រែគោលនយោបាយផលិតកម្មស្រូវដោយផ្អែកលើតម្រូវការជាក់ស្តែងនៅលើទីផ្សារ។ កាលបីខែមុននេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលទើបតែចុះចេញពីតំណែងបានអនុវត្តគោលនយោបាយមួយ ស្តីពីការបង្កើនផលិតកម្មស្រូវ។ គេជឿថា ការប្រែប្រួលបែបនេះគឺផ្ទុយពីការចង់បានរបស់កសិករជប៉ុន ដែលមានការព្រួយបារម្ភអំពីការធ្លាក់តម្លៃអង្ករ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃស្រូវនៅតែខ្ពស់បែបនេះ វាក្លាយបន្ទុករបស់អ្នកបរិភោគវិញទេ។ លោក ណូរីកាស៊ូ ស៊ុយស៊ុគី បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានសម្ពោធការចូលកាន់តំណែងរបស់លោកកាលពីខែតុលា ឆ្នាំ២០២៥ ដែលបង្ហាញពីចេតនារបស់លោកក្នុងការកែប្រែគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីខែសីហា។ តម្លៃស្រូវឡើងខ្ពស់ក៏បានរួមចំណែកជួយលើកទឹកចិត្តកសិករជប៉ុនឱ្យប្រឹងដាំស្រូវបន្ថែមទៀត ហើយស្រូវប្រហែល៧,៤៨លានតោន ត្រូវបានគេរំពឹងថា នឹងត្រូវប្រមូលផលនៅឆ្នាំ២០២៥នេះ ដែលកើនឡើង១០ភាគរយ លើសឆ្នាំមុន។ ចំណែកទិន្នផលស្រូវនៅឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះចំនួនប្រាំភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម៧,១១លានតោនប៉ុណ្ណោះ។ ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយទៀតថា បើសិនការព្យាករណ៍ពីតម្រូវការអង្ករសម្រាប់ឆ្នាំ២០២៦ មានចំនួនពី៦,៩៤លាន ទៅ៧,១១លានតោន។ រដ្ឋាភិបាលជប៉ុនបានគូសបញ្ជាក់ពីគោលនយោបាយមួយ ដើម្បីបង្កើនផលិតកម្មស្រូវនៅក្នុងផែនការមូលដ្ឋានសម្រាបស្បៀងអាហារ កសិកម្ម និងតំបន់ជនបទ ដែលនឹងបម្រើជាគោលការណ៍ណែនាំសម្រាប់គោលនយោបាយកសិកម្មក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ដោយផ្តោតលើការអភិវឌ្ឍទីផ្សារនាំចេញអង្ករ និងសម្រាប់ផលិតផលអង្ករកែច្នៃ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
News & អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញគម្រោងវិនិយោគរោងចក្រផលិតចំណីសត្វនៅខេត្តកំពង់ធំ
ភ្នំពេញ៖ កាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជួបពិភាក្សាការងារជាមួយ លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd ដើម្បីជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។ គួរបញ្ជាក់ថា ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយមកពីប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និង ទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិតចំណីសត្វរហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១០ម៉ឺននាក់ ដែលក្នុងនោះ ៩៤%គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់អំពីបច្ចេកទេស […]
News & អន្តរជាតិ

ហ្វីលីពីនជំរុញពាណិជ្ជកម្មកសិកម្ម កាន់តែច្រើនជាមួយប្រទេសទួរគី
ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងតែប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកផលិតផលកសិកម្មជាមួយប្រទេសទួរគី ព្រមទាំងចង់ពង្រីកពាណិជ្ជកម្មផ្នែកបសុបក្សី អាហារសមុទ្រ និងផលិតផលផ្លែឈើ ដែលមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុន ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា មន្ត្រីរបស់ខ្លួនទើបតែបានជួបជាមួយមន្ត្រីមកពីស្ថានទូតទួរគី ប្រចាំទីក្រុងម៉ាកីល ដើម្បីពិភាក្សាគ្នាផ្តោតលើការបង្កើនសន្តិសុខស្បៀងអាហារ និងបើកទីផ្សារថ្មី សម្រាប់ការនាំចេញផលិតផលរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្ម បាននិយាយដូច្នេះថា «ហ្វីលីពីនមើលឃើញសក្តានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់មួយសម្រាប់ផលិតផលចំណីអាហារ ដែលមានវិញ្ញាបនបត្រហាឡាល់ ដោយរួមបញ្ចូលគ្នានូវការផលិតពោតក្នុងស្រុក ព្រមទាំងបង្កើតជំនាញផ្នែកផលិតចំណីរបស់ប្រទេសទួរគី»។ ក្រសួងដដែលនេះ បាននិយាយទៀតថា ខ្លួនកំពុងតែសម្លឹងមើលឱកាសនាំចេញផ្លែចេក ម្នាស់ និងត្រីធូណា ហើយក៏ចង់ផ្សព្វផ្សាយអំពីផលិតផលផ្លែឈើល្អៗរបស់ហ្វីលីពីន មានដូចជាផ្លែបឺរ ធូរេន ល្ហុង និងផ្លែស្រកានាគ សម្រាប់ទីផ្សារលក់រាយ និងសេវាកម្មម្ហូបអាហារលំដាប់ខ្ពស់របស់ទួរគី។ ចំណែកករណីផលិតផលបសុបក្សីវិញ មន្ត្រីកសិកម្មហ្វីលីពីន បានគូសបញ្ជាក់ពីសន្តិសុខជីវសាស្រ្ត និងការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងច្បាស់លាស់ ហើយបានកំណត់យកប្រទេសទួរគី ឱ្យក្លាយជាដៃគូពាណិជ្ជកម្ម ដែលគួរឱ្យទុកចិត្ត និងប្រកបដោយនវានុវត្តន៍។ មន្ត្រីប្រទេសទាំងពីរ ក៏បានបង្កើនកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ទួរគីផងដែរ ព្រមទាំងបរិច្ចាគរថយន្តសម្រាប់ដឹកទំនិញដល់កសិករហ្វីលីពីន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិករចំនួន១០ រួមទាំងសមាគមស្ត្រី និងជនជាតិដើមភាគតិចផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាថា ស្តង់ដារម្ហូបអាហារហាឡាល់របស់ទួរតី ជំនាញលើផលិតផលបសុបក្សី ហិរញ្ញវត្ថុកសិកម្ម និងផ្លែឈើ ផលិតផលនេសាទ និងផលិតកម្មចំណីសត្វរបស់ហ្វីលីពីន អាចជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងពាណិជ្ជកម្មកសិកម្មឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ […]
News & អន្តរជាតិ

នគរបាលវៀតណាម ចាប់ខ្លួនស្ត្រីម្នាក់ ពីបទហាលស្រូវលើផ្លូវ បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដំណើរ
ហាណូយ៖ ស្ត្រីជនជាតិវៀតណាមអាយុ៦៧ឆ្នាំម្នាក់ រស់នៅក្នុងខេត្តនិញប៊ិញ ភាគខាងជើងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីគាត់បានបិទផ្លូវសាធារណៈសម្រាប់ហាលសម្ងួតស្រូវសើម ដែលនាំឱ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់អ្នកជិះម៉ូតូម្នាក់។ សារព័ត៌មានវៀតណាម អេចប្រេស បានចេញផ្សាយថា នគរបាលវៀតណាម ក្នុងខេត្តនិញប៊ិញ (Ninh Binh) បានប្រកាសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ពួកគេកំពុងតែស៊ើបអង្កេតប្រមូលភស្តុតាមចោទប្រកាន់ស្ត្រីរូបនេះពីបទរារាំងចរាចរណ៍សាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកធ្វើដំណើរ។ យោងតាមការស៊ើបអង្កេតបឋម បានឱ្យដឹងថា ស្ត្រីរូបនេះបានដាក់របាំងបេតុង និងដុំថ្ម នៅលើផ្លូវមួយ នៅក្នុងភូមិរបស់គាត់ ហើយបានយកស្រូវសើម ដែលទើបតែប្រមូលផលថ្មី មកដាក់ហាលសម្ងួងដើម្បីស្តុកទុកបានយូរ។ ស្រាប់តែ មានស្ត្រីម្នាក់ជិះម៉ូតូនៅលើផ្លូវនោះ បានបុករបាំងបេតុង ហើយបានដួលស្លាប់នៅនឹងកន្លែងតែម្តង ដោយសាររបួសធ្ងន់ធ្ងរពេក។ នគរបាលវៀតណាម បានចាប់ខ្លួន និងចោទប្រកាន់ស្ត្រីម្ចាស់ស្រូវ មិនឱ្យចាកចេញពីផ្ទះឡើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការឱ្យចាត់ការតាមផ្លូវច្បាប់។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាម នគរបាលខេត្តនិញប៊ិញ បានចេញការព្រមានយ៉ាងតឹងរឹងដល់ប្រជាពលរដ្ឋដទៃ ត្រូវជៀសវាងការដាក់របាំងបេតុថ ដុំថ្ម ឬរបស់របរផ្សេងទៀត នៅលើដងផ្លូវសាធារណៈ ឬចិញ្ចើមផ្លូវ» សម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសនៅពេលយប់ ឬនៅតំបន់ ដែលអ្នកដំណើរមើលមិនច្បាស់ ហើយបង្កគ្រោះថ្នាក់ដល់អាយុជីវតិ។ សូមរំឭកផងដែរថា តម្លៃនាំចេញអង្កររបស់ប្រទេសវៀតណាម បានបន្តធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រទេសហ្វីលីពីន […]
News & អន្តរជាតិ

ចិនទិញស្រូវសាលីអាម៉េរិកលើកដំបូង ចាប់តាំងពីឆ្នាំ២០២៤ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរជួបគ្នា
សិង្ហបុរី៖ ពាណិជ្ជករបាននិយាយនៅថ្ងៃនេះថា ប្រទេសចិនបានកក់ទំនិញស្រូវសាលីអាម៉េរិកចំនួនពីរកប៉ាល់ បន្ទាប់ពីកិច្ចប្រជុំមុន កាលពីសប្តាហ៍មុនរវាងមេដឹកនាំប្រទេសទាំងពីរ ដែលជាការទិញលើកដំបូងចាប់តាំងពីខែតុលា ឆ្នាំ២០២៤ ហើយបង្ហាញឱ្យឃើញនូវការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា វិនិយោគិនចិនបានស្វាគមន៍កិច្ចប្រជុំរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំចិន លោក ស៊ី ជីនភីង (Xi Jinping) នៅប្រទេសកូរ៉េខាងត្បូង ដែលបានជួយបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ហើយបានរំខានដល់លំហូរទំនិញ រួមទាំងផលិតផលកសិកម្មសំខាន់ៗផងដែរ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខ្លួននឹងលុបចោលពន្ធនាំចូលសម្រាប់ទំនិញកសិកម្មអាម៉េរិកមួយចំនួន រួមបញ្ចូលទាំងការលុបចោលពន្ធ១៥ភាគរយលើការនាំចូលស្រូវសាលីអាម៉េរិក។ ប្រភពព័ត៌មានច្បាស់ការណ៍បាននិយាយថា ការទិញប្រហែល១២០,០០០តោនសម្រាប់ការដឹកជញ្ជូននៅក្នុងខែធ្នូ មានទំនិញស្រូវសាលីសរបស់សហរដ្ឋអាម៉េរិក។ ប្រភពដដែល បាននិយាយដូច្នេះថា «នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការទិញគ្រាប់ធញ្ញជាតិរបស់សហរដ្ឋអាម៉េរិក ដោយសារស្រូវសាលីរបស់សហរដ្ឋអាម៉េរិក មិនមែនជាស្រូវសាលីមានតម្លៃថោកនោះទេ»។ ប្រទេសចិន ដែលជាទីផ្សារធំបំផុតសម្រាប់កសិករអាម៉េរិក បានប្រើយុទ្ធសាស្ត្រមិនទិញនាំចូលស្រូវសាលីរបស់សហរដ្ឋអាម៉េរិក ធ្វើជាអាវុធសម្រាប់ចរចាសង្គ្រាមពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពជាមួយសហរដ្ឋអាម៉េរិក។ បន្ទាប់ពីការយកពន្ធសងសឹកគ្នាជាច្រើនជុំ ពាណិជ្ជករចិនភាគច្រើនបានជៀសវាងមិនទិលទំនិញកសិផលរបស់សហរដ្ឋអាម៉េរិក រួមទាំងស្រូវសាលី និងសណ្តែកសៀង ដោយស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀត។ […]
News & អន្តរជាតិ

កូរ៉េខាងត្បូង ប្រមូលផ្លែចេកវៀតណាមមកវិញ បន្ទាប់រកឃើញសំណល់ថ្នាំពុលលើសកម្រិត
សេអ៊ូល៖ ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ កូរ៉េខាងត្បូង បានប្រកាសកាលចុងខែតុលា ឆ្នាំ២០២៥ថា ខ្លួនបានផ្អាកការលក់ចែកចាយ និងបានចាប់ផ្តើមការប្រមូលផ្លែចេកវៀតណាមមកវិញ បន្ទាប់ពីរកឃើញសំណល់ថ្នាំពុលសម្លាប់សត្វល្អិតហួសកម្រិតនៅលើផ្លែចេកនាំចូល។ យោងតាមក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ បានឱ្យដឹងថា សំណល់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះ ក្លូធៀនីឌីន (Clothianidin) និងឈ្មោះ ធ្យាមេថុកសាំ (Thiamethoxam) ត្រូវបានគេរកឃើញនៅលើផ្លែចេកវៀតណាម ក្នុងកម្រិតលើសពីការអនុញ្ញាត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបិរភោគ។ សារធាតុថ្នាំគីមីពុលឈ្មោះ ក្លូធានីឌីន និងឈ្មោះ ធាមេតូសាម ត្រូវបានគេប្រើជាទូទៅដើម្បីការពារសត្វល្អិតបំផ្លាញបន្លែ និងផ្លែឈើ។ បរិមាណផ្លែចេកនាំចូលពីប្រទេសវៀតណាម មានផ្ទុកកាកសំណល់ថ្នាំពុលរើសកម្រិត មានចំនួនសរុបជាង៥១តោន ដែលត្រូវបានផលិតនៅឆ្នាំ២០២៥ នៅក្នុងប្រទេសវៀតណាម ហើយត្រូវបានប្រមូលមកវិញទាំងអស់។ ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ កូរ៉េខាងត្បូង បានណែនាំអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានទិញផលិតផលផ្លែចេកវៀតណាមឱ្យឈប់បរិភោគ ហើយប្រគល់ផ្លែចេកទៅកន្លែងទិញវិញ ដើម្បីបំផ្លាញចោល។ ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនេះ ប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញវៀតណាម ហើយបានរកឃើញស្ទើរគ្រប់ផលិតផលនាំចូល មានដូចជាបន្លែ និងផ្លែឈើ សុទ្ធតែមានផ្ទុកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ការរឹតបន្តឹងសុវត្ថិភាពចំណីអាហាររបស់ចិន កាលពីក្នុងខែតុលា ឆ្នាំ២០២៥នេះ បានធ្វើឱ្យផ្លែទុរេនវៀតណាមសម្រាប់នាំចេញជិត២០០០កុងតឺន័រ ត្រូវទុកចោលបន្ទាប់ពីអាជ្ញាធរសម្រេចបិទមន្ទីរពិសោធន៍ទាំងអស់ ដែលធ្លាប់ធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី ហើយបង្កឱ្យមានវិបត្តិនៅទូទាំងឧស្សាហកម្មនាំចេញផ្លែទុរេនរបស់ខេត្តដាក់ឡាក់ […]
