កូរ៉េខាងត្បូង ប្រមូលផ្លែចេកវៀតណាមមកវិញ បន្ទាប់រកឃើញសំណល់ថ្នាំពុលលើសកម្រិត

Vietnamese_bananas_hit_shelves_of_Lotte_Mart_in_RoK

សេអ៊ូល៖ ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ កូរ៉េខាងត្បូង បានប្រកាសកាលចុងខែតុលា ​ឆ្នាំ២០២៥ថា ខ្លួនបានផ្អាកការលក់ចែកចាយ និងបានចាប់ផ្តើមការប្រមូលផ្លែចេកវៀតណាមមកវិញ​ បន្ទាប់ពីរកឃើញសំណល់ថ្នាំពុលសម្លាប់សត្វល្អិតហួសកម្រិតនៅលើផ្លែចេកនាំចូល។

យោងតាមក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ បានឱ្យដឹងថា សំណល់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះ ក្លូធៀនីឌីន (​Clothianidin) និងឈ្មោះ ធ្យាមេថុកសាំ (Thiamethoxam) ត្រូវបានគេរកឃើញនៅលើផ្លែចេកវៀតណាម ក្នុងកម្រិតលើសពីការអនុញ្ញាត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបិរភោគ។

សារធាតុថ្នាំគីមីពុលឈ្មោះ ក្លូធានីឌីន និងឈ្មោះ ធាមេតូសាម ត្រូវបានគេប្រើជាទូទៅដើម្បីការពារសត្វល្អិតបំផ្លាញបន្លែ និងផ្លែឈើ។

បរិមាណផ្លែចេកនាំចូលពីប្រទេសវៀតណាម មានផ្ទុកកាកសំណល់ថ្នាំពុលរើសកម្រិត មានចំនួនសរុបជាង៥១តោន ដែលត្រូវបានផលិតនៅឆ្នាំ២០២៥ នៅក្នុងប្រទេសវៀតណាម ហើយត្រូវបានប្រមូលមកវិញទាំងអស់។

ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ កូរ៉េខាងត្បូង បានណែនាំអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានទិញផលិតផលផ្លែចេកវៀតណាមឱ្យឈប់បរិភោគ ហើយប្រគល់ផ្លែចេកទៅកន្លែងទិញវិញ ដើម្បីបំផ្លាញចោល។

ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនេះ​ ប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញវៀតណាម ហើយបានរកឃើញស្ទើរគ្រប់ផលិតផលនាំចូល មានដូចជាបន្លែ និងផ្លែឈើ សុទ្ធតែមានផ្ទុកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។

ការរឹតបន្តឹងសុវត្ថិភាពចំណីអាហាររបស់ចិន កាលពីក្នុងខែតុលា​ ឆ្នាំ២០២៥នេះ បានធ្វើឱ្យផ្លែទុរេនវៀតណាមសម្រាប់នាំចេញជិត២០០០កុងតឺន័រ ត្រូវទុកចោលបន្ទាប់ពីអាជ្ញាធរសម្រេចបិទមន្ទីរពិសោធន៍ទាំងអស់ ដែលធ្លាប់ធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី ហើយបង្កឱ្យមានវិបត្តិនៅទូទាំងឧស្សាហកម្មនាំចេញផ្លែទុរេនរបស់ខេត្តដាក់ឡាក់ ប្រទេសវៀតណាម។

បណ្តាញសារព័ត៌មានរបស់វៀតណាម បានចេញផ្សាយថា ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥រហូតមក កន្លែងធ្វើតេស្តរកសារធាតុគីមីពុលលើផ្លែទុរេនទាំងអស់ ត្រូវផ្អាកប្រតិបត្តិការទាំងអស់ ដូចជាឈប់ត្រួតពិនិត្យផ្លែទុរេន និងឈប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចេញ។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម ក្នុងខេត្តដាក់ឡាក់ បានស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ ចំណែកកម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់វិញ ក៏បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។

បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នា ធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព៕


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ